បាតុកររោងចក្រតៃយានឈានដល់ការបិទផ្លូវជាតិលេខ៤

ដោយៈ សុភា ក្រចេះ ថ្ងៃទី 06 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 01:28 នាទី ចំនួនអានៈ 1719

អង្គស្នួល ៖ កម្មករកម្មការិនីរោងចក្រ ខាំវែល និងតៃយាន ឬតៃយ៉ាង ដែលមានរយៈពេលជិត១០ថ្ងៃកន្លងមកហើយ នៅមិនទាន់មានដំណោះស្រាយដែលកម្មករអាចទទួលយកបាននៅឡើយ រហូតឈានដល់ការធ្វើបាតុកម្មបិទកំណាត់ផ្លូវជាតិ លេខ៤បង្កើតនូវបញ្ហាកាន់តែធ្ងន់ធ្ងរ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៨និង ១០នាទីព្រឹកថ្ងៃទី៤ កក្កដា នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខផ្សារបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ។

ក្រុមបាតុករដែលមានគ្នាប្រមាណជាង៣ពាន់នាក់ ក្នុងចំណោមកម្មករសរុបជាង៦ពាន់នាក់ ដឹកនាំដោយលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បាននាំគ្នាឈរយ៉ាងត្រៀបត្រានៅលើកំណាត់ផ្លូវជាតិលេខ ៤ពេញណែនតែម្តង បង្កឱ្យមានការកកស្ទះចរាចរណ៍រយៈពេលជិតមួយថ្ងៃ ។ រថយន្តតូចធំគ្រប់ប្រភេទរាប់រយគ្រឿងបានជាប់គាំនៅលើ កំណាត់ផ្លូវនោះ ទៅមុខក៏មិនរួច ទៅក្រោយមិនរួច ជាពិសេសក្រុមរថយន្តធុនធំៗដូចជា រថយន្តកុងតឺន័រជាដើម ។ ទោះបីជាមានការនិយាយចរចាពីសំណាក់អាជ្ញាធរមូល ដ្ឋាន និងមន្ត្រីក្រសួង មន្ទីរពាក់ព័ន្ធនានាបែបណាក្តី ក៏ក្រុមកម្មករមិនបានយល់ព្រមដែរ ។ ក្រុមកម្មករឱ្យដឹងថា ពួកគេធ្វើកូដកម្មមានរយៈពេលជិត១០ថ្ងៃមកហើយ ដើម្បីទាមទារឱ្យថៅកែដោះស្រាយនូវលក្ខខណ្ឌការងារមួយ ចំនួន ក្នុងនោះទាមទារនូវប្រាក់អតីតភាពការងារ និងសុំឱ្យមានការបញ្ជាក់ឱ្យច្បាស់លាស់ពីបញ្ហាដែលថៅកែ ប្តូរឈ្មោះរោងចក្រពីតៃយាន ឬតៃយ៉ាង និងខាំវែល ទៅជាតៃណាន ដោយស្ងាត់ៗមិនប្រាប់ឱ្យពួកគេដឹង និងមិនបានគិតពីប្រាក់អតីតភាពការងារឱ្យពួកគេទៀត ផង ។ រោងចក្រនេះមានទីតាំងស្ថិតនៅក្នុងភូមិត្នោត១ដើម ឃុំបែកចាន ស្រុកអង្គស្នួល ចម្ងាយពីផ្លូវជាតិលេខ៤ប្រមាណ ជាង២គីឡូម៉ែត្រ ហើយពួកគេធ្លាប់ធ្វើកូដកម្មបិទផ្លូវជាតិលេខ៤នេះរយៈ ពេលជិត២០នាទីម្តងរួចមកហើយ កាលពីប៉ុន្មានថ្ងៃមុននេះ ។ កាលនោះដោយសារតែមានការណែនាំពីសមត្ថកិច្ចមូលដ្ឋានពួ កគេបានដកថយវិញ បន្ទាប់មកក៏ធ្វើការតវ៉ានៅមុខរោងចក្រតែប៉ុណ្ណោះ ដោយសង្ឃឹមថានឹងមានដំណោះស្រាយតាមការទាមទារ ប៉ុន្តែរហូតមកដល់ព្រឹកថ្ងៃទី៣ កក្កដា មានគណៈកម្មការចម្រុះទៅធ្វើការដោះស្រាយដែរ ប៉ុន្តែគ្មានលទ្ធផលនោះឡើយ ។

កម្មករនិយាយថា ពេលនេះតុលាការខេត្តកណ្តាលបានចេញដីការបង្គាប់មួយបង្ខំ ឱ្យពួកគេចូលធ្វើការវិញក្នុងរយៈពេល៤៨ម៉ោងជាកំហិត ហើយបន្ទាប់ពីបានដីកាបង្គាប់ពីតុលាការ ខាងថៅកែរោងចក្របានដាក់មេក្រូអានដីកានោះលាន់ឮ ខ្លាំងៗយ៉ាងកងរំពងប្រឆាំងតប និងក្រុមកម្មករវិញ ។ ដោយសារតែមូលហេតុនេះហើយ ទើបពួកគេសម្រេចចិត្តចាកចេញពីរោងច្រកទៅធ្វើបាតុកម្មលើ ផ្លូវជាតិលេខ៤វិញ ព្រោះពួកគេមិនអាចឈរតវ៉ានៅមុខរោងចក្របានទេ ដោយសារតែថ្លង់មេក្រូ និងធុងបាសដែលថៅកែចាក់បំពងសំឡេងនោះខ្លាំងពេករកនិយាយ តវ៉ាមិនបាន ។

