ជនពាក់​ព័ន្ទគ្រឿង​ញៀន​៧នាក់​ក្នុង​ចំណោម​៣៩​នាក់​ចេះសីល្ប៍​ហែក​គុគ​រត់​បាត់?

ដោយៈ CCK សៀមរាប ថ្ងៃទី 08 ខែ 07 ឆ្នាំ 2014 វេលាម៉ោង 05:09 នាទី ចំនួនអានៈ 1710

តាម​របាយការណ៍​ថ្មីៗ​ដែល​ការិយាល័យ​យើង​ទទួល​បាន​ឱ្យដឹងថា ក្នុងចំណោម​ជន​គ្រឿងញៀន​ដែល​បង្ក្រាប បាន​កាលពី​ថ្ងៃ​ទី ០២ រហូត​ថ្ងៃទី ០៤-០៥ នេះ គឺ​មាន​ជន​គ្រឿងញៀន​ជាង ១០​នាក់ ដែល​មាន​ខ្សែ និង​ខ្នងបង្អែក​ធំ ថ្នាក់​ផ្កាយ និង​ឧកញ៉ា​កាស៊ីណូ នៅ​ប៉ោយប៉ែត ។ ហើយ​ជន​គ្រឿងញៀន​ដែល​តាម​របាយការណ៍​ថា រត់​បា​តា់ ០៧​នាក់ នោះ គឺជា​ខ្សែ​ឧកញ៉ា និង​ជា​មនុស្ស​បក្ខពួក​សាច់ញាតិ​ខ្សែ​របស់​អ្នកធំ​ថ្នាក់​ផ្កាយ ៣-៤ ក្នុង​ជួរ​រដ្ឋាភិបាល ហ៊ុន សែន បច្ចុប្បន្ន ។ ហើយ​ដែល​ត្រូវ​បាត់​ខ្លួន​ដោយ​ហែក​ទ្រុង​ឆ្លងកាត់​សោរ​ពីរ​ជាន់ និង​កាំ​មេ​រ៉ា​សុវត្ថិភាព​របស់​អធិការដ្ឋាន ក្រុង​ប៉ោយប៉ែត បាន​យ៉ាង​រលូន​នោះ ។​

​តាម​ព័ត៌មាន​ដែល​ផ្ទៃក្នុង​ឱ្យ​យើង​ដឹង​តាម​ទូរស័ព្ទ កាលពី​ព្រឹក​ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ​២០១៤ កន្លងមកនេះ គឺ​គេ​ឃុំ​ជន​គ្រឿងញៀន​ជា​ពីរ​ផ្នែក​ធ្ងន់ និង​ស្រាល និង​មាន​ខ្សែ​មាន​លុយ​ឃុំ​មួយ​ផ្នែក​អត់​ខ្សែ​អត់លុយ​ឃុំ​ក្នុង​មន្ទីរ​ឃុំ ឃាំង​ពីរ​ជាន់​នោះ ។​

ចាប់បាន ៣៩​នាក់ ចុះផ្សាយ​ឡង់សេ​យក​ស្នាដៃ ប៉ុន្តែ​រឿង​ជន​គ្រឿងញៀន​ផ្លុំ​សោរ​ពីរ​ជាន់​ឆ្លងកាត់​កាំ​មេ​រ៉ា សុវត្ថិភាព​រត់​បាត់​អស់​នោះ មិនឃើញ​អភិបាល​ខេត្ត​បន្ទាយមានជ័យ គោ ស៊ុំ​សារឿ​ត​, លោក​ផ្កាយ​១ អាត់ ខែម ស្នងការ​ខេត្ត​នេះ​ចុះផ្សាយ​តាម​ទូរទស្សន៍ ឱ្យ​កាសែត​គាំទ្រ​ចុះផ្សាយ​រឿង​ជន​គ្រឿងញៀន​ហែក​ទ្រុង​ក្នុង​អធិការដ្ឋាន ក្រុង​ប៉ោយប៉ែ​ត​រត់​រួច​បាត់​ដោយ​សុវត្ថិភាព​សោះ ។​

​ផ្ទុយទៅវិញ របាយការណ៍​ជន​គ្រឿងញៀន​ដែល​រត់​រួច​ទាំង ០៧​នាក់​នោះ គឺជា​មនុស្ស​ខ្សែ​ហ ដែល​មាន​លុយ ហើយ​ត្រូវបាន​គេ​ឧបកិច្ច​យកទៅ​ដាក់​ឃុំ​ក្នុង​សាលប្រជុំ​របស់​អធិការដ្ឋាន​ក្រុង​ប៉ោយ​ប៉ែត ដែល​ជា​ដើមចម​ទម្លាក់​ឱ្យ ស្រាល​ទៅលើ​ពាក្យ​រត់​រួច​វាល​ស្រាល​ជាង​របាយការណ៍​ដែលថា អ្នកទោស​គ្រឿងញៀន​ហែក​ទ្រុង​សោរ​ពីរ​ជាន់​ឆ្លង កាត់​កាំ​មេ​រ៉ា​សុវត្ថិភាព​នោះ ។​

