ពលរដ្ឋចោទថា លោកផ្កាយ៣ ប៉ុលសុគន្ធ កំពុងជីករំលើងភ្នំជីសូខុសច្បាប់

ដោយៈ FaceBook ខេត្ត​តាកែវ ថ្ងៃទី 05 ខែ 06 ឆ្នាំ 2014 វេលាម៉ោង 03:59 នាទី ចំនួនអានៈ 1588

ដោយ​សា​ប្រ​ព័ន្ធ​ច្បាប់​ធូរលុង​នៅ​កម្ពុជា​ បណ្តាល​អោយ​មនុស្ស​មួយ​ចំ​នួន​តែង​តែ​ប្រ​ព្រឹត្តិ​អំ​ពើរ​ពុក​រលួយ អ្នក​ខ្លះ​អាង​ខ្នង​ អាង​អំ​ណាច​ ប្រើ​ឈ្មោះ​ជា​អ្នក​ធំ​យក​ទៅ​រក​ស៊ី​ខុស​ច្បាប់ ដូចជា​កាប់​ឈើ​ ដឹក​ឈើ​អត់​ច្បាប់ ឈូសឆាយ​ដី​ព្រៃ ជីក​កកាយយក​រ៉ែ យក​ថ្ម គ្មាន​ច្បាប់​ទំ​លាប់​ ឬ​បំ​ពាន​លើស​ពី​ច្បាប់​កំ​ណត់​ ដែល​ទង្វើ​ទាំង​នេះ​ត្រូវ​បាន​មហាជន​រិះ​គន់​ថា វា​ជា​ទំ​លាប់​របស់​អ្នក​ធំ​នៅ​កម្ពុជា។

យោ​ង​តាមប្រ​ភព​ព័ត៌មាន​តាម​​បណ្តាញ​សង្គមប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​​បាន​អោយ​ដឹង​ថា កង​កម្លាំង​វិ​ស្វ​កម្ម ដែល​ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ផ្កាយ​៣ ប៉ុល-សុគន្ធ នៅ​តែ​បន្ត​គាស់​កកាយ​យក​ថ្ម​ពី​ភ្នំ​ជី​សូរ​ ដែល​ជា​រម​ណីយ​ដ្ឋាន​ប្រ​វត្ដិ​សាស្ដ្រ ដែលមានប្រាសាទបុរាណជាយូរលង់ ណាស់មកហើយ ដោយ​មិន​ខ្វល់​ពី​ការ​បំ​ផ្លាញ​​ប្រាសាទ​បុរាណ ជាសម្បត្តិបេ​តិក​ភណ្ឌ​ជាតិនោះទេ។

គួរំលឹក​ឡើង​វិញ​ថា កាលពីឆ្នាំ២០១២ ក្រុមហ៊ុន ប៉ុល សុគន្ធ បានប្រើគ្រឿងចក្រ ជីកកកាយយកដីថ្ម ទៅ​ធ្វើ​ផ្លូវ​កៅស៊ូមួយ​ខ្សែ មានចំងាយ ២៤គីឡូម៉ែត្រ ពីស្រុកព្រៃកប្បាស ដល់ប្រាសាទភ្នំដា ស្រុកអង្គរបុរី ។

ចំណែក​ខាងអាជ្ញាធរមូលដ្ឋាន បានចេញមុខមកហាមឃាតរ់ពេលប្រជាពលរដ្ឋប្រត្តិកម្មខ្លាំង កាលពីថ្ងៃទី១៩ ឧសភា ហើយបានបញ្ជាក់ថា ក្រុមហ៊ុន ប៉ុល សុគន្ធ នេះពុំមានច្បាប់ឬលិខិត បញ្ជាក់ពី ការធ្វើអាជីវកម្ម កាយភ្នំជីសូរនោះឡើយ ហើយមូលហេតុ ដែលក្រុមហ៊ុន ប៉ុល សុគន្ធ ជីកកកាយដីបាន ដោយ​សារ​អាជ្ញាធរ​ស្រុក​ ជាប់​រវល់ការ​ងារ​ច្រើន។

