ខ្សឹបដាក់មេក្រូៈ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋានខេត្តសៀមរាបគួរតែរំសាយចោល

ដោយៈ ផ្លុង រ៉េត ខេត្តសៀមរាប ថ្ងៃទី 25 ខែ 05 ឆ្នាំ 2022 វេលាម៉ោង 04:26 នាទី ចំនួនអានៈ 2015

ឈ្មោះការិយាល័យប្រឆាំងបទល្មើស​បច្ចេកវិទ្យានៃស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ស្តាប់ទៅវាពិរោះខ្លាំងណាស់ មើលពីសំបក​ក្រៅទៅវាល្អមើលណាស់ តែបើនិយាយពីកិច្ចការបម្រើរាស្ត្រវិញ សេរ៉ូលើសេរ៉ូ ដែលធ្វើ​អោយប្រជាពលរដ្ឋមានបញ្ហាពាក់ព័ន្ធនឹងបច្ចេកវិទ្យា ខកចិត្តស្អិតទ្រូង ព្រោះតែការអសកម្ម​របស់មន្ត្រីនៅការិយាល័យនេះតាំងពីក្រោមដល់លើ។

ជាក់ស្តែងប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះត្រូវបានចោរបច្ចេកវិទ្យា (Hacker) លួចចូលប្រើអាខោនហ្វេសប៊ុគរបស់គាត់កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ហើយចោរនោះបានយកអាខោនហ្វេស​ប៊ុគមួយនេះផ្ញើសារទៅភាគីម្ខាងទៀត​ (កន្លែងវេលុយ លក់មាស លក់ពេជ្រ) អោយវេលុយអោយពីរលើកគឺ លើកទីមួយចំនួនប្រាំបួនលានរៀល និងលើកទីពីរចំនួនប្រាំមួយលានរៀល សរុបគឺ ១៥,០០០,០០០(ដប់ប្រាំលាន)រៀល។ មិនតែប៉ុណ្ណោះចោរ​នោះ​បានផ្ញើសារទៅអ្នកផ្សេងជាច្រើននាក់ទៀត ធ្វើ​អោយមានការភ្ញាក់ផ្អើលដល់ម្ចាស់អាខោនហ្វេស​ប៊ុគ ដែលគាត់ពុំដឹងខ្លួនសោះ។

នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ដដែលម្ចាស់អាខោហ្វេសប៊ុគ បានទៅកាន់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាល​ខេត្តសៀមរាប វេលាប្រហែម៉ោង៣រសៀល ដើម្បីសុំដាក់ពាក្យបណ្តឹង តែជាអកុសល្យមន្រ្តីដែល​ប្រចាំការក្នុងការិយាយល័យនេះ បានច្រានចោលមិនទទួលពាក្យបណ្តឹង ឬសេចក្តីរាយការណ៍នោះទេ ថែមទាំងពោលពាក្យថា ”ករណីបែបនេះវាបានកើតឡើងច្រើនណាស់ ដោះស្រាយមិន​ចេញទេ ហើយបើចាប់ចោរបានក៏យកលុយមិនបានដែរ ព្រោះចោរវាចាយអស់ហើយ បានត្រឹមតែដាក់គុគតែប៉ុណ្ណោះ“។ បន្ទាប់មក​ជនរងគ្រោះជាម្ចាសអាខោនហ្វេសប៊ុគបានត្រឡប់មកផ្ទះវិញ ហើយបារម្ភថា ចោរអាចយកហ្វេសប៊ុគគាត់ទៅឆបោកលុយអ្នកផ្សេងទៀត ដូចនេះ គាត់បានពឹងប្អូនរបស់គាត់ អោយជួយយកអាខោនហ្វេសប៊ុគគាត់​មក​វិញ ហើយជនរងគ្រោះម្ចាស់អាខោនហ្វេសប៊ុគក៏បានបដិសេធជាមួយម្ចាស់លុយផងដែរថា គាត់ពុំបានអោយវេលុយ​អោយទេ ហើយលេខទូរស័ព្ទដែលទទួលលុយក៏មិនមែនជាលេខរបស់គាត់ដែរ តែម្ចាស់លុយនៅតែដាក់បន្ទុកអោយគាត់ចេញសងដដែល។

លុះដលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១១ព្រឹកមិញនេះ ម្ចាស់អាខោនហ្វេសប៊ុគបានទៅការិយាល័យ​ប្រឆាំងបទល្មើសបច្ចេកវិទ្យាម្តងទៀត ដើម្បីសុំធ្វើ​សេចក្តីរាយការណ៍ពីករណីខាងលើដដែល តែខាងមន្ត្រីប៉ូលីសនៅការយាល័យនេះ មិនព្រមទទួលយកសេចក្តីរាយការណ៍របសជនរងគ្រោះនោះទេ ហើយឆ្លើយយក​លេសថា “បើអាខោហ្វេសប៊ុគយកមកវិញបានដោយខ្លួនឯងហើយ ខាងប៉ូលីសមិន​ទទួលសេចក្តីរាយការណ៍ទេ ហើយថែមទាំងគម្រាមជនរងគ្រោះថា សងលុយគេទៅ បើមិន​អញ្ចឹងថ្ងៃទី១មិថុនា ម្ចាស់លុយគេប្តឹងទៅតុលាការ អោយចាប់ខ្លួនហើយ”។ បន្ទាប់មកជនរងគ្រោះបានលខទូរស័ព្ទទៅលោក ម៉ៅ ហាក់ ស្នងការរងទទួលបន្ទុកការិយាល័យបច្ចេកវិទ្យាផ្ទាល់ តែលោក ម៉ៅ ហាក់ ក៏បដិសេធមិន​ទទួលសេចក្តីរាយការណ៍ដូចកូនចៅក្រោមឱវាទរបស់គាត់ដែរ។

