គ្រួសារ​ជន​ជាប់​ចោទ​បទ​បង្កើត​តំ​បន់​អបគមន៍​អំ​ពាវ​នាវ​អោយ​ដោះ​លែង​សាច់​ញាតិ

ដោយៈ ខេត្តក្រចេះ ថ្ងៃទី 20 ខែ 08 ឆ្នាំ 2012 វេលាម៉ោង 12:31 នាទី ចំនួនអានៈ 1566

គ្រួសារជនជាប់ចោទ ៣នាក់ ដែលអាជ្ញាធរចោទប្រកាន់ពីបទបង្កើតតំបន់អបគមន៍ក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ នៅថ្ងៃទី១៩ ខែសីហា ស្នើសុំឲ្យមានការដោះលែងជនជាប់ចោទទាំងនោះវិញ ដើម្បីអាចរកស៊ីចិញ្ចឹមប្រពន្ធកូនខ្ចី និងកូនតូចៗដែលកំពុងតែមានជំងឺ។

កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ កងកម្លាំងចម្រុះរាប់រយនាក់ បានចុះបង្ក្រាប និងបណ្ដេញប្រជាពលរដ្ឋប្រមាណ ១ពាន់គ្រួសារ ដែលកំពុងរស់នៅលើដីក្នុងតំបន់សម្បទាន នៅភូមិប្រម៉ា ដែលរដ្ឋាភិបាលចាត់ទុកថា ជាក្រុមបង្កើតតំបន់អបគមន៍។ អាជ្ញាធរបាញ់ប្រហារទៅលើក្រុមប្រជាពលរដ្ឋបណ្ដាលឲ្យកុមារីអាយុ ១៤ឆ្នាំម្នាក់ ឈ្មោះ ហេង ចន្ថា បានស្លាប់។ ភ្លាមៗនោះសមត្ថកិច្ចចម្រុះក៏បានឃាត់ខ្លួនមនុស្ស ៨នាក់ទៅសាកសួរ ហើយក្រោយមកដោះលែង ៥នាក់ និង ៣នាក់ទៀត រួមមានឈ្មោះ ចាន់ សុវណ្ណ ឈ្មោះ ភ័ណ្ណ ស្រឿន និងឈ្មោះ ទូច រិន ត្រូវបញ្ជូនទៅឃុំក្នុងពន្ធនាគារខេត្តក្រចេះ ពីបទធ្វើកុបកម្មប្រឆាំងមន្ត្រីសាធារណៈ និងដឹកអាវុធខុសច្បាប់។

អ្នកស្រី សុខ គា ប្រពន្ធជនជាប់ចោទឈ្មោះ ទូច រិន ឲ្យដឹងនៅថ្ងៃទី១៩ ខែសីហា ថា ប្តីអ្នកស្រីមិនមានជាប់ព័ន្ធនឹងក្រុម ប៊ុន រដ្ឋា ដែលចង់បំបែករដ្ឋដូចការចោទប្រកាន់របស់តុលាការនោះទេ។

អ្នកស្រីចង់ឲ្យតុលាការ និងរដ្ឋាភិបាល ជួយផ្ដល់យុត្តិធម៌ដល់ប្ដីអ្នកស្រី និងសង្ឃឹមថា ប្តីគាត់នឹងមានសេរីភាពវិញ អាចជួយរកស៊ីចិញ្ចឹមគាត់ និងកូន ត្បិតសព្វថ្ងៃអ្នកស្រីកំពុងជួបបញ្ហាជីវភាព ដោយសារតែគាត់កូនខ្ចីមិនអាចរកស៊ីចិញ្ចឹមខ្លួន និងកូន ២នាក់បាន៖ «ខ្ញុំសូមសំណូមពរឲ្យរាជរដ្ឋាភិបាល ឲ្យជួយដោះលែងប្ដីខ្ញុំមកវិញ បើមិនដោះលែងប្ដីខ្ញុំមកវិញទេ គឺខ្ញុំបីនាក់ម៉ែកូនរង់ចាំតែថ្ងៃស្លាប់ទេ»

អ្នកស្រី ប៉ាត ធន ប្រពន្ធជនជាប់ចោទ ភ័ណ្ឌ ស្រឿន ឲ្យដឹងដែរថា ប្តីរបស់គាត់កំពុងឈឺក្នុងពន្ធនាគារ ហើយគាត់គ្មានលទ្ធភាពទៅសួរសុខទុក្ខប្ដីក្នុងពន្ធនាគារនោះទេ។

អ្នកស្រីបន្តថា កូន ៥នាក់ ក្នុងបន្ទុកមានជំងឺគ្រប់គ្នា គាត់គ្មានលុយយកកូនទៅមន្ទីរពេទ្យ ដោយសារតែជីវភាពពិបាក រកមួយពេលសម្រាប់តែមួយពេលប៉ុណ្ណោះ។ អ្នកស្រីស្នើសុំឲ្យរដ្ឋាភិបាលជួយដោះលែងប្ដីគាត់មកវិញ ដើម្បីអាចឲ្យគាត់ និងកូនមានទីពំនាក់ដូចមុន។

អ្នកស្រី សុវណ្ណ ថ្លង់ កូនស្រីជនជាប់ចោទម្នាក់ទៀត ឈ្មោះ ចាន់ សុវណ្ណ ឲ្យដឹងស្រដៀងគ្នាដែរ ដោយទទូចសុំឲ្យរដ្ឋាភិបាលស៊ើបអង្កេតពីករណីនេះឡើងវិញ ព្រោះថា ឪពុករបស់គាត់មិនដែលស្គាល់ឈ្មោះ ប៊ុន រដ្ឋា ដែលចង់បំបែករដ្ឋនោះឡើយ៖ «ជីវភាពខ្ញុំពិបាកណាស់ ខ្វះខាត ម្ដាយខ្ញុំក៏ឈឺ ពុកក៏ជាប់ពន្ធនាគារ ហើយលុយក៏គ្មាន»

