អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​សាលា​ឧទ្ធរណ៍​ពន្លឿន​សំណុំ​រឿង​លោក ម៉ម សូណង់ដូ

ដោយៈ មករា ភ្នំពេញ ថ្ងៃទី 18 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:23 នាទី ចំនួនអានៈ 1390

ក្រុម​គ្រួសារ​របស់​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ នៅ​មាន​សង្ឃឹម​ចំពោះ​ឱកាស​ប្ដឹង​ជំទាស់​ទៅ​សាលា​ឧទ្ធរណ៍ និង​តុលាការ​កំពូល។

លោក ម៉ម សូណង់ដូ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ពី​បទ​ធ្វើ​អបគមន៍ និង​ញុះញង់ ហើយ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល។ អង្គការ​សិទ្ធិ​មនុស្ស និង​ក្រុម​គ្រួសារ​លោក ម៉ម សូណង់ដូ បាន​ជំរុញ​ឲ្យ​ប្រធាន​សាលា​ឧទ្ធរណ៍ ពន្លឿន​សំណុំ​រឿង​របស់​លោក ម៉ម សូណង់ដូ ដើម្បី​ជំទាស់​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​ថា​ការ​ពន្យារ​ពេល​បើក​សវនាការ​នេះ គឺ​ជា​រឿង​នយោបាយ។

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) កាល​ពី​ថ្ងៃ​ទី១៦ វិច្ឆិកា បាន​ដាក់​លិខិត​ចំហ​មួយ​ទៅ​ប្រធាន​សាលា​ឧទ្ធរណ៍ លោក យ៊ូ ប៊ុនឡេង ដោយ​ស្នើសុំ​ឲ្យ​ពន្លឿន​សំណុំ​រឿង​ឧទ្ធរណ៍​របស់​លោក ម៉ម សូណង់ដូ។ ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១៧ វិច្ឆិកា ថា ការ​ពន្យារ​ពេល​មិន​យក​សំណុំ​រឿង​លោក ម៉ម សូណង់ដូ មក​កាត់​សេចក្ដី​នោះ ហាក់​ជា​ចេតនា​មួយ៖ «យើង​យល់​ថា ការ​ពន្យារ​ពេល​នេះ គឺ​ជា​រឿង​នយោបាយ​ដែរ ដោយ​សារ​ខ្ញុំ​មើល​ទៅ​ហាក់​ដូច​ជា​រដ្ឋាភិបាល​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​តុលាការ​ដែល​មិន​ឲ្យ​សំណុំ​រឿង​នេះ​ទៅ​ដល់​សាលា​ឧទ្ធរណ៍ មិន​ឲ្យ​សំណុំ​រឿង​នេះ​ទៅ​ដល់​មេធាវី។

ខ្ញុំ​មើល​ទៅ​ទាក់​ទង​រឿង​នយោបាយ បើ​សិន​ជា​មាន​ឆន្ទៈ​ពន្យារ​ដោយ​ឆន្ទៈ​នយោបាយ​រដ្ឋាភិបាល​ហ្នឹង គឺ​ជា​ការ​លូក​ដៃ​មួយ​ដែល​មិន​ត្រឹមត្រូវ​ទាល់​តែ​សោះ»។ លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល ពី​បទ​ធ្វើ​អបគមន៍ និង​ញុះញង់។

ភរិយា​របស់​លោក ម៉ម សូណង់ដូ គឺ​អ្នកស្រី ឌិន ផាណារ៉ា បាន​ថ្លែង​ថា អ្នកស្រី​មាន​សង្ឃឹម​ចំពោះ​សាលា​ឧទ្ធរណ៍​ថា​នឹង​បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ​ចំពោះ​រឿង​ក្ដី​របស់​ស្វាមី​គាត់​ដែល​ពុំ​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ៖ «ចង់​ឲ្យ​ដំណើរ​ការ​ឲ្យ​ឆាប់​ណាស់ ពីព្រោះ​ឥឡូវ​ហ្នឹង​រយៈពេល ១​ខែ​ជាង​ហើយ មិន​ទាន់​បាន​ទៅ​ដល់​ឧទ្ធរណ៍ អត់​ទាន់​បាន​អី»។

ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើសុំ​នេះ ប្រធាន​សាលា​ឧទ្ធរណ៍ លោក យ៊ូ ប៊ុនឡេង បាន​បដិសេធ​ថា លោក​នៅ​មិន​ទាន់​បាន​ទទួល​សំណុំ​រឿង​របស់​លោក ម៉ម សូណង់ដូ ពី​សាលា​ដំបូង​នៅ​ឡើយ​ទេ៖ «រឿង​ឲ្យ​តែ​មក​ដល់​ខ្ញុំ​ហើយ ខ្ញុំ​មិន​ដែល​ទុក ពីព្រោះ​គោលការណ៍​របស់​ខ្ញុំ គោលការណ៍​ឆាប់​រហ័ស ហើយ​មាន​រឿង​ច្រើន​យ៉ាង​ដូច្នេះ វា​ត្រូវ​តាម​យើង​ខំ​ប្រឹង​ធ្វើ​ម៉េច​ឲ្យ​តែ​បាន​លឿន ព្រោះ​គោលការណ៍​ឆាប់​រហ័ស ខ្ញុំ​មិន​ដែល​យក​ទុក​រឿង​ទេ តែ​យើង​ត្រូវ​គិត​ថា រឿង​មិន​មែន​មាន​តែ​មួយ​ទេ​វា​មាន​ច្រើន»។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ម៉ម សូណង់ដូ គឺ​មេធាវី លោក ស សូវាន បាន​បន្ទោស​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ​យឺត​យ៉ាវ​មិន​ទាន់​ផ្ញើ​សំណុំ​រឿង​ទៅ​សាលា​ឧទ្ធរណ៍៖ «ហើយ​ទៅ​កាត់​ម៉េច​កាត់​លើក​ខ្យល់ បើ​សាលា​ឧទ្ធរណ៍​មិន​ទាន់​បាន​ទទួល​សំណុំ​រឿង​ផង។ ខ្ញុំ​មេធាវី​គាត់ ខ្ញុំ​សុំ​ថត​ចម្លង​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ រហូត​មក​ដល់​ថ្ងៃ​នេះ​អត់​ទាន់​បាន​សំណុំ​រឿង​អី​ទេ។ សាលា​ឧទ្ធរណ៍​កាត់​យ៉ាង​ម៉េច បើ​គាត់​ជាប់​គុក ២០​ឆ្នាំ​ហើយ វា​ទាល់​តែ​សាលា​ឧទ្ធរណ៍​កាត់ បាន​គាត់​រួច​ខ្លួន។ បើ​មិន​ទាន់​បាន​កាត់​ផង តាម​ខ្ញុំ​មើល​ទៅ ២​ខែ​ទៀត​នោះ ទាល់​តែ​សាលា​ឧទ្ធរណ៍​គេ​ទទួល​បាន​ជា​គេ​ចាប់​ចៅក្រម​ឲ្យ​ពិនិត្យ វា​អត់​បាន​សំណុំ​រឿង​គេ​ម៉េច​ខុស​សាលា​ឧទ្ធរណ៍​មាន​ខុស​អី​ទេ បើ​សាលា​ដំបូង​អត់​ផ្ញើ​ឲ្យ​គេ»។

កាល​ពី​ថ្ងៃ​ទី១ តុលា ឆ្នាំ​២០១២ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ឲ្យ​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ជាប់​ពន្ធនាគារ​ចំនួន ២០​ឆ្នាំ និង​ពិន័យ​ប្រាក់ ១០​លាន​រៀល ក្រោម​បទ​ចោទ​ប្រកាន់​ចំនួន​៤ គឺ បទ​ផ្ដួចផ្ដើម​គំនិត​ប្រឆាំង​អ្នក​រាជការ​សាធារណៈ បទ​ធ្វើ​កុបកម្ម​ជ្រៀតជ្រែក​ខុស​ច្បាប់​នៅ​ក្នុង​ការ​បំពេញ​មុខ​ងារ​សាធារណៈ បទ​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​កាប់​អាវុធ​ខុស​ច្បាប់ និង​ទី៤ បទ​ប្រឆាំង​នឹង​អាជ្ញាធរ​ស្រប​ច្បាប់​ដែល​មាន​ចែង​ក្នុង​មាត្រា​មួយ​ចំនួន​នៃ​ក្រម​ព្រហ្មទណ្ឌ។ ការ​សម្រេច​ក្ដី​លើ​លោក ម៉ម សូណង់ដូ និង​អ្នក​ភូមិ​មួយ​ចំនួន​នេះ ត្រូវ​បាន​អង្គការ​ជាតិ អន្តរជាតិ រិះគន់ និង​ចេញ​សេចក្ដី​ថ្លែងការណ៍​ជំទាស់​ភ្លាមៗ ដោយ​សារ​តែ​ពួក​គេ​យល់​ថា ការ​ផ្ដន្ទាទោស​នេះ គឺ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កង​រាជ​អាវុធហត្ថឃាត់ខ្លួនមុខសញ្ញាប្លន់ប្រដាប់អាវុធ២នាក់   អាន1494ដង លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ   អាន2013ដង សារជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   អាន2133ដង លោកម៉មសូណង់ដូត្រូវបាន​គាំទ្រ​បន្ត​តួនាទី​ប្រធាន សមាគម​អ្នកប្រជាធិបតេយ្យ   អាន1587ដង គយចល័តខេត្ដមណ្ឌលគិរី គាបសង្កត់ឈ្មួញរកស៊ី តូចតាចបង្ខំឱ្យបង់ប្រាក់   អាន1370ដង មេ​បញ្ជាការ​ទ័ព​២​នាក់​នៅ​បន្ទាយមានជ័យ​រង​ការ​ប្ដឹង​ចោទ​ថា​ជួញ​ដូរ​ឈើ​គ្រញូង​និង​ពុ?...    អាន1584ដង iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ   អាន2842ដង ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃ​ទី​២៩​ខែតុលា​ឆ្នាំ២០១២   អាន1555ដង អគ្គីភ័យឆាបឆេះផ្សារាត្រីបណ្តាលអោយមានមនុស្សស្លាប់ជាច្រើននាក់   អាន1569ដង ក្រុមចោរប្លន់ទូលក់មាសស្រុកពួកត្រូវបានសមត្ថកិច្ចបង្រ្កាប ដោយជោគជ័យ   អាន1600ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1728នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71319នាក់
ខែនេះ    178397នាក់
ឆ្នាំនេះ   2636300នាក់
សរុប   51996226នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 09:49