ប៉េអឹមចល័តតាមដងផ្លូវជាតិលេខ៦មិនបង្រ្កាបរថយន្តដឹក ឈើបែជាកំពុងកាងរថយន្តដឹកឈើ ទៅវិញ

ដោយៈ អាណាមឹក សៀមរាប-កំពុងធំ ថ្ងៃទី 18 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 02:32 នាទី ចំនួនអានៈ 1862

សៀមរាប-កំពុងធំ៖ ក្រុមប៉េអឹមចល័តតាមដងផ្លូវជាតិលេខ៦ក្នុងខេត្តសៀមរាបនិងខេត្ត កំពុងធំមិនបានអនុវត្តទួនាទីរបស់ខ្លួនក្នុងការចូលរួមទប់ ស្កាត់បទល្មើសព្រៃឈើនោះទេបែរជាព្យាយាមរារាំងរថយន្តអ្នកកាសែត មិនអោយតាមប្រម៉ាញ់ព័ត៌មានពីរថយន្តដឹកឈើខុសច្បាប់ដោយប្រើរូបភាព កាក់រថយន្តអ្នកកាសែតដើម្បីឆែកឆេក្នុងគោលបំណងពន្យាពេលអោយរថ យន្តដឹកឈើបន្តដំណើរទៅមុខដោយរលូន។

នៅវេលាម៉ោងប្រហែល៨និង៣០នាទីយប់ថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០១២នេះមានប្រភពព័ត៌មានបានរាយការមកថា មានរថយន្តកូរ៉េ៥តោន១គ្រឿងក្បាលពណ៍សទ្រុងឆ្នូតពណ៍ខៀវអត់ស្លាក លេខអត់មានគ្របតង់ដឹកឈើក្រញូងខុសច្បាប់ចុះពីស្រុកស្វាយលើសំ ដៅមកផ្លូវជាតិលេខ៦ក្នុងគោលបំណងសំដៅទៅខេត្តកំពុងចាម។លុះដល់ ម៉ោងជាង៩រថយន្តភិនភាគខាងលើបានមកដល់ចំណុចខាងជើងផ្សារសំរោង ប្រហែល៤គីឡូម៉ែត្រក្នុងឃុំដំដែកស្រុកសូទ្រនិគម ហើយភ្លាមនោះអ្នកយកព័ត៌មានយើងបានបើករថយន្តតាមពីក្រោយស្រាប់ តែរថយន្តកូរ៉េខាងលើបើករេពេញផ្លូវដូចពស់វែកក្នុងគោលបំណងមិន អោយរថយន្តអ្នកកាសែតវ៉ាទៅមុខរហូតជិតដល់ព្រំប្រទល់ស្រុកស្ទោង ខេត្តកំពុងធំនិងស្រុកជីក្រែងខេត្តសៀមរាបក៏ស្រាប់តែមានរថយន្ត ម៉ាកកាមរីឆ្នាំ៩៣ពណ៍ស្លែមានគ្នា២នាក់ម្នាក់ស្លៀកសំលៀកបំពាក់ ជាប៉េអឹមម្នាក់ស្លៀកពាក់ស៊ីវិលបើកបញ្ច្រាសទិសពីកើតទៅលិចហើយ បទមកកើតវិញតាមកាក់រថយន្តអ្នកយកព័ត៌មានយើងសុំឆែកឆេ។ បន្ទាប់ពីការឆែកឆេរួចអ្នកយកព័ត៌មានយើងបានរាយការថាសូមលោកប៉េ អឹមជួយសហការតាមឃាត់រថយន្តដឹកឈើខាងលើផងព្រោះពុំអាចទំនាក់ទំ នងមន្រ្តីជំនាញតាមដងផ្លូវបានទេ។មិនត្រឹមតែលោកប៉េអឹមចល័តរូប នោះមិនបានជួយឃាត់រថយន្តដឹកឈើប៉ុណ្ណោះទេលុះមកដល់ស្រុកស្ទោង ខេត្តកំពុងធំស្រាប់តែមានរថយន្តម៉ាកបាឡែនពណ៍ខ្មៅពាក់ស្លាក លេខភ្នំពេញ2R-7739មានគ្នា៣នាក់២នាក់ស្លៀកសំលៀកបំពាក់ជាប៉េ អឹមម្នាក់អង្គុយបើកឡានស្លៀកឈុតអង្គរក្សពណ៍ត្រាវមកកាក់រថយន្ត អ្នកកាសែតយើងម្តងហើយម្តងទៀតដោយបញ្ជាអោយបើកភ្លើងក្នុងរថយន្ត បើកគូទរថយន្តអោយពួកគេមើល។ក្រុមប៉េអឹមពីរបីនាក់ខាងលើបានលូក ដៃបោចបោះៗកំរាលគូទរថយន្តអ្នកកាសែតខាងលើដូចចោរប្លន់ហើយព្យាយាម រកលេសរករឿងដើប្បីអោយរថយន្តដឹកឈើខាងលើបើកគេចបាត់ទៅ បើទោះជាអ្នកកាសែតប្រាប់ថារថយន្តគាត់គ្មានដឹកអីទេ ហើយសូមលោកប៉េអឹមជួយឃាត់រថយន្តដឹកឈើខាងលើយ៉ងណាក៏ដោយក៏នៅតែ ធ្វើមិនដឹងមិនព្រមសហការនោះទេ។

បើយោងតាមប្រភពព័ត៌មានបានអោយដឹងថា រថយន្តដឹកឈើខាងលើនេះគឺជារថយន្តរបស់របស់មេប៉េអឹមម្នាក់ដែល តែងតែរកស៊ីដឹកឈើក្រញូងស្ទើរ១០ឆ្នាំទៅហើយតែគ្មានអ្នកណាគេ ហ៊ានបង្រ្កាបនោះទេ ទើបបានជាមានក្រុមប៉េអឹមតាមដងផ្លូវហ៊ានចេញមុខជួយកាងបែបនេះ។

