លោក មិក សាផាណារ៉េត ហៅជ័យ ប្រើស្បែក ឥទ្ធិពលមន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា កាប់បំផ្លាញព្រៃឈើ

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 20 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 12:03 នាទី ចំនួនអានៈ 1492

សៀមរាប​៖​ (ដោយវិចិត្រ)​ លោក ​មិក ​សាផា​ណារ៉េត​ (ហៅជ័យ)​ បាន​ប្រើ​ស្បែក​លោក​ជា​ស៊ុន​មន្ត្រី​ជាន់​ខ្ពស់​គណះបក្សប្រជាជន​ និង​មន្ត្រី​ធ្វើ​ការ​នៅ​ព្រឹទ្ធសភា​ធ្វើ​ជំនួញ​ឈើ​កក្រើក​នៅ​ភូមិ​ភាគ​ខាង​ជើង​បឹង​ទន្លេសាប​ ជ្រក​ក្រោម​ផ្លាក​ក្រុមហ៊ុន​ ហួតម៉េង​រីតា ជា​យូ​ណាស់​ម​ក​ហើយ​ដែល​បាន​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ព្រៃ​ឈើ​ និង​ដឹក​ជញ្ជូន​ឈើ​ដោយ​រថយន្ត​ធំៗ​បំផ្លាញ​ផ្លូវ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ ហើយ​ការ​កាប់បំផ្លាញ​នេះ​មិន​ចាញ់​ការ​កាប់​ឈើ​នៅ​ព្រៃ​ឡ៍​នោះ​ឡើយ។

ក្រោយ​ពី​ ក្រុម​ហ៊ុន ​ហួត​ ម៉េង​រីតា ​បាន​ទទួល​សិទ្ធិ​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​វិនិយោគ​ដំណាំ​ឧស្សាហ៍កម្ម​ កៅ​ស៊ូ​លើ​ ផ្ទៃ​ដី ​៣០០​ពាន់ហិកតា ​នៅ​ស្រុក​អន្លង់​វែង ​ខេត្ត​ឧត្តរមានជ័យ​ ហើយ​បច្ចុប្បន្ន​បាន​ទិញ​ផ្ទៃដី​បន្ថែម​ ចំនួន​៩៧០​ហិកតា​ បន្ត​ទៀត​រួច​មក​ក្រុមហ៊ុន​មួយ​នេះ​ដែល​មាន​ លោក​ មិក​ សាផា​ណារ៉េត ​(ហៅជ័យ)​ ជា​ម្ចាស់​បាន​ធ្វើ​សកម្ម​ភាព ​កាប់​បំផ្លាញ​ព្រៃឈើ​ នៅ​ក្នុង ​ក្រុម​ហ៊ុន​ និង​បាន​ប្រមូល​ទិញ​ឈើ​ពី​ខាង​ក្រៅ ​ក្រុម​ហ៊ុន​ដូច​ជា ឈើ​ក្រញូង​ បេង​ ធ្នង​ រួម​ជាមួយ ​ឈើ​ក្រហម ​មក​ស្តុក​ទុក​ក្នុង​ក្រុមហ៊ុន​ហើយ​ធ្វើ​ប៉េសេដឹក​ជញ្ជូន​ចេញ​ទៅ​កាន់ ​ខេត្តបន្ទាយមានជ័យ​ សៀមរាប​ កំពង់ធំ​ កំពង់ចាម. ក្រុងភ្នំពេញ​ និង​ប្រទេសវៀតណាម។

ជាក់​ស្ដែង​នៅ​ក្នុង​ ខែកុម្ភៈ​ ឆ្នាំ២០១៤​ នេះ​ក្រុម ហ៊ុន​ហួតម៉េងរីតា​ បាន​ដឹក​ជញ្ជូន​ឈើ​ជា​ទ្រង់​ទ្រាយ​ធំ​ជា​ច្រើន​គ្រឿង​បន្ត​ទៀត​តាម​ ផ្លូវ​លេខ​៦៧​ ចូល​មក​ខេត្ត ​សៀមរាប និង​បន្ត​ទៅ​ខេត្ត​ផ្សេងៗ​ទៀត​តាម​កា​រគ្រោ​ង​ទុក។

សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ និង ដឹក​ជញ្ជូន​ឈើ​របស់​ក្រុម​ហ៊ុនហួត​ម៉េងរីតា​ដែល​មាន​ឈ្មោះ​ជ័យ​នៅ​ក្រោយ​ខ្នង​នេះ​មិន​ចាញ់​ទៅ​និង​សកម្មភាព​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ​នៅ​ព្រៃ​ឡង៍​នេះ​ដោយ​ក្រុមហ៊ុន​មួយ​នេះ​បាន​ប្រមូល​ទិញ​ឈើ​ពី​តំបន់​អនាធិបតេយ្យ​ហើយ​ដឹក​ជញ្ជូន​ដោយ​ប្រភេទ​រថយន្ត​ខ្នាតធំៗ​ដែល​ផ្ទុក​លើស​ទម្ងន់​ទៀត​ផង​ ចំណែក​សមត្ថ​កិច្ច​ពាក់​ព័ន្ទ​រួម​ជា​មួយ​ មេព្រៃ ​វិញ​បាន​ត្រឹម​តែ​លាបាត​ដៃ​ទទួល​នូវ​លាភ​សក្ការៈ​ពី​ម្ចាស់​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ​ ដោយ​មិន​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឬបង្ក្រាប​នោះ​ទេ។

មន្ត្រី​សាលា​ស្រុក​អន្លង់​វែង​មួយ​រូប​បាន​បង្ហើប​ថា​ ចាប់​តាំង​ពី​ក្រុម​ហ៊ុនហួត​ម៉េងរីតា​បាន​មក​វិនិយោគ​នៅ​តំបន់​ស្រុក​នេះ​ដើម្បី​ដាំ​ដើម​កៅ​ស៊ូ​នោះ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ឃើញ​ការ​ដាំ​កៅ​ស៊ូ​នៅ​ឡើយ​ទេ ​ផ្ទុយ​ទៅ​វិញ​ក្រុម​ហ៊ុន​គិត​តែ​ពី​ប្រមូល​ទិញ​ឈើ​ពី​តំបន់​ខាង​ក្រៅ​ក្រុម​ហ៊ុន​យក​ទៅ​ស្តុក​ទុក​ក្នុង​ក្រុម​ហ៊ុន​ ហើយ​ឃុប​ខិត​គ្នារ​ជា​មួយ​មេព្រៃ​ធ្វើ​ប៉េ​សេថា​ ឈើ​ទាំង​អស់​នោះ​ជា​ឈើ​របស់​ក្រុមហ៊ុន​ហើយ​ធ្វើការ​ដឹក​ជញ្ជូន​ដោយ​សេរី។

មន្ត្រី​សាលា​ស្រុក​បន្ថែម​ថា​ដើម​ឈើ​ធំៗ​ ​នៅ​ព័ទ្ទ​ជុំវិញ​ក្រុម​ហ៊ុន​បាន​ទទួល​រង​នូវ​ការ​កាប់​បំផ្លាញ​យ៉ាង​រង្គាល​ពី​ណាក់​ក្រុម​ឈ្មួញ​ដែល​ជា​ដៃ​ជើង​របស់​ក្រុម​ហ៊ុន​មួយ​ នេះ​មិន​ត្រូវ​បាន​សមត្ថកិច្ច​ឬ​មេ​ព្រៃ​ណា​ចាត់​វិធាន​ការ​ឲ្យ​បាន​ស្រម​ស្រប​ទៅ​តាម​បទ​បញ្ជា​ថ្នាក់​លើ​នេះ​ឡើយ។

ពាក់ព័ន្ទ​ទៅ​និង​ការ​ដឹក​ជញ្ជូន​ឈើ​ដោយ​រថយន្ត​ធំៗ​របស់​ក្រុម​ហ៊ុន​ហួត​ម៉េង​រីតា  នេះ​កន្លង​មក​ត្រូវ​បាន​ក្រុម​មន្រ្តី

