ឯកឧត្តម គឹមឆៃហៀង ជួបប្រជុំពង្រឹងពីដំណើរ ការអភិរក្ស និងការអភិវឌ្ឈន៍បឹងពាររាំង

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 27 ខែ 08 ឆ្នាំ 2016 វេលាម៉ោង 10:36 នាទី ចំនួនអានៈ 1421

នៅ​វេលាម៉ោង​៨និង​៣០​នាទី​ព្រឹក ​ថ្ងៃទី២៦ ខែ​សីហា​ ឆ្នាំ២០១៦ ម្សិល​មិញនេះ​ មាន​ការ​ជួប​ប្រ​ជុំ​រួម​មួយ​បាន​ធ្វើ​ឡើង​នៅ​សង្កាត់​ជ្រាវ ក្រុង​សៀម​រាប ដែល​មាន​សមាសភាព​ចូល​រួម​ពី​លោក ភួង​លីណា ប្រធាន​បរិស្ថាន​ខេត្ត លោក ស៊ីម​ឈីវឈានពិសិដ្ឋ អនុប្រធាន​មន្ទីរ​បរិស្ថានខេត្ត ចៅ​សង្កាត់​ជ្រាវ​ សង្កាត់​សៀម​រាប ​សង្កាត់​ចុង​ឃ្នៀស និង​សហគមន៍​ជ្រាវ សហគមន៍សៀមរាប សហគមន៍នេសាទចុងឃ្នៀស ក្រោម​អធិបតីភាព​ឯកឧត្តម គឹម​ ឆៃហៀង អភិបាលរង​នៃគណៈអភិបាលខេត្តសៀមរាប និង​ជា​ប្រ​ធាន​គ​ណៈ​កម្ម​ការ​សម្រប​សម្រួល​ និង​ដោះ​ស្រាយ​បាតុភាព​លើ​ការ​ងារ​គ្រប់​គ្រង​ធម​ធាន​ធម្ម​ជាតិ​តំ​បន់​បឹង​ពារាំង​ និង​អូរ​រាំង​ស្រោង ។

ការ​ជួប​ប្រជុំ​រួម​ជា​សាធារណៈខាង​លើ​នេះ​បន្ទាប់​ពី​កិច្ច​ស្វាគម​យ៉ា​ង​កក់ក្តៅ​  ឯកឧត្តម​ គឹមឆៃហៀង បាន​មាន​ប្រ​សាសន៍​នែនាំ​ថា សហគមន៍​ទាំង​៣កន្លង​មក​មាន​ស្នា​ដៃ​ល្អហើយ សូម​ខិត​ខំ​ប្រឹង​ប្រែង​បន្តទៅ​ទៀត ហើយ​ឯក​ឧត្តម​បាន​បន្យល់​ពី​ការងារ​ខ្លះៗ ដូចជា អហគមន៍​ទាំង​៣​​មិន​អាច​ចុះ​បង្ក្រាប​បទល្មើ​ស​ដោយ​ខ្លួន​ឯង​បាន​ទេព្រោះ​វ​ផ្ទុយ​ពី​ច្បាប់​ បើ​មាន​បទ​ល្មើស​សហគន៍​ត្រូវ​រាយ​ការណ៍មក​មន្ត្រី​ជំ​នាញ និង​សមត្ថ​កិច្ច​ដើម្បី​សុំ​ការ​សហការណ៍​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​ដូច​ជា​ ការនេសាទ​ខុស​ច្បាប់ ការ​កាប់​រាន​ព្រៃឈើ និង​បទល្មើស​ផ្សេង​ៗ​ជា​ដើម។ ឯកឧត្តម​ គឹមឆៃហៀង បាន​បន្តថា សមគមន៍​កសិករប្រើ​ប្រាស​ទឹក​អាង​ទំនប់​ទឹក​ជ្រាវ និង​ស​ហ​គ​មន៍​​ផ្សេង ក៏មិន​មាន​សិទ្ធទៅ​ក្តោប​ក្តាប់​បឹង​ពារាំង​ដែរ តែ​អាច​ចូល​រួម​អភិរក្ស តំ​បន់​ជីវៈចំ​រុះ​បឹង​ពារាំង និង​អូរ​រាំង​​ស្រោង ដែល​ស្ថិត​ក្នុង​ព្រំ​ប្រទល់​៣សង្គាត់​គឺ​ សង្កាត់ជ្រាវ សង្កាត់​ចុង​ឃ្នៀស និង​សង្កាត់​សៀមរាប។ ឯកឧត្តម​ គឹមឆៃហៀង បាន​បន្តទៀតថា សហគមន៍​ទាំង​៣ត្រូវ​​​ចេះ​យោគយល់​គ្នាទៅ​វិញ​ទៅ​មក ស​ហ​ការ​ណ៍​គ្នា ចាប់​ដៃគ្នា កុំ​មើល​បំ​ណាំគ្នា ក្នុង​ការ​ការ​ពារ​បទ​ល្មើស​នៅ​តំ​បន់​អភិរក្សខាងលើ​អោយ​បាន​ជោគជ័យ​ ហើយ​ត្រូវ​ចូល​រួម​ផ្សព្វ​ផ្សាយ​អោយ​ប្រ​ជា​ពល​រដ្ឋ​បាន​យល់​ដឹង​ពី​ការ​អភិរក្ស ព្រៃលិច​ទឹក​ មានទឹក​ទើប​មាន​ត្រី​ មាន​ត្រី​ទើប​មាន​សត្វ​ស្លាប​។ ជាចុង​ក្រោយ​ ឯកឧត្តម​ គឹមឆៃហៀង បាន​បន្ថែមថា នឹង​រាយ​ការ​ណ៍​ជូន​ ឯក​ឧត្តម​ ឃឹម ប៊ុនសុង អភិបាលខេត្ត​សៀម​រាប​ ទៅ​តាម​សំ​ណើរ​របស់​មន្ទីរ​បរិស្ថាន និង​សហគមន៍​ទាំង​៣​ ដែល​ចង់​អោយ​បង្កើ​ត​សហគមន៍​ទេស​ចរណ៍១​នៅ​បឹង​ពារាំង ដោយ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​មាន​សមត្ថ​ភាព មាន​ឧត្តម​គតិ​ស្រលាញ់​ធន​ធាន​ធម្ម​ជាតិ និង​ការ​អភិវឌ្ឈន៍ ពិត​ប្រាកដ ជាអ្នក​ដឹក​នាំ​សហគមទេសចរណ៍​បឹង​ពារាំង​នៅ​ថ្ងៃអនាគត់ខាង​មុខ​នេះ។

