វប្បធម៌~អរិយធម៌

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 28 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 09:06 នាទី ចំនួនអានៈ 7603

I.អរិយធម៌ជាអ្វី?

ជាទូទៅ​មាន​ការ​យល់​ផ្សេង​ពីគ្នា ចំពោះពាក្យអរិយធម៌នេះ៖

-ខ្លះយល់ថា ”អរិយធម៌ជាអំណាច ជាយសសក្តិ ជាចំណេះវិជ្ជា ជាទ្រព្យសម្បត្តិ“

-ខ្លះយល់ថា ភាពសង្ហា ភាពហឺហារហ៊ឹកហ៊ាក់ ដោយ​គ្រឿងឧបករព៍បរិភោគ មានសំលៀកបំពាក់ល្អ មានផ្ទះរស់នៅល្អ មានរថ​យន្ត​ទំនើប ចេះកាច់រាងតាម​ជនបរទេស យកជនបរទេសជាស្វាមី ឬប្រពន្ធ…

-ខ្លាះយល់ថា ភាពទំនើបថ្មី អ្នកនិយមប្រើ​ប្រាស​របស់ដែល​ទើប​តែកើត​ថ្មី ការយល់​បែបនេះស្រប​និង​សុភាសិត​ខ្មែរ​ដែល​ប្រើ​ពាក្យ​ស៊ីវិស័យ ក្លាយ​មក​ពី​ពាក្យ​បារាំង Civilization ដែល​វាសម​មួល​នឹង​ពាក្យ​ អរិយធម៌ នេះ​ឯង។

យើង​ស្រង់​យក​គំនិត​អ្នក​ប្រាជ្ញាធំៗ​ ដែល​បាន​ស្រាវ​ជ្រាវ​ពិចារណា​លើ​ពាក្យ អរិយធម៌ នេះ៖

-លោក កាល់ ម៉ាក (Karl Marx 1818-1883) ទស្សនវិទូ សេដ្ឋ​កិច្ចវិទូ សង្គមវិទូ អាល្លឺម៉ង់វិទូ យល់ថា ”អរិយធម៌ គឺជាតំលៃខាងសំភារៈ“។

-លោក វី ប៊ែរ (Weber 1864-1920) សេដ្ឋ​កិច្ច​វិទូ និង​សង្គម​វិទូ​អាឡឺ​ម៉ង់​យល់ថា ”អរិយធម៌ ជាកំរង​នៃ​វិជ្ជា​តិច​និច​ វិជ្ជាអនុវត្ត​គោល​ច្បាប់ ដែល​ជា​មធ្យោ​បាយ​ទប់​ទល់​នឹង​ធម្ម​ជាតិ“

-សព្វ​វចនាធិប្បាយ ឡារូស ពន្យល់ថា៖

          *អរិយធម៌​ នាំអោយអំពើ​ស៊ីវិល័យ

          *អរិយធម៌ ជាសំណុំលក្ខណៈ​ផ្ទាល់របស់ជីវភាព ប្រាជ្ញា​សិល្បៈ និង​សំភារៈនៃ​ប្រ​ទេស​មួយ សង្គម​មួយ។

-លោក ឡា ឡង់ (La Lande 1732-1807) តារា​វិទូ​បារាំង​យល់ថា ”អរិយធម៌ជាកម្រង​មែកធាង ច្រើន​បែប​យ៉ាង ក្នុង​សង្គម​មនុស្ស ដែល​មាន​លក្ខណៈ​ជា​សិល្បៈ សាសនា សីលធម៌ វិទ្យាសាស្រ្ត តិចនិច មាន​ជីវិត​អាច​បន្ត​គ្នា​ក្នុង​កាល​អាកាស ហើយ​ជា​លក្ខណៈរួម​របស់​សង្គម​ណាមួយ ឬ ច្រើន​ ដែល​មាន​ទំ​នាក់​ទំ​នង​គ្នា។

-លោក មីរ៉ាបូ (Mirabeau 1715-1789) សេដ្ឋ​កិច្ច​វិទូ​បារាំង​យល់ថា ”អរិយធម៌ គឺជា​ការ​រីក​ចំ​រើន​លូត​លាស់​នៃ​ជន​ជាតិ​ណាមួយ ដែល​ផ្ទុយ​នឹង​ភាព​ព្រៃ​ផ្សែ“។

