លោក ស៊ីង បានចោទលោក គង់ បឹប ថាគេចវេសមិនព្រមសងប្រាក់តាមការសន្យា

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 23 ខែ 05 ឆ្នាំ 2023 វេលាម៉ោង 02:31 នាទី ចំនួនអានៈ 1398

លោក ជា គឹមឆែ (ហៅស៊ីង) បានចោទថា លោក គង់ បឹប អតីតចៅសង្កាត់រងទី១នៅសង្កាត់ជ្រាវ ព្យាយាមគេចវេសមិនព្រមសងប្រាក់តាមការសន្យា និងតាមសាសក្រមរបស់សាលាឧទ្ធរណ៍ខេត្តបាត់ដំបង។

កាលពីថ្ងៃទី២២ ខែគុម្ភៈ ឆ្នាំ២០១៩ ដើមចោទឈ្មោះ ជា គឹមឆែ (ហៅស៊ីង) ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប បានចុះកិច្ចសន្យាជីកស្រះ និងដឹកដីបង្វិលចាក់ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ចំនួន ០៦ហិតា ជម្រៅ០៦ម៉ែត្រ តម្លៃ១ម៉ែត្រគូប $១.៣០ (មួយដុល្លារសាមសិបសេន) ជាមួយសហចុងចម្លើយ ទី១ឈ្មោះ គង់ បឹប ភេទប្រុស អាយុ៥៦ ជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប និងទី២ឈ្មោះ ក្អោប រ៉ន ភេទប្រុស អាយុ៦៩ឆ្នាំ ជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

តែអំឡុងខែមេសា ឆ្នាំ២០១៩ សហចុងចម្លើយ (គង់ បឹប និង ក្អោប រ៉ន) បានផ្អាកការងាររបស់ដើមចោទ (ជា គឹមឆែ ហៅ ស៊ីង) ដោយមិនបានទូទាត់ថ្លៃពលកម្មដែលនៅសេសសល់ចំនួន $១៣៤ ៦១៣.៧ (ដប់បីម៉ឺនបួនពាន់ប្រាំមួយរយដប់បី ចុចប្រាំពី)ដុល្លារអាមេរិក។ ក្រោយពីបញ្ឈប់ការងាររបស់ដើមចោទ សហចុងចម្លើយ មិនព្រមទូទាត់ប្រាក់ថ្លៃពលកម្មដែលដើមចោទបានធ្វើរួចរាល់ហើយនោះទេ ដោយច្លើយថា ចាំថ្ងៃនេះសង ចាំថ្ងៃនោះសង រហូដើមចោទអស់ទំនុកចិត្តបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី០៧ ខែគុម្ភៈ ឆ្នាំ២០២០ សំណុំរឿងរដ្ឋប្បវេណីលេខៈ ៤៦ ដើម្បីទាមទារបំណុលចំនួន $១៣៤ ៦១៣.៧ (ដប់បីម៉ឺនបួនពាន់ប្រាំមួយរយដប់បី ចុចប្រាំពី)ដុល្លារអាមេរិក ជម្ងឺចិត្តចំនួន $១០០ ០០០ (ដប់ម៉ឺន) ដុល្លារអាមេរិ និងសេវាមេធាវីចំនួន $២០ ០០០(ពីរម៉ឺដុល្លារ) អាមេរិក។

សេចក្តីសម្រេចបញ្ចប់ របស់សាលាដំបូងខេត្តសៀមរាប ដែលមានសាលក្រមរដ្ឋប្បវេណីលេខៈ ៣៣ (គ)/៤២៣ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ សំណុំរឿងរដ្ឋប្បវេណីលេខៈ ៤៦ ចុះថ្ងៃទី០៧ ខែគុម្ភៈ ឆ្នាំ២០២០ បានសម្រេចកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ដូចតទៅ៖

១-បង្គាប់ឱ្យឈ្មោះ គង់ បឹប និង ឈ្មោះ ក្អោប រ៉ន សងប្រាក់ដែលជំពាក់ចំនួន USD១១៩ ៦១៣.៧ (ដប់មួយប្រាំបួនពាន់ប្រាំមួយរយដប់បី ចុចប្រាំពីរ) ដុល្លារអាមេរិក ឱ្យមកឈ្មោះ ជា គឹមឆែ ហៅ ស៊ីង។

