តំណាងអយ្យការបញ្ជាអោយមេព្រៃរឹបអូសឈើជាច្រើនម៉ែត្រគូបនៅក្បែរព្រៃស្អាក

ដោយៈ បាយ័ន សៀមរាប ថ្ងៃទី 04 ខែ 07 ឆ្នាំ 2014 វេលាម៉ោង 05:00 នាទី ចំនួនអានៈ 1767

គំនរ​ឈើ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដែល​គ្រោង​នឹង​ដឹក​ចេញ​យកទៅ​ចែកចាយ​តាម​បណ្តា​ដេប៉ូ​ផ្សេងៗ ក្នុង​ក្រុង​សៀមរាប បាន​ត្រូវ​មេព្រៃ​និង​បរិស្ថាន ចុះទៅ​ប្រមូល​តាម​បញ្ជា​តំណាង​អាយ្យ​ការ​អម​សាលាដំបូង​ខេត្ត​។ ការចុះទៅ​ប្រមូល​នេះ​ធ្វើឡើង នា​រសៀល​ថ្ងៃទី​៤​ខែកក្កដា​ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​ត្រពាំង​ក្រសាំង ឃុំ ស្រែ​ណូយ ស្រុក​វ៉ារិន​។​
​    ​
​ក្នុង​ការចុះ​ប្រមូល​នេះដែរ គេ​ឃើញ​សមត្ថកិច្ច​យក​រថយន្ត​៥​ទៅ​៦​គ្រឿង ដើម្បី​ដឹកជញ្ជូន​ចេញពី​កន្លែងកើតហេតុ យកទៅ​កាន់​ថ្នាល់​បណ្តុះ​កូនឈើ​ផ្នែក​ក្រឡាញ់ ដែលមាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៧ ត្រង់ចំណុច ភូមិ​ទួល​គ្រួស​ឃុំ​ស្រែ​ណូយ​។ 
​    ​
​រហូតមកទល់​ល្ងាច​ថ្ងៃ​ដដែល ចំនួន​ឈើ​ដ៏​ច្រើន​នេះ​គេ​នៅ​មិនទាន់​ដឹងថា មាន​ប៉ុន្មាន​ម៉ែត្រគូប​នៅឡើយ​ទេ ដោយសា​ឈើ​មួយចំនួន នៅ​ដាក់​ជា​គំនរ​លាក់​ក្នុងព្រៃ និង​មួយចំនួនធំ​ទំលាក់​ចូលទៅក្នុង​ស្រះ​ទឹក​ចំនួន​ពីរ​ក្នុងព្រៃ​។​
​    ​
​សមត្ថកិច្ច​នៅ​ពុំទាន់​ផ្តល់ព័ត៌មាន​ថា ឈើ​ទាំងនោះ​ជា​របស់​ន​ណាខ្លះ​នោះទេ​។ តែ​ព័ត៌មាន​បាន​ទម្លាយ​ថា ឈើ​ទាំងនោះ​ជា​របស់​ក្រុម​អ្នកភូមិ ដែល​ចូលទៅ​កាប់​យ៉ាង​អនាធិបតេយ្យ ហើយ​ដឹក​មក​ទម្លាក់​ជា​គំនរ​រងចាំ​លក់​ឲ្យ​ឈ្មួញ​ម្នាក់​ឈ្មោះ​អ៊ុំ វឌ្ឍនៈ ហៅ​ពៅ​ប្រជ្រុយ​។ ពៅ​ប្រជ្រុយ​នេះ ជា​មន្ត្រី​យោធា និង​ជា​ឈ្មួញ​ឈរ​ចាំ​ទិញ​ឈើ គ្មាន​ច្បាប់​បែប​អនាធិបតេយ្យ ដោយមាន​ឡាន​សម្រាប់​ដឹក​ប្រមាណ​៤​ទៅ​៥​គ្រឿង​។​
​    ​
​ប្រភព​បន្តថា តាមពិត​ឈើ​ទាំងនោះ គឺ​លោក​ពៅ​ប្រជ្រុយ គ្រោង​ដឹក​ចេញ​នៅ​យប់​ថ្ងៃទី​៤​កក្កដា​នេះ តែ​ដោយមាន​សេចក្តីរាយការណ៍ តំណាង​អាយ្យ​ការ​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ទាំងពីរ​ស្ថាប័ន ចុះទៅ​ប្រមូល​ឲ្យ​ខាងតែបាន​។ តាមពិត​គំនរ​ឈើ​ទាំងនោះ គឺមាន​ជាប្រចាំ ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ តែ​វា​មិន​រំខាន​ក្រុម​សមត្ថកិច្ច​ទេ ព្រោះ​លោក ពៅ បាន​ស្គាល់​ក្រុម​សមត្ថកិច្ច​ទាំងនោះ​អស់ហើយ​។​
