បែកធ្លាយរឿងអាស្រូវថា គយប៉ោយប៉ែតបើកដៃអោយឈ្មួញនាំទំនិញគេចពន្ធចូលពីថៃ តែគយក្រសួងជាអ្នកចាំចាប់

ដោយៈ សហការី ខេត្តបន្ទាយមានជ័យ ថ្ងៃទី 20 ខែ 06 ឆ្នាំ 2014 វេលាម៉ោង 04:16 នាទី ចំនួនអានៈ 1749

ក្រោយពីសមត្ថកិច្ច គយក្រសួង និងស្ថាប័នតុលាការ ចុះបង្ក្រាបទីតាំងមួយកន្លែង ដកហូតបានប្រេង​ម៉ាស៊ីន​ ជា​ច្រើន​ប្រ​ភេទសុរបជាង ៤៨៤កេស កាលពីកន្លះខែកន្លងទៅនេះ សុទ្ធតែជាប្រេងម៉ាស៊ីនគេចពន្ធ​ ហើយ​ត្រូវ​បាន​សមត្ថកិច្ចដកហូតនាំយកទៅរក្សាទុក​ចាត់​ការ​តាមច្បាប់។ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤ នេះបែកធ្លាយ ពត៌មានថា ទំនិញ​ គេចពន្ធ និង​ប្រេងម៉ាស៊ីន ប្រេង​ហ្រ្វាំង​​ ទាំងនេះគឺឈ្មួញនាំចូល​ តាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាចំនុចដែលគ្រប់គ្រងរបស់លោក ឈួន ហៃ ប្រធានស្នាក់ការគយ និងរដ្ឋករប៉ោយប៉ែត។

ការនាំចូលទំនិញគេចពន្ធជាច្រើនប្រភេទមិនថាតែប្រេងម៉ាស៊ីន ប្រេងហ្រ្វាំងនោះទេ ម៉ូតូ គ្រឿងឡាន​ ម៉ាស៊ីនភ្លើង ក៏ត្រូវបានឈ្មួញនាំចូលបានម៉ាសេរីដែរ ពុំមានការទប់ស្កាត់ និងចាប់បង់ពន្ធឡើយក្រៅពីទំនិញរថ​យន្ត​ធំៗ ដែលគេបង់ពន្ធ ប្រភេទំនិញខាងលើគឺជាប្រភេទចំណូលក្រោមតុរបស់លោកគយ ឈួន ហៃ។

បច្ចុប្បន្នឈ្មួញ ដែលមានឥទ្ធិពលខាងនាំទំនិញគេចពន្ធចូលពីថៃមកកម្ពុជាតាមច្រកអន្តរជាតិប៉ោយ​ប៉ែត បាន​ម៉ាសេរី​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះថាលោក ជា ទី ឈ្មួញម្នាក់នេះនាំចូលទំនិញចាប់ហ៊ួយ មេសាប៊ូ ចានស្នោ ដឹក​តាម​រទេះ​ ជួលកម្មករអូសពីផ្សារថៃមកកម្ពុជាបានបង្កប់ទឹកដោះគោ ស្ករស គ្រឿងឡាន និងម៉ាស៊ីនភ្លើង។ ឈ្មួញ​ឈ្មោះ​ ចែ​ស្រី នាំចូលសារ៉ុងមួយថ្ងៃរាប់ពាន់ និងក្រណាត់រាប់រយដុំ ឈ្មួញឈ្មោះ យាយ ហយ នាំចូលប្រភេទ​ទំ​និញ​ចាប់​ហ៊ួយ និងភេសជ្ជៈ ឈ្មួញឈ្មោះ យាយ ម៉ាប់ នាំចូលទំនិញចាប់ហ៊ួយ ដោយឈ្មួញទាំង នេះនាំចូលទំ​និញ​រាប់​សិប​រទេះក៏មន្ត្រីគយចំនុចប្រាសាទកំពូលបីច្រកអន្តរជាតិប៉ោយប៉ែតគ្រប់គ្រងដោយលោក យិន ផល្លី មិន​ស្ទាក់​ចាប់​ឆែក​ឆេរដែរ គ្រាន់តែមានក្រដាស់មួយសន្លឹកដែលមានឈ្មោះឈ្មួញ និងលេខទូរស័ព្ទ ជាការស្រេច ពេល​ល្ងាច​ទើប​ឈ្មួញ និងគយជួបគ្នាគិតគូលុយកាក់តាមចំនួនក្រដាស់ ប៉ុន០៣ថ្នាប់ដៃ ដែលពុំមែន ជាឯកសារផ្លូវការចេញ​ដោយ​ក្រសួង​ហិរញ្ញវត្ថុឡើយ ជាក្រដាស់សរ មួយសន្លឹកដែលធ្វើឡើង ដោយឈ្មួញ និង គយ ដើម្បីឃុបឃិត គ្នា​នាំ​ចូល​ទំ​និញ​គេច​ពន្ធ តែប៉ុណ្ណោះ។

