បរិយាយថ្ងៃនេះ៖ អ្នកនយោបាយស្រុកខ្មែរភាគច្រើនមិនមែនជាអ្នកស្នេហាជាតិពិតប្រាកដ

ដោយៈ សៀមរាប ថ្ងៃទី 13 ខែ 05 ឆ្នាំ 2014 វេលាម៉ោង 01:14 នាទី ចំនួនអានៈ 2028

ប្រ​ទេស​កម្ពុជា ​ជា​ប្រ​ទេស​កាន់​លិទ្ធិ​ប្រ​ជា​ធិបតេយ្យ​សេរី​ពហុ​បក្ស ដែល​​មាន​គណបក្ស​នយោ​បាយ​ជា​ច្រើន​ចូល​រួម​ឈរ​ឈ្មោះ​បោះ​ឆ្នោត​៥​​អា​ណត្តិ​កន្លង​ទៅ​ហើយ ក្នុង​នោះ​គេ​សង្កេត​ឃើញ​មាន​គណបក្ស​មួយ​ចំ​នួន​បាន​ដួល​រលំ​ទៅ​វិញ​ដោយ​សារ​មិន​មាន​សំ​លេង​គាំទ្រពី​ពល​រដ្ឋ​ម្ចាស់​ឆ្នោត រហូត​មកទល់​​ពេល​បច្ចុ​ប្បន្ន​មាន​គណបក្ស​មិន​លើស​ពី​ដប់​ទេ​ដែល​កំ​ពុង​តែ​ធ្វើ​ការ​ប្រ​កួត​ប្រ​ជែង​ទាំង​ត្រ​ដរខ្យល់ នេះ​មិន​និយាយ​ពី​គណបក្ស​ប្រ​ជាជន និង​គណបក្ស​សង្គ្រោះជាតិ​ទេ។

តាម​ការ​សង្កេត​រយៈ​ពេល​ជាង​២០​ឆ្នាំ​កន្លង​ទៅ​សរបញ្ជាក់​អោយ​ឃើញ​យ៉ាង​ច្បាស់​ថា អ្នក​នយោ​បាយ​នៅ​កម្ពុជា​មិន​មែន​ជា​អ្នក​ស្នេហា​ជាតិ​ពិត​ប្រាកដ​ឡើយ​ គឺ​ពួក​គេ​ជា​មនុស្ស​ចង់​បាន​តែ​​​ផល​ប្រ​យោជន៍​ផ្ទាល់​ខ្លួនតែ​ប៉ុណ្ណោះ។ ប្រ​ធាន​គណបក្ស​ភាគ​ច្រើន​ដែល​កំពុង​តែ​ស្រែក​ក្តែង​ៗ​ចង់​បាន​សំ​លេង​គាំ​ទ្រ​នោះ គឺ​គេ​ចង់​បាន​អំ​ណាច​ ចង់​ធ្វើ​ធំ​ ចង់​ល្បី ជា​ពិសេស​ចង់​ធ្វើ​ជា​នាយក​រដ្ឋ​មន្រ្តីនៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដើម្បី​រក​ផល​ប្រ​យោជន៍​ផ្ទាល់​ខ្លួន​ មិន​មែន​ដើម្បី​ស្រោច​ស្រង់​ជាតិ​មាតុភូមិ មិន​មែន​ដើម្បី​ប្រ​ជា​រា​ស្រ្ត​កម្ពុជា​នោះទេ។

ប្រ​ធាន​គណបក្ស​តូច​ៗ​ទាំង​អស់​នៅ​កម្ពុជា​ មិន​មែន​មិន​ដឹង​ពី​សមត្ថ​ភាព​របស់​ខ្លួន​ឯង​នោះទេ គឺ​ពួកគេ​ដឹង​យ៉ាង​ច្បាស់​ថា បក្ស​របស់​ខ្លួន​មិនអាច​​យក​ឈ្នះ​គណបក្ស​ប្រ​ជា​ជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិបានទេ តែ​ដោយ​សារ​មាន​ចិត្ត​អាត្មានិយមលោភលន់ សមើ​ស្រ​មៃ ហើយ​ប្រ​ហែល​ជាគិតក្នុង​ចិត្ត​ថា បើ​ខ្លួន​​មិន​បាន​ធ្វើ​ធំ​ខ្លួន​ឯង​ទេ ខ្លួន​មិន​គាំទ្រ​អោយ​អ្នក​ណា​ធ្វើ​ធំ​ជំ​នួស​ខ្លួន​ឡើយ។

