សមត្ថកិច្ចមិនតិចជា១០ស្ថាប័ន នៅច្រកចន្ទមូល បន្តបិទបារ៉ាស់ដើម្បីគាបយកលុយពីក្រុមអាជីវករនិងប្រជាពលរដ្ឋតាមអំពើចិត្ត?

ដោយៈ Siem Reap ត្បូងឃ្មុំ ថ្ងៃទី 24 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 09:56 នាទី ចំនួនអានៈ 2162

24/06/2021

ប្រភពពីក្រុមអាជីវករនិងប្រជាពលរដ្ឋបានឲ្យដឹងថា សមត្ថេកិច្ចដែលគាបយកលុយពីពួកគាត់មានដូចជា មន្រ្តីសាខាគយខេត្តត្បូងឃ្មុំ មន្រ្តីគយចល័ត មន្រ្តីគយប្រចាំច្រក នាយប៉ុស្តិ៍នគរបាលប្រចាំច្រក​និងប្រធានស្នាក់ការច្រកចន្ទមូល ផងដែរ។ ប្រការនេះបានធ្វើឲ្យអាជីវករដឹកជញ្ជូនកសិផលទៅស្រុកយួនតាមច្រកចន្ទមូល ក៏ដូចជាប្រជាពលរដ្ឋដឹកជញ្ជូនអុសដើមកៅស៊ូចេញទៅស្រុកយួននៅសល់កម្រៃតិចតួចបំផុត។ ផ្ទុយទៅវិញមន្រ្តីគយនិងសមត្ថកិច្ចនៅច្រកចន្ទមូល ឃុបឃិតគ្នាបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ពីស្រុកយួនយ៉ាងពេញបន្ទុក។

ប្រភពព័ត៌មានពីអាជីវករដឹកជញ្ជូនកសិផលចេញទៅស្រុកយួនតាមច្រកចន្ទមូល ឃុំកំពាន់ ស្រុកមេមត់ ក៏ដូចជាប្រជាពលរដ្ឋដែលដឹកអុសដើមកៅស៊ូចេញទៅស្រុកយួនតាមច្រកនេះបានលាតត្រដាងជាបន្តបន្ទាប់នូវអំពើពុករលួយរបស់សមត្ថកិច្ចជាច្រើនស្ថាប័ន។ ក្រុមអាជីវករនិងប្រជាពលរដ្ឋបានបញ្ជាក់ថា សមត្ថកិច្ចមិនតិចជាង១០ស្ថាប័ន បានគាបយកលុយពីពួកគាត់តាមអំពើចិត្តដោយគ្មានចេញបង្កាន់ដៃបង់ប្រាក់ឬវិក្កយបត្រត្រឹមត្រូវនោះទេ។ ហេតុនេះទើមមានសេចក្តីអំពាវនាវឲ្យលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ពិនិត្យឡើងវិញជាបន្ទាន់ព្រោះសមត្ថកិច្ចជាច្រើនស្ថាប័ននៅច្រកចន្ទមូល កំពុងប្រព្រឹត្តអំពើពុករលួយដោយរលួន។

តាមប្រភពមន្រ្តីនៅច្រកចន្ទមូលមួយចំនួនបានឲ្យដឹងថា នាយប៉ុស្តិ៍នគរបាលច្រកចន្ទមូល មានសិទ្ធិអំណាចធំធេងជាងគេក្នុងការបិទបារ៉ាស់ដើម្បីគាបយកលុយពីអាជីវករនិងប្រជាពលរដ្ឋដឹកជញ្ជូនកសិផលនិងដឹកជញ្ជូនអុសចេញទៅស្រុកយួន។ ដូច្នេះលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ មិនគួរបណ្តោយឲ្យសមត្ថកិច្ចជាច្រើនស្ថាប័ននៅច្រកចន្ទមូល រួមដៃគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹងតទៅទៀតឡើយ។ ដោយហេតុថា រហូតមកដល់ពេលនេះសមត្ថកិច្ចមិនតិចជា១០ស្ថាប័ន នៅច្រកចន្ទមូល បន្តបិទបារ៉ាស់ដើម្បីគាបយកលុយពីអាជីវករនិងប្រជាពលរដ្ឋតាមអំពើចិត្ត។បឋម

ប្រភព៖ ខ្មែរ អនឡាញ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

ព័ត៌មានដែលមានទំទាក់ទំទង

ព្យាករណ៍កម្ពស់​ទឹក​ជំនន់ថ្ងៃទី៣០​ខែតុលា​ឆ្នាំ២០១២   អាន1661ដង លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន...    អាន3715ដង វាយ​​កូនហើយ​យក​កាវវិទ្យា​សាស្រ្តបិត​ដៃ​ភ្ជាប់​​ជញ្ជាំង​ជាប់​គុគ​៩៩ឆ្នាំ   អាន1723ដង លោកស៊ិក ប៊ុនហុក សម្រេចលាឈប់ពីតំណែងជាប្រធានគ.ជ.ប ដោយសារបញ្ហាសុខភាព   អាន1715ដង អគ្គីភ័យឆាប​ឆេះផ្ទះប្រជាពលរដ្ឋ៤០-​៥០ខ្នងបណ្តាល​អោយ​មនុស្ស៧នាក់រង​របួស   អាន1749ដង ថ្ងៃនេះ​ជនបរទេស១០នាក់​ត្រូវ​បាន​បញ្ជូនខ្លួនមកតុលាការ បន្ទាប់​ពីសមត្ថកិច្ចឃាត់​ខ្លួនក?...    អាន1673ដង បទល្មើសឈើក្រញូង នៅស្រុកម៉ាឡៃដូចហែកឋិន គ្មានអ្នកបង្ក្រាប មានតែអ្នកទៅរាប់ក្បាលឡាន យកលុយព?...    អាន1739ដង ក្រសូងពត៌មានព្រមានដល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង   អាន1735ដង ស្រះចិញ្ចឹមត្រីឆ្តោរបស់ជនជាតិវៀតណាម១កន្លែងត្រូវបានកំលាំងសមត្ថកិច្ចបង្កាប   អាន1736ដង ជីវិតមនុស្ស និងទ្រព្យសម្បត្តិបានបាត់បង់ដោយគ្រោះធម្មជាតិនៅដើមឆ្នាំ២០១៣   អាន1500ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      42811នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    85144នាក់
ខែនេះ    232417នាក់
ឆ្នាំនេះ   2976721នាក់
សរុប   56575617នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:09