លោកឧត្តមសេនីយ៍ត្រីម្នាក់ថា៖ អ្នកកាសែតមួយចំនួនសរសេរព័ត៌មានបំភ្លើសនិងប្រើសម្តីគ្មានវិជ្ជាជីវ:

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 02 ខែ 07 ឆ្នាំ 2021 វេលាម៉ោង 01:27 នាទី ចំនួនអានៈ 2008

កាលពីរសៀថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ មានអ្នក​កាសែតក្នុងខេត្ត​សៀមរាប​មួយ​ចំនួន​បាន​សរសេរ​ព័ត៌មាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុគ​ដោយ​រិះគន់ថា លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នង​ការ​រងទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នង​ការ​នគរបាល​ខេត្តសៀមរាប ជាអ្នក​នៅ​ពី​ក្រោយ​ខ្នង​ហាង​បញ្ចាំមួយកន្លែង​ស្ថិត​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំរើក​ ក្រុង​សៀមរាប។

នៅព្រឹក​ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បាន​មានប្រសាសន៍​តាម​ទូរស័ព្ទប្រាប់ កាសែត​កម្ពុជា​សុវណ្ណភូមិ​ថា មួយជីវិតរបស់លោក​មិន​ចេះរក​ស៊ី​បើក​ហាង​បញ្ចាំ ឬកាង​ហាង​បញ្ចាំដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។  លោកឧត្តមសេនីយ៍ត្រីរូបនេះបាន​បន្តទៀតថា កាលពីម្សិល​មិញ​លោក​មិន​ស្រួលខ្លួន​សុខភាពមិន​សូវ​ល្អ ទើប​មិន​បាន​តប​តជា​មួយ​អ្នក​ដែល​សរសេរព័ត៌មាន​រិះ​គន់​លោក​​​តាមបណ្តាញ​សង្គម​ទាំង​នោះ។ លោកឧត្តមសេនីយ៍ត្រីបាន​បន្ថែម​ទៀតថា មាន​អ្នក​កាសែតខ្លះ​ប្រើ​ភាសាអសុរោះ ខ្វះវិជ្ជាជីវ: សុទ្ធតែលោក​ជញ្ជក់ឈាមរាស្ត្រជាដើម ធ្វើ​ឱ្យ​លោក​បាត់បង់កិត្តិយស ព្រោះ​តែការគិតខុសរបស់​អ្នក​កាសែត​មួយ​ចំនួនសរសេរតាម​គ្នា​ដោយ​គ្មាន​ប្រភព​និង​ឯកសារភស្តុតាង​ច្បាប់​លាស់យ៉ាង​ដូច្នេះ។

លោក ចាន់ ប៊ុនហុង ដែល​ត្រូវ​បាន​អ្នកកាសែតសរសេរ​​រិះគន់​កាល​ពីម្សិល​មិញ​ថា លោក​បើកសា​ខា​​ហាង​បញ្ចាំ​យក​ការ​ប្រាក់​ខ្ពស់កប់ពពក($100យក​ការប្រាក់$20ក្នុងមួយខែ)ស្ថិត​ក្នុង​នៅភូមិ​តាវៀន​ខាងលើនេះ ក៏បាន​ប្រាក់​តាម​ទូរស័ព្ទនៅ​ព្រឹក​ថ្ងៃទី០២ដដែលនេះថា ហាង​បញ្ចាំនោះ​មិន​មែន​ជារបស់​លោកទេ លោក​បាន​បិត​ហាង​បញ្ចាំប្រហែលមួយ​ឆ្នាំហើយ លោក​មិន​ជាប់​ពាក់ព័ន្ធក្នុង​ករណីខាង​លើ​នេះទេ វាជាការ​យល់​ច្រឡំ​របស់​ក្រុម​អ្នក​សារព័ត៌មាន​ទាំង​នោះតែប៉ុណ្ណោះ។

លោក ម៉េង ហួត ចាងហ្វាងកាសែតសៀមរាបថ្មី បាន​ប្រាប់​កាសែតកម្ពុជាសុវណ្ណភូមិនៅព្រឹកថ្ងៃទី០២កក្កដានេះថា បានជាលោក​ហ៊ានបង្ហោះ​ព័ត៌មានតាមហ្វេសប៊ុគ ព្រោះ​លោក​មាន​បណ្តាញ​រាយ​ការណ៍​ប្រាប់​លោកច្បាស់លាស់អំពីហាងបញ្ចាំនេះ តែបន្តិក្រោយ​មក​កាល​ពីថ្ងៃទី០១ម្សិលមិញ​ខាង​សមត្ថកិច្ច​ខលទូរស័ព្ទ​​សុំ​ឱ្យ​លោក​លុបអត្ថបទវិញ​សិន​។ លោកម៉េងហួតបាន​បន្ថែមថា នៅព្រឹក​ថ្ងៃទី០២កក្កដា ឆ្នាំ២០២១នេះ ខាងនគរបាល​ប៉ុស្តិ៍ស្លក្រាម​បាន​កោះ​ហៅ​លោក​ទៅ​បំភ្លឺ តែលោក​ក៏ពុំ​ទាន់​ដឹងថា ខាង​នគរបាល​ប៉ុស្តិ៍ស្លក្រាម​គេចង់​សាកសួរពីរឿងហេតុ​អ្វីនោះទេ។