-លោក ហង់រី បេណាក់ ភាសា​វិទូ​បារាំង​យល់​ថា ”អរិយធម៌ ជាការរីក​ចំ​រើន​ផ្នែក​សំភារៈ ផ្នែក​គំនិត​ប្រាជ្ញា និង​ផ្នែក​សីលធម៌“។

-តាម​វចនានុក្រម​ខ្មែរ​របស់​សម្តេច ជូន ណាត៖ ”អរិធម៌<អរិយ(បា)+ធម៌(សំ)ឬ ធម៌(បា)“

-អរិយ(បា) អាយ៍ (សំ) អារ្យ (ខ្មែរ)៖ ល្អប្រសើរ ឧត្តុង្គឧត្តម ខ្ពង់ខ្ពស់ ត្រឹមត្រូវ រៀបរយ មាន​សណ្តាប់​ធ្នាប់ ឬមាន​បែប​បទ​ល្អ។

-ធម៌ (សំ) ធម្ម (បា)៖ ធាតុ វិធី ធម៌ភាព សភាវ​ទ្រ​ទ្រង់ ឬទ្រឹស្តី នាឆ្ពោះ​ទៅ​រក​វឌ្ឍភាព និង​ការ​អនុវត្ត​ន៍​យ៉ាង​សកម្ម។

សន្និដ្ឋាន៖ ទោះបី​មាន​ទស្ស​នៈ​ប្លែក​គ្នា​លើ​ពាក្យ ”អរិយធម៌“ យ៉ាង​នេះក៏ដោយ ក៏​យើង​អាច​បង្រួម​សេច​ក្តីថា អរិយធម៌​ សំ​គាល់​ការ​រស់​នៅ ការ​រៀប​ចំ​ជីវភាព​នៃ​សង្គម​មនុស្ស​ អោយ​បាន​រីក​ចំ​រើន​លូត​លាស់​តាម​ផ្លូវ​កាយ​ ចិត្ត និង​សំភារៈ។

          អរិយធម៌ មាន​មែក​ធាង​ពីរ​គឺ វប្បធម៌ និង​ សង្គមធម៌៖

ក) វប្បធម៌៖ ជា​លទ្ធ​ផល​នៃការ​លូត​លាស់​ខាង​បញ្ញា​របស់​មនុស្ស លើ​វិជ្ជា​ភាព​អន្ធការ​ លើ​ធម្ម​ជាតិ​ជា​ពិសេស លើ​ចំនុច​ខ្សោយ​របស់​មនុស្ស​ដោយ​ខ្លួនឯង បាន​សេច​ក្តី​ថា ជាការ​បណ្តុះ​បណ្តាល ជាឆន្ទៈ និង​ឧត្តម​គតិ​ខ្ពង់​ខ្ពស់​ របស់​មនុស្សជាតិ តាម​ចំ​នេះ​ដឹង​សីលធម៌ ការ​អប់​រំ​ផ្សេងៗ។ ផ្នែក​នេះ​សំ​ដៅ​លើ​ជំនឿ សីលធម៌ សីល្បៈ ភាសា អក្សរសាស្រ្ត​ជាដើម ដែល​មនុស្ស​សំរិត​សំ​រាំង​ ដើម្បី​សុខ​ដុម​រមនា​ក្នុង​សង្គម។

ខ) សង្គមធម៌៖ ជា​ការ​ទ្រ​ទ្រង់​សង្គម​មនុស្ស និង​បណ្តុះ​បណ្តាល សេច​កត្តី​សុខ​សប្បា​របស់​មនុស្ស​ជាតិ ដើម្បី​ទាញ​យក​ផល​ប្រ​យោជន៍​អោយ​បាន​ច្រើន​ជា​ទី​បំ​ផុត​ ឬ​តាម​វិធី​រៀប​ចំ​សង្គម​អោយ​បាន​រី​ក​លូត​លាស់ដូច​ជា សេដ្ឋ​កិច្ច​ សង្គម​កិច្ច នយោបាយ ឬតាម​ស្ថាប័ន​ផ្សេងៗ។

