អនាគតពលរដ្ឋដែលបានទិញអចលនទ្រព្យមួយចំនួននឹងមានផលប៉ះពាល់ធ្ងន់ធ្ងរ

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 10 ខែ 09 ឆ្នាំ 2021 វេលាម៉ោង 02:28 នាទី ចំនួនអានៈ 1670

ក្រុមហ៊ុនលក់អចលនទ្រព្យដ៏សម្បូរបែប​ទាំងតូចទាំងធំ​នៅក្នុងខេត្តសៀមរាប ប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើ​អោយទីផ្សាដីធ្លីនៅតែមានសន្ទុះទៅមុខ បើទោះជាមានជំងឺកូវី១៩​ រាត​​ត្បាត​ពាសពេញពិភពលោក និងប្រទេសកម្ពុជា​ក៏ដោយ ប៉ុន្តែអ្វីដែលគួរអោយព្រួយបារម្ភបំផុតនោះគឺ ក្រុមហ៊ុនអចលនទ្រព្យមួយចំនួន បោកប្រាសអតិថិជនខ្លួនឯង អំពីសេវាកម្មជាច្រើន ដែលខ្លួនបានសន្យា​ហើយមិន​អនុវត្ត និងក្រុមហ៊ុនខ្លះបើក​អាជីវកម្មគ្មានច្បាប់ទំលាប់ត្រឹមត្រូវ។

ក្រុមហ៊ុន ឬក្រុមបុគ្គល​ដែលលក់អចលនទ្រព្យមួយចំនួនមិន​បាន​អនុវត្តតាមគោកការណ៍ច្បាប់​របស់ក្រសួងពាណិជ្ជកម្ម ឬស្ថាប័នពាក់ព័ន្ធនោះទេ ដោយលួចបើកការិយាល័យដើម្បី ​ពុះដីឡូតិ៍ សង់ផ្ទះល្វែង សង់វីឡា សង់ខុនដូរ លក់ចែកជូនអោយអតិថិជន ដោយអះអាងថា ក្រុមហ៊ុនរបស់គេមានច្បាប់ទំលាប់​ត្រឹមត្រូវ ហើយធានាអះអាងដោយផ្ទាល់មាត់ថា គម្រោងរបស់ពួកគេ មានប្លង់រឹង មានភ្លើង មានផ្លូវ មានប្រព័ន្ទលូបង្ហូរទឹក តាម​ស្តង់ដាដែល​រដ្ឋ​តម្រូវអោយមាន តែតាមការពិតអ្វីៗគ្រាន់តែជាក្តីស្រមៃ របស់អតិថិជនដែលបានស្តាប់លឺតែប៉ុណ្ណោះ ពេលម្ចាស់អចលនទ្រព្យទាំងនោះលក់អស់គម្រោង ក៏វេច​បង្វិចលុយហោះហើរទៅបាត់ ឯពលរដ្ឋដែលទិញអចលនទ្រព្យខ្លះបានត្រឹមឈរសម្លឹងមើលបង្គោល​ភ្លើងអត់មានខ្សែ ឬឈរសម្លឹងមើលបង្គោលភ្លើងដែលមានតែអំពូលសូឡាបន្តោង១គ្រាប់ៗតេកតោកៗតែប៉ុណ្ណោះ។

ចំណែកឯពលរដ្ឋខ្លះទិញដីឡូតិ៍យូរឆ្នាំហើយ តែធ្វើ​ប្លង់រឹងមិន​បាន បំបែកក្បាលដីមិន​បាន​ ពេលទូរស័ព្ទសួរម្ចាស់ដីឡូតិ៍ អស់លោកថៅកែទាំងនោះ សន្យាថ្ងៃនេះថ្ងៃនោះ គឺសន្យាខ្យល់តែរហូត។ អ្នក​ទិញដីឡូតិ៍ វីឡា បង់រំលោះភាគច្រើនជាអ្នក​មិន​មានលុយច្រើន​ទេ ឬអាចជាអ្នក​ក្រ តែបន្ទាប់ពីបានទិញអចលនទ្រព្យទាំងនោះហើយ កាន់តែក្រថែមទៀត ព្រោះអចលនទ្រព្យដែលបានទិញនោះ ធ្វើប្លង់រឹងមិន​បាន ដាក់បញ្ចាំធនាគារដោះទាល់មិនបាន គ្មានភ្លើងរដ្ឋ ប្រើភ្លើងឯកជនរបស់ម្ចាស់គម្រោងអចលនទ្រព្យមានតម្លៃថ្លៃជាងភ្លើងរដ្ឋជាដើម។