​ដោយឡែក លោក​ព្រះរាជអាជ្ញារង​ខេត្ត​បន្ទាយមានជ័យ​ថ្លែងថា លោក​បាន​ទទួល​សេចក្តីរាយការណ៍​ហើយ ប៉ុន្តែ​លោក​បញ្ជាក់ថា ជន​ពាក់ព័ន្ធ​គ្រឿងញៀន​ទាំងនោះ ពី​ដើម​គឺ​ស្រាល​ទេ ប៉ុន្តែ​ពេល​នេះ​ទៅ​ជា​ដើមចម​ធ្ងន់ធ្ងរ ទោស​ធ្ងន់​ហើយ ដោយ​ចេញ​ដីកា​ឱ្យ​ប៉ូលិស​អ្នក​ធ្វើ​ឱ្យ​រួច​តាម​ចាប់ខ្លួន​មក​វិញ ។

​ទោះជា​យ៉ាងណា​ក៏​មន្ត្រី​ប៉ូលិស​ផ្ទៃក្នុង​អះអាងថា គឺជា​ឈុត​ឆាក​ដែល​គេ​រៀបចំ​ទុក​ឱ្យ​ជន​គ្រឿងញៀន​នោះ រត់ ។

​ផ្ទុយ​ពី​លោក អាត់ ខែម ស្នងការ​ខេត្ត​នេះ​ថ្លែង​ថា វា​គឺជា​កំហុសឆ្គង ១ ដែល​មិន​អាច​ប្រកែក​បាន​ចំពោះ ប៉ូលិស ក្រុង​ប៉ោយប៉ែត ។ ប៉ុន្តែ​មកទល់​ពេល​នេះ​រឿង​ទម្លាក់កំហុស​ទៅលើ​បន្ទុក​អ្នក​យាមកាម​អ្នកទោស​គ្រឿង ញៀន​យប់ នោះ គឺ​មិន​ត្រឹមត្រូវ​ទេ ដែល​កំហុស​នេះ​គួរតែ​អភិបាល​ខេត្ត​បន្ទាយមានជ័យ គោ ស៊ុំ​សារឿ​ត កោះហៅ អធិការ​ក្រុង ប៉ោយ​ប៉ែត អ៊ុំ សុផល មក​ឆ្លើយបំភ្លឺ​ឱ្យ​ច្បាស់ការ​ផង ។ ហើយ​មិន​ត្រូវ​ស៊ុមគ្រលំ​នោះទេ ! ជៀសវាង​គេ​ថា មាន​ចំណែក​ឃុបឃិត​ពាក់ព័ន្ធ​ពុករលួយ​ជាមួយ​គ្រឿងញៀន ។​

​ដោយឡែក​មកទល់​ពេល​នេះ​ជន​អសមត្ថភាព អ៊ុំ សុផល អធិការ​ក្រុង​ប៉ោយ​ប៉ែត ដែល​ធ្វើឱ្យ​រួច​ជន​គ្រឿង ញៀន​ជាប់​ដាន ៧​នាក់​នោះ មិនទាន់​ត្រូវបាន​ស៊ើបអង្កេត​នៅឡើយ​ទេ​មក​ទល់​ថ្ងៃនេះ ។​

​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​គ្រឿងញៀន​កើតឡើង​ក្នុង​ក្រុង​ប៉ោយប៉ែត​ជុំវិញ​អធិការ អ៊ុំ សុផល ជា​ញឹកញាប់ មកទល់​ពេល​នេះ​មិនគួរបើ​អគ្គស្នងកា​រ​នគរបាលជាតិ និង​ក្រសួង​មហាផ្ទៃ​មើលរំលង និង​មិន​គួរ​បណ្តោយ​ឱ្យ​ក្រុម ជន​គ្រឿងញៀន​ជាន់ឈ្លី​មហាផ្ទៃ និង​ភូមិ ឃុំ​មាន​សុវត្ថិភាព​នោះ​បន្ត​កើតមាន​ទៀត​នោះ​ទេ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ណុប សារ៉ាក់ ឡើងជាអធិការនគរបាលក្រុងសៀមរាប   អាន1893ដង សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា   អាន2778ដង វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី   អាន2530ដង យុគចិន្តា បក​ស្រាយ​​រឿង​​​​ក្តោប​​លុយទុក​​​ជាង១ម៉ឺន​ដុល្លារ​   អាន1823ដង លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត   អាន2284ដង កង​ទ​ព័​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រុង​ប្រ​យ​ត្ន័​នៅ​ព្រំដែន​   អាន1619ដង សារជូនពរ លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តសៀមរាប ឧត្ដរម...    អាន2114ដង ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ា...    អាន4100ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនម?...    អាន2552ដង លោក យឹម សារីន ត្រូវបានពលរដ្ឋចោទថាឈូសផ្ទះ និងឈូសផលដំណាំរបស់ពួកគាត់   អាន2051ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      42811នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    85144នាក់
ខែនេះ    232417នាក់
ឆ្នាំនេះ   2976721នាក់
សរុប   56575617នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:09