ព្រោះតែមនន្ត្រីអសកម្មបណ្តាលអោយដើមធ្នង់ឈាមមាន់ធំៗប្រាំដើមហោះបាត់ស្រមោល

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 22 ខែ 08 ឆ្នាំ 2021 វេលាម៉ោង 02:43 នាទី ចំនួនអានៈ 1739

កាលពីម៉ោង១១យប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ មានគោយន្តកន្ត្រៃ៣គ្រឿង​ដឹកដើមធ្នង់ឈាម​មាន់ធំៗទាំងឬស​ចំនួន១០ដើម ចេញពីស្រុកអង្គរជុំ យកមក​លក់អោយលោកថៅកែម្ចាក់នៅព្រំប្រទល់ភូមិ​គោគធ្លក និងភូមិបុស្សក្រឡាញ់ ឃុំកន្តែក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ក៏ត្រូវ​បាន​ក្រុម​អ្នក​កាសែតប្រទះ​ឃើញ ហើយក៏​បាន​រាយការណ៍ជូន​សមត្ថកិច្ច​ដើម្បីចាត់ការតាមផ្លូវ​ច្បាប់។

នៅពេល​គោយន្តកន្ត្រៃបាន​មក​ដល់មុខផ្ទះអ្នក​បញ្ជាទិញដើម​ធ្នង់ឈាមមាន់ទាំង១០ដើម​នោះដំបូងឡើយ ក្រុម​អ្នក​កាសែតបានរាយការណ៍ជូនលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាល​ព្រៃឈើ ខេត្តសៀមរាប និង លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខា​ប្រម៉ាញ់និងនេសា ខេត្តសៀមរាប តែ​លោកទាំងពីរបានឆ្លើយតបតាមទូរស័ព្ទថា យម់ជ្រៅអញ្ចឹងមិន​ដឹងមាន​កម្លាំងធ្វើការឬអត់នោះទេ ចាំមើល​ជាក់ស្តែងលោកខល​រក​ក្រែងមានអ្នកនៅទំនេរអោយចុះទៅមើល តែអ្វីៗដូចទៅសុំភ្លើង​យក្សអញ្ចឹង គឺស្ងាត់បាត់សូន្យលុះអាវសាន្តគ្មានមេព្រៃណាម្នាក់ចុះមកទេ។

បន្ទាប់មក​ក្រុម​អ្នកកាសែតក៏បានខលទូរស័ព្ទរាយការណ៍ជូន ឯកត្តម ម៉ក ធារ៉ា ស្នងការរងទទួល​ផែនបង្រាបបទ​ល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តសៀមរាប ឯកឧត្តមបានប្រាប់អោយ អ្នក​កាសែតខលទូរស័ព្ទ​ទៅលោក ស៊ត់ សៃ មេប៉ុស្តិ៍សង្កាត់ជ្រាវ ក្រុងសៀមរាប តែត្រូវ​បាន​លោក​មេប៉ុស្តិ៍រូបនេះ​បដិសេធន៍ថា លោកគ្មានជំនាញខាងបង្ក្រាបបទល្មើសព្រៃឈើនោះទេ សុំអោយ អ្នក​កាសែតខល​ទៅមេព្រៃចុះ បើទោះ​ជាអ្នក​កាសែតបាន​ប្រាប់លោកមេប៉ុស្តិ៍ថា នេះគឺជាបញ្ជារបស់ឯកឧត្តម ម៉ក ធារ៉ា ស្នងការរងខេត្តសៀមរាបក៏ដោយ។

បន្តិចក្រោយមក ទើបឯកត្តម ម៉ក ធារ៉ា បានបញ្ជាអោយលោក យុត សាស្ត្រ (ហៅសាក់) មន្ត្រីប៉ូលីសសេដ្ឋកិច្ចខេត្តសៀមរាប​ ទំនាក់ទំនងមក​អ្នក​កាសែតដើម្បីចុះ​មក​បង្រ្កាបការដឹកដើម​ធ្នងខាងលើនេះ តែមុន​ពេល​លោក យុត សាស្ត្រ មកដល់ ថៅកែអ្នក​បញ្ជាទិញ​ដើម​ឈើ​ខាងលើនេះ បាន​បញ្ជាអោយក្រុម​គោយន្តកន្ត្រៃទាំង៣គ្រឿង​ បើរត់ចេញពីមុខផ្ទះ ចែកជា៣ផ្លូវផ្សេងៗគ្នា ហើយទំលាក់​ឈើ​​លើ​ដង​​ផ្លូវ​តាម​វាលស្រែខ្លះ ក្បែរផ្ទះអ្នក​ភូមិខ្លះ។ ឯកឧត្តម ម៉ក់ ធារ៉ា បាន​បញ្ជាទៅលោកអធិការស្រុក​ប្រាសាទបាគងស្នើ​សុំកម្លាំងនគរបាល​ប៉ុស្តិ៍​ អោយមក​ដេកយាមឈើ​ពេញ​មួយយប់រងចាំមេឃភ្លឺ​ តែជាអកុសល្យឈើ​ធ្នង់ឈាមមាន់១០ដើមនោះ ត្រូវ​បាន​ម្ចាស់អ្នក​បញ្ជាទិញ អោយ​កម្លាំងពួកគេចួលដឹក​ចេញអស់៤ដើមតាំងតែពី​មុន​ប៉ូលីសសេដ្ឋកិច្ចចុះមកដល់ម្លេះ ហើយលួចដឹកអស់១ដើមទៀត នៅ​ម៉ោងទៀបភ្លឺពេល​ដែលកម្លាំងនគរបាលប៉ុស្តិ៍ឃុំកណ្តែងយាម​តែពីរកន្លែង ឯមួយកន្លែងទៀតមិន​បានយាម ព្រោះខ្វះកម្លាំងនៅពេលយប់។