អ្នកជំនាញអចលនទ្រព្យបានពន្យល់ខ្លះៗថា បើចង់ទិញអចលនទ្រព្យប្រកបដោយសុវត្ថិភាព​ត្រូវ​ចេះសិក្សាចំណុចមួយចំនួនដូចខាងក្រោមដើម្បីកុំអោយគេបោកប្រាសភូតភរកុហកបាន៖

ពលរដ្ឋរិះគន់ថា អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ទ ផ្នែកអចលនទ្រព្យ គួរតែត្រួតពិនិត្យ​អោយបានច្បាស់លាស់ចំពោះ​ក្រុម​អ្នក​អភិវឌ្ឍន៍គម្រោងអចលនទ្រព្យ ទាំងខ្នាតតូច ខ្នាតមធ្យម និង​ខ្នាតធំ ជៀងវាងពួកម្ចាស់គម្រោងមួយចំនួយបោកប្រាសអតិថិជនខ្លួនឯង។ ម្យ៉ាងវិញទៀត​ពេល​នេះនៅមិន​ទាន់ហួសពេលនៅឡើយទេសម្រាប់ស្ថាប័នពាក់ព័ន្ទទៅនឹងអចលនទ្រព្យ គួរតែឆាប់ចុះស្រាវជ្រាវឡើងវិញចំពោះម្ចាស់គម្រោងដែលលក់អស់ហើយ កំពុងល់ និងរៀបចំលក់នៅថ្ងៃខាងមុខនេះថាតើ មួយណាមានច្បាប់ត្រឹមត្រូវ មួយណាខ្វះខាតខ្លះ ហើយមួយណាដែលក្មាន​សោះ ដើម្បីចាត់ការតាមវិធានការច្បាប់ ជៀសវាពលរដ្ឋរងទុក្ខនៅថ្ងៃអនាគត ហើយ​ជៀសវាងអាជ្ញាធររដ្ឋ​ អាជ្ញាធរមានសមត្ថកិច្ច និងអ្នក​អនុវត្តច្បាប់ឈឺក្បាលទៅថ្ងៃអនាគតផងដែរ៕ ដោយ៖ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ការដេញថ្លៃឈើប្រណីតចំនួន៤៩៦ម៉ែត្រគូបមិនប្រក្រតី   អាន1772ដង បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង   អាន2469ដង តើវាសនាលោក ម៉ម-សូណង់ដូ ទៅជាយ៉ាងណាព្រឹកនេះ?   អាន1759ដង មេគយលោក ឆាយសុធា និង ហង្ស វណ្ណ សហការគ្នាប្រមូលុយបីទំនិញគេចពន្ធ   អាន1548ដង សារថ្វាយព្រះពរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុន្នី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្?...    អាន2212ដង ព្រះចៅអធិការបីវត្ត សពព្រះហឬទ័យចែកអំណោយដល់ជនរងគ្រោះដោយសារពស់ចឹក   អាន1842ដង ថ្ងៃនេះ​ជនបរទេស១០នាក់​ត្រូវ​បាន​បញ្ជូនខ្លួនមកតុលាការ បន្ទាប់​ពីសមត្ថកិច្ចឃាត់​ខ្លួនក?...    អាន1673ដង ម្ចាស់ស្រះចិញ្ចឹមត្រីឆ្តោរ៥ស្រះអះអាងថាបានបញ្ចប់រឿងដោយបង់លុយអោយសមត្ថកិច្ច    អាន1849ដង ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ   អាន3599ដង កាត់ទោស​ក្រឡាបញ្ជី​បន្ទាយមានជ័យ​ម្នាក់ និង​ពាណិជ្ជករ​២​នាក់ ពីបទ​ប្រព្រឹត្ត​អំពើពុករល...    អាន1542ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39015នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81348នាក់
ខែនេះ    228621នាក់
ឆ្នាំនេះ   2972925នាក់
សរុប   56571821នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:57