លោកម៉ូ-សឿមនាយការិយាល័យក២ភូមិភាគ៤ កំពុងរកស៊ីដឹកឈើខុស ច្បាប់ចិញ្ចឹមមេកើយ

ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 17 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 01:39 នាទី ចំនួនអានៈ 1880

សៀមរាប៖ មាននាយការិយាល័យក២ភូមិភាគ៤ម្នាក់ដែលត្រូលបានគេស្គាត់ថា ឈ្មោះម៉ូតសឿមអាយុប្រហែលជាង៥០ឆ្នាំដែលជាកូនចៅរបស់លោកជាម៉ន មេភូមិភាគ៤កំពុងតែយករថយន្តអង្គភាពមកដឹកឈើខុសច្បាប់លក់ចែក ចាយក្នុងក្រុងសៀមរាបយ៉ាងអាណាធិប្បតេយ្យដោយគ្មានជំនាញណាហ៊ាន បង្រ្កាបព្រោះខ្លាចអំណាចលោកសក្តិ៥នេះផងណាមួយគេសង្ស័យថាលោកជា ម៉នជាអ្នកបើកដៃអោយដឹកយកលុយចែកគ្នាផងមិនដឹង។

ជាក់ស្តែងកាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១២វេលាម៉ោង៧និង៣៧ នាទីយប់មានរថយន្តពណ៍ត្រេអ៊ី(គេនិយមហៅថាអាតំរីតឹក)១គ្រឿងដឹកឈើ ពេញអោយទាហ៊ានអង្គុយពីលើធ្វើដំណើរមកពីផ្លូវលេខ៦៧(ផ្លូវហៃវ៉េ) សំដៅចូលក្រុងសៀមរាបតែដោយសារមានរថយន្តមេព្រៃនិងក្រុមអ្នកសារ ព៍ត៌មានដេញតាមពីក្រោយក៏បើកគេចចូលក្នុងបន្ទាយភូមិភាគ៤បាត់ ទៅ។

ថ្ងៃទី១៦ខែឆ្នាំដដែលវេលាម៉ោង៥និង៣០នាទីរថយន្តដដែលនេះបាន ដឹកឈើពេញសាជាថ្មីម្តងទៀតដាក់អោយទាហ៊ានអង្គុយពីលើដដែលដឹកឈើ ចូលមកក្នុងដីឡូរបស់លោកម៉ូតសឿមដែលស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

បើតាមការមើលជាក់ស្តែងឈើដែលលោកម៉ូតសឿមដឹកនេះជាប្រភេទឈើអា លេខ២ដែលមានកំរាស៥ហ៊ុនទទឹង២តឹកបណ្តោយពី៤-៦ម៉ែត្រ ហើយដឹកពេញៗរថយន្តស្ទើរបាក់ថ្នល់ដោយគ្មានជំនាញឬសមត្ថកិច្ចណា គេហ៊ានបង្រ្កាបទេព្រោះខ្លាចអំណាចបុណ្យសក្តិលោកសត្តិ៥ណាមួយ ជាកូនចៅលោកជាម៉នទៀតផង។

បើតាមប្រភពប្រជាពលរដ្ឋនៅក្បែរផ្ទះរបស់លោកម៉ូតសឿមបានអោយ ដឹងថា រថយន្តទាហ៊ានដឹកឈើចូលផ្ទះលោកម៉ូតសឿមនេះមិនមែនទើបតែលើកទី មួយនោះទេវាស្ទើរតែជារៀងរាល់យប់។ ពួកគាត់លូចខ្សឹបទៀតថា តែងតែឃើញរថយន្តដឹកឈើដាក់ក្នុងដីឡូនេះច្រើនឆ្នាំហើយមិនមែន ទើបតែថ្មីៗទេ។ពួកគាត់បន្ថែមថា តែងឃើញសមត្ថកិច្ចនិងអ្នកកាសែតធ្លាប់តាមមកដល់ដែរតែកូនចៅលោកសឿម កុហក់គេថាយកឈើមកធ្វើផ្ទះ តែតាមពិតទំលាក់ពីឡានអស់ពេលស្ងត់ៗអោយរឺម៉កចូលដឹកដាក់អោយតាម អ្នកកម្ម៉ងទិញឬដាក់តាមដេប៉ូលក់ឈើទើបបានជាដឹកតែរហូតមិនចេះ ចប់មិនចេះហើយ។ក្រុមប្រជាពលរដ្ឋសង្ស័យថា គេត្រូវរូវជាមួយលោកជាម៉ន អាចមានភាគហ៊ុនជាមួយលោកជាម៉នទៀតផងបានជាហ៊ានដឹកឈើគេចចូលភូមិ ភាគ៤ពេលមានសមត្ថកិច្ចដេញតាម។