នៅព្រឹក​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ ខាងប៉ូសីលសេដ្ឋកិច្ចដែលដឹកនាំដោយ​ឯកឧត្តម ម៉ក់ ធារ៉ា ស្នងការរងទទួលផែនបង្ក្រាបបទ​ល្មើស​សេដ្ឋកិច្ចខេត្ត បានធ្វើ​របាយការណ៍ប្រគល់ឈើ​ធ្នង់ឈាមមាន់៥ដើម​នេះជូន​ទៅ​ខាងរដ្ឋបាលព្រៃឈើ យកទៅរក្សាទុកនៅឯផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីទៅ​តាម​នីតិវិធី។

សូមបញ្ជាក់ផងដែរថា ដំបូងឡើយគោយន្តកន្ត្រៃទាំង៣គ្រឿងនេះ នៅចំចំណុចទ្រូងផ្លូវខ័ណ្ឌចែក​ព្រំប្រទល់ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប និង ភូមិគោគធ្លក ឃុំកណ្តែក​ ស្រុកប្រាសាទបាគង ប្រសិនបើអាជ្ញាធរដែនដី ឬនគរបាល​ប៉ុស្តិ៍រដ្ឋបាល​ណាមួយមិន​បដិសេធន៍ បញ្ជា​របស់របស់ឯកឧត្តម ម៉ក់ ធារ៉ា ហើយចុះមក​ជួយ​ឃាត់ជាបណ្តោះអាសន្នសិន នោះដើមធ្នង់៥ដើម​ទៀតក៏មិន​ហោះបាត់យ៉ាងដូច្នេះដែរ។

ពលរដ្ឋនៅសង្កាត់ជ្រាវតែងតែរិះគន់ថា ពួកគាត់ហាក់ខ្វះភាពកក់ក្តៅ ហើយអស់ជំនឿចិត្តទៅលើ​សមត្ថកិច្ចខ្លះដែលតែងតែរើសអើង លាបពណ៍ ប្រកាន់ទួនាទី មិន​ស្តាប់បញ្ជាថ្នាក់លើ បណ្តាល​អោយបទល្មើសរត់រួច​។ ពលរដ្ឋបន្ថែមទៀតថា នេះដើមធ្នង់រត់បាត់វាមិន​ជាបញ្ហាធ្ងន់ធ្ងរនោះទេ ចុះ​បើចោរប្លន់រត់បាត់ព្រោះតែប្រកាន់តួនាទីអញ្ចឹង តើថ្នាក់ដឹកនាំខេត្តសៀមរាបយក​មុខទៅទុកឯណា? ហើយឆ្លើយតបជាមួយរាជរដ្ឋាភិបាលថាមេចដែរ ដែលមានមន្ត្រីថ្នាក់ក្រោម​អសកម្ម​បែបនេះ? ពលរដ្ឋស្នើសុំឯកឧត្តម ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និង ឯកឧត្តម ទៀ សីហា អភិបាលគណអភិបាលខេត្តសៀមរាប មេត្តានែនាំមន្ត្រីអសកម្ម​ក្រោម​ឱវាទ​មួយចំនួនផង ដើម្បីជាក្តីសង្ឃឹមរបស់ពលរដ្ឋ នៅក្នុងខេត្តសៀមរាបនេះ៕ ដោយ៖ ផ្លុងរ៉េត

 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងព?...    អាន252ដង លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហ?...    អាន2376ដង លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ   អាន664ដង សេច​ក្តីថ្លែង​ការ​រួម នៃសង្គមស៊ីវិល​កម្ពុជា    អាន1586ដង សមត្ថិកិច្ច​ប៉ះ​ទង្គិច​នឹង​យុវជន​សម រង្ស៊ី​ពេល​ហែ​ក្បួន   អាន1620ដង អ្នកកាសែត២រូបជាប់ពន្ធនាគារអំពាវនាវ(អ្នកណាក៏បាន)សុំជួយរកយុត្តិធម៌ផង   អាន1611ដង លោក ហ៊ុន សែន៖ អ្នក​នយោបាយ​គួរ​ប្រើប្រាស់​រូបមន្ត​ឈ្នះ​ឈ្នះ​ដើម្បី​សន្តិភាព   អាន1534ដង ពរលរដ្ឋខ្មែររិះគន់ថា៖ ចំណីអាហារនៅកម្ពុជាទាញសញ្ញាអាសន្នពីសុវត្តិភាពខណៈលោកម៉ក់ពេជ្ជរិទ?...    អាន1691ដង ប៉េអឹមចល័តតាមដងផ្លូវជាតិលេខ៦មិនបង្រ្កាបរថយន្តដឹក ឈើបែជាកំពុងកាងរថយន្តដឹកឈើ ទៅវិញ   អាន1862ដង ក្រុមចោរលួចមាសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមក្រោយពីធ្វើសកម្មភាព    អាន1751ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35264នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77597នាក់
ខែនេះ    224870នាក់
ឆ្នាំនេះ   2969174នាក់
សរុប   56568070នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:42