ប្រភពពីមន្ត្រី ក្នុងស្នាក់ការ គយ និងរដ្ឋករប៉ោយប៉ែត បានបង្ហើបអោយអ្នក​យក​ព័ត៌មាន​យើង​ដឹងថា រាល់ ថ្ងៃនេះលោក ឈួន ហៃ បានចាត់តាំង​មន្ត្រីគយបីនាក់អោយដើរធ្វើសេដ្ឋកិច្ច និងប្រមូលលុយក្រោមតុ ពីឈ្មួញ នាំទំនិញ គេចពន្ធ។ ហើយមន្ត្រីទាំង នោះ​រួម​មាន ឈ្មោះ ម៊ុយ បញ្ញារឹទ្ធ , លី ប៊ុនស៊ុង និង យិន ផល្លី ។ មន្ត្រីគយទាំង០៣នាក់នេះគឺជាមនុស្សយ៉ាងសំខាន់​របស់​លោក ឈួន ហៃ ហើយមន្ត្រីគយដែល លិចធ្លោ ជាងគេខាង ជម្រិតទាប្រាក់ ពីពួកឈ្មួញដឹកទំនិញ តាមផ្លូវជាតិ​លេខ​៥ ក្នុងក្រុងប៉ោយប៉ែតគឺ ឈ្មោះ ម៊ុយ បញ្ញារឹទ្ធ។

ប្រភពពីក្រុមកម្មករស៊ីឈ្នួលអូសរទេះដឹកទំនិញបានរអ៊ូរទំថា មួយរយៈពេលនេះខណៈប្រទេសថៃមាន​វិប្បត្តិនយោបាយ ពួកគាត់ពុំសូវមានទំនិញដឹកទេ។ អ្វីដែលពួកគាត់ហួសចិត្តនោះគឺពួកលោកគយនៅចំនុចប្រា​សាទ​កំពូល៣​ គ្រប់គ្រងដោយ យិន ផល្លី កូនចៅលោក ឈួន​ ហៃ បានគាបសង្កត់ទាប្រាក់ពីពួកគាត់​ហួស​ពី​សមត្ថ​ភាព ព្រោះមួយរទេះពួកគាត់ស៊ីឈ្នួល ដឹកទំនិញពីផ្សាររោងគ្លឿមកកម្ពុជា បានត្រឹមតែមួយរទេះ៣០០បាត​ប៉ុណ្ណោះ​ ស្រាប់តែមកដល់ចំនុចខាងលើ ត្រូវគយតម្រូវអោយបង់ រហូត៥០០បាត តើគាត់បានអ្វីទិញបាយ អោយ ប្រពន្ធកូនហូប?សូមរដ្ឋាភិបាលមើលចំនុចនេះផង។ បើអោយតែបែបនេះអ្នកក្រ ប្រាកដជាដាច់បាយស្លាប់ អស់ ហើយ។ កម្មករស៊ីឈ្នួលអូសរទេះទាំងនោះបានចាត់ទុកថាសកម្មភាពគយនៅចំនុចប្រាសាទកំពូលបីថាជាចោរប្លន់ស្រប​ច្បាប់។

