យុវនារី ធី សុវណ្ណថា ដែលជាយុវជនពេញនិយមលើគេហទំព័រហ្វេសប៊ុក អ្នកសារព័ត៌មានទូរទស្សន៍អប្សរា កញ្ញាយ៉ុង ខេមរា នៅព្រឹកថ្ងៃសុក្រនេះ ប៉ះទង្គិចពាក្យសម្តីជាមួយ គ្នានៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ការប៉ះទង្គិចនេះ កើតឡើងនៅពេលដែលកញ្ញាយ៉ុង ខេមរា បានចុះទៅយកព័ត៌មានពីសវនាការលើសកម្មជន លោក វន់ ពៅ ដោយធី សុវណ្ណថា បានចាប់ផ្តើមរិះគន់ពីវិជ្ជាជីវរៈសារព័ត៌មានរបស់កញ្ញាយ៉ុង ខេមរា។
កញ្ញា ធី សុវណ្ណថា និងក្រុមមនុស្សរបស់កញ្ញា បានលើកឡើងថា យ៉ុង ខេមរា ដើរតួនាទីជាអ្នកសារព័ត៌មាន តែរាយការណ៍មិនពិត និងប្រភពតែម្ខាង។ ជាការឆ្លើយតប កញ្ញា យ៉ុង ខេមរា និយាយថាកញ្ញារាយការណ៍អ្វីដែលខ្លួនបានឃើញ និងនេះជាសិទ្ធិសេរីភាពរបស់កញ្ញា។អ្នកទាំងពីរ បានប៉ះទង្គិចជាពាក្យសម្តីតែប៉ុណ្ណោះ។
ថ្ងៃនេះ | 39216 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 81549 | នាក់ |
ខែនេះ | 228822 | នាក់ |
ឆ្នាំនេះ | 2973126 | នាក់ |
សរុប | 56572022 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:01 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net