ប្រធាន​គណបក្ស​តូច​ៗ​ទាំង​អស់​នៅ​កម្ពុជា​គឺ​សុទ្ធ​តែ​ជា​មនុស្ស​មាន​វ័យ​ចំណាស់គ្រាន់​បើ​ដែរ ​ដែល​អាច​ស្គាល់​ពី​កាលៈ​ទេសៈ ស្គាល់​ពី​ប្រ​វត្តិ​សាស្រ្ត​ ហើយ​ក៏​ស្គាល់​ពី​ស្ថាន​ភាព​ប្រ​ទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​ដែរ បើ​អ្នក​ទាំង​អស់​នោះ​មានឧត្តម​គតិ​​ស្នេហា​ជាតិ​មាតុភូមិ ស្នេ​ហា​សេរី​ភាព​និង​យុត្តិ​ធម៌ និង​ចង់​យក​ជ័យ​ជំ​នះ​លើ​គណបក្ស​ប្រ​ជាជនកម្ពុជា គឺ​វា​គ្មាន​អី​លំ​បាក​នោះ​ទេ វាស្រួល​ជាង​បក​ចេក​ទៅ​ទៀត នោះបើ​​គ្រាន់តែ​ប្រ​ធាន​គណបក្ស​ទាំង​អស់​ប្រ​កាស​អោយ​អ្នក​គាំ​ទ្រ​ និង​សមាជិក​របស់​ខ្លួន​ចូល​រួម​បោះ​ឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ​ ឬ​វិញ​គ្នា​ជា​ធ្លុង​មួយជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​ផ្លាស់​ប្តូរ​អ្នក​ដឹក​នាំ​កំ​ពូលនាពេល​បច្ចុប្បន្ន​មួយ​គ្រាសិន ដើម្នី​ឈាន​ទៅ​រក​ការ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹក​នាំ​ប្រ​ទេស​​ជា​រៀង​រាល់​អាណត្តិ ឬយ៉ាង​យូរពីរ​អាណត្តិម្តង​ដូច​នៅ​សហរដ្ឋ​អា​មេរីក។

បើ​អ្នក​នយោបាយ​ជា​ប្រ​ធាន​គណបក្ស​តូច​ៗ​ទាំង​អស់​មិន​ធ្វើ​តាម​វិធី​ខាង​លើ​នេះ​ទេ នោះ​អ្នក​កុំ​សង្ឃឹម​កុំ​ស្រ​មើ​ស្រ​មៃ​ថា អាច​មាន​វាសនាក្លាយ​ជា​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​នៅ​ថ្ងៃ​អនាគត​អោយ​សោះ។ ពាក្យ​ស្លោក​មួយ​បាន​ពោល​ថា​ ˝ពេល​វេលា​និង​ខ្សែ​ទឹក​ហូរ​មិន​រង​ចាំ​នរណា​ម្នាក់ឡើយ˝ ដូច្នេះ​អ្នក​ន​យោ​បាយគួរ​ប្រ​ញាប់​គិត​ពិចារណា​អោយ​ដឹត​ដល់ ហើយ​គួរ​ធ្វើ​ជា​អ្នក​ស្នេហា​ជាតិ​ពិត​ប្រាកដ ទើប​រាស្រ្ត​ខ្មែរ​គេ​គាំ​ទ្រ​អ្នក​។

ប្រ​ជា​រាស្រ្ត​ខ្មែរ​បច្ចុប្បន្ន​មាន​ការ​វិត្តន៍ មាន​ភាព​វ័យ​ឆ្លាត ចេះ​ពិចារណា ហើយ​រាស្ត្រ​ទាំង​ជាង​១៤​លាន​នាក់​កំ​ពុង​តែ សម្លឹង​មើល​ការ​ធ្វើ​នយោបាយ​របស់​អ្នក​ បើ​អ្នក​គ្រាន់តែ​​ឡើង​ឆាក​ដើម្បី​សម្តែង​ល្ខោន​ លេង​សៀក​ ឬ​ធ្វើ​នយោ​បាយ​ម៉ាៗ​យក​តែង​ស៊ងទេនោះ អ្នក​កុំ​សង្ឃឹមថា រាស្រ្ត​ខ្មែរ​គាំ​ទ្រអ្នក បោះ​ឆ្នោត​ជូន​អ្នកអោយ​សោះ​។​