សាធារណះ​ការ​និង​ដឹក​ជញ្ជូន ​ខេត្ត​សៀមរាប​ធ្វើ​ការ​ចាប់​ឃាត់​ថ្លឹង​ផាក​ពិន័យ​យ៉ាង​ចាស់​ដៃ​ផង​ដែរ  ប៉ុន្តែ​បើ​ទោះ​បី​ជា​មា​ន​ការ​ឃាត់​ថ្លឹង​ពិន័យ​ក៍​ដូច​ជា​ ការ​ប្រមាន​យ៉ាង​ណា​ក្ដី​រហូត​មក​ដល់​ពេល​នេះ ​គេ​សង្កេត​ឃើញ​ក្រុម​ហ៊ុនហួតម៉េង​រីតា​នៅ​តែ​បន្ត​សកម្ម​ភាព​ដឹក​ជញ្ជូន​លើ​សទម្ងន់​លើស​ដើម។

           មន្ត្រី​សាធារណះ​កា​ខេត្ត​សៀមរាប​ បាន​និយាយ​ថា​ក្រុមហ៊ុន​ហួត​ម៉េងរីតា  ពិតជាបានដឹកឈើលើសទម្ងន់មែន​ហើយ​​កន្លង​មក ​ក៍​ធ្លាប់​បាន​ចាប់​ផាក​ពិន័យ​ដែរ​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ នៅ​ក្រុមហ៊ុន​មួយនេះ​នៅតែ​បន្ត​ដឹក​លើស​ទម្ងន់​ដដែល​ដោយ​មាន​ការ​អន្តរាគមន៍​ពី​ថ្នាក់​លើ​កុំ​ឲ្យ​មាន​ការ​ប៉ះ​ពាល់។

     លោក ​មិក​ សាផាណារ៉េត​ (ហៅជ័យ) ​មិន​អាច​បកស្រាយ​បំភ្លឺបាន​ទេពាក់ព័ន្ទព័ត៌មាន​ខាង​លើ​នេះ​ដោយ​ទូរស័ព្ទ​ចូល​គ្មាន អ្នក​​ទទួល​នៅ​ម៉ោង​៤និង​៥០​នាទី​ល្ងាច​ថ្ងៃទី១​៥​ខែកុម្ភៈ​ឆ្នាំ២០១៤។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

នាង កាតុ ឆេះ​ដុំ​នឹង​ព័ត៌មាន​លែងលះ​ប្តីព្រោះ​អត់មាន​កូន   អាន1491ដង យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្ប...    អាន2083ដង លោក ភូ លិ អភិបាលរងខេត្តកែប ស្រវឹងស្រាបៀតបៀនប្រពន្ធគេ និងគប់ស្ត្រីម្នាក់បែកក្បាល ១៦ថ្នេរ ?...    អាន933ដង និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល?...    អាន1833ដង ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន   អាន1934ដង ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅ...    អាន2163ដង អាជីវករផ្សារខ្នល់ទទឹងថា ក្រុមហ៊ុនAZមានភាពមិនប្រក្រតីក្នុងការបណ្តេញពួកគាត់   អាន1647ដង វាយ​​កូនហើយ​យក​កាវវិទ្យា​សាស្រ្តបិត​ដៃ​ភ្ជាប់​​ជញ្ជាំង​ជាប់​គុគ​៩៩ឆ្នាំ   អាន1558ដង ប្រុសស្រីវ័យក្មេង១គូជាប់ជុងប៉ូលីសពីបទប្រើស្រាសគ្រឿងញៀន   អាន1744ដង លោក ប៊ិច ជាមេកន្ទ្រាញនៅព្រំដែនវៀតណាម ស្រុកអណ្តូងមាស    អាន1554ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      13088នាក់
ម្សិលមិញ    19178នាក់
សប្ដាហ៍នេះ    57479នាក់
ខែនេះ    164557នាក់
ឆ្នាំនេះ   2622460នាក់
សរុប   51982386នាក់
ថ្ងៃទី 18 ខែ 05 ឆ្នាំ 2024 ម៉ោង 13:27