សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ច្រកប៉ោយប៉ែតប្រមូលលុយតាមច្រើនរូបភាព នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍មិនទាន់ចាត់វិធានការណាមួយ ដើម្បីទប់ស្កាត់ទង្វើមិនប្រក្រតី

ដោយៈ ផ្លុង រ៉េត ខេត្តសៀមរាប ថ្ងៃទី 28 ខែ 12 ឆ្នាំ 2022 វេលាម៉ោង 04:41 នាទី ចំនួនអានៈ 1971

ខេត្តបន្ទាយមានជ័យ: ថ្មីៗនេះករណីសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមូលលុយតាមច្រើនរូបភាពត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ដូចដែលបណ្ដាញព័ត៌មាននានាបានចុះផ្សាយរួចទៅហើយ។ ប៉ុន្តែថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍មិនទាន់ចាត់វិធានការណាមួយ ដើម្បីទប់ស្កាត់ទង្វើមិនប្រក្រតីរបស់សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នោះទេ។ តាមការបង្ហើបពីមន្រ្តីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកប៉ោយប៉ែត ទេនោះគឺមន្រ្តីឱវាទមិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ។

តាមប្រភពពីក្រុមអ្នករត់ផាសអាប់(កង់បីឥណ្ឌា) និងអ្នករត់ម៉ូតូឌុបនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា កូនចៅលោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គាបយកលុយពីពួកគេតាមអំពើចិត្ត។ ក្នុងនោះអ្នករត់ម៉ូតូកង់បីឥណ្ឌា ត្រូវបង់លុយកក្នុងមួយខែជាង2000បាត ហើយអ្នករត់ម៉ូតូឌុបក៏ត្រូវបង់លុយក្នុងមួយខែជាង2000បាត ដូចគ្នា ជាងនេះទៅទៀតត្រូវមានវិទ្យុទាក់ទងគ្រប់គ្នា ដោយរក្សាការណ៍សម្ងាត់ទៀតផង។ ប្រភពបានឲ្យដឹងទៀតថា កង់បីឥណ្ឌាមានចំនួន80គ្រឿង ហើយម៉ូតូឌុបក៏មានច្រើនគ្រឿង ដូច្នេះក្នុងមួយខែៗកូនចៅលោក អុី ចំរើន ប្រមូលលុយបានយ៉ាងច្រើន។

ប្រភពស្និទ្ធនឹងលោក អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ចាប់តាំងពីច្រកនេះបើកដំណើរការឡើងវិញ គឺមានភាពមិនប្រក្រតីកើតឡើងជាបន្តបន្ទាប់មិនចេះចប់។ ជាក់ស្ដែងក្រៅពីករណីមន្រ្តីនគរបាលអន្តោប្រវេសន៍គាបយកលុយពីអ្នករត់ម៉ូតូកង់បីឥណ្ឌា និងអ្នករត់ម៉ូតូឌុបគឺមានករណីប្រថាប់ត្រាយកលុយពីជនបរទេសក្នុងម្នាក់ៗ200បាត ផងដែរ។ ហេតុនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនគួរបណ្ដែតបណ្ដោយតទៅទៀតនោះទេ ព្រោះទង្វើមិនប្រក្រតីរបស់សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានលាតត្រដាងជាបន្តបន្ទាប់៕ ប្រភពខ្មែរអនឡាញ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រះរាជអាជ្ញា​ និង​នគរបាល​ចាប់ផ្តើម​វែកមុខ​ក្រុម​ឃាតក ​ដែល​រៀប​គម្រោង​សម្លាប់​លោក ហង្?...    អាន1713ដង ដកតំណែងព្រះរាជអាជ្ញារងខេត្តព្រះវិហារម្នាក់   អាន1921ដង សាលាខេត្ត​សៀមរាប​និង​ប្តូរទីតាំងនៅថ្ងៃសុក្រនេះ   អាន1896ដង ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្ស...    អាន1748ដង មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ   អាន2313ដង គណបក្ស​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា​ ៣​ចំណុច   អាន1502ដង ផ្ទះ៤ខ្នងនៅច្បារអំពៅ ត្រូវបានឆេះខ្ទេច   អាន1660ដង លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល...    អាន2138ដង រថយន្តប្រណីតកាត់តួ ឈ្មួញលួចនាំ ចូលរាល់ថ្ងៃ លក់ចែកចាយ ពេញប្រទេស ដោយអត់បង់ ពន្ធចូលរដ្ឋ មួយ?...    អាន1579ដង ពល​រដ្ឋ​​ខេត្ត​សៀមរាបក្លាយ​ជា​អ្នក​អត់ការងារ​ធ្វើ​​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថ?...    អាន1573ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38531នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80864នាក់
ខែនេះ    228137នាក់
ឆ្នាំនេះ   2972441នាក់
សរុប   56571337នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:39