លោក ភួង លីណា ប្រធាន​មន្ទិរ​បរិស្ថាន​ខេត្តសៀមរាប និងជាអនុប្រធានគ​ណៈ​កម្ម​ការ​សម្រប​សម្រួល​ និង​ដោះ​ស្រាយ​បាតុភាព​លើ​ការ​ងារ​គ្រប់​គ្រង​ធម​ធាន​ធម្ម​ជាតិ​តំ​បន់​បឹង​ពារាំង​ និង​អូរ​រាំង​ស្រោង បាន​មាន​ប្រសាសន៍ថា តំ​បន់​អភិរក្ស​ជីវៈចំរុះ បឹង​ពារាំង និង​អូរាំង​ស្រោង​ បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​មន្ទីរ​បរិស្ថាន មិន​មែន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​សហគមន៍នោះ​ទេ ដូច្នេះ​សូម​អោយ​សហគមន៍​កុំ​យល់​ច្រឡំ ។ លោក ភួងលីណា បាន​បន្តថា លោក​មាន​ការ​រីក​រាយ​សប្បាយ​ចិត្ត​ ដែល​ឃើញ​សហគមន៍​ទាំង​បី​សង្កាត់​ចេះ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ អភិរក្ស​ និង​អភិវឌ្ឈ​ន៍ តំបន់​អភិរក្ស​ជីវៈចំរុះ បឹង​ពារាំង និង​អូរាំង​ស្រោងកន្លង​ទៅ​ ហើយ​លោក សុំ​អោយ​សហគមន៍​ទាំង​៣ មន្ត្រី​រាជការ និង​ប្រ​ជាពល​រដ្ឋ​ក្នុង​ខេត្ត​សៀមរាប ចូល​រួម​ការពារ​ធន​ធាន​ធម្មជាតិដើម្បី​យើង​ទាំង​អស់​គ្នា​នៅ​ថ្ងៃអនាគត់។ លោក ភួង​លីណា​ បាន​ពន្យល់ទៅ​ខាង​សហគមន៍​ បន្ថែម​​ថា លោក ស៊ីម ឈីវ​ឈាន​ពិសិដ្ឋ មាន​តួនាទី​២ ទី១គឺជាអនុប្រធាន​មន្ទី​របរិស្ថានខេត្ត ទី២គឺជា​ស​មាជិ​ក​​គ​ណៈ​កម្ម​ការ​សម្រប​សម្រួល​ និង​ដោះ​ស្រាយ​បាតុភាព​លើ​ការ​ងារ​គ្រប់​គ្រង​ធម​ធាន​ធម្ម​ជាតិ​តំ​បន់​បឹង​ពា​រាំង​ និង​អូរ​រាំង​ស្រោង ដូច្នេះ​ជូនកាល​គាត់​ចុះ​ធ្វើ​ការ​ក្នុង​តួនាទី​ជាអនុប្រធាន​មន្ទីរ តែ​គាត់​ត្រូវ​មាន​បេសកម្ម​ពី​ខ្ញុំ​ តែ​ជូន​ពេល​ខ្លះ​គាត់​អាច​ធ្វើ​ការ​ជា ​ស​មាជិ​ក​​គ​ណៈ​កម្ម​ការ​សម្រប​សម្រួល​ និង​ដោះ​ស្រាយ​បាតុភាព​លើ​ការ​ងារ​គ្រប់​គ្រង​ធម​ធាន​ធម្ម​ជាតិ​តំ​បន់​បឹង​ពារាំង​ និង​អូរ​រាំង​ស្រោង ដូច្នេះ​សូម​សហគមន៍​បន្ត​សហការណ៍​គ្នា​បន្ត​ទៅ​ទៀត​។