ប្រភពព័ត៌មានបានឪ្យដឹងថា បើអាជ្ញាធរចង់ចូលទៅជួបលោក រ៉ុង ឈុន គឺទាល់តែមានការអនុញ្ញាតពីក្រុមកម្មករ សិន ។ ម្យ៉ាងទៀតអាជ្ញាធរមានសិទ្ធិចូលទៅជួបត្រឹមតែម្នាក់ ប៉ុណ្ណោះ មិនឱ្យទៅច្រើននាក់ទេ ។ ទោះបីជាបែបណា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីមកពីក្រសួងមន្ទីរពាក់ព័ន្ធនានាបានព្យា យាមទៅជួបជាមួយលោក រ៉ុង ឈុន នោះទាល់តែបាន ប៉ុន្តែការចរចានោះនៅតែគ្មានលទ្ធផលផ្លែផ្កាណាមួយ ឡើយ  ។

ដោយឡែកសមត្ថកិច្ចប៉ូលិស និងប៉េអឹមមូលដ្ឋានដែលមានកម្លាំងតិចតួចជាងកម្មករបានត្រឹមតែ ឈរមើលកម្មករប៉ុណ្ណោះ ហើយភ្លាមៗនោះមិនមានការវាយ ឬរុញច្រានបំបែកនោះទេ ។ អាជ្ញាធរបានហៅការធ្វើបាតុកម្មបិទផ្លូវរបស់កម្មករខាងលើថា ជាអំពើខុសច្បាប់មួយ ពួកគេគួរតែរកវិធីផ្សេងពីនេះ ដើម្បីធ្វើការតវ៉ាវិញ ទើបប្រសើរជាង ព្រោះការធ្វើបែបនេះនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍អ្នកដទៃ។

ប្រភពដដែលបានបន្តទៀតថា កម្មករបានក្រាញននៀលធ្វើការតវ៉ារយៈពេលជិត១ថ្ងៃ ឯសមត្ថកិច្ចបានបង្កើនកម្លាំងបន្ថែមទៀត ដើម្បីទប់ទល់ជាមួយអំពើនេះ ។ លទ្ធផលចុងក្រោយការធ្វើបាតុកម្មនោះត្រូវបានរំសាយទៅវិញ នាវេលាម៉ោងជាង២រសៀល មុនពេលដែលកម្លាំងសមត្ថកិច្ចដែលត្រូវបញ្ជូនបន្ថែមទៅដល់ ដោយលោក រ៉ុង ឈុន យល់ព្រមចរចារជាមួយអាជ្ញាធរ និងតំណាងរោងចក្រដើម្បីរកដំណោះស្រាយ និងបានប្រកាសឱ្យកម្មករទៅធ្វើការតវ៉ានៅមុខរោងចក្រវិញ ។ ឯចរាចរណ៍លើផ្លូវជាតិលេខ៤ក៏ធូរស្រាលឡើងវិញដែរ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង   អាន2434ដង ផ្ទុះអាវុធ​បាញ់​គ្រាប់​ពិត​លើ​ក្រុម​បាតុករ​នៅ​សួន​កាណ​ឌី​យ៉ា ស្លាប់ និង​របួស​   អាន1698ដង ក្រុម​និសិត្ស​ខ្មែរ​នៅ​ចិន​កោរសក់​​កាន់ទុក្ខ​ព្រះ​​បរមសព​​សម្តេច​ឪ​   អាន1770ដង តុលាការខេត្តសៀមរាបចុះអនុវត្តសាលដីការ រឹមអូសដីផ្ទះមួយកន្លែងពីរលើកមិនបានសម្រេច ដែលធ្វើអ...    អាន1782ដង ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម...    អាន2322ដង បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក...    អាន2502ដង ពលរដ្ឋសង្ស័យថា លោក ថៃ-គឹមហេង ជំនួយការរបស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ រកស៊ីដឹកឈើគេចព...    អាន1607ដង តំបន់​ចំ​នួន​៣ក្នុង​ទី​ក្រុង​បាង​កក​ត្រូវ​បាន​ប្រកាស​ដាក់​ក្នុង​ភាព​អាសន្ន​   អាន1578ដង វិនាសភ្លាមទៅ ឱ! បាបជន   អាន1505ដង លោក ភូ លិ អភិបាលរងខេត្តកែប ស្រវឹងស្រាបៀតបៀនប្រពន្ធគេ និងគប់ស្ត្រីម្នាក់បែកក្បាល ១៦ថ្នេរ ?...    អាន1288ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      36352នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    78685នាក់
ខែនេះ    225958នាក់
ឆ្នាំនេះ   2970262នាក់
សរុប   56569158នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:16