មិនអាចសុំការបំភ្លឺពីលោក ចុក ងួន ចៅក្រមស៊ើបសួរខេត្តក្រចេះ បានទេ នៅថ្ងៃទី២០ ខែសីហា ដោយលោកមិនទទួលទូរស័ព្ទ។

តែបើតាមលោក ឡុង លន់ មេធាវីរបស់អង្គការអាដហុក ជួយការពារក្តីឲ្យជនជាប់ចោទទាំង ៣នាក់នោះ ប្រាប់ថា សំណុំរឿងនេះត្រូវបានតុលាការខេត្តក្រចេះ ផ្ទេរឲ្យតុលាការក្រុងភ្នំពេញ ហើយលោកមិនច្បាស់ថា ករណីនេះបញ្ចប់ការស៊ើបសួរហើយ ឬនៅនោះទេ។

ក្រៅពីឃុំខ្លួនជនជាប់ចោទ ៣នាក់នោះ តុលាការខេត្តក្រចេះ ក៏បានចេញដីកាចាប់ខ្លួនមនុស្ស ៥នាក់ទៀត ដែលគេចាត់ទុកថា ជាមេដឹកនាំចលនាបំបែករដ្ឋ។ តែរដ្ឋាភិបាលប្រកាសឲ្យពួកគេទាំងនោះចូលសារភាព ដោយសន្យាថា គ្មានការយកទោសពៃរ៍នោះទេ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈកាលពីថ្ងៃទី១ ខែសីហា ថា មនុស្ស ៤នាក់ ដែលមានដីកាចាប់ខ្លួននោះ បានសារភាពអស់ហើយ គឺនៅសល់តែឈ្មោះ ប៊ុន រដ្ឋា ប៉ុណ្ណោះ ដែលជាមេខ្លោង៖ «៧នាក់ដែល ចេញមកតាមបទបញ្ជា ចេញ ៦ ហើយរាប់ទាំងអ្នកមួយទៅដល់ថៃ ក្នុងនោះ ៥នាក់មានដីកាចាប់ខ្លួន ចេញមក ៤ហើយ អ្នកដែលមានដីកាចាប់ខ្លួននៅតែ ប៊ុន រដ្ឋា ទេ ឥឡូវអ្នកឯងយ៉ាងម៉េចពន្យល់ច្បាប់ទៅ»

ការចោទប្រកាន់ថា មានការបង្កើតតំបន់អបគមន៍របស់រដ្ឋាភិបាល ធ្វើឲ្យមានការចាប់ខ្លួនលោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ដោយថា លោក ម៉ម សូណង់ដូ ត្រូវទទួលខុសត្រូវចំពោះការស្លាប់របស់កុមារី ហេង ចន្ថា និងចលនាចង់បំបែករដ្ឋនៅភូមិប្រម៉ា។

ករណីដដែលនេះក៏បានបន្លាយទាញយកមន្ត្រីអង្គការសង្គមស៊ីវិល ឲ្យជាប់ពាក់ព័ន្ធផងដែរ ដោយតុលាការក្រុងភ្នំពេញ បានកោះហៅលោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការអាដហុក ឲ្យចូលបំភ្លឺក្រោមបទចោទថា ផ្ដល់ជំនួយដល់ចារីជាអាទិ៍។ ការចោទប្រកាន់នេះត្រូវបានលោក ចាន់ សុរ៉េត ប្រកែក ហើយអង្គការសង្គមស៊ីវិលដែលឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា ចាត់ទុកថា ជារឿងនយោបាយ៕ ដោយ ccknews.com

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឪពុកបង្កើតឃុបឃិតជាមួយអ្នកក្រៅយកដីកូនលក់   អាន2132ដង ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជា?...    អាន2486ដង លោកទា-គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើបើកឡានបុកគេរួចរតគេចផ្អើលពេញទីក្រុង   អាន1854ដង អគ្គិភ័យបានឆាបឆេះផ្ទះពីរខ្នង ក្នុងរដូវបុណ្យចូលឆ្នាំចិន និង វៀតណាម   អាន1522ដង រដ្ឋមន្រ្តីក្រសួងសាធារណការ និងកូនប្រសាររដ្ឋមន្រ្តី រងការចោទប្រកាន់ថា ប្រព្រឹត្តអំពើពុ?...    អាន1585ដង វាយក្បាលក្មេងស្រី១ញញួរឈាមហូរស្រោចខ្លួនទាំងព្រឹក   អាន2108ដង លោកអគ្គស្នងការនគបាលជាតិគួរតែតំឡើងឋានៈលោក យិនថាវ ជាស្នងការទើបសមព្រោះគាត់ពូកែរកស៊ីដឹកឈើ...    អាន1679ដង ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ   អាន2123ដង លោក ភុនសារ៉ុម មេវីរសេនាតូចអន្តរាគមន៍លេខ ៣៨៤ យកបន្ទាយទាហ៊ានធ្វើជាដេប៉ូលក់ឈើរាប់ម៉ឺនម៉ែត?...    អាន1654ដង វប្បធម៌~អរិយធម៌   អាន9538ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38927នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81260នាក់
ខែនេះ    228533នាក់
ឆ្នាំនេះ   2972837នាក់
សរុប   56571733នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:53