ឯកឧត្តមម៉ន-សាម៉ុនមេប៉េអឹមខេត្តសៀមរាបបានមានប្រសាសន៍ប្រាប់ អ្នកយកព័ត៌មានយើងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៨នេះថា ប៉េអឹមគេមានមេមានកើយទាល់តែយើងទាក់ទងទៅមេគេ ហើយមេគេបញ្ជាមកទើបគេធ្វើការ។ ឯកឧត្តមបន្តថា កូនចៅរបស់ឯកឧត្តមមិនអោយខ្វះក្រមសីលធម៌ដែលទៅរើបោចបោះ បែបនោះទេ ហើយឯកឧត្តមតែងតែធ្វើអន្តរាគមរហូតពេលមានអ្នកសារព័ត៌មានរាយការ ពីបទល្មើសមិនថាយប់ឬថ្ងៃនោះទេ។

អ្នកយកព័ត៌មានយើងពុំអាចសុំការបំភ្លឺពីឯកឧត្តមសៅ-សុខាមេប៉េ អឹមប្រចាំប្រទេសកម្ពុជាបានទេនៅព្រឹកថ្ងៃដដែលនេះព្រោះទូរ ស័ព្ទនៅក្រៅតំបន់សេវា។

សូមបញ្ជាក់ថា អ្នកយកព័ត៌មានយើងបានរាយការទៅលោកតុង-យីនាយផ្នែករដ្ឋបាល ព្រៃឈើខេត្តកំពុងធំផងដែរអំពីរថយន្តដឹកឈើខាងលើ ហើយលោកតុងយីបានត្រៀមកំលាំងជាស្រេចដើម្បីឃាត់ឆែកឆេតែដោយសារ លោកប៉េអឹម៣នាក់ជិះរថយន្តបាឡែនខាងលើកាក់រថយន្តអ្នកយកព័ត៌ មានយើងនៅស្រុកស្ទោង២ដងបណ្តាលអោយរថយន្តដឹកឈើនោះគេចបាត់តែ ម្តង។

មជ្ឈដ្ឋានប្រជាពលរដ្ឋឆ្ងល់ថា តើអស់លោកប៉េអឹមទាំងនោះធ្វើការតាមដងផ្លូវពេលយប់ដើម្បីឃាត់រថ យន្តអ្នកកាសែតមិនអោយតាមយកព័ត៌មានឡានដឹកឈើឬដើម្បីបង្រ្កាបបទ ល្មើស? នៅពេលដឹងថាជារថយន្តអ្នកកាសែតអត់មានដឹកអីទេ ហើយអ្នកកាសែតរាយការពីរថយន្តដឹកឈើខុសច្បាប់ដែលកំពុងចរាចរណ៍លើដង ផ្លូវ ហេតុអ្វីក៏មិនឃាត់សួរនាំ? ហេតុអ្វីកាក់រថយន្តអ្នកកាសែតមិនសុំយោលបល់ពីមេ តែកាក់រថយន្តដឹកឈើទាល់តែមានបញ្ជាពីមេទៅវិញ?

មជ្ឈដ្ឋានប្រជាពលរដ្ឋសូមសំនូមពរទៅឯកឧត្តមសៅ-សុខាមេត្តាត្រួត ពិនិត្យក្រុមប៉េអឹមចល័តទាំងនោះផង អោយពួកគាត់ធ្វើការមានតម្លាភាព មានភាពយុត្តិធម៌ ដើម្បីចូលរួមក្នុងការបង្ក្រាបបទល្មើសព្រៃឈើជូនសង្គមជាតិ កុំអោយពួកគាត់ព្យាយាមប្រើល្បិចតាស៊ីក្លូបែបនេះតទៅទៀត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បាឡុងហោះរបស់ក្រុមហ៊ុនចិនធ្លាក់នៅសៀមរាបបណ្តាល អោយភ្ញៀវបរទេសរងរបួសជាទម្ងន់   អាន1676ដង ស្នងការ​រងខេត្ត​កំពង់ចាម​បុក​​ក្មេង​ប្រុស​ម្នាក់​ស្លាប់ រួច​បើក​រថយន្ត​ចេញ​​ទៅធ្វើ​ម?...    អាន1578ដង ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច   អាន1831ដង សារហាវព្រៃផ្សៃណាស់៖ មេឈ្មួញរកស៊ីឈើគ្រញួងឈ្មោះ ខ្វៀង ធីម៉ៃ បញ្ជាអោយបក្ខពួកដេញវាយ ដេញកាប់...    អាន1639ដង បទល្មើសនេសាទកើតយ៉ាងអាណាធិបតេយ្យនៅឃុំកំពុងឃ្លាំងក្រោមក្រសែភ្នែក លោក រឹមសំអុន នាយផ្នែកជ?...    អាន1840ដង អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!   អាន2734ដង សមត្ថកិច្ច​នគរបាល​ខណ្ឌមាន​ជ័យឃាត់​ខ្លួនអ្នក​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍សាក​សួរ​និង​?...    អាន1632ដង សារជូនពរ ចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   អាន2100ដង លោក យឹម សារីន ត្រូវបានពលរដ្ឋចោទថាឈូសផ្ទះ និងឈូសផលដំណាំរបស់ពួកគាត់   អាន2050ដង ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេ?...    អាន2465ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34800នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77133នាក់
ខែនេះ    224406នាក់
ឆ្នាំនេះ   2968710នាក់
សរុប   56567606នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:19