លោ​ក​ស្រី ​ថោង​គឹម​ឡេ​ង អា​ងជា​ប្អូន​ស្រី​មេគ​យ​នំា​ទំនិ​ញចូល​មិន​បង់ពន្ធ

ដោយៈ cck ខេត្តបន្ទាយមានជ័យ ថ្ងៃទី 20 ខែ 04 ឆ្នាំ 2014 វេលាម៉ោង 02:34 នាទី ចំនួនអានៈ 1573

ទំនិ​ញគេច​ពន្ធ​ជាច្រើន​ នៅតែ​ ត្រូវ​​បាន​គេ​នាំចូ​ល​ពីស្រុ​កថៃ ​តាមច្រ​​ក​របៀ​ង​ជា​​ច្រើ​ន​ក​ន្លែង​ ​ក្នុងអា​ណា​ចក្រ ​ខេត្តប​​ន្ទាយ​មា​នជ័​យ និង​​តា​មច្រ​ក​អន្ត​រជា​តិ​ប៉ោ​យ​​​ត​មាន​ចំនួ​នកើន​​ឡើង​ដែល​ធ្វើ​ឱ្យឈ្មួ ​ញរកស៊ី​ស្រប​ច្បាប់​ត្អូ​ញត្អែរ ​ដោយ​ក្តៅក្រ​ហាយកើ​តចេញ ពី​អំពើឃុប​ឃិត រវា​ងឈ្មួ​ញទុច្ចរិ​តខិ​ល​ខូ​ច​ជាមួ​យសម​ត្ថកិច្ច​។ ពិ​សេស​លោក​ ថោង ​សុខាំ​ភូ ប្រធា​នសា​ខាគ​យ និង​ រដ្ឋាក​រ ខេត្ត​បន្ទា​យមានជ័​យ គឺ​ជាម​ន្ត្រី​ជំនាញដែលទទួលរងនូវការរិះគន់ថា  តំណែងរបស់គាត់ពោរពេញ​ដោយ​អំពើពុករលួយ បក្ខពួក​គ្រួសារ និយម និងផ្តល់ការលើកទឹកចិត្ត សម្រាប់ឈ្មួញ​រកស៊ីខុសច្បាប់ ខណៈបានលាភសក្ការៈ​ផ្ទុយពីតួនាទីរបស់ខ្លួន ដែលជា អ្នកមាន​ភារកិច្ច​ទប់ស្កាត់បទល្មើសសេដ្ឋកិច្ច​ប្រមូលពន្ធជូនរដ្ឋ ។

ប្រភពពីមន្ត្រីគយ ដែលមិនសប្បាយចិត្ត នឹងរបៀបរបប ធ្វើការងាររបស់លោក ថោង សុខាំភូ បានឱ្យដឹងថាៈលោក ថោង សុខាំភូ បានទុកឱកាសឱ្យប្អូនស្រី របស់គាត់ ឈ្មោះថោង គឹមឡេងលូកដៃចូលយ៉ាង ជ្រៅចំពោះកិច្ចការផ្ទៃ ក្នុងរបស់សមត្ថ កិច្ចគយ ទាំងច្រកអន្តរជាតិប៉ោយប៉ែត និងក្នុងច្រករបៀងនានា ក្នុងខេត្តបន្ទាយ មានជ័យទាំងមូល ។

ឈ្មួញជាច្រើន ចង់រកស៊ីបានស្រួល ត្រូវមានទំនាក់ទំនង ពឹងពាក់អាស្រ័យ​អ្នកស្រី ថោង គឹម ឡេង សំរាប់រត់ការសេវា ទំនិញ នាំចូល គេចពន្ធ ហើយឈ្មួញ​ដែល​មិនមាន ទំនាក់ទំនងជាមួយប្អូនស្រី លោកថោង សុខាំភូ មន្ត្រីគយដែល​ពាក់ព័ន្ធមិនហ៊ាន​ទទួលយកសំណូកដាច់ខាត ។ មន្ត្រី​គយ ដែលមានភារកិច្ចប្រមូលពន្ធជូន រដ្ឋ និងបង្ក្រាបទំនិញគេចពន្ធមិនហ៊ាន ប៉ះពាល់ ឡើយ ប្រសិនបើទំនិញគេច ពន្ធនាំចូល ហើយមានឈ្មោះអ្នកស្រី ថោង គឹមឡេង ចេញមុខការពារ ។

