បទល្មើសព្រៃឈើមានការបង្រ្កាបជាហូរហែបន្ទាប់ពីព្រះរាជអាជ្ញាថ្មីឡើងកាន់តំណែង

ដោយៈ សៀមរាប ថ្ងៃទី 18 ខែ 06 ឆ្នាំ 2014 វេលាម៉ោង 02:13 នាទី ចំនួនអានៈ 1607

គេ​សង្កេត​ឃើញ​ថា តាំង​ពី​លោក​កើត​វណ្ណារ៉េត ឡើង​កាន់​តំ​ណែង​ជា​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំ​បូង​ខេត្ត​សៀម​រាប​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ បទ​ល្មើស​ព្រៃ​ឈើ​ហាក់​មាន​ការ​បង្រ្កាប​យ៉ាង​ក្តៅ​គគុគគួរ​អោយ​កត់​សម្គាល់។

ជាក់​ស្តែងនៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ២០១៤ វេលា​ម៉ោង​៩ព្រឹកនេះ លោក លី-សុផា  នាយ​សង្កាត់​​រដ្ឋ​បាល​ព្រៃ​ឈើស្តីទី ​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្ត​សៀម​រាប បាន​ដឹក​នាំ​កម្លាំង​ចុះ​បង្ក្រាប​គោ​យន្ត​កែ​ច្នៃដឹក​ឈើ​អត់​ច្បាប់​មួយ​គ្រឿង ក្រោម​បញ្ជា​របស់​លោក​ ទា-គឹមសុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប និង​លោក កើត​-វណ្ណារ៉េត ព្រះ​រាជអាជ្ញា​សាលាដំ​បូង​ខេត្ត​សៀម​រាប នៅ​ចំ​ណុច​ភូមិ​ព្រៃខ្នុរ ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន។

តាម​ប្រ​ភព​ច្បាស់​ការ​ពី​ប្រ​ជា​ពល​រដ្ឋ​នៅ​ឃុំ​ស្រែ​ណូយ​បាន​អោយ​ដឹងថា ម្ចាស​គោយន្ត​ដឹក​ឈើ​ខាង​លើ​មាន​ឈ្មោះ ចិត្រ ភេទ​ប្រុស អាយុ​ប្រហែល​ ជាង​៣០​ឆ្នាំ មាន​អាស័យ​ដ្ឋាន​ភូមិ​ព្រៃ​ខ្នុរ​ខាង​លើ។ ពល​រដ្ឋ​បន្តថា លោក​ចិត្រ​ដឹក​ឈើ​ពី​ចំ​ណុច​ភូមិ​អូរកូនតឹង ឃុំស្រែណូយ យក​ទៅ​លក់​ចែក​ចាយ​នៅ​ស្រុក​វ៉ារិន ស្រុក​ស្រី​ស្នំ ស្រុក​ពួក ខេត្ត​សៀម​រាប។ ពល​រដ្ឋ​បន្ត​ទៀត​ថា លោក​ចិត្រ​ដឹក​ឈើ​ស្ទើ​ជា​រៀង​រាល់​ថ្ងៃដោយ​មិន​មាន​សមត្ថ​កិច្ច​ណា​គេ​អើពើ​នោះទេ ដោយ​ពួកគាត់​សង្ស័យ​ថា ប្រ​ហែល​ជាមាន​ការ​ត្រូវ​រូវ​គ្នារវាង​អ្នក​រក​ស៊ី​ និង​សមត្ថ​កិច្ចពាក់​ព័ន្ទ។

