ឃាត់ខ្លួនសិស្សវិទ្យាល័យ នេត យ៉ង់ ម្នាក់បញ្ជូនទៅតុលាការ ក្រោយកាប់សិស្សដូចគ្នារបួសដាច់ដៃម្ខាង

ដោយៈ ក្រញូង ខេត្តបាត់ដំបង ថ្ងៃទី 27 ខែ 06 ឆ្នាំ 2014 វេលាម៉ោង 11:36 នាទី ចំនួនអានៈ 1840

សិស្សវិទ្យាល័យនេត្រយ៉ង់ម្នាក់ ត្រូវនគរបាលឃាត់ខ្លួន បញ្ជូនទៅតុលាការនៅ ព្រឹកថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៤ ក្រោយពីសិស្សរូបនេះ បានធ្វើសកម្មភាពកាប់លើភាគីជម្លោះ ដែលជាសិស្សរៀនវិទ្យាល័យជាមួយគ្នារបូសធ្ងន់ កាលពីវេលា ម៉ោង៨ព្រឹកថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០១៤ នៅវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងភូមិ/សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នាយផ្នែកនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលលោក អ៊ុក សុវត្តិ បានឲ្យអង្គរថែមស៍ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤នេះដឹងថា មុនចាប់ខ្លួនកាលពីវេលាម៉ោង៩ព្រឹក(ម៉ោងចេញលេង)ថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៤ នៅក្នុង បន្ទប់រៀនវិទ្យាល័យនេត យ៉ង់ ស្ថិតក្នុងភូមិ.សង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបងមានករណីសិស្សចូលកាប់គ្នា ដោយប្រើកាំបិត បង្កឡើងដោយជនសង្ស័យ២នាក់៖ទី១ឈ្មោះ អំណត់ ចិត្រា ភេទប្រុសអាយុ១៨ឆ្នាំ សិស្សថ្នាក់ទី១២ N វិទ្យាល័យនេត យ៉ង់ មានទីលំនៅផ្ទះលេខ១០០ក្រុមទី៥ភូមិឡឥដ្ឋសង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបង(ជនដៃដល់យកកាំបិតកាប់ផ្ទាល់)ទី២ឈ្មោះ សាត សិលា ភេទប្រុសអាយុជិត២០ឆ្នាំ បានរត់គេចខ្លួនបាត់។ចំណែកជនរងគ្រោះ មានឈ្មោះ សំ ឧស្សាហ៍ ភេទប្រុស​អាយុ១៧ឆ្នាំ សិស្សថា្នក់ទី១០ វិទ្យាល័យនេត យ៉ង់​មានទីលំនៅផ្ទះលេខ១៣៧ ក្រុមទី៦ ភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង​(រងរបួសប្រអប់ដៃដេរ១៥ថ្នេរ)។

សមត្ថកិច្ចដដែលបានបន្តថា ជនរងគ្រោះកំពុងអង្គុយក្នុងថ្នាក់រៀនរបស់ខ្លួនខណៈម៉ោងចេញលេង​ថ្ងៃទី២០ខែមិថុនា ស្រាប់តែមានមនុស្ស២នាក់បានចូលមកក្នុងរៀនខ្លួន ម្នាក់ឈ្មោះ សាត សិលា ជាបក្ខពួកមកពីក្រៅសាលាបានវ៉ៃខ្លួនជាច្រើនដៃ និងឈ្មោះ អំណត់ ចិត្រា ជាសិស្សរៀននៅវិទ្យាល័យនេត យ៉ង់ដូចគ្នា បានដកកាំបិតមកកាប់ខ្លួនជាច្រើនកាំបិត រួចជនសង្ស័យ និងបក្ខពួកក៏បាននាំគ្នារត់គេចខ្លួនអស់។លុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ម្សិលមិញនេះ ក្រោយបើកការស្រាវជ្រាវ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ អំណត់ ចិត្រា យកមកសួរនាំ ជនសង្ស័យសារភាពថា ជាការសងសឹងគំនុំចាស់។

មជ្ឈដ្ឋានមួយចំនួនបានបង្ហើបឲ្យដឹងថា ទាំងជនរងគ្រោះ និងជនបង្កគឺជាក្មេងទំនើង ប្រចាំវិទ្យាល័យនេត យ៉ង់ ដ៏ល្បីឈ្មោះ ហើយមុនកើតហេតុ ជនរងគ្រោះនិងបក្ខពួកធ្លាប់នាំគ្នាទៅវាយគេមុនដែរក្រោយមកជនសង្ស័យបានលើកគ្នាទៅកាប់ដើម្បីសងសឹកវិញ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មេឈ្មួញឈ្មោះ ពន្លក ដឹកឈើក្រញូងឡើងកក្រើក ផ្លូវលេខ៦៧មេព្រៃរាប់ក្បាលឡានយកលុយ   អាន1712ដង សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក?...    អាន2351ដង មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងរងការចោទថាប្រើប្រព័ន្ធតុលាការគំរាមពលរដ្ឋ   អាន1870ដង ពុលមើមដំឡូងមីមួយគ្រួសារស្លាប់ម្នាក់៩នាក់ធ្ងន់និងស្រាល   អាន1675ដង អជ្ញាធរថៃពង្រឹងការទប់ស្កាត់ការរីករាលដាលជម្ងឺEV-71 លើកុមារនៅច្រកទ្វារអន្តរជាតិអារញ្ញ័   អាន1908ដង ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក   អាន2186ដង ស្នងការ​រងខេត្ត​កំពង់ចាម​បុក​​ក្មេង​ប្រុស​ម្នាក់​ស្លាប់ រួច​បើក​រថយន្ត​ចេញ​​ទៅធ្វើ​ម?...    អាន1579ដង គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ   អាន2756ដង ពលរដ្ឋចោទថាសមត្ថកិច្ច ផាកពិន័យពន្ធផ្លូវលើសពីការសរសេរលើបង្កាន់ដៃ    អាន1694ដង ឪពុកបង្កើតឃុបឃិតជាមួយអ្នកក្រៅយកដីកូនលក់   អាន2132ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      36160នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    78493នាក់
ខែនេះ    225766នាក់
ឆ្នាំនេះ   2970070នាក់
សរុប   56568966នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:10