២-បង្គាប់ឱ្យចុងចម្លើយបង់ជម្ងឺចិត្តប្រាក់ចំនួន ២០ ០០០ ០០០ (ម្ភៃលាន)រៀល និងសេវាមេធាវីចំនួន ៥ ០០០ ០០០(ប្រាំលាន)រៀល។

៣-ប្រាក់ប្រដាប់ក្តីទទួលបន្ទុករបស់សហចុងចម្លើយ។

លោក គង់ បឹប និងលោក ក្អោប រ៉ន មិនយល់ព្រមទៅនឹងសាលក្រមរបស់សាលាដំបូងខេត្តសៀមរាបដែលបានសម្រេចបីចំណុចដូចខាងលើបង្គាប់ឱ្យសងប្រាក់ទៅលោក ជា គឹម ឆែ នេះទេ ហើយបានដាក់ពាក្យបណ្តឹងជំទាស់ទៅសភារដ្ឋប្បវេណីនៃសាលាឧទ្ធរណ៍ខេត្តបាត់ដំបង ដែលមានសំណុំរឿងលេខៈ ០៤៣ ចុះថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២។

ក្នុងកំណត់ហេតុសះជា ដែលមានតម្លៃស្មើសាលក្រម របស់សភារដ្ឋប្បវេណី នៃសាលាឧទ្ធរណ៍ខេត្តបាត់ដំបង ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ បានសម្រេចដូចខាងក្រោម៖

១-សហដើមបណ្តឹងឧទ្ធរណ៍ឈ្មោះ គង់ បឹប និងឈ្មោះ ក្អោប រ៉ន សុខចិត្តសងប្រាក់ថ្លៃជំពាក់ចំនួន ៥០ ០០០(ប្រាម៉ឺន) ដុល្លារអាមេរិក ឱ្យទៅឈ្មោះ ជា គឹម ឆែ ហៅស៊ីង ដើម្បីបញ្ចប់រឿងនឹងគ្នា ដោយសងជាពីរតំណាក់កាល៖ លើកទី១ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ សងប្រាក់ជំពាក់ចំនួន ១០ ០០០ (មួយម៉ឺន) ដុល្លារអាមេរិក និងលើកទី២នៅថ្ងៃទី២៨ ខែគុម្ភៈ ឆ្នាំ២០២៣ សងប្រាក់ជំពាក់ចំនួន ៤០ ០០០(បួនម៉ឺន) ដុល្លារអាមេរិកទៀត។

២-ចុងបណ្តឹងឧទ្ធរណ៍ឈ្មោះ ជា គឹមឆែ ហៅស៊ីង យល់ព្រមទទួលយកប្រាក់ជំពាក់ចំនួប ៥០ ០០០(ប្រាំម៉ឺន) ដុល្លារអាមេរិក ពីឈ្មោះ គង់ បឹង និងឈ្មោះ ក្អោប រ៉ន តាមការស្នើសុំដូចខាងលើនេះដើម្បីបញ្ចប់រឿងនឹងគ្នា។

គូភាគីបានធ្វើការឯកភាពគ្នាដូចខាងលើ ដោយឆន្ទៈពិប្រាកដ គ្មានការបង្ខិតបង្ខំ គ្មានការគម្រាមកំហែង ឬមានវិការៈអ្វីឡើយ ហើយយល់ច្បាស់អំពីខ្លឹមសារនឹងអត្ថន័យគ្រប់ចំណុចនៃការសះជាខាងលើ។

យោងតាម កិច្ចព្រមព្រៀងបញ្ចប់វិវាទមួយផ្សេងទៀតដែលបានធ្វើឡើងនៅសាលាឧទ្ធរណ៍ខេត្តបាត់ដំបង់ ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ដែលមានស្នាមមេដៃចុងបណ្តឹឧទ្ធរណ៍ឈ្មោះ ជា គឹមឆែ និងដើមបណ្តឹងឧទ្ធរណ៍ឈ្មោះ គង់ បឹប និង ក្អោប រ៉ន ក្នុងល្បះទី១ ឃ្លាទី២ ឈួទី១០បានសរសេរថា “ប្រសិនបើដល់ថ្ងៃកំណត់សង ខ្ញុំបាទទាំងពីរនាក់ (គង់ បឹប និង ក្អោប រ៉ន) ​មិនព្រមសងតាម​កិច្ចព្រមព្រៀងនោះទេ ប្រាក់ដែលពួកខ្ញុំបាទសងចំនួន ១០ ០០០(មួយម៉ឺន) ដុល្លារអាមេរិកនេះ ចាត់ទុកជាអសារបង់ នឹងសុខចិត្តសងប្រាក់ចំនួន ១១៩ ៦១៣.៧ (ដប់មួយម៉ឺនប្រាំបួនពាន់ប្រាំមួយរយដប់បីចុចប្រាំពីរ) ដុល្លារអាមេរិក ដដែល។