អ្នកយកព័ត៌មានជាច្រើននាក់បានរាយការណ៍ទៅលោកឡឹង-សុខាមន្រ្តី រដ្ឋបាលព្រៃឈើក្រុងសៀមរាបតែលោកមានប្រសាសន៍ថាពុំដែលមាននរណា គេហ៊ានបង្រ្កាបផ្ទះនេះទេ ណាមួយលោកជាកូនចៅតូចតាចសូមអោយរាយការណ៍ទៅថ្នាក់លើចុះ។

លោកយឹម-ស៊ីវននាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកប្រាសាទបាគងនិង ក្រុងសៀមរាបបានប្រាប់តាមទូរស័ព្ទនៅល្ងាចដដែលនេះថា លោកនៅឆ្ងាយកំពុងតែលវាស់ដីជូនប្រជាពលរដ្ឋជាមួយយុវជនស្ម័ក្រ ចិត្តសូមរាយការណ៍ទៅអ្នកផ្សេង។

លោកជាម៉នមេភូមិភាគ៤បានបដិសេធនៅល្ងាចថ្ងៃទី១៦ដដែលថា លោកពុំដែលស្គាល់ឈ្មោះសឿមខាងលើនេះទេ មិនដឹងសឿមណា ឡានតឹងមឹងឡានតំរីតឹកអីទេមិនដឹងទេ។

លោកនួននៅនាយរងភូមិភាគ៤បានមានប្រសាសន៍តាមទូរស័ព្ទនាថ្ងៃដដែល ថា លោកស្គាល់ឈ្មោះសឿមនៅខាងក២មែន បន្ទាប់មកលោកប្រាប់ថា លោកជាប់លើកទូរស័ព្ទមួយខ្សែទៀតក៏បិទទូរស័ព្ទបាត់ទៅ។

សូមបញ្ជាក់ថា នៅខេត្តសៀមរាបនាពេលបច្ចុប្បន្នគ្មានមន្រ្តីជំនាញណាឬសមត្ថកិច្ច ណាគេហ៊ានទប់ស្កាត់ឬបង្រ្កាបក្រុមអ្នករកស៊ីខុសច្បាប់ដែលមានអំ ណាចនោះទេ គេបង្រ្កាបបានតែក្រុមអ្នកក្រដឹកអុសដឹកធ្យូងតែប៉ុណ្ណោះ។

ក្រុមប្រជាពលរដ្ឋសូមផ្ញើសារជូនសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនសូមមេត្តាដាក់បញ្ជាអោយបានតឹងរឹងចំពោះអ្នកយកអំណាច បុណ្យសត្តិមករកស៊ីខុសច្បាប់ដែលខ្លួនជាអ្នកកាន់ច្បាប់បែរជាយក ច្បាប់មកទ្រាប់គូទអង្គុយទៅវិញ ដែលជាគំរូដ៏អាក្រក់សំរាប់អ្នកដទៃគេធ្វើតំរាប់តាម៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

នាយក​រដ្ឋមន្រ្តីកម្ពុជាព្រមានថា មិនត្រូវលើកលែងឡើយចំពោះអ្នកបាញ់បោះ សេរីតាមទំនើងចិត្តនៅ...    អាន1640ដង គណបក្សប្រឆាំង​បង្វែការធើ្វបាតុកម្ម​ថ្ងៃ២៣​តុលាទៅជាការគោរពវិញ្ញាណក្ខន្ធ   អាន1916ដង លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានសំរុកចូលស្នាកការកណ្តាលរបស់គណបក្សសង្គ្រោះជាតិហើយ   អាន1706ដង លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត   អាន2291ដង តើបេក្ខភាពប្រធាន គ.ជ.ប ថ្មី គួរតែបុគ្គលដែលមានលក្ខណៈសម្បត្តិយ៉ាងណា?   អាន2241ដង សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ច្រកប៉ោយប៉ែតប្រមូលលុយតាមច្រើនរូបភាព នាយឧត្ដមសេនីយ៍ គៀត ច?...    អាន1970ដង សមយុទ្ធ​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ   អាន1741ដង កម្លាំងចំរុះចុះនែនាំ និងបញ្ឈប់ហាងអ៊ីនធឺណិតបើកអោយក្មេងៗលេងហ្គេម   អាន1644ដង ក្រុម​អាជ្ញាធរអប្សរា៤នាក់ចុះជីកដាំបង្គោលរបងបិតមុខដីពលរដ្ឋ​មិន​បានសម្រេច   អាន1994ដង មេឈ្មួញក្រញូងឈ្មោះ ម៉ៃ ជនជាតិវៀតណាមអាងប្តីជានាយទាហ៊ានកងពលលេខ៦ រកស៊ីមិនខ្លាចអ្នកណាទាំង?...    អាន1658ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34735នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77068នាក់
ខែនេះ    224341នាក់
ឆ្នាំនេះ   2968645នាក់
សរុប   56567541នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:17