លោក សំសុខា ​មេគ​យបំ​ផ្លាញ​ចំណូ​លថវិកា​ជាតិ

ដោយៈ ភ្នំពេញ ថ្ងៃទី 28 ខែ 05 ឆ្នាំ 2014 វេលាម៉ោង 12:56 នាទី ចំនួនអានៈ 1514

ក្រោម​ការដឹកនាំ​របស់​លោក សំ សុខា កើតមាន​ភាព​អសកម្ម ភាពអនាធិបតេយ្យ​នៃ​ការរត់ពន្ធ​ទំនិញ​ខុសច្បាប់ បំផ្លាញ​ចំណូល​ថវិកាជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ គេ​មិនដែល​ឃើញ​ថ្នាក់លើ​ចាត់វិធានការ​កោះហៅ​លោក សំ សុខា ឲ្យ​កែទម្រង់​ភាព​អសកម្ម​ម្តងណា​ឡើយ​។ ពោល​គឺមាន​មន្ត្រី​ស្អាតស្អំ​ច្រើនណាស់​ដែល​ស័ក្តិសម​នឹង​ឡើង​ធ្វើជា​ប្រធាន ​សាខាគយ​ខេត្តកំពត ជំនួស​លោក សំ សុខា ប៉ុន្តែ​មិនអាច​ធ្វើទៅបាន​ក៏​ព្រោះតែ​លោក សំ សុខា ជាមនុស្សមានតម្លៃសម្រាប់​លោក ប៉ែន ស៊ីម៉ន​។​

សមត្ថកិច្ច​ប្រចាំការ​នៅ​ចំណុច​ច្រកព្រំដែន​ព្រែក​ចាក ក្នុងស្រុក​កំពង់ត្រាច ជាប់​ប្រទេស​យួន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​លោក មេ​គយ សំ សុខា បាន​ឃុបឃិត​បិទ​ភ្នែក​ឲ្យ​មេ​ឈ្មួញ​ធំៗ​នាំចូល​ទិញ​គេចពន្ធ​ពី​ស្រុក​យួន​ រាប់សិប​ឡាន​ក្នុង​មួយថ្ងៃៗ​ដូចជា​ប្រេងឆា​រាប់ពាន់​ប៊ីដុង ទឹក​ត្រចៀកកាំ គ្រឿងឧបភោគ​បរិភោគ​និង​របស់របរ​ប្រើប្រាស់​ប្រចាំថ្ងៃ​ជាច្រើន​ប្រភេទ​ទៀត ដោយ​មិនមាន​ការបង់ពន្ធ​ត្រឹមត្រូវ​តាមច្បាប់​នោះទេ​។ ទំនិញគេចពន្ធ​ដែល​នាំចូល​ពី​ស្រុក​យួន​តាម​ច្រក​ព្រែក​ចាក ត្រូវបាន​ក្រុម​ឈ្មួញ​ប្រើប្រាស់​រ៉ឺម៉ក​ធំៗ​សម្រាប់​ដឹកជញ្ជូន​ឆ្លងកាត់​ ព្រំដែន ដើម្បី​យកមក​ទម្លាក់​នៅ​ខាង​ទឹកដី​ខ្មែរ ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ប៉ុណ្ណោះ ពី​ច្រកព្រំដែន ដោយ​គេ​ដាក់​គរ​ពេញ​ចិញ្ចើមផ្លូវ​រង់ចាំ​រថយន្ត​មក​ដឹកជញ្ជូន​ចូល​ទី​រួម​ ខេត្តកំពត​ដើម្បី​លក់​ចែកចាយ​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ច្បាប់ទម្លាប់​អ្វី​នោះឡើយ​។​

ក្រុម​ឈ្មួញ​ធំៗ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ចូល​ខេត្តកំពត សុទ្ធ​តែមាន​ទំនាក់ទំនង​ល្អ​ ​ជាមួយ​លោក សំ សុខា ដែលជា​មេ​គយ​ដុះ​ស្លែ​ប្រចាំ​ខេត្តកំពត ទើប​អ្វីៗ​អាច​ដំណើរការ​ដោយ​រលូន​ល្អ​។ បើទោះបីជា​នៅតាម​ច្រកព្រំដែន ឬ​នៅតាម​ដងផ្លូវ​មាន​មន្ត្រី​គយ​ប្រចាំ​ច្រកទ្វារ និង​គយ​ចល័ត​ឈរជើង​យ៉ាងច្រើន​ស្អេកស្កះ​ក៏ដោយ ប៉ុន្តែ​ជំនាញ​គយ​អស់ទាំងនោះ​បានត្រឹមតែ​នាំគ្នា​ដេក​ចង​អង្រឹង​ដាក់​ ប៉ុស្តិ៍​ជជុះ​ចាំ​កោសរូស​គាប​ជំរិត​ប្រជាពលរដ្ឋ​ឬ​ឈ្មួញ​តូចតាច​ឲ្យ​ចូល​ បង់លុយ​តាមរបៀប​ពុករលួយ​ប៉ុណ្ណោះ​។ សម្រាប់​ឈ្មួញ​ធំៗ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​យ៉ាង​អនាធិបតេយ្យ​ចូល​ ខេត្តកំពត ជំនាញ​គយ​តូចតាច​មិន​ហ៊ាន​ប៉ះពាល់​ទេ ព្រោះ​គេ​ដឹងថា លុយដុំៗ​ត្រូវបាន​ឈ្មួញ​បង់​ជូន​លោក សំ សុខា ដែលជា​មេ​គយ​ធំ​ហើយ​គយ​ចល័ត ឬ​មេ​គយ​ប្រចាំ​ច្រកទ្វារ បានត្រឹមតែ​ស៊ីប្រាក់ខែ​រដ្ឋ និង​ទទួលបាន​របប​ដែល​លោក សំ សុខា បន្តក់​ឲ្យ​ប៉ុណ្ណោះ មិនមាន​ឆន្ទៈ​បង្ក្រាប​អំពើ​រត់ពន្ធ​ទំនិញ​ខុសច្បាប់​ឲ្យ​ស្របតាម​គោលនយោបាយ ​កែទម្រង់​ស៊ីជម្រៅ​ម្តងណា​ឡើយ​។​

ការរកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​របស់​ក្រុម​ឈ្មួញ ឆ្លងកាត់​ខេត្តកំពត សុទ្ធ​តែមាន​ភាគហ៊ុន របស់​ជំនាញ​គយ​ដែល​គេ​និយម​ហៅថា ហ៊ុន​ខ្យល់ តាមរយៈ​កា​រស​ម្រយ​សម្រួល​ឃុបឃិត​បិទ​ភ្នែក​ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​ ទំនិញគេចពន្ធ​តាមតែ​អំពើ​ចិត្ត​។ សមត្ថកិច្ច​និង​មន្ត្រី​ដទៃទៀត​ដែលមាន​វត្តមាន​ប្រចាំការ​នៅ​ចំណុច​ព្រំដែន​ ក៏ដូចជា​សមត្ថកិច្ច​ដែល​ដាក់​ប៉ុស្តិ៍​ជជុះ​តាម​ដងផ្លូវ​មិនដែល​ហ៊ាន​ ប៉ះពាល់ ឬ​សុំ​ឆែកឆេរ​ត្រួតពិនិត្យ​ការដឹកជញ្ជូន​ទំនិញគេចពន្ធ​ទាំង​នោះទេ ព្រោះ​គេ​ដឹងថា លោក​មេ​គយ សំ សុខា ជា​អ្នក​ឃុបឃិត​បិទ​ភ្នែក​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​អ្វីៗ​តាមតែ​ ចិត្ត​ រួចហើយ ដូច្នេះ​សមត្ថកិច្ច​ដទៃទៀត​គ្រាន់តែ​ជា​ជើង​ក្រោយ​ប៉ុណ្ណោះ មិន​ហ៊ាន​ប៉ះពាល់​ទេ ក្រៅពី​ការ​លា​បាតដៃ​សុំ​ប្រាក់​ពី​ក្រុម​ឈ្មួញ​គ្រាន់​នឹង​យកទៅ​បង្គ្រប់​ ថ្លៃ​បាយ​។​

គេ​ចង់ឃើញ​លោក ប៉ែន ស៊ីម៉ន ជា​អគ្គនាយក​គយ​និង​រដ្ឋាករ​ពិនិត្យមើល​ឡើងវិញ​ផង​ពី​ភាពអនាធិបតេយ្យ​នៃ​ ការហូរចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​គ្រប់​ប្រភេទ​ដែល​កើតឡើង​ពី​ ការឃុបឃិត​បិទ​ភ្នែក​របស់លោក សំ សុខា នាំ​ឲ្យ​មានការ​បំផ្លាញ​ចំណូល​ថវិកាជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​ មួយខែៗ​ជាពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនគួរ​មើលរំលង​ពី​ភាពអនាធិបតេយ្យ​នៃ​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ ឃុបឃិត​ដឹកទំនិញ​គេចពន្ធ​មកពី​ស្រុក​យួន​ចូល​ខេត្តកំពត​ដោយ​គ្មាន​ ការត្រួតពិនិត្យ ឬ​បង់ពន្ធ​ត្រឹមត្រូវ​តាមច្បាប់ ដែល​កើតឡើង​ដោយសារតែ​គំនិត​ពុករលួយ​របស់​លោក សំ សុខា នោះទេ​ ​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកត្រពាំងផ្លុង លោក ស ថេន កាន់តែល្បីល្បាញខ្លាំងរឿងពុករល?...    អាន1990ដង ឡានដឹកលើសទម្ងន់បំផ្លាញផ្លូវនិងស្ពានមន្រ្តីជំនាញគ្មានវិធានការ    អាន1646ដង សុំអំពាវនាវដល់អង្គភាពមជ្ឈមណ្ឌលព័ត៌មានវិទ្យសាស្រ្តខ្មែរមេត្តាបើកលុយឲ្យអ្នកយកព័ត៌មាន   អាន1662ដង ប៉ូលិស ប៉េអឹមកំពុងឡោមព័ទ្ធ​ក្រុម​ចោរ​ចាប់​ជំរិតធនាគារអេស៊ីលីដា   អាន1740ដង ស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីសមត្ថកិច្ចរកឃើញប៊ីចេញក្លែងក្លាយ១៨តោន   អាន1768ដង ព្រះចៅអធិការបីវត្ត សពព្រះហឬទ័យចែកអំណោយដល់ជនរងគ្រោះដោយសារពស់ចឹក   អាន1842ដង Nokia ចេញទូរស័ព្ទដៃ Series X ប្រើប្រាស់ Android   អាន1755ដង ចំណងដៃថ្ងៃអាទិទ្យ៖ ចុច អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក?...    អាន3722ដង ចាប់រថយន្តដឹកឈើក្រញូងនិងមនុស្ស២នាក់តាំងពីព្រឹក ដល់ម៉ោង៤ល្ងាចទើបរាយការជូនព្រះរាជអាជ្ញ?...    អាន1802ដង សេចក្ដីជូនដំណឹង ស្ដីអំពី ការបើកកិច្ចប្រជុំគណកម្មាធិការអចិន្ត្រៃព្រឹទ្ធសភា   អាន2370ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39015នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81348នាក់
ខែនេះ    228621នាក់
ឆ្នាំនេះ   2972925នាក់
សរុប   56571821នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:57