យោងតាមប្រសាសន៍លោក ជា គឹមឆែ ហៅស៊ីង បានប្រាប់កម្ពុជាសុវណ្ណភូមិថា “រហូតមកទល់ថ្ងៃនេះលោក គង បឹប និងលោក ក្អោប​ រ៉ន បានសងប្រាក់តែ ១៥ ០០០(មួយម៉ឺនប្រាំពាន់) ដុល្លារអាមេរិក តែប៉ុណ្ណោះ។ ហើយលោក គង៉ បឹង និង លោក ក្អោប​ រ៉ន ព្យាយាមគេចវេសរហូតមិនព្រមសងប្រាក់ដែលនៅសេសសល់ ថែមទាំងឆ្លើយដោះសារថា សងហើយតែម្ចាស់បំណុល (ជា គឹមឆែ) មិនព្រមយក។

យោងតាមសម្តីលោក គង់ បឹប (កូនបំណុល) ដែលបានផ្តល់បទសម្ភាសន៍ឱ្យគេហទំព័រសៀមរាបប៉ុស្តិ៍កាលពីពេលថ្មីៗនេះ លោកបានឆ្លើយថា មានលុយសងលោក ជា គឹមឆែ ហៅស៊ីហើយ តែលោកស៊ីងមិនព្រមទទួលយក។

លោក ជា គឹមឆែ ហៅស៊ី ស្នើសុំទៅស្ថាប័ណមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងស្ថាប័ណតុលាការជួយផ្តល់យុត្តិធម៌ជូនលោកផង ហើយសូមមហាជនកុំមានការភ័ន្តច្រឡំថា លោក គង់ បឹង និងលោក ក្អោប រ៉ន មានលុយសងហើយ តែលោកមិនព្រមទទួលយក នោះគ្រាន់តែជាពាក្យដោះសារយករួចខ្លួនមួយពេលៗរបស់លោក គង់ បឹប តែប៉ុណ្ណោះ៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ការលើកលែងទោស​លោកសមរង្ស៊ី ​អាច​និយាយ​គ្នា​បាននៅ​ក្រោយ​ការ​កាន់​មរណទុក្ខ​សម្តេចឪ   អាន1709ដង សមេ្តចតេជោ ហ៊ុន សែន បានចាត់ការបងប្អូនជីដូន១ដែលរត់ការលក់ដីរដ្ឋ   អាន1685ដង ដំណឹងជ្រើសរើសបុគ្គលិក    អាន1982ដង រថយន្តធួរីសដឹកឈើប្រណិតរបស់ប្រពន្ធអធិការស្រុកប្រាសាទបាគងត្រូវ អ្នកកាសែតហៅមេព្រៃអោយចាប?...    អាន1513ដង លោក ទុំ ណូ អួតអាងប្រាប់មន្ត្រីពីការជះទឹកលុយទៅឲ្យលោកគុណញឹមអគ្គនាយកគយរាប់រាប់ម៉ឺនដុល្លា?...    អាន1733ដង ព្រះមហាក្សត្រនឹង​អញ្ជើញ​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្រ្ត​នីតិកាល​ទី៥ ប្រជុំ​ដំបូង​ថ្?...    អាន1675ដង តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​មួយ​រូប ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទបាញ់​បោះ   អាន1703ដង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង   អាន2613ដង លោក ទិត្យ ណារ៉ុង អធិការក្រុង ត្រូវបានតែងតាំងទៅជាស្នងការ ក្រោមការរិះគន់យ៉ាងទ្រហឹងអើងកងពី...    អាន1955ដង តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?   អាន2639ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34959នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77292នាក់
ខែនេះ    224565នាក់
ឆ្នាំនេះ   2968869នាក់
សរុប   56567765នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:26