លោក ស៊ីម ឈីវឈានពិសិដ្ឋ អនុប្រធាន​មន្ទី​របរិស្ថានខេត្តសៀមរាប និង​ជា​ស​មាជិ​ក​​គ​ណៈ​កម្ម​ការ​សម្រប​សម្រួល​ និង​ដោះ​ស្រាយ​បាតុភាព​លើ​ការ​ងារ​គ្រប់​គ្រង​ធម​ធាន​ធម្ម​ជាតិ​តំ​បន់​បឹង​ពា​រាំង​ និង​អូរ​រាំង​ស្រោង បាន​មាន​ប្រ​សាសន៍ថា​ លោក​ស្រលាញ់​ធនធាន​ធម្ម​ជាតិ ហើយ​លោក​សម្លឹង​ឃើញ​ថា តំបន់​អភិរក្ស​ជី​វៈ​ចំ​រុះ​បឹង​ពារាំង​ និង​អូររាំង​ស្រោង​ មាន​សក្តារនុពល​ខ្ពស់ណាស់។ លោក​ បន្តែមថា លោក​ចង់​អោយ​ពលរដ្ឋ សហគមន៍ សមត្ថកិច្ច ចូលរួម​អភិរក្ស និង​អភិរឌ្ឈន៍ បឹង​ពារាំង​ទាំង​អស់​គ្នា ហើយ​លោក ចង់​អោយ​តំបន់​បឹង​ពារាំង​ក្លាយ​ជា​តំ​បន់​ទេសចរណ៍​ធម្មជាតិ​ ដែល​ល្អ​ជាង​គេ​ក្នុង​ខេត្តសៀម​រាប ព្រោះ​តំ​បន់​នេះ​មាន​ព្រៃ មាន​ទឹក​ មាន​ត្រី មាន​សត្វ​ស្លាប​ទឹក​ ដែល​លោកតែង​​តែ​​ស្រមៃ​ថា ដូច​ជាស្ថាន​សួគ៌លោកិយ មួយ​នៅ​ក្នុង​ខេត្ត​សៀម​រាបអង្គរ។

លោក គង់មង្គល់ ប្រធាន​សហគមន៍​កសិករ​ប្រើ​ប្រាស​ទឹក​អាង​ទំនប់​ទឹក​ជ្រាវ បាន​ប្រាប់​ក្នុង​អង្គប្រជុំ​ថា បច្ចុប្បន្ន​ ខាង​សហគមន៍​មិន​មាន​ចំ​ណូច​នោះទេ មានតែ​ថវិការ​ដែល​បាន​បណ្តិច​បន្ទួរ​ពី​ភ្ញៀវ​ទេស​ចរណ៍​ដាក់​ប្រអប់​ (Donation Box) តែប៉ុណ្ណោះ៕ ដោយ៖ ផ្លុងរ៉េត

ខាងក្រោមនេះជា វីដេអូ ដែល​ក្រុម​មន្ត្រី​បរិស្ថាន សហគមន៍ និង​អ្នក​កាសែត ចុះ​ទៅ​ដាំដើមឈើនៅ​ តំបន់ជីវៈចំរុះបឹងពារាំង និង​អូររាំងស្រោង៖

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

វិនាសភ្លាមទៅ ឱ! បាបជន   អាន1301ដង សិប្បករចម្លាក់ឈើផ្ទុះការតវ៉ាក្រុមហ៊ុនអាទីសង់អង្គរ    អាន1590ដង តារិនម្ចាស់ការដ្ឋានបូមខ្សាច់បន្ទាយស្រី ថារថយន្តដឹកដីខ្សាច់ធ្លាក់ពេញថ្នល់មិនមែនជារបស់?...    អាន1580ដង បរិយាយថ្ងៃនេះ៖ លោកស៊ូភិរិន្ទ មើលមិនឃើញបទល្មើសនេសាទ   អាន1329ដង មន្រ្តីរដ្ឋបាលព្រៃឈើថាជិតបោះឆ្នោតគេបន្ទូបន្ថយ ដល់អ្នករកស៊ីដឹកឈើខុសច្បាប់   អាន1338ដង ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អញ្ជេីញដឹកនាំកិច្ចប្រជុំផែនការការពារកិច្ចប្រជុំរដ្ឋមន្រ្?...    អាន1761ដង អនិច្ចា​សីលធម៌​សង្គម​ខ្មែរ​   អាន1471ដង ពលរដ្ឋរិះគន់ហើយចង់សើច អំពីរបកគំហើញថ្មីនៃការធ្វើថ្នល់របស់មន្ទីរសាធារណការណ៍ខេត្តសៀមរាប   អាន1625ដង សៀមរាប ផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះ   អាន1748ដង ពុកខ្ញុំជាប៉ូលីសចរាចរណ៍   អាន3534ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1655នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    148139នាក់
ខែនេះ    531419នាក់
ឆ្នាំនេះ   1913651នាក់
សរុប   51273577នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 01:16