II.វិវត្តន៍អរិយធម៌

គេច្រើន​ចាត់ទុក​អរិយធម៌ដូច​ជា វត្ថុមាន​ជីវិត ព្រោះ​អរិយធម៌​បាន​កើត​ឡើង​ រីក​ចំ​រើន​ ហើយ​ចុះ​អន់​ថយ រួច​វិនាស​សាប​សូន្យ​ទៅ​វិញ​ក៏មាន។ ធាតុ​ទាំង​ឡាយ​ដែល​ផ្សែ​ផ្សំ​គ្នា​អោយ​កើត​ជា​អរិយ​ធម៌​ណា​មួយ​ មិន​មែន​ចេះ​តែ​កើត​ឡើង​ដោយ​ចៃ​ដន្យ ឬ​ឥត​សម​ហេតុ​ផល​នោះទេ។ ធាតុ​ទាំង​ឡាយ​នោះ​សុទ្ធ តែ​ផ្សែ​ផ្សំ​គ្នា​ម្តង​បន្តិចៗ អស់​ពេល​យ៉ាង​យូរ ជូន​កាល​រាប់​សតវត្សទំរាំកើត​បាន​ជា​អ​រិ​យ​ធម៌​មួយ​ឡើង។

ចំណែក​ឯការ​វិនាស​បាត់​បង់​សាប​សូន្យនៃ​អរិយធម៌​វិញ អាច​ប្រ​ព្រឹត្ត​ទៅ​សន្សឹមៗ​ដូច​កាល​ដែល​អរិយ​ធម៌​នេះ​កកើត​ឡើង​ដែរ។ អរិយធម៌​ខ្លះ​វិនាស​សាប​សូន្យ​យ៉ាង​ទម្ងន់ ដោយ​បាតុ​ភូត​ធម្ម​ជាតិ (អគ្គីភ័យ ទឹក​ជំនន់ រញ្ជួយ​ព្រះ​ធម៌ណី ឬដោយ​សារ​សង្គ្រាម)។

ក្នុង​ការ​វិវត្ត​ន៍អរិយធម៌នីមួយៗ តែង​ជួប​ប្រ​ទះ​នឹង​សម័យ​រីក​ចំរើន​លូត​លាស់ និង​សម័យ​ដុន​ដាប​ជា​លំ​ដាប់​ដោយ​តែ​មួយ​លើក​ក៏មាន ច្រើន​លើក​ក៏មាន។ ល្បឿន​វិវត្តន៍​នៃ​អរិយធម៌​នីមួយៗ អាស្រ័យ​ទៅលើ ថាមពល​នៃ​អរិយធម៌​នោះ ជូន​កាល​អាស្រ័យ​ដោយ​ឥទ្ធិពល​នៃ​អរិយធម៌​ដ៏ទៃ ដែល​ច្រៀត​ចូល​មក ហើយ​ធ្វើ​អោយ អរិយធម៌នោះ​ផ្លាស់​ប្តូរ​ទៅ​តាម​ចង្វាក់​ថ្មី។ អរិយធម៌​ សំខាន់ៗទាំង​ឡាយ​ក្នុង​លោក សុទ្ធ​តែ​បាន​ទទួល​ឥទ្ធិពល​ពីគ្នា​ទៅ​វិញ​ទៅ​មក​ជា​និច្ច។ ទំ​នាក់​ទំ​នង​នេះ​ក៏អាច​ផ្តល់​ផល​វិបាក​អាក្រក់ ឬ​ល្អ​អោយ​គ្នា​ទៅ​វិញ​ទៅ​មក។ វិវត្តន៍​អរិយ​ធម៌​នីមួយៗ ត្រូវ​អា​ស្រ័យ​មួយ​ផ្នែក​យ៉ាង​ធំ​ទៅ​និង​ការ​វិវត្តន៍​ប្រ​វត្តសាស្រ្ត​នៃ​សង្គម ជាតិ​មួយ​​ ឬ មនុស្ស​ជាតិ​ទូទៅ។

III.មែក​ធាង​វប្បធម៌-អរិយធម៌ (ចំនុចទី III នេះសូមចុចមើល​រូបភាព​ខាង​ក្រោម)