​    ​
​ទោះជា​បែបនេះ​ក្តី មហាជន​មួយចំនួន​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ មាន​ការមិន​អស់ចិត្ត ហើយ​នៅ​រង​ចាំមើល​ខ្លាចក្រែង គនរ​ឈើ​ដែល​លាក់​ក្នុងព្រៃ និង​នៅក្នុង​ទឹកស្រះ​ពុំ​អាច​ប្រមូល ។ ដូច្នេះ​លទ្ធផល​ថា​បាន​ប៉ុន្មាន​ម៉ែត្រគូប គឺ​បញ្ជា​ក់នៅ​ថ្ងៃស្អែក​៕សៀមរាប: គំនរ​ឈើ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដែល​គ្រោង​នឹង​ដឹក​ចេញ​យកទៅ​ចែកចាយ​តាម​បណ្តា​ដេប៉ូ​ផ្សេងៗ ក្នុង​ក្រុង​សៀមរាប បាន​ត្រូវ​មេព្រៃ​និង​បរិស្ថាន ចុះទៅ​ប្រមូល​តាម​បញ្ជា​តំណាង​អាយ្យ​ការ​អម​សាលាដំបូង​ខេត្ត​។ ការចុះទៅ​ប្រមូល​នេះ​ធ្វើឡើង នា​រសៀល​ថ្ងៃទី​៤​ខែកក្កដា​ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​ត្រពាំង​ក្រសាំង ឃុំ ស្រែ​ណូយ ស្រុក​វ៉ារិន​។​
​    ​
​ក្នុង​ការចុះ​ប្រមូល​នេះដែរ គេ​ឃើញ​សមត្ថកិច្ច​យក​រថយន្ត​៥​ទៅ​៦​គ្រឿង ដើម្បី​ដឹកជញ្ជូន​ចេញពី​កន្លែងកើតហេតុ យកទៅ​កាន់​ថ្នាល់​បណ្តុះ​កូនឈើ​ផ្នែក​ក្រឡាញ់ ដែលមាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៧ ត្រង់ចំណុច ភូមិ​ទួល​គ្រួស​ឃុំ​ស្រែ​ណូយ​។ 
​    ​
​រហូតមកទល់​ល្ងាច​ថ្ងៃ​ដដែល ចំនួន​ឈើ​ដ៏​ច្រើន​នេះ​គេ​នៅ​មិនទាន់​ដឹងថា មាន​ប៉ុន្មាន​ម៉ែត្រគូប​នៅឡើយ​ទេ ដោយសា​ឈើ​មួយចំនួន នៅ​ដាក់​ជា​គំនរ​លាក់​ក្នុងព្រៃ និង​មួយចំនួនធំ​ទំលាក់​ចូលទៅក្នុង​ស្រះ​ទឹក​ចំនួន​ពីរ​ក្នុងព្រៃ​។​
​    ​
​សមត្ថកិច្ច​នៅ​ពុំទាន់​ផ្តល់ព័ត៌មាន​ថា ឈើ​ទាំងនោះ​ជា​របស់​ន​ណាខ្លះ​នោះទេ​។ តែ​ព័ត៌មាន​បាន​ទម្លាយ​ថា ឈើ​ទាំងនោះ​ជា​របស់​ក្រុម​អ្នកភូមិ ដែល​ចូលទៅ​កាប់​យ៉ាង​អនាធិបតេយ្យ ហើយ​ដឹក​មក​ទម្លាក់​ជា​គំនរ​រងចាំ​លក់​ឲ្យ​ឈ្មួញ​ម្នាក់​ឈ្មោះ​អ៊ុំ វឌ្ឍនៈ ហៅ​ពៅ​ប្រជ្រុយ​។ ពៅ​ប្រជ្រុយ​នេះ ជា​មន្ត្រី​យោធា និង​ជា​ឈ្មួញ​ឈរ​ចាំ​ទិញ​ឈើ គ្មាន​ច្បាប់​បែប​អនាធិបតេយ្យ ដោយមាន​ឡាន​សម្រាប់​ដឹក​ប្រមាណ​៤​ទៅ​៥​គ្រឿង​។​
​    ​
