បទល្មើសព្រៃឈើខ្នាតធំ ដែលរូបភាពខាងក្រៅ ជាកណ្ដៀរពូនដំបូក កំពុង ឆ្លងដែនចេញទៅវៀតណាម រាល់ថ្ងៃយ៉ាងរង្គាល តាមច្រករបៀង ដេ២,ដេ៣ ស្រុកស្នួល ខេត្តក្រចេះ មន្ត្រីជំនាញអត់បង្ក្រាប។
បើទោះបីជា សម្ដេចតេជោ បានដាក់បទបញ្ជាឲ្យទប់ស្កាត់ ឬភ្នាល់កាត់ក្បាលយ៉ាងណាក្ដី គឺសាបដូចទឹកទន្លេ,,,។ ជាមួយគ្នានោះស្រាប់តែលេចធ្លាយថា លោកឧកញ៉ា គង់ ក្រឹង បានបង់លុយឲ្យ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច ជាថ្នូរនិងការបើកភ្លើងខៀវឲ្យបទល្មើសព្រៃឈើ ឆ្លងដែនទៅវៀតណាម តាមច្រករបៀងដេ២ ដេ៣ ខាងលើយ៉ាងគំហុក ទៅវិញ?។
បើតាមប្រភពពីអ្នកស្និតនិងលោកឧកញ៉ាគង់ ក្រឹង បានលួចបង្ហើបថា ជារៀងរាល់ខែ លោកឧកញ៉ា គង់ក្រឹង តែងតែចំណាយលុយអស់រាប់សែនដុល្លារ សម្រាប់រត់ការជាមួយមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច ក៏ដូចជាអ្នកកាសែត មួយចំនួនដើម្បីជាថ្នូរនិងការចេញឈើទៅវៀតណាម ទាំងថ្ងៃទាំងយប់,,,!។ ប្រភពដដែលបានរៀបរាប់ថា បង់ឲ្យលោក ឧត្ដមសេនីយ៍ឯក ហុង វីណុល អនុប្រធានគណៈកម្មការថ្នាក់ជាតិចុះទប់ស្កាត់បទល្មើសព្រៃឈើ ប្រចាំគោលដៅ ក្នុង១ខែ១០,០០០$! លោក វ៉ា ថន អភិបាលខេត្តក្រចេះ១ខែ៥,០០០$! ។ ក្នុងនោះលោក គង់ គឹមនី អភិបាលស្រុកស្នួល ១ខែ ២០,០០០$ ចាប់ពីខែមករាឆ្នាំ២០១៨ មក គឺច្រើនជាងគេព្រោះសំអាងថា ខ្លួនស្និតនិងថ្នាក់ដឹកនាំកំពូល!។ ឯលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ១ខែ៣,០០០$! លោក លន់ សុផាត ស្នងការខេត្តក្រចេះ ១ខែ៣,០០០$! លោក ជាបញ្ញា នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្នួល ១ខែក៏៣,០០០$ ដែរ! ។
ទោះបីជាយ៉ាងណានេះគ្រាន់តែជាប្រភពបែកធ្លាយតម្ខាងប៉ុណ្ណោះ ប៉ុន្តែការពិតយ៉ាងណានោះ។ លោក វ៉ា ថន អភិបាលខេត្តក្រចេះ លោកហុង វីណុល លោក លន់ សុផាត លោក គង់ គឹមនី លោក សាន្ត ប៊ុនថាន លោក ជា បញ្ញា បានឲ្យដឹងថា និយាយរួមមន្ត្រីអាជ្ញាធរ នៅខេត្តក្រចេះ បូករួមទាំង (គណៈកម្មការ ថ្នាក់ជាតិចុះទប់ស្កាត់បទល្មើសព្រៃឈើ) ផងនោះ គឺមិនបានបង្ក្រាបឬទប់ស្កាត់បទល្មើសព្រៃឈើឡើយ។ ផ្ទុយទៅវិញថែមទាំងបានសម្របសម្រួល ឲ្យបទល្មើសព្រៃឈើ ឆ្លងដែនទៅវៀតណាម រាល់ថ្ងៃទៀតផង។ លើសពីនេះទៅទៀត គឺនគរបាលការពារព្រំដែន នៅទីនោះជាអ្នកបើកបារ៉ាស់ ឲ្យឈើចេញទៅវៀតណាម ទៀតផង។ ដោយមន្ត្រីទាំងនោះ ខ្ចីដៃលោកឧកញ៉ា គង់ ក្រឹង មកប្រើសម្រាប់កាង ឈើនៅស្រុកស្នួល ដោយតម្រូវឲ្យដកតុង យកលុយមកចែកប្រយោជន៍ ដល់មន្ត្រីពាក់ព័ន្ធគ្រប់គ្នា។ ជាមួយគ្នានោះលោកឧកញ៉ា គង់ ក្រឹង បានធ្វើបេនស្តុកឈើ នៅក្រោលគោ នាភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ សម្រាប់ឲ្យឈ្មួញវៀតណាមឡើងមកទិញឈើ ជាមួយឈ្មួញខ្មែរ។ ដោយលោកឧកញ៉ា ធានាសុវត្ថិភាព១០០% គ្មានសមត្ថកិច្ចណាចាប់ទេ។ ប៉ុន្តែលោកឧកញ៉ា គង់ ក្រឹង ដកតុងពីឈ្មួញឈើ បានរាប់សិបម៉ឺនដុល្លារក្នុង១ថ្ងៃៗ ដើម្បីយកលុយមកឧបត្ថម្ភដល់អាជ្ញាធរនិងសមត្ថកិច្ច។
ប្រភពបញ្ជាក់ថា ឈើប្រណិត១ម៉ែត្រគូបឧកញ៉ា គង់ ក្រឹង កំណត់យកពីឈ្មួញ៦០០$ ឈើមូល៣០០$ ក្នុង១ម៉ែត្រគូប ឯឈើជជុះធម្មតា យក២០០$ក្នុង១ម៉ែត្រគូប។ ពោលគឺឈ្មួញខ្មែរ និងឈ្មួញវៀតណាមគេទិញលក់តែគ្នាគេ ប៉ុន្តែបង់លុយឲ្យឧកញ៉ាយ៉ាងច្រើនសន្ធឹក។ ព្រោះទីតាំងទិញលក់ឈើ នៅលើដីក្រោលគោ ឧកញ៉ា ដែលមានការធានាសុវត្ថិភាព១០០%ជូនឈ្មួញ៕ ចាន់ ថន
ថ្ងៃនេះ | 2626 | នាក់ |
ម្សិលមិញ | 9504 | នាក់ |
សប្ដាហ៍នេះ | 30914 | នាក់ |
ខែនេះ | 2626 | នាក់ |
ឆ្នាំនេះ | 3585286 | នាក់ |
សរុប | 52945212 | នាក់ |
ថ្ងៃទី 01 ខែ 11 ឆ្នាំ 2024 ម៉ោង 06:31 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net