និយាយ​បែប​នេះ​មិន​មែន​មាន​ន័យ​ថា យើង​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ស្អប់​ខ្ពើម​គណបក្ស​ប្រ​ជា​ជន ឬ​មាន​ចេត​នា​ចង់​ផ្តួល​រំលំ​គណបក្ស​ប្រ​ជា​ជន​​នោះទេ តែ​ក្នុង​នាម​យើង​ជា​កូន​ខ្មែរ យើង​ចង់​អោយ​ប្រ​ទេស​របស់យើង​​ក្លាយ​ជា​ប្រ​ទេស​ដែល​កាន់​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​សេរី​ពហុ​បក្ស​ពិត​ប្រាកដ ហើយ​យើង​ចង់​អោយ​មាន​ការ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹក​នាំ​កំពូល​ជា​រៀង​រាល់​អាណត្តិ ឬយ៉ាង​យូរ​ពីរ​អាណត្តិ​ម្តង ដើម្បី​​អោយ​កូន​ខ្មែរ​​ជំ​នាន់​ក្រោយ​ អាច​មាន​ឱកាស​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រ​ទេស​ អាច​បញ្ចេញ​ស្នាដៃ និង​សមត្ថ​ភាព​ដែល​ខ្លួន​មាន​។

ប្រ​ជា​រាស្ត្រ​ខ្មែរ​ជាង​១៤​លាន​នាក់ បាន​ផ្ញើ​វាសនា និង​ទឹក​ដីកម្ពុជា​​ដ៏​កំ​សត់​នេះ​ ទៅ​លើ​អស់​លោក​អ្នក​នយោ​បាយ​ហើយ ដូច្នេះ​អស់​លោក​គួរ​តែ​ចេះ​ស្រ​លាញ់​ជាតិ​មាតុភូមិ ចេះ​ស្រលាញ់​រាស្រ្ត​ខ្លួន ចេះ​ការ​ពារ​ទឹក​ដី​ដែល​សេស​សល់​ពី​ចោរ​ឈ្លាន​ពាន​ជុំ​វិញ​ខ្លួន​នេះ​អោយ​បាន​គង់​វង់ កស្អាង​ជាតិ​អោយ​បាន​រុង​រឿង​ ទុក​អោយ​ប្រ​វត្តិ​សាស្រ្ត​ចារ​ទុក​ថា អ្នក​ជា​មនុស្ស​ស្នេហាជាតិ ចេះ​ការពារ​ទឹក​ដី ចេះ​បណ្តេញ​ខ្មាំង​សត្រូវ ដែល​តែង​តែ​យាយី​ចង់​រំលោភបំ​ពានមក​លើ​ប្រ​ទេស​ជាតិ​របស់​យើង​ កុំ​អោយ​ប្រ​វត្តិ​សាស្រ្ត​តិះ​ដៀល​អ្នក​ថា ជា​ជន​ក្បត់​ជាតិ​ ជា​មនុស្ស​ឥតប្រ​យោជន៍ ជា​មនុស្ស​ចង្រៃ ជាមនុស្ស​បំ​ផ្លាញ​ជាតិ៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សូ-វិបុល មេប៉េអឹមស្នាក់ការសន្តិសុខ អ.២០៦ ខេត្តឧត្តរមាជជ័យដឹកឈើខុសច្បាប់មានគ្នាជិត១០នាក់...    អាន1511ដង មន្ត្រីរាជការក្នុងខេត្តសៀមរាបចូលរួមដង្ហែ និងគោរពវិញ្ញាណក្ខ័ន្ត សពទាហានមួកខៀវ   អាន1787ដង ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់...    អាន2191ដង អៀឆៃយិន អួតថារកស៊ីដឹកឈើក្រញូងដើម្បីចិញ្ចឹមសមត្ថកិច្ចខេត្តសៀមរាប   អាន1575ដង ក្រសួង​ព័ត៌មាន​ថ្កោលទោស​ការ​ប្រើ​ហិង្សា​ទៅ​លើ​អ្នក​កាសែត   អាន1883ដង ព្រះភក្ខុ សុខ តុញផុតពីគ្រោះថ្នាក់ហើយបន្ទាប់ពីបានវះកាត់ ដុំសាច់ចេញពីក្នុងពោះ   អាន1729ដង យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនរកស៊ីដឹកឈើដោយរលួន   អាន1615ដង សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២)   អាន1197ដង អ្នកកាសែតរងគ្រោះដែលជនដៃដល់មួយក្រុមប៉ុនប៉ងវៃសម្លាប់មិនទាន់ទទួលបានយុត្តិធម៌ទេ   អាន2160ដង សេ្រង-ម៉េង ជើងខ្លាំងខាងរកស៊ីឈើខុសច្បាប់ក្នុងខេត្តព្រះវិហារ   អាន1666ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35523នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77856នាក់
ខែនេះ    225129នាក់
ឆ្នាំនេះ   2969433នាក់
សរុប   56568329នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:50