​ប្រភព​បន្តថា តាមពិត​ឈើ​ទាំងនោះ គឺ​លោក​ពៅ​ប្រជ្រុយ គ្រោង​ដឹក​ចេញ​នៅ​យប់​ថ្ងៃទី​៤​កក្កដា​នេះ តែ​ដោយមាន​សេចក្តីរាយការណ៍ តំណាង​អាយ្យ​ការ​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ទាំងពីរ​ស្ថាប័ន ចុះទៅ​ប្រមូល​ឲ្យ​ខាងតែបាន​។ តាមពិត​គំនរ​ឈើ​ទាំងនោះ គឺមាន​ជាប្រចាំ ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ តែ​វា​មិន​រំខាន​ក្រុម​សមត្ថកិច្ច​ទេ ព្រោះ​លោក ពៅ បាន​ស្គាល់​ក្រុម​សមត្ថកិច្ច​ទាំងនោះ​អស់ហើយ​។​
​    ​
​ទោះជា​បែបនេះ​ក្តី មហាជន​មួយចំនួន​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ មាន​ការមិន​អស់ចិត្ត ហើយ​នៅ​រង​ចាំមើល​ខ្លាចក្រែង គនរ​ឈើ​ដែល​លាក់​ក្នុងព្រៃ និង​នៅក្នុង​ទឹកស្រះ​ពុំ​អាច​ប្រមូល ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អង្គការលីកាដូ បន្ទោសអាជ្ញាធរថាប្រើកងទ័ពដែលមិនមានជំនាញទៅបង្ក្រាបករណីវិវាទដីធ្លី និងស្ន...    អាន2298ដង ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​រឿង​បោះ​ឆ្នោត​ត្រូវ​បរាជ័យ   អាន1799ដង ជីវប្រវត្តិ​តស៊ូ និង​ការ​ចូល​រួម​ក្នុង​ផ្នែក​នយោបាយ​របស់​លោក បារ៉ាក់ អូបាម៉ា   អាន1694ដង លោក ចាន់សុផាត មេគយស្រុកមេមត់កំពុងតែប្រឹងបន្លំពន្ធនាំចេញឈើខុសច្បាប់   អាន1815ដង ស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីសមត្ថកិច្ចរកឃើញប៊ីចេញក្លែងក្លាយ១៨តោន   អាន1768ដង លោ​ក ​ឃុ​ន​ រ៉ា​ន់ ​នាំ​ទំ​និញ​បង់​ពន្ធ​មិន​គ្រប់​ និង​ការនាំ​ចេ​ញឈើ​ខុស​ច្បាប់​លោក ​ឱម...    អាន1771ដង អ្នកកាសែត២រូបជាប់ពន្ធនាគារអំពាវនាវ(អ្នកណាក៏បាន)សុំជួយរកយុត្តិធម៌ផង   អាន1611ដង ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង   អាន2434ដង អង្គភាពប្រឆាំងអំពើពុករលួយ និង​តុលាការ គួរស៊ើបអង្កេតបន្ថែមរកអ្នកដែលទទួលផលជាមួយលោក រឹមស?...    អាន1866ដង ផ្នែករដ្ឋបាលព្រៃឈើជីក្រែងតែងមានភាពអាថ៌កំបាំងរាល់ពេលបង្រ្កាបបទល្មើស   អាន1797ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39441នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81774នាក់
ខែនេះ    229047នាក់
ឆ្នាំនេះ   2973351នាក់
សរុប   56572247នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:08