សូមរំលឹកផងដែរថា កាលពីខែធ្នូ ឆ្នាំ២០២១ មានករណីអ្នកលក់ប៉ើតប៉ោងនៅផ្លូវ៦០ម៉ែត្រ ត្រូវបានគេពង្រត់កូនស្រីអាយុជាង១០ឆ្នាំ យកទៅពួកជួលបន្ទប់ក្នុងក្រុងសៀមរាប តែឪពុករកមិនឃើញ ហើយទូរស័ព្ទកូនស្រីគាត់ខលចូល​តែមិន​មាន​អ្នកលើកទទួល ដូច្នេះគាត់ក៏សម្រេចចិត្តទៅការិយាល័យប្រឆាំងបទល្មើស​បច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីអោយជួយឆែកមើលទីតាំងកន្លែងកូនគាត់ស្នាក់នៅតាមរយៈលេខ​ទូរស័ព្ទ តែជាអកុសល្យក្រុងមន្ត្រីទាំងនេះ បដិសេធមិន​ព្រមទទួលពាក្យបណ្តឹង និងមិន​ទទួលសេចក្តីរាយការណ៍ ហើយអោយឪពុកជនរងគ្រោះទៅប្តឹ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាបវិញ។ កាលនោះឪពុកជនរងគ្រោះបានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិថា គាត់ចង់ដាច់ខ្យល់​ស្លាប់ បើមិនមែនជាកូនស្រីទេ ជារបស់ទ្រព្យល្មមៗដែលបាត់ គាត់សុខចិត្តក្រវាត់ចោល មិនបាច់ប្តឹងទេ ព្រោះទៅប្តឹងនៅ​ប៉ុស្តិ៍ស្លក្រាមគេមិន​ទទួល រត់ទៅក្រុង ក្រុងអោយទៅខេត្ត រត់ទៅខេត្ត ខេត្តអោយមកក្រុងវិញ រត់ចុះរត់ឡើងៗៗ ចុងក្រោយបានខាងអធិការនគរបាលក្រុងទទួលពាក្យបណ្តឹងជួយរកកូនស្រីគាត់។

ពលរដ្ឋនៅខេត្តសៀមរាប មានការងឿងឆ្ងល់ថា តើការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាល​ខេត្តសៀមរាប ដែលដឹកនាំដោយលោក ម៉ៅ ហាក់ ស្នងការរង បង្កើតឡើងដើម្បីអ្វី? ព្រោះ​ពេលពលរដ្ឋមានបញ្ហាពាក់ព័ន្ទទៅនឹងបច្ចេកវិទ្យា រត់ទៅរកជំនួយពីការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាខាងលើនេះ តែបែជាដេញពលរដ្ឋចេញ ហើយប្រើភាសា គម្រោះគម្រើយ ត្រគោះបោះបោក មិនគោរពវិជ្ជាវីវៈក្នុងនាយជាមន្ត្រីបម្រើរាស្ត្រទាល់តែសោះ។

ពលរដ្ឋខេត្តសៀមរាប សូមផ្ញើសារទៅឯកឧត្តម តេង ចាន់ណាត ស្នងការនគរបាលខេត្តសៀមរាប មេត្តាត្រួតពិនិត្យការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានេះផង ថាតើគួរទុកបន្តទៀត ឬរំសាយចោល ជៀស​វាងបំផ្លាញថវិការរដ្ឋឥតប្រយោជន៍ ព្រោះធ្វើការពាក់ព័ន្ធករណីបច្ចេកវិទ្យាអត់បានផង សូម្បីតែរឿងប៉ុនក្រ​ចកដៃដូចករណីខាងលើនេះ?៕ ដោយៈ ផ្លុង រ៉េត រក្សាសិទ្ធិគ្រប់យ៉ាងដោយ កាសែតកម្ពុជាសុវណ្ណភូមិ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សហគមន៍ព្រៃឡង់បើកយុទ្ធនាការទ្រង់ទ្រាយធំ ទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើខុសច្បាប់    អាន1752ដង ក្រុមអាជ្ញាធរអប្សរាចុះបំផ្លាញដំណាំប្រជាពលរដ្ឋជាច្រើនដង   អាន1835ដង រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ   អាន4214ដង យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប   អាន3006ដង រថយន្តកាងឈើក្រញូងបំរុងគាបធ្វើឃាតរថយន្តអង្គរក្សស័ក្តិ៣   អាន1500ដង ១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?...    អាន1642ដង ប្រ​​ជា​ព​ល​រដ្ធ​​ចោទ​​ប្រ​កា​ន់​​ម​ន្ត្រី​​២​រូប​​​ឈ្មោះ​​ សី​ ស៊ី​ល័យជា​នាយស​ង្កាត់...    អាន1532ដង ឃាត់ខ្លួនជនសង្ស័យដ៏សកម្ម ចំនួន០២នាក់ បានជាបន្តបន្ទាប់ ជាប់ពាក់ព័ន្ធនឹងករណី អំពើលួចមានស?...    អាន1550ដង កម្មការិនី​ដែល​ត្រូវ​លោក ឈូកបណ្ឌិត បាញ់​ស្នើ​រដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌   អាន1581ដង គេច​ពី​ប្រ​ពន្ធ​កូនពី​អូស្រ្តាលី មក​រៀប​ការ​ស្រីក្មេង​នៅ​ស្រុក​ខ្មែរ   អាន1671ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38927នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81260នាក់
ខែនេះ    228533នាក់
ឆ្នាំនេះ   2972837នាក់
សរុប   56571733នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:53