គេនៅចាំបានថា កន្លងទៅថ្មីៗនេះ កាលពីដើមឆ្នាំ២០១៤ អស់លោកមន្ត្រីគយចល័ត ស្នាក់ការគយរដ្ឋាករ​ប៉ោយប៉ែត ប្រចាំផ្លូវ៥០ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតធ្លាប់ទទួលរងភាពអាម៉ាស់យ៉ាងខ្លាំង ព្រោះពីចាប់រថយន្ត​តាក់ស៊ីដឹកម្ទេសក្រៀម និងស្រោមជើង ចំនួន៣ថង់ធំយកទៅជម្រិតទារប្រាក់ចំនួន៥០០ដុល្លា ក្រោយមកត្រូវ​ក្រុម​អ្នកតាក់ស៊ី លើកគ្នា មកតវ៉ាយករថយន្ត បិតផ្លូវស្ទះអស់រយះពេល២ម៉ោង រថយន្តរាប់រយគ្រឿងមិនអាចធ្វើ​ចរាចរណ៍​បាន​ ផ្អើលដល់ ថ្នាក់លើ និង អាជ្ញាធរខេត្ត ទើបគយចល័តផ្លូវ៥០ ក្រោមការគ្រប់គ្រង របស់លោក ម៊ុយ បញ្ញារឹទ្ធ ព្រមដោះលែង រថយន្តដឹកម្ទេសក្រៀមនោះឲ្យទៅវិញ។
 
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៤ កន្លងទៅលោក ឈូន សុទ្ធាវណ្ណរី ប្រធានគយចល័ត​ក្រសួង​ និងលោក ផាន់ ភីរម្យ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងនគរបាល កម្លាំង អ.ហ ចុះបង្ក្រាបទីតាំងមួយកន្លែងរបស់ឈ្មោះ យុន កែវ ជាប្តី និងឈ្មោះ ជា សុគន្ធា ជាប្រពន្ធនៅភូមិប្រជា​ធម្ម​លិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដកហូតបានប្រេងម៉ាស៊ីន ប្រេងហ្រ្វាំង ប្រេងបូម ជាង៤៨៤កេស ជា​ទំនិញកេចពន្ធដែលឈ្មួញនាំចូលពីថៃតាមច្រកប៉ោយប៉ែត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សំណង់ក្រុមហ៊ុនបាលីរីសតជិត១០០បន្ទប់ត្រូវ អគ្គិភ័យឆេះទាំងស្រុង   អាន1581ដង ព្រះបរមសព ព្រះមហាវីរក្សត្រ បានដង្ហែ មកដល់បរមរាជ្យវាំងហើយ   អាន1847ដង ក្រុម​យោធា​បាញ់​រះ​បណ្តាល​ឲ្យ​ពលរដ្ឋ​ម្នាក់​រង​របួស​ធ្ងន់ ​ក្នុង​ទំនាស់​ដីធ្លី​នៅ​ខេ?...    អាន1811ដង សម្តេច ហ៊ុន សែន ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ បង្ក្រាប​បទល្មើស​តាម​អតីត​ឡូត៍​នេសាទ​   អាន1741ដង បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​   អាន3610ដង លោក គឹម ប៊ុណ្ណា ប្រមូលលុយពីការដឹកជញ្ជូនលើសទម្ងន់ថ្នាក់លើ​ធ្វើ​មិន​ដឹង   អាន1835ដង មេឈ្មួញរកស៊ីឈើក្រញូងជនជាតិវៀតណាមបើករថយន្ដបំបុករថយន្ដអ្នកសាព័ត៍មានប៉ុនប៉ងធ្វើឃាតនគបា?...    អាន1593ដង ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេ?...    អាន2465ដង តើអ្នកត្រូវដឹងអ្វីខ្លះពីពិធីចូលឆ្នាំខ្មែរ?   អាន3332ដង ឯកឧត្តមឃឹម-ប៊ុនសុងតបណ្តាញអគ្គីសនីជូនពលរដ្ឋសង្កាត់នគរធំ តែនៅផ្លូវដីក្រហម១ខ្សែមិនទាន់បា...    អាន1702ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35105នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77438នាក់
ខែនេះ    224711នាក់
ឆ្នាំនេះ   2969015នាក់
សរុប   56567911នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:32