មនុស្សជាតិរស់នៅត្រូវតែថ្លៃថ្នូរពាក្យមួយឃ្លាពោលថា ”ឱ្យតែមានលុយប្រើខ្មោចកិនម្ស៉ៅបាន ឱ្យតែមានអំណាចចង់ធ្វើអីក៏បាន“ ពាក្យនេះបច្ចុប្បន្នកំពុងពេញនិយម តែត្រូវច្បាប់ផ្ដន្ទាទោសបន្ថើៗ អ្នកមានប្រាក់មានអំណាច ក៏គេចមិនផុតពីការឈឺស្លាប់ដែរ។ គោលដៅអភិវឌ្ឍន៍សហស្សវត្សន៍ កម្ពុជាគោលដៅទី៤ ក្នុងចំណោមគោលដៅធំទាំង ០៩ បានលើកឡើងអំពីសុខភាពចំបងរួម ចំណែកកាត់បន្ថយភាពក្រីក្រ អ្នកស្រី ម៉ៅ អាយុ ៦២ឆ្នាំ មុខរបរលក់ត្រីក្នុងផ្សារចំការចេក ភូមិចំការចេក សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្តរមាជ័យ។
អាជីវករលក់ក្នុងផ្សារបានឱ្យអ្នកយកព័ត៌មានមានដឹងថា ពួកគាត់លក់មួយថ្ងៃត្រូវបង់ផាស៊ី ឱ្យកូនប្រុសលោក ថេម សំអាត មួយថ្ងៃ៥០០រៀល មិនដែលខានឡើយ តែកូនលោក អាត មិនប្រ មូលសំរាមទៅចាក់ចោលឆ្ងាយនោះទេ គឺគេទុកគរដូចភ្នំកន្លែងបងប្អូនលក់ត្រី បង្អែម បបរ គុយទាវ និងចំណីចំណុកជាច្រើនមុខទៀត ធំក្លិនស្អុយអាសោច ដង្កូវកើតសត្វរុយ ដូច ឃ្មុំ អ្នកស្រី ម៉ៅ ឱ្យដឹងថាគាត់លក់ត្រីបានប្រាក់ចំណេញតិចតួចត្រូវឈឺបន្ដោងសេរ៉ូមអស់បីកំប្លោក ដូច្នេះតាមរយៈអ្នកយកព័ត៌មាននេះជាសាមួយ សុំលោក ថុន ណុល អភិបាលស្រុកសំរោង និងឯកឧត្តម ស ថាវី អភិបាល គណៈអភិបាល ទើបនឹងឡើងកាន់តំណែងចុះមកពិនិត្យមើល និងមានវិធានការលើ ម្ចាស់ផ្សារបានសមរម្យ ពួកអាជីវករក៏បានធ្វើការតវ៉ាច្រើនដង តែត្រូវកូនប្រសារលោក អាត ឆ្លើយថា បើលក់មិនកើតឈប់លក់ទៅ លោក ហួត គឹមសាន្ដ មេភូមិចំការចេកអោយដឹងថា លោកបានធ្វើរបាយការណ៍ជូនលោកចៅសង្កាត់ តែត្រូវលោក អាត គំរាមកុំចេះកុំលូកដៃ ផ្សារនេះជាផ្សារខ្ញុំ ថេម សំអាត បើអ្នកណាលក់មិនកើត លោកមិនបង្ខំ។ ពលរដ្ឋអូរស្មាច់ ដាក់សំណួរថា បើគេយកសំរាមទៅចាក់ពីមុខសាលាសង្កាត់ ឬក្បែរផ្ទះលោក អាត តើលោកអាចស៊ូទ្រាំបាន ដែរឬអត់ ។
ប្រជាពលរដ្ឋចោទលោក អាត មិនទទួលខុសត្រូវ ធ្វើជាអ្នកដឹកនាំ គេគិតតែប្រយោជន៍ខ្លួនឯង ។ អ្វីដែលចំឡែកនោះផ្សារលោក អាត គេមិនអោយលក់សាច់គោ សាច់ជ្រូក មកពីប្រទេសថៃ។
អ្នកស្រី ទិត វិត្យ អាជីវករ លក់សាច់គោបានប្រត្តិកម្មចំពោះលោក វណ្ណា មន្ត្រីពេទ្យសត្វអូស្មាច់ មកចាប់យកសាច់គោ អ្នកស្រីបីដងហើយ វាជារឿងអយុត្តិធម៍បំផុតដែលរស់នៅសង្កាត់ ជាមួយគ្នាត្រូវបែងចែកដូច្នេះ ផ្សារថ្មគេស្គាល់ថា ជាផ្សាឧកញ៉ា លី យ៉ុងផាត់ លក់សាច់គោសាច់ជ្រូក មកពីប្រទេសថៃម៉ាសេរី ហេតុអីផ្សារចំការចេកអ្នកណាក៏ដឹងថាជាផ្សារលោក ជេម សំអាត ចៅ សង្កាត់អូស្មាច់ ម៉េចក៏លក់មិនបាន អ្នកស្រីសំណូមពរតាមអ្នកយកព័ត៌មាន បើផ្សាថ្មលក់សាច់ គោបាន ផ្សាចំការចេកត្រូវតែលក់បានដែរអ្នកស្រី ទិត្យ វិត ចោទលោក វណ្ណា មន្ត្រីពេទ្យ សត្វប្រើអំណាចផ្តេសផ្តាសមកចាប់សាច់គោអ្នកស្រីបីដងហើយយកទុកស៊ីខ្លួនឯង ដូច្នេះឃ្លាខាង ដើមថាឱ្យតែមានអំណាចធ្វើអីក៏បាន ជាក់ស្តែងលោក វណ្ណា មន្ត្រីពេទ្យសត្វ មកយកសាច់គោពី អ្នកស្រុកស្រួលមិនចំណាយប្រាក់ គេមិនដែលឃើញលោក វណ្ណា ដើរក្បែរផ្សារថ្មយកសាច់គោ មកហូបដោយមិនបាច់ចំណាយលុយ ឬខ្លាចលោកឧកញ្ញា លី យ៉ុងផាត់ ដុះក្អែលរឿងទាំងអស់ នេះលោក ថេម សំអាត ត្រូវតែទទួលខុសត្រូវ ដើម្បីឱ្យពលរដ្ឋស្ងប់ចិត្ត ដល់ពេលមន្ត្រីសំពះរាស្រ្ត ហើយ ។ដោយ៖ លោកសហការី
ថ្ងៃនេះ | 1996 | នាក់ |
ម្សិលមិញ | 9504 | នាក់ |
សប្ដាហ៍នេះ | 30284 | នាក់ |
ខែនេះ | 1996 | នាក់ |
ឆ្នាំនេះ | 3584656 | នាក់ |
សរុប | 52944582 | នាក់ |
ថ្ងៃទី 01 ខែ 11 ឆ្នាំ 2024 ម៉ោង 05:45 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net