ជាទូទៅទំនិញគេចពន្ធភាគច្រើន ជា សម្លៀកបំពាក់ ដែលមានតម្លៃខ្ពស់ គ្រឿងក្រអូប ទឹកដោះគោ ហ្គាសត្រូវ បានឈ្មួញដឹក ជញ្ជូន យ៉ាងអនាធិប​តេយ្យ ក្នុងនោះសូម្បីតែក្រុមហ៊ុនដឹក​ជញ្ជូនអ្នកដំណើរ​អង្គរអ៊ិចប្រេស ដែល​មានចំណតរបស់ខ្លួន នៅក្រុង ប៉ោយ​ប៉ែត បានក្លាយទៅជាទីតាំងរក្សាទុក ទំនិញគេចពន្ធរបស់ឈ្មួញ ដែលត្រូវ ពឹងផ្អែកក្រុមហ៊ុននេះ ប៉ាវផ្តាច់លើការ​ដឹក ជញ្ជូន ។ ក្នុងមួយថ្ងៃយ៉ាងហោច ណាស់ក៏ក្រុមហ៊ុនអង្គរអ៊ិចប្រេស្ស ដឹក ទំនិញគេចពន្ធចេញ ពីក្រុងប៉ោយប៉ែត ឆ្ពោះមករាជ ធានីភ្នំពេញ ចំនួន៣លើក ផងដែរដែលក្រុមឈ្មួញអះអាងថា ៖ ទំនិញគេចពន្ធគ្រប់ប្រភេទ គឺក្រុមហ៊ុន អង្គរអ៊ិចប្រេស្ស ធានា សេវាដឹកជញ្ជូន​ដោយគិតតែតម្លៃ ១២០០រៀល ទៅ ១៥០០រៀល ក្នុង១គីឡូក្រាម ហើយ ម្ចាស់ទំនិញ ចាំតែមកទទួលយក ទំនិញ​របស់ខ្លួន នៅចំណតឡានក្រុមហ៊ុននេះ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រការដែលគួរឱ្យកត់សំគាល់​នៅត្រង់​ថា៖ បើមានករណីសមត្ថកិច្ចចាប់ ក្រុមហ៊ុននេះធានាសងវិញ ដោយគ្មាន​លក្ខខណ្ឌ ដែល ជាការធារារ៉ាប់រងដ៏ធំ សំរាប់អ្នករកស៊ីខុសច្បាប់។ សកម្មភាព​ចរាចរណ៍ទំនិញគេចពន្ធ​ដ៏គំហុកនៅ ខេត្តបន្ទាយមានជ័យ សុទ្ធ តែឋិតក្នុង ការទទួលខុសត្រូវរបស់លោក ថោង សុខាំភូ ប៉ុន្តែអាចជារឿងផលប្រយោជ ន៍ទើបប្រធានសាខាគយរូបនេះ គ្មាន វិធានការបង្ក្រាប និងផ្តល់ឱកាសឱ្យ ប្អូនស្រីរបស់ខ្លួន ចេញមុខការពារឈ្មួញ ដឹកទំនិញខុសច្បាប់ លក្ខណៈទ្រង់ទ្រាយ ធំទៀត ផង ។

ថ្មីៗនេះមានព័ត៌មានលេច ឮថាៈ សមត្ថកិច្ចចំរុះការពារផ្លូវថ្នល់ ពេលមានគ្រោះទឹកជំនន់ បានឃាត់ រថយន្តដឹកជញ្ចូនអ្នក ដំណើរ រកឃើញ មានទំនិញរបស់លោកស្រី ថោង គឹមឡេង បង់ពន្ធប្រមាណតែ ៥ភាគរយ​ប៉ុណ្ណោះ។ ករណី រកឃើញទំនិញ គេច ពន្ធរបស់អ្នកស្រី ថោង គឹមឡេង នេះ​សារព័ត៌មានយើង​មិនអាចសុំការ​ពន្យល់ពីមន្ត្រីគយ ខេត្តបន្ទាយមានជ័យ​បានទេ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សកម្មភាពដឹកជញ្ជូនឈើក្រញូង នៅខេត្តសៀមរាប កម្រើកឡើងវិញ សមត្ថកិច្ចពាក់ព័ន្ទ នាំគ្នាររាប់ក?...    អាន1786ដង មូលហេតុ​រថយន្ត​ឈ្នួល​នៅ​តែ​បន្ត​ឡើង​ថ្លៃ​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ   អាន1706ដង តារិនម្ចាស់ការដ្ឋានបូមខ្សាច់បន្ទាយស្រី ថារថយន្តដឹកដីខ្សាច់ធ្លាក់ពេញថ្នល់មិនមែនជារបស់?...    អាន1812ដង ជនបរទេសយកកាំបិតចាក់ខ្លួនឡើង​សុស   អាន1790ដង លទ្ធផលប្រលងមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនិងបំពេញវិជ្ជា ខេត្តកណ្តាល    អាន1904ដង ទ្បានបុកម៉ូតូរឺម៉កដឹកបនែ្លពលរដ្ឋចាប់បានតៃកុង តែប៉ូលីសដោះលែងស្ងាត់ៗ   អាន1882ដង គ.ជ.ប​បើក​កញ្ចប់​សុវត្ថិភាព​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​នៅ​ក្រចេះ   អាន1739ដង ចំរៀងបទ ជំរុំតាទុំ   អាន2250ដង អំណាចរបស់ ប៉ុល សៀង ក្នុងការប្រមូលលុយពីការង្រាយនគរបាលសេដ្ឋកិច្ច   អាន1605ដង អនុប្រធានប៉ូលីសអន្តោប្រវេសច្រកអូរយ៉ាដាវបដិសេធថា មិនបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទេ គ...    អាន1745ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      27960នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    70293នាក់
ខែនេះ    217566នាក់
ឆ្នាំនេះ   2961870នាក់
សរុប   56560766នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 14:23