មេញ្មួញឈ្មោះពុំ កំពុងសំរុកដឹកឈើក្រញូងមុនបោះឆ្នោត

ដោយៈ សៀមរាប ថ្ងៃទី 04 ខែ 07 ឆ្នាំ 2013 វេលាម៉ោង 04:15 នាទី ចំនួនអានៈ 1676

មេឈ្មួញ​រដ​ស៊ី​ដឹក​ឈើ​ក្រ​ញួង​អត់​ច្បាប់​ម្នាក់​ឈ្មោះ ពុំ កំពុង​សំ​រុក​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​ពី​ខេត្ត​ឧត្តរ​មាន​ជ័យ​ឆ្លង់​កាត់​ខេត្ត​​សៀម​រាប​ និង​កំ​ពង់​ធំ ឆ្ពោះ​ទៅ​ខេត្ត​កំ​ពង់​ចាម ជា​រៀង​រាល់​យប់​ ដោយ​មាន​ការ​បើក​ដៃ​ពី​សំ​ណាក់​មេ​ព្រៃ​តាម​ដង​ផ្លូវ​ និង​សមត្ថ​កិច្ច​ជំ​នាញ​ផ្សេងៗ​ ដែល​ទង្វើ​ទាំង​នេះហាក់​ផ្គើន​ទៅ​និង​បទ​បញ្ជា​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា។

ប្រ​ភព​ច្បាស់​ការ​បាន​រាយ​ការណ៍​ថា ជា​រៀង​រាល់​យប់​​រថ​យនុ្ត​ម៉ាក​បា​ឡែន​ ពណ៍​ស្ក២គ្រឿង​បាន​ដឹង​ឈើ​ក្រ​ញូង​ពេញៗ​ ពី​ខេត្ត​ឧត្តរ​មាន​ជ័យ​ទៅ​ខេត្ត​កំ​ពង់​ចាម និង​មាន​រថ​យន្ត​ម៉ាក​ហៃ​ប្រីដ​ពណ៍​ទឹក​ប្រាក់​ជា​អ្នក​បិត​គូទពី​ក្រោយ។ ប្រ​ភព​បន្ថែម​ថា រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ខាង​លើ​នេះ ត្រូវ​បាន​គេ​ស្គាត់​ថា ម្ចាស់​ឈ្មោះ​ពុំ​ និង​មាន​បង​ប្រុស​ម្នាក់​ទៀត​ឈ្មោះ តឿ ជា​អ្នក​បើ​ក​រថ​យន្ត​ម៉ាក​ទីកូពណ៍​ក្រ​ហម​មើល​ផ្លូវ​មុន​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​របស់​ប្អូន​គេ​ចេញ​ដំ​ណើរ។

ជាក់​ស្តែង​នៅ​ម៉ោង​៩និង​៣០​នាទី​យប់​ថ្ងៃទី​០៣​ ខែ​កក្កដា ឆ្នាំ​២០១៣ រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​របស់​មេ​ឈ្មួញ​ឈ្មោះ​ពុំ​នេះ បាន​ធ្វើ​ដំ​ណើរ​មក​ដល់​ចំ​ណុច​កែង​ផ្លូវ​លេខ​៦៧​ ក្នុង​ស្រុក​ប្រាសាទ​បាគង ​ខេត្ត​សៀម​រាប​ អ្នក​យក​ព័ត៌មាន​យើង​បាន​រាយការណ៍​ជូន​លោក ម៉ន-សាម៉ុន មេប៉េ​អឹម​ខេត្ត​ ក្នុង​គោល​បំ​ណង​អោយ​ជួយ​សហការ​បង្រ្កាប​បទ​ល្មើស​ឈើ​ក្រ​ញូង​ខាង​លើ​ តែ​ការ​រាយការណ៍នេះគឺ​គ្មាន​ប្រ​សិទ្ធភាពសោះ។

អ្នក​យក​ព័ត៌មាន​យើង​បាន​រាយ​ការណ៍​ជូន​លោក ទី-សុវិនថាល់ ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​សៀម​រាប​ ហើយ​លោក​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា លោក​បញ្ជា​អោយ​លោក ទេព-ចាន់ណា អធិការ​ស្រុក​ជី​ក្រែង​ដាក់​បារាស ហើយ​លោក​បាន​នែនាំ​អោយ​អ្នក​យក​ព័ត៌មាន​យើង​ទំនាក់​ទំនង​សហការ​ជា​មួយ​លោក​អធិការ​រូប​នេះ។ អ្នក​យក​ព័ត៌​មាន​យើង​បាន​ទូរ​ស័ព្ទ​ចូល​ទូរ​ស័ព្ទ​លោក ទេព-ចាន់ណា​ ជា​ច្រើន​ដង​តែ​លោក​អធិការ​មិន​លើក​ទទួល ហើយ​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ធ្វើ​ដំ​ណើរ​បាន​ដោយ​រលួន។