លោក ទៀវ សំអុល ចាហ្វាងគេហទំព័រថ្ងៃថ្មី បាន​ប្រាប់​តាម​ទូរស័ព្ទនៅ​ព្រឹក​ថ្ងៃទី០២នេះផងដែរថា លោក​បាន​ឃើញ​លោក​ម៉េង​ហួត ចុះផ្សាយស្មាន​ថា ជាព័ត៌មានពិត​ ក៏ចាប់យក​ព័ត៌មាននោះ​មក​ផ្សាយ​បន្ត តែក្រោយ​មក​លឺថាជាព័ត៌មានមិន​ពិត​ក៏សម្រេចចិត្ត​ផ្សាយ​បក​ស្រាយ​វិញតាំង​តែពី​ម្សិល​មិញ​បាត់​ទៅហើយ។

យោង​តាម​ខ្សែអាត់​សំលេង​មួយ​របស់​ពលរដ្ឋ​ដែល​ធ្លាប់​រងការ​គៀបសង្កត់​ពី​ហាង​បញ្ចាំ​នៅក្រោយ​ផ្សារលើ​ធំថ្មីនេះ បាន​អះអាងថា ”ម្ចាស់​ហាង​បញ្ចាំនេះមាន​ខ្សែស្រឡាយ​អ្នក​ធំ​ ធ្លាប់​ថត​រូប​ជាមួយ​ថ្នាក់​ដឹកនាំធំៗ ម្យ៉ាង​វិញ​ទៀតប្រើ​អំណាច​ក្នុង​ការ​រកស៊ីដូចជា៖
          ១.ខ្ចី$100 យកការប្រាក់ $20ក្នុងមួយខែ
          ២.បង់ការយឺត១ថ្ងៃពិន័យ​$១៥
          ៣.បង់យឺត២ថ្ងៃពិន័យ$៤៥
          ៤.ខានបង់២ខែ ទៅរឹបអូសយកទ្រព្យសម្បត្តិ​​​ដល់ផ្ទះ ឬ ស៊ី​ដាច់របស់បញ្ចាំនោះតែម្តង​ ហើយ​ការ​រឹបអូសម៉ូតូដល់ផ្ទះ​ (ការបញ្ចាំកាដគ្រី) ជូន​ទៅរឹបអូស​ខ្លួន​ឯង ជូន​បញ្ជាឱ្យ​កង​កម្លាំង​ទៅ​រឹបអូសជំនួសក៏មាន។

ពលរដ្ឋ​ដែល​ជួប​ការ​លំបាក​ក្នុង​សម័យ​កាល​​កូវីដ១៩ ដែល​បាន​យក​ទ្រព្យ​សម្បត្តិ​ទៅ​ដាក់​បញ្ចាំតាម​ហាង​បញ្ចាំ ស្នើ​សុំ​ដល់​សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុង​ខេត្តសៀមរាប មេត្តាជួយ​ត្រួត​ពិនិត្យ​អំពីតម្លៃការប្រាក់ និងច្បាប់​ទំលាប់ ឱ្យបាន​សម​ស្រប​ទៅ​តាម​ផ្លូវ​ច្បាប់ផង កុំឃើញ​ពួកគាត់​ធ្លាក់អណ្តូងហើយ​ ទំលាក់ថ្មថែមពីលើ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកម៉មសូណង់ដូត្រូវបាន​គាំទ្រ​បន្ត​តួនាទី​ប្រធាន សមាគម​អ្នកប្រជាធិបតេយ្យ   អាន1735ដង សម្ពន្ឋវាយសីខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មក?...    អាន2686ដង រាស្ត្ររងគ្រោះថា៖ លោក ស៊ុំ ម៉ាប់ កំពុងតាំងខ្លួនជា ដាប ឈួន ទី២ រំលោភយកដីប្រជាពលរដ្ឋ មិនគោរ?...    អាន1852ដង តើអៀរគឹមស្រេង ជានរណា?   អាន1697ដង សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា   អាន2777ដង គ.ជ.ប​បើក​កញ្ចប់​សុវត្ថិភាព​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​នៅ​ក្រចេះ   អាន1740ដង តុលាការ​កោះ​ហៅ​តំណាង​យុវជន​បក្ស​សមរង្ស៊ី​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​៧ ធ្នូ   អាន1751ដង បទវិភាគ៖ គណបក្សប្រជាជនបាត់បង់អ្នកគាំទ្រដោយសាមន្រ្តីថ្នាក់ក្រោម   អាន1472ដង ប៉េអឹមចល័តតាមដងផ្លូវជាតិលេខ៦មិនបង្រ្កាបរថយន្តដឹក ឈើបែជាកំពុងកាងរថយន្តដឹកឈើ ទៅវិញ   អាន1862ដង លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែន?...    អាន2100ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39686នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    82019នាក់
ខែនេះ    229292នាក់
ឆ្នាំនេះ   2973596នាក់
សរុប   56572492នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:12