ប្រ​ភព​ពី​អ្នក​សារ​ព័ត៌មាន​ជា​ច្រើន​នៅ​ឃុំ​ស្រែណូយ​បាន​បង្ហើប​ដែរថា លោក​ចិត្រ មិន​ត្រឹម​តែ​រក​ស៊ី​ដឹក​ឈើ​អត់​ច្បាប់​នោះ​ទេ ថែម​ទាំងយក​រថ​យន្ត​ពណ៍​ត្រេ​អ៊ី ពាក់​ស្លាក់​លេខ​ ខេមរភូមិន្ទ 2-9740 បើ​ក​កាង​ និង​រត​ការ​ឈើ​តាម​ដង​ផ្លូវ ដែល​រថ​យន្ត​ខាង​លើ​ជា​រថ​យន្ត​របស់​រដ្ឋ និង​ជា​កម្ម​សិទ្ធ​របស់​កង​ទ័ព។ ពួក​គាត់​បន្ថែមថា ទង្វើ​បែប​នេះ​ធ្វើ​អោយ​មជ្ឈដ្ឋាន​ទូ​ទៅ​គេ​រិះ​គន់​ថា យក​រថ​យន្ត​កង​ទ័ព​ទៅ​រត​ការ​ឈើ​បែប​នេះធ្វើ​អោយ​ប៉ះ​ពាល់​ដល់​សេចក្តី​ថ្លៃ​ថ្លូរ​របស់​អង្គភាព​កង​ទ័ព​ដែល​ជា​អង្គភាព​ធ្លាប់​តែមាន​គេរឈ្មោះ​ស្អាត​ស្អំ។

យោង​តាម​ប្រ​ភព​ព័ត៌មាន​មិន​ទាន់​ជា​ផ្លូវ​ការណ៍​​បាន​លួច​បង្ហើប​ថា លោក​ចិត្រ​ កំពុង​រត​រក​ធ្វើ​ឯក​សារ​ពី​អាជ្ញាធរ​ បញ្ជាក់ថា ឈើ​របស់​គាត់​ជា​ឈើ​ទិញ​ទុក​ធ្វើ​ផ្ទះ បន្ទាប់​ពី​រដ្ឋ​បាល​ព្រៃ​ឈើ​សង្កាត់​ស្រែ​ណូយចាប់​យក​ឈើ​ និង​គោយន្ត​កែ​ច្នៃទៅ​ដាក់​ទុក​ជា​វត្ថុតាង​នៅ​ឯសង្កាត់នៅ​ព្រឹក​នេះ។

ពល​រដ្ឋ​ឃុំ​ស្រែ​ណូយ​សាទរ​ចំ​ពោះ​រដ្ឋ​បាល​ព្រៃ​ឈើ និង​តុលាការ​ ដែល​បាន​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ខាង​លើ​នេះ ព្រោះ​កន្លង​មក​ឈ្មួញ​ដឹក​ឈើ​ខុស​ច្បាប់​រូប​នេះ (លោកចិត្រ) អួត​ក្អេង​ក្អាង​ថា គ្មាន​អ្នក​ណា​ហ៊ាន​ចាប់​ឈើ​របស់​គេ​ទេនៅ​ទឹក​ដី​ខេត្ត​សៀម​រាបនេះ។

នៅ​រសៀល​ថ្ងៃដដែលនេះលោក លី-សុផា នាយរង​សង្កាត់រដ្ឋ​បាល​ព្រៃ​ឈើ​ស្តីទីឃុំស្រែ​ណូយ​បាន​អោយ​ដឹង​ថា ឈើ​ដែល​ចាប់​បាន​ខាង​លើ​ខាង​រដ្ឋ​ព្រៃ​ឈើ​បាន​ដក​ហូត​ទុក​ជា​សម្បត្តិ​រដ្ឋ ឯគោ​យន្ត​កែ​ច្នៃ​ដែល​ជា​មធ្យោ​បាយ​ដឹក​ជញ្ជួន​ ម្ចាស​សុំ​បង់​ពិន័យ​អន្តរ​កាល​នៅ​ឯ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ ដើម្បី​យក​ទៅ​ប្រើ​ប្រាស​ ឬ​ដឹក​ឈើ​ខុស​ច្បាប់​បន្ត​ទៀត។

លោក​ ចិត្រ ថៅ​កែ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់ខាង​លើ​​បានឆ្លើយ​ដោះ​សារ​​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរ​ស័ព្ទនៅ​ព្រឹក​ថ្ងៃ​ទី​១៨​នេះ​ថា លោក​ដឹក​ឈើ​តែ​១ម៉ែត្រគូប យក​មក​ធ្វើ​ផ្ទះ​សោះ​អ្នក​កាសែត​ទៅ​ថត​រូប​ហៅ​មេព្រៃ​អោយ​ទៅ​ចាប់អស់រលីង។ លោក​ចិត្រ​បន្ត​ថា លោក​ឈប់​ដឹក​ទៀត​ហើយ បើ​ឃើញ​ដឹក​ទៀត​សូម​អោយ​សមត្ថ​កិច្ច​ចាប់ចុះ។​

