ឧកញ៉ាលឹម ប៊ុណ្ណា ហៅ«ខ្នារ» ធ្លាប់ល្បីល្បាញខាងបំផ្លាញព្រៃឈើខ្មែរ អោយវិនាសហិនហោច ឥឡូវក្លាយជាមេកន្ទុយលេខឆ្នោតយួនខុសច្បាប់នៅភ្នំពេញនិងខេត្តកំពត កាងផ្តាច់មុខ?

ដោយៈ Siem Reap ភ្នំពេញ ថ្ងៃទី 03 ខែ 07 ឆ្នាំ 2021 វេលាម៉ោង 12:34 នាទី ចំនួនអានៈ 2163

03/07/2021

ឧកញ៉ាសង្គមងងឹត ដែលធ្លាប់ល្បីខាងមបំផ្លិចបំផ្លាញព្រៃឈើជាសម្បត្តិជាតិខ្មែរ អោយរលាយហិនហោចនៅភាគឦសាន្តប្រទេសកម្ពុជា អស់ឈើស្ទើរតែស្វារកកន្លែងជ្រកលែងបាននិងដែលមានឥទ្ធិពល ដឹកឈើលក់អោយបរទេសម៉ាសេរី កើបលុយបាន រាប់ពាន់លានដុល្លារ ឯអ្នកអនុវត្តច្បាប់ឃើញខ្លាចដូចខ្លាចខ្មោចកន្លងមក។ក៏ប៉ុន្តែ ហើយក្រោយមកឧកញ៉ារូបនោះ មិនដឹងជាហេតុអីត្រូវសមត្ថកិច្ចថ្នាក់ជាតិតាមចាប់ខ្លួន បែរចាប់បានតែផេះ ពេលនេះលោកឧកញ៉ាសង្គមងងឹតលឹមប៊ុណ្ណានោះ ?បានអភិវឌ្ឍន៍មុខរបរទុច្ចរិតថ្មីចែស? នៅក្នុងខេត្តកំពតទៀតហើយ បន្ទាប់ពីប៉ាវផ្តាច់កន្ទុយលេខឆ្នោតយួនខុសច្បាប់ពាសពេញក្រុងភ្នំពេញ អត់មានសមត្ថកិច្ចណាហ៊ានក្អកក្រហែមក្បែរ អស់រយៈពេលជាង២ឆ្នាំមកនោះ?

តែជាអកុសលទៀតហើយ ពេលនេះឧកញ៉ាសង្គមងងឹត លឹមប៊ុណ្ណា ហៅខ្នារ ត្រូវមេឆ្នោតខុសច្បាប់ដុះស្លែខេត្តខ្លះ កើតទុក្ខមិនសុខចិត្ត រឿងចូលទៅរកសុីកាងផ្តាច់ ហើយបានទម្លាយរឿងសម្អុយអោយកាសែតនិយាយជីកកកាយ អំពីការពង្រីករបរទុច្ចរិត រកសុីប៉ាវផ្តាច់ឆ្នោតយួនខុសច្បាប់នៅខេត្តកំពត។

ប្រភពពីអ្នកញៀនកន្ទុយលេខយួន នៅភ្នំពេញ និងខេត្តកំពតធ្លាប់ទម្លាយប្រាប់អោយដឹងថា៖ឧកញ៉ាសង្គមងងឹត លឹម ប៊ុណ្ណា(ខ្នារ)បានកាងផ្តាច់មុខកន្លែងកត់ឆ្នោតយួនខុសច្បាប់ធំៗស្ទើរតែទាំងអស់នៅក្នុងក្រុងភ្នំពេញ។ប្រភពបន្តថា លោកបានបើកក្រុមហ៊ុនមួយដើម្បីលួចបន្លំកត់កន្ទុយលេខខុសច្បាប់ ហើយនៅកន្លុកកន្លៀតណាក៏មានសាខាកត់ឆ្នោតយួនផ្តាច់មុខអោយលោកដែរ​។ជាឧកញ៉ាខ្លាំងមែន(អ្នកអនុវត្តច្បាប់ឮតែឈ្មោះខ្លាចដូចខ្លាចខ្មោច)។សមត្ថកិច្ច​មូលដ្ឋាន​វិញមិនហ៊ានប៉ះពាល់បង្ក្រាបសាខាកត់ឆ្នោតយួនខុសច្បាប់ណាមួយដែលជាសាខាកត់ឆ្នោតយួនណាប្រើឈ្មោះក្រុមហ៊ុនគាត់ឡើយ ព្រោះឧកញ៉ាសង្គមងងឹតនោះក៏មានខ្នងបង្អែករឹងមាំ។