យ៉ាងណាក៏ដោយ ក្រោយពេលចុះទៅ ឃាត់គ្រឿងចក្រ ខាងក្រុមហ៊ុន បាននាំមន្ដ្រីពាក់ព័ន្ធ ទៅ​ទទួល​ទាន​អា​ហារ​ ហើយគ្រឿងចក្រ​ក៏បានបន្ដសកម្មភាព ជីកកាយដីនិងថ្ម ជាធម្មតា​ឡើងវិញ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា​ មិន​ឈូស​ឆាយ​ជីក​កកាយ នៅ​តំ​បន់ដែល​ហាម​ឃាត់​ទៀត​ទេ។

ពាក់ពន្ធ​ករណី​ខាង​លើ​នេះ ប្រជាពលរដ្ឋបានរិះគន់ធ្ងន់ៗទៅលើ​មន្រ្តីអាជ្ញាធរថា ប្រ​ព្រឹត្តិ​អំ​ពើ​ពុករលួយ បំ​ផ្លាញ​​​​ជាតិ ឃុប​ឃិត​ជា​មួយ​អ្នក​រក​ស៊ី​ខុស​ច្បាប់​។​

ពល​រដ្ឋ​ក៏​បាន​សំណូមពរទៅ​ថ្នាក់​ដឹក​នាំ​ខេត្ត និង​ក្រ​សួង​រ៉ែ និង​ថាមពល មេត្តា​ចាត់​វិធានការជាបន្ទាន់ ចំពោះក្រុមហ៊ុន ប៉ុល សុគន្ធ រួមទាំងមន្រ្តីចូលដៃទាំងនេះ​អោយ​ទាន់​ពេល​វេលា ព្រោះបើ​មិន​ធ្វើដូច្នោះ​ទេ ពល​រដ្ឋ​បារម្ភណ៍ថា លោកផ្កាយ៣ ដែល​ជា​ម្ចាស់​ក្រុម​ហ៊ុន​នេះ​មិន​យូរ​មិន​ឆាប់នឹងអាច​​មក​ជីក​រំ​លើង​យក​ថ្ម​ទៀត​រហូត​ប្រាសាទ​បុរាណ​ភ្នំជីសូរ​សម្បត្តិ​បេតិក​ភណ្ឌ​ជាតិ​នេះ​រំ​លំ​ ឬរាប​ដល់​ដី​មិន​ខាន។

អ្នក​យក​ព័ត៌មាន​យើង​ពុំទាន់​អាច​សុំ​ការ​បំ​ភ្លឺ ពី​លោក​ផ្កាយ​៣​ ប៉ុល-សុគន្ធ បាន​ទេ​ពាក់​ព័ន្ទ​និង​ការ​ចោទ​ប្រ​កាន់​ខាង​លើនេះ ព្រោះ​ពុំ​មាន​លេខ​ទូរ​ស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប៉េអឹមខេត្តបញ្ជូនខ្លួនជនដៃដល់៧នាក់ជាកម្មកររោងម៉ាស៊ីនទឹកកកឈូករដ្ឋ ពីបទហឹង្សាដោយចេតនាទ?...    អាន1725ដង ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្ន?...    អាន1785ដង អ្នកកាសែតម្នាក់និងមន្រ្តីបរិស្ថានម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើសព្រៃឈើ   អាន1814ដង ព្រៃលិចទឹកជម្រកត្រីពងកូនត្រូវបានអ្នកមានលុយមានអំណាចឈូសឆាយបំផ្លាញស្ទើរហិនហោចអស់ហើយ   អាន1882ដង លោក​ហ៊ុន​សែន​​បកស្រាយ​ពីការ​ឡើង​ប្រាក់​ខែ​ដល់​គ្រូបង្រៀន   អាន1705ដង បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?   អាន4026ដង គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ខួប​ជ័យ​ជម្នះ ៧មករា   អាន1582ដង សមត្ថិកិច្ច​ប៉ះ​ទង្គិច​នឹង​យុវជន​សម រង្ស៊ី​ពេល​ហែ​ក្បួន   អាន1620ដង បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត   អាន4057ដង សុស-រុង ប៉េអឹមរងស្រុកត្រពាំងប្រាសាទផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលយប់   អាន1727ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38927នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81260នាក់
ខែនេះ    228533នាក់
ឆ្នាំនេះ   2972837នាក់
សរុប   56571733នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:53