អ្នក​យក​ព័ត៌​មាន​បីនាក់​នៅ​ឃុំ​ស្រែ​ណូយ​បាន​អោយ​ដឹងថា ឈើនៅ​លើ​រថ​យន្ត​ខាង​លើ​គឺ​នៅ​សល់​តែ​ពាក់​កណ្តាល​ទេ ឯពាក់​កណ្តាល​ទៀតត្រូវ​បាន​លោក​ចិត្រ​ប្រើ​កម្មករ​ អោយ​ទំលាក់ចុះ​នៅ​ព្រៃ​ក្រោយ​ផ្ទះ​របស់​គាត់មុន​មេ​ព្រៃ​ទៅ​ដល់។ ពួក​គាត់​បន្ថែម​ថា លោក​ចិត្រ​ជា​មេ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែយូរ​ហើយ មិន​មែន​ដឹក​ឈើ​យក​មក​ធ្វើ​ផ្ទះ​នោះ​ទេ ហើយ​ឈើ​ដែល​មេ​ព្រៃ​ចាប់​ខាង​លើ​នេះ​ បើ​សរុប​ទាំង​នៅ​លើ​គោយន្ត​ និង​ឈើ​ដែល​បាន​ទំលាក់​ចុះ​មុន​មេព្រៃ​ទៅ​ដល់​នោះ​វា​មាន​ចំ​នួន​ប្រហែល​១០​ម៉ែត្រ​គូប មិន​មែន​១ម៉ែត្រ​គូប​ទេ(​សូម​មើល​រូប​ភាព)​៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក​ ​តេង សួន​ សំងំ​​ប្រពឹត្តអំពើពុក​រលួយ​ប្រមូលលុយពី បទល្មើសលើផ្ទៃ​​ស​មុ​ទ្រគ្រប់ប្រភ?...    អាន1743ដង ដកតំណែងប្រធានមណ្ឌលសុខភាពកាចាញព្រោះទុកអោយស្ត្រីម្នាក់សម្រាលកូនលើបង់មុខមន្ទីរពេទ្យ   អាន2056ដង ធីសុវណ្ណថាប៉ះជាមួយយ៉ុងខេមរា នៅក្បែតុលាការឬរាជធានីភ្នំពេញ(មានវីដេអូ)   អាន1842ដង ក្រុមអ្នកកាងបនល្បែងគំរាមកំហែង ប្រើហឹង្សា និងធ្វើអោខូចម៉ាស៊ីនថតរូបរបស់អ្នកកាសែត   អាន1587ដង លោក​ហ៊ុន​ សែន​ មាន​ប្រសាសន៍ថា កម្ពុជា​នឹង​មាន​ផ្សារ​ទំនើប​ដ៏​ធំ​មួយ វិនិយោគ​ដោយ​ជប៉ុន   អាន1557ដង លោក គង់ មង្គល ប្រធានសហគមបឹងពារាំងនិងបក្សពួកជិត២០នាក់បានវាយសម្លាប់អ្នកកាសែតម្នាក់មិនបា?...    អាន1911ដង ខ្សែភ្លើងឆក់ស្លាប់ជាងឈើម្នាក់ម្ចាស់សណ្ឋាគារPARK HYATTម្ចាស់ហាមឃាត់    អាន1605ដង យុគចិន្តា បក​ស្រាយ​​រឿង​​​​ក្តោប​​លុយទុក​​​ជាង១ម៉ឺន​ដុល្លារ​   អាន1823ដង លោករស់សេរី និងលោកស្រីឃ្លាំងយួនរងការចោទថា មិនអោយនិស្សិតវាស់ដីអោយពលរដ្ឋ   អាន1538ដង អ្នកកាសែតបីរូបទារប្រាក់ពីម្ចាស់គ្រឿងចក្រប្រាំពាន់ដុល្លារមិនបាន រាយការណ៍កុហក់ចៅហ្វាយខ?...    អាន1833ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38612នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80945នាក់
ខែនេះ    228218នាក់
ឆ្នាំនេះ   2972522នាក់
សរុប   56571418នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:43