IV.អរិយធម៌សំខាន់ៗក្នុងលោក

          អរិយធម៌មាន​ចំនួនច្រើន ហើយ​អរិយធម៌ទាំង​នោះ​ច្រើន​តែមាន​ទំនាក់ទំ​នង​គ្នា​ផង​ ការ​ចែក​អរិយធម៌​ពីគ្នា​ជា​ការ​លំ​បាក។ ប៉ុន្តែ​ដើម្បី​សំ​រួល​ដល់​ការ​សិក្សា គេ​អាច​ចែក​អរិយ​ធម៌​សំ​ខាន់​ៗ​ក្នុង​លោក​ជា​ប្រាំ។

          ១-អរិយធម៌បច្ចឹម (អឺរ៉ុប​ខាង​លិច និង​អាមេរីក)

          ២-អរិយធម៌អាស៊ី (អាស៊ី​ចុង​បូព៌ា អាស៊ី​អគ្នេយ៍ ឥណ្ឌា)

          ៣-អរិយធម៌ឥស្លាម (ប្រទេស​ដែល​កាន់សាសនា​ឥស្លាម)

          ៤-អរិយធម៌សង្គម​និយម (ប្រ​ទេស​សង្គម​និយម​ទាំង​អស់)

          ៥-អរិយធម៌អាព្រិច​ខ្មៅ

V.សន្និដ្ឋាន៖

          អរិយធម៌បាន​ផ្លាស់​ប្តូរ​ពី​ន័យ​ចង្អៀត​ ទៅ​ជា​ន័យទូលាយ​ ស្រប​នឹង​គំនិត​រីក​ចំ​រើន​នៃ​វិទ្យា​សាស្រ្ត​ ឬ​សកល​និយម​របស់​មនុស្ស​ជាតិ។ អរិយធម៌ទាំង​អស់​ក្នុង​លោក​សុទ្ធ​តែមាន​ប្រ​វត្តិ​ ការ​វិវត្តន៍​ផ្លាស់​របស់​ជន​ជាតិ​នីមួយៗ​ វាលូត​លាស់​ដល់​កំពូល​ពេល​ណា ដែល​ធាតុ​ផ្សំ​ទាំង​ឡាយ​នៃ​អ​រិ​យ​ធម៌​នោះ​រលាយ​ចូល​គ្នា​ ស៊ី​សង្វាក់គ្នា​យ៉ាង​សុខ​ដុម​រមនា​បំផុត៕​ (ដកស្រង់ពី Tourist Guide 2003)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  វប្បធម៌-អវិយធម៌ 

ព័ត៌មានដែលមានទំទាក់ទំទង

ឡើងពីស្រែរត់មកផ្ទះត្រូវរន្ទះបាញ់ស្លាប់ទាំងវ័យក្មេង    អាន1722ដង លោកជំទាវបណ្ឌិតឧកញ៉ាលី អ៊ុំអេង លោកជំទាវ ជា ម៉ន និងលោកជំទាវ អ៊ុយសុភា បានអញ្ជើញជួបសំណេះសំណា?...    អាន1784ដង អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ   អាន1789ដង ការ​ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំ​ជក់​ត្រូវបាន​អាជ្ញាធរ​បន្ត​ទប់​ស្កាត់​   អាន1544ដង ក្រុមអ្នកកាងបនល្បែងគំរាមកំហែង ប្រើហឹង្សា និងធ្វើអោខូចម៉ាស៊ីនថតរូបរបស់អ្នកកាសែត   អាន1388ដង លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន   អាន1867ដង ខ្សែរភ្លើងឆក់សន្តិសុខកាស៊ីណូGrand Diamon Cityស្លាប់ ក្រុមហ៊ុនបិទបាំងព័ត៌មាន    អាន1391ដង រឿងរ៉ាវ ទង់ជាតិខ្មែរនៅលើទ្រនាប់ជើង និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ   អាន2263ដង ចែផល្លី កំពុងប្រើរថយន្តសាន់យ៉ុងដឹកឈើយ៉ាងអាណាធិបតេយ្យ   អាន1578ដង បុរសកំណាចវាយប្រពន្ធ និងកូនអាយុជាង១ខែសន្លប់ត្រូវសមត្ថកិច្ចចាប់ខ្លួន    អាន1582ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      16នាក់
ម្សិលមិញ    4536នាក់
សប្ដាហ៍នេះ    11253នាក់
ខែនេះ    118331នាក់
ឆ្នាំនេះ   2576234នាក់
សរុប   51936160នាក់
ថ្ងៃទី 15 ខែ 05 ឆ្នាំ 2024 ម៉ោង 00:19