នៅ​យប់​ថ្ងៃ​ទី​០៣នេះ​ដែរ​អ្នក​យក​ព័ត៌មាន​យើង​បាន​រាយ​ការ​ជូន​ អភិបាល​រង​ខេត្ត​កំ​ពង់​ធំ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ លោក​បាន​មាន​ប្រ​សាសន៍​ថា លោក​មិន​បាន​អើ​ពើរ​ជា​មួយ​ពួក​អា​អ្នករក​ស៊ី​ខុស​ច្បាប់​ទាំង​នេះ​ទេ វា​រក​ស៊ី​ខុស​ច្បាប់​ច្បាស់​ជា​មិន​រួច​ខ្លួនទេ គង់​តែ​ជាប់គុគមិន​ខាន។

ភ្លាមៗ​នោះ​ដែរ​យើង​ក៏បាន​​រាយ​ការណ៍​ជូន​លោក តុង​-យី នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​កំ​ពង់​ធំផង​ដែរ ហើយ​លោក​មាន​ប្រ​សាសន៍ថា បាន​បញ្ជា​អោយ​កូន​ចៅ​ដាក់​កំលាំ​ង​ចាំ​មើល​នៅ​ឯកំពង់ធំ​ហើយ។

ឯកឧ​ត្តម អ៊ុត-សំអន អភិបាល​ខេត្ត​កំ​ពង់​ធំ​បាន​ផ្តល់​បទ​សំ​ភាសន៍​ដល់​អ្នក​យក​ព័ត៌​មាន​យើង​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី០៤នេះថា កន្លង​មក​ខាង​ខេត្ត​កំ​ពង់​ធំ​បាន​បង្កើត​លេខាធិការ​ដ្ឋាន​ដែល​មាន​ការ​ចូល​រួម​ពី​កំ​លាំង​ចំ​រុះ​ក្នុង​ការ​បង្រ្កាប​បទ​លើ្មស​ឈើ​ក្រ​ញូង​នេះ ដែល​ដឹក​នាំ​ដោយ​នាយក​រដ្ឋ​បាល និង​ស្នង​ការ​រង​ខេត្ត​។ ឯកឧ​ត្តមបន្តថា កន្លង​ទៅ​ឃើញ​ថា ចាប់​បាន​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូអ​ជា​ហូរ​ហែមក​ហើយ។ ឯកឧ​ត្តមបន្ថែម​ថា និង​ខិត​ខំ​ពង្រឹង​បន្ថែម​ក្នុង​ការ​បង្រ្កាប​ការ​ចរាចរណ៍​ឈើ​ក្រ​ញូង​ខុស​ច្បាប់​នេះអោយ​បាន​ជោគ​ជ័យតាម​គោល​ការ​ណ៍របស់​រាជ​រដ្ឋា​ភិបាល។

ទោះជា​មាន​ការ​បក​ស្រាយ​ពី​លោក​ អភិបាល​ខេត្ត​ដូច​ខាង​លើ​ក៏ដោយ ក៏អ្នក​ឃ្លាំមើ​ល​បទ​ល្មើស​ឈើ​ក្រ​ញូង​នៅ​តែ​រិះ​គន់​ថា សមត្ថ​កិច្ច​នៅ​ខេត្តកំ​ពង់ធំ​ចាប់​តែ​រថ​យន្ត​ដែល​មិន​បាន​បង់​លុយតែ​ប៉ុណ្ណោះ ឯរថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ជា​ខ្សែ​ដែល​មាន​ចំនួន​ចាប់​ពី២​រថ​យន្ត​ឡើយ​ទៅ មិន​មាន​ការ​បង្ក្រាប​នោះ​ទេ៕ ដោយ​៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រធានមន្ទីរបរិស្ថានខេត្តដឹកនាំកម្លាំងចុះដាំដើមឈើនៅតំបន់បឹងពារាំង   អាន1683ដង លោក ឈាងវុន បានទូរស័ព្ទមកចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ ស្នើសុំអោយដកអត្តបទបែកធ្លា?...    អាន1537ដង អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​សាលា​ឧទ្ធរណ៍​ពន្លឿន​សំណុំ​រឿង​លោក ម៉ម សូណង់ដូ   អាន1385ដង មាន​គេ​​យក​រូប​លោក​ យ៉ង់សុភា ទៅបង្កើតAccount Facebookសរសេររឿងអាក្រក់   អាន1814ដង លោក អ៊ុយ ទុយ មេភូមិកន្ត្រកអាងមានលុយ និងអំណាចធ្វើផ្ទះលើដីផ្លូវមិនគោរពច្បាប់នាំអោយរាស្ត្?...    អាន1513ដង រថយន្តយីឌុបដឹកឈើក្រញូង២គ្រឿងរបស់ក្រុម ហ៊ុន ប៊ុនសុខា ត្រូវសមត្ថកិច្ចក្រសូងបង្រ្កាប   អាន1585ដង ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស   អាន2522ដង ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង   អាន1923ដង ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន   អាន1979ដង ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អញ្ជេីញដឹកនាំកិច្ចប្រជុំផែនការការពារកិច្ចប្រជុំរដ្ឋមន្រ្?...    អាន1798ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4361នាក់
ម្សិលមិញ    8156នាក់
សប្ដាហ៍នេះ    29564នាក់
ខែនេះ    136642នាក់
ឆ្នាំនេះ   2594545នាក់
សរុប   51954471នាក់
ថ្ងៃទី 17 ខែ 05 ឆ្នាំ 2024 ម៉ោង 04:46