ប្រភពបន្តថាជាក់ស្ដែង​ដូច​ជា​នៅ​ទីតាំង អតីតតូបលក់ចានឆ្នាំងមួយកន្លែងនៅផ្សារដេប៉ូខាងលិចផ្សារធំថ្មី ,ខាងជើងផ្សាធំថ្មី ផ្សារសាំហាន់ទួលសង្កែ, ផ្ទះមួយល្វែងនៅផ្លូវលេខ១០៥ មានទីតាំងក្នុងភូមិបាក់ទូកសង្កាត់ទួលសង្កែទី០១ ខណ្ឌឬស្សីកែវ ទីតាំងនៅផ្សារឯករាជ្យ២,សុទ្ធតែនៅភ្នំពេញជាសាខាកត់និងទទួលយកការចាក់ឆ្នោតពីបណ្តាខេត្តផ្សេងៗរបស់លោកឧកញ៉ាសង្គមងងឹតនោះដែរ។ហើយកំពុង​ធ្វេី​សកម្មភាព​ដោយរលូន​ដោយមិនរំខាន​ដល់សមត្ថកិច្ច​ណាទាំងអស់​ ។ក៏ប៉ុន្តែនៅភ្នំពេញខ្លាសាហាវច្រើនលោកមិនអាចផ្តាច់មុខផ្កាប់ឆ្នាំងបាយមន្ត្តី្រខ្លាសាហាវខ្លះបានទេដូចជាមានទីតាំងកត់កន្ទុយលេខយួនធំៗមួយចំនួនផ្សេងទៀតនៅតែជារបស់មន្ត្រីស្នងការនគរបាលម្នាក់កាងកត់ឆ្នោតយួនជាង៣០ឆ្នាំមកហើយនៅផ្លូវត្រសក់ផ្អែម និងមួយទីតាំងទៀតនៅកាច់ជ្រុងខាងជើងឈៀងខាងកើតផ្សារសុវណ្ណានិងខាងកើតផ្សារអូរឬស្សីជារបស់មន្ត្រីមានអំណាចក្នុងស្ថាប័នPMម្នាក់ដែលលោកឧកញ៉ាសង្គមងងឹត មិនអាចលូកលាន់យកផ្តាច់មុខដែរ។ បឋម

ប្រភព៖ ខ្មែរ អនឡាញ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ហ៊ុន សែន៖ កម្ពុជា​មិន​មែន​ទទួល​បាន​សន្តិភាព​ដោយសារ​វត្តមាន​​អ៊ុនតាក់   អាន1814ដង លោកសមរង្ស៊ី និងត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃស្អែក   អាន1763ដង ព្រះមហាក្សត្រនឹង​អញ្ជើញ​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្រ្ត​នីតិកាល​ទី៥ ប្រជុំ​ដំបូង​ថ្?...    អាន1676ដង ប្រុសស្រីវ័យក្មេង១គូជាប់ជុងប៉ូលីសពីបទប្រើស្រាសគ្រឿងញៀន   អាន1927ដង លោក ឈូក បណ្ឌិតត្រូវចាប់ខ្លួននៅខេត្តរតនគិរី   អាន1771ដង ចោរប្លន់ប្រដាប់អាវុធ៣នាក់ប្លន់ទូមាសបាញ់មនុស្សធ្លាយពោះ   អាន1699ដង មានសត្វតិរច្ឆានលួចគាស់ផ្នូរសពគ្រីស្ទានយកធាតុបោះចោលក្នុងព្រៃ   អាន1478ដង លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត   អាន2292ដង តំណាង​ជនជាតិដើម​ភាគតិច នៅ​កម្ពុជា ជួប​អ្នកកាសែត បង្ហាញ​ពី​ប្រវត្តិ​ជនជាតិដើម​   អាន1554ដង លោកសមរង្ស៊ីដកពាក្យបណ្ដឹងសំណុំរឿងលោក ហោណាំហុងចេញពីសាលាឧទ្ធរណ៏   អាន1583ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      43589នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    85922នាក់
ខែនេះ    233195នាក់
ឆ្នាំនេះ   2977499នាក់
សរុប   56576395នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:42