សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 09 ឆ្នាំ 2015 វេលាម៉ោង 02:21 នាទី ចំនួនអានៈ 2001

លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿង​ និងឃាត់ខ្លួន​ឈ្មួញឈើម្នាក់នៅ​រសៀល​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ២០១៥ម្សិល​មិញ ហើយ​ក្នុង​នោះ​ក៏​បាន​រកឃើញសារធាតុញៀន មួយ​ចំ​នួន​ផង​ដែរ។

លោក ឯម មុន្នី នាយរងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាង ជើងបឹងទន្លេសាប បាន​ឲ្យ​ដឹង​តាម​ទូរ​សព្ទ័​​ថា តាមពិតករណី នេះ​កម្លាំង​របស់លោក មានការសង្ស័យថា ឡានខាងលើ​ផ្ទុក​ឈើ​គ្រញូង ប៉ុន្តែនៅពេលដេញ​តាមឆែកឆែ ឡាននោះបានព្យាយាម រត់គេចបាត់ទាំងយប់។ លុះ​ព្រឹក​ឡើងក៏​បានជួបប្រទះជាថ្មី ហើយក៏បាន ឃាត់ចាប់តែម្តង។ លោកបន្តថា នៅ​ពេល​ចាប់​ជាក់​ស្តែងនោះ ក្នុងឡានមិន មានឈើគ្រញូងទេ ពីព្រោះជនសង្ស័យ បាន​ទម្លាក់​ឈើ​ចុះ​អស់​ហើយ។​ ប៉ុន្តែបានបន្សល់ ស្លាកស្នាមដោយឡាន មិនមានពូកកៅ​អី​ខាងក្រោយ និងមាន​កំ​ទេច​​ឈើនៅជាប់ក្នុង​ឡាន​នៅឡើយ។ លោកបន្តថា ជនសង្ស័យ ដែលជាមេឈ្មួញ ឈើ​គ្រ​ញូង​ឈ្មោះ ឃួន សុធារ័ត្ន ភេទប្រុស អាយុ២៤ មាន​ទីលំនៅភូមិទួល ក្រឡាញ់ ឃុំ​ខ្នារ​សណ្តាយ​ ស្រុកបន្ទាយស្រី។ ចំណែករថយន្តដែល​ដកហូតម៉ាក ឡិចស៊ិស RX300 ពណ៏​ទឹក​មាស​គ្មាន​ស្លាកលេខ និងគ្មានពូកអង្គុយ។ ក្រោយពេលឃាត់ ខ្លួនជនសង្ស័យ ក៏បែកធ្លាយ ជាប់ពាក់ព័ន្ទ​ករណីគ្រឿងញៀន​បន្ថែមទៀត។

លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត​បាន​អោយ​ដឹងដែរថា ឡានខាងលើ នេះ​បន្ទាប់​ពី​ខាងមេព្រៃសង្ស័យថា មានផ្ទុក បទល្មើសឈើគ្រញូង ក៏បានដេញស្ទាក់ តែឡាននោះបាន ព្យាយាមបើក រត់គេចពី ស្រុកស្វាយលើ បក​ទៅខេត្តព្រះវិហារ។ តែអកុសល​ឡាននោះបាន​ក្រឡាប់នៅក្នុងទឹកដីខេត្តព្រះវិហារ ក៏យកឡានមួយផ្សេង ទៀតមកដឹកឈើទាំង នោះចេញទៅបាត់ ហើយឡានដដែល បានបើកចូលមក ខេត្តសៀមរាបវិញ​ ទើបសមត្ថកិច្ចឃាត់​បាននៅស្រុកស្វាយ​លើតែម្តង។ លោកបន្តថា នៅពេលឃាត់ឡាន និងឃាត់ខ្លួនអ្នក បើកបរខាងលើ ក៏មានការ សង្ស័យជននោះ ជាប់ពាក់ពន្ធ័ ករណីគ្រឿងញៀន បន្ថែមទៀត។ បច្ចុប្បន្នជនសង្ស័យ បញ្ជូនទៅ ការិយាល័យ នគរបានប្រឆាំង គ្រឿងញៀនខេត្ត ឯរថយន្ត រក្សាទុកនៅ ស្រុកស្វាយលើ ដើម្បីស៊ើបអង្កេតជាបន្ត។

សូម​បញ្ជាក់បន្ថែមថា ឈើគ្រញូងកំពុង តែចាប់​ផ្តើម​ចរាចរណ៏​ឡើង​វិញ​យ៉ាងគគ្រឹកគគ្រេង ឆ្លងកាត់ ខេត្ត​ឧត្តរ​មាន​ជ័យ ខេត្តសៀមរាប ខេត្ត​បន្ទាយ​មាន​ជ័យ និង​ខេត្ត​កំ​ពង់ធំ ឆ្ពោះទៅទីផ្សារងងឹត នៅព្រំប្រទល់ ខេត្តកំពង់ចាម ដោយគេសង្ស័យថា សមត្ថកិច្ចមួយចំនួន ជាអ្នកបើកភ្លើខៀវ ឲ្យមានបទល្មើស នេះកើតឡើង ដើម្បី​ផល​ប្រ​យោជ​ផ្ទាល់​ខ្លួន៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ឱម យ៉ិនទៀង មើលការពុករលួយនៅច្រករបៀងព្រំដែនអន្តរជាតិប៉ោយប៉ែតផង   អាន1478ដង កូវីដ១៩៖ហេតុអ្វីជនជាតិខ្មែរជ្រើសរើសជំនាញគ្រូពេទ្យជំនាញសន្តំ និង​ប្រពោធនកម្ម?   អាន1772ដង មន្រ្តីជលផលបើកឲ្យមានបទល្មើសនេសាទនៅសង្កាត់ចុងឃ្នាសខេត្តសៀមរាប   អាន1524ដង ឡានដឹកលើសទម្ងន់បំផ្លាញផ្លូវនិងស្ពានមន្រ្តីជំនាញគ្មានវិធានការ    អាន1482ដង ជញ្ជីងថ្លឹងរថយន្ដ ស៊ូប៊ុណ្ណារ៉ុង អង្គុយរាប់ក្បាលឡានយកលុយ   អាន1464ដង រដ្ឋាភិបាលសំរេចឲ្យសាងសង់រូបសំណាកព្រះមហាវិរក្សត្រ   អាន1395ដង លោក​ សៀង​ ស៊ី​វន ​មេប​ញ្ជា​ការ​នគ​របា​លវរៈ​ការ​ពារ​​ព្រំ​ដែន​លេ​ខ៣​០៣ ​បង្កើ​តច្រក​របៀ?...    អាន1356ដង សាលសម្តែងសៀកថ្មីដែលអាចស្វាគមន៍អ្នកទស្សនា រហូតដល់៤០០នាក់ចាប់បើកហើយ   អាន1537ដង ឯកឧត្តម សោម រតនា លើកទឹកចិត្តដល់អ្នកសារព័ត៌មានក្នុងការជួយផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរ?...    អាន1367ដង លោក ឡុង-គឺសឹង អភិបាលស្រុកសណ្តាន់បានផ្តល់បទសម្ភាសន៍ដល់កម្ពុជាសុវណ្ណភូមិ ពាក់ព័ន្ធការចោទ?...    អាន1374ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1113នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70704នាក់
ខែនេះ    177782នាក់
ឆ្នាំនេះ   2635685នាក់
សរុប   51995611នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 06:56