HRW រិះគន់​របប​ក្រុងភ្នំពេញ​ដែល​មិនបាន​ស៊ើបអង្កេត​ម៉ត់ចត់​ករណី​ចាប់​ពង្រត់​សកម្មជន​នយោបាយ​ថៃ

ដោយៈ Siem Reap Siem Reap ថ្ងៃទី 05 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 03:56 នាទី ចំនួនអានៈ 2062

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human RightsWatch) រិះគន់​អាជ្ញាធរ​កម្ពុជា ដែល​មិន​បាន​ស៊ើបអង្កេត​ដោយ​ម៉ត់ចត់​ករណី​ចាប់​ពង្រត់​សកម្មជន​នយោបាយ​ថៃ​ដ៏​លេចធ្លោ​ម្នាក់ ឈ្មោះ វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ (Wanchalearm Satsaksit) នៅក្នុង​រាជធានី​ភ្នំពេញ កាល​ពី​មួយ​ឆ្នាំមុន​។ ការរិះគន់​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​៤ ខែ​មិថុនា ចំ​ខួប​មួយឆ្នាំ​នៃ​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​របស់​សកម្មជន​នយោ​បាយ​ថៃ​រូប​នេះ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លើកឡើង​ថា រយៈពេល​មួយឆ្នាំ​មក​នេះ អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ស៊ើបអង្កេត​ដោយ​ម៉ឺងម៉ាត់​នោះ​ទេ ចំពោះ​ករណី​បាត់​ខ្លួន​ដោយ​បង្ខំ​សកម្មជន​ថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ អង្គការ​អន្តរជាតិ​មួយ​នេះ ក៏​ពិនិត្យ​ឃើញ​ថា ក្នុង​ពេល​ជាមួយ​គ្នា​នេះ អាជ្ញាធរ​រដ្ឋាភិបាល​ថៃ​បាន​ចូលរួម​ចំណែក​តិចតួច​បំផុត ក្នុង​ការ​ស៊ើបអង្កេត ឬ​ជំរុញ​ឲ្យ​មាន​ដំណើរការ​ស៊ើប​អង្កេត​ករណី​នេះ។

នាយក​អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំ​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាមស៍ (Brad Adams) លើកឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​នៅ​ថ្ងៃទី៤ មិថុនា ថា មួយឆ្នាំ​មក​នេះ ការ​បរាជ័យ​របស់​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ ក្នុង​ការ​ស្វែងរក​លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ កាន់តែ​លេចចេញ​ច្បាស់​ឡើង។ លោក​បន្ត​ថា អាជ្ញាធរ​នៃ​ប្រទេស​ទាំងពីរ កំពុងតែ​បង្ហាញ​ឲ្យ​ឃើញ​ពី​ដំណើរ​យឺតយ៉ាវ​របស់​ពួកគេ​ក្នុង​ការ​ស៊ើបអង្កេត​ដោយ​ចេតនា ទោះបីជា​ករណី​ចាប់ពង្រត់​នេះ កើតឡើង​កណ្តាល​ថ្ងៃ និង​នៅ​ចំពោះមុខ​សាក្សី​ជាច្រើន​នាក់​ក្តី។ លោក ប្រ៊ែដ អាដាមស៍ សង្កត់ធ្ងន់​ថា ភាព​ព្រងើយកន្តើយ​បែបនេះ នាំ​ឱ្យ​គេ​គិតថា រដ្ឋាភិបាល​កម្ពុជា និង​ថៃ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាត់​ខ្លួន​លោក វ៉ាន់ឆាឡឺម នេះ។

សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ មាន​វ័យ ៣៧​ឆ្នាំ ត្រូវ​បាន​ជនប្រដាប់អាវុធ​មួយ​ក្រុម​ចាប់ពង្រត់ កាលពី​ម៉ោង​ជាង​៤​ល្ងាច ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​២០២០ ក្នុង​ពេលដែល​លោក​កំពុង​ដើរ​តាមផ្លូវ​ទៅ​ទិញ​ម្ហូបអាហារ​នៅ​មុខ​ខុនដូ ស្នាក់នៅ​របស់​លោក​ឈ្មោះ មេគង្គ ហ្គាឌិន (Mekong Garden)​នៅក្នុង​ទីក្រុង​ភ្នំពេញ​។​អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ អះអាង​ថា មាន​សាក្សី​ជាច្រើន​នាក់ បាន​ឃើញ​បុរស​ប្រមាណ​បី​ទៅ​បួន​នាក់ បាន​ចាប់​រុញ​លោក វ៉ាន់ ឆាឡឺម ចូលក្នុង​រថយន្ត​ម៉ាកតូយ៉ូតា ហាយឡែនឌ័រ (Toyota Highlander)​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កម្ពុជា 2X2307 ហើយ​បើក​យ៉ាង​លឿន​ចេញ​ទៅ​បាត់​តែម្តង​។ អ្នក​រិះគន់​រដ្ឋាភិបាល​ថៃ​រូប​នេះ បាន​រត់គេច​ចេញ​ពី​ប្រទេស​កំណើត​របស់​ខ្លួន បន្ទាប់ពី​រដ្ឋប្រហារ​យោធា ឆ្នាំ​២០១៤ និង​បាន​រស់នៅ​និរទេស​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា ហើយ​លោក​នៅតែ​បន្ត​រិះគន់​រដ្ឋាភិបាល​ថៃ​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​របស់​គាត់។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២០ បងស្រី​របស់​លោក គឺ​លោកស្រី ស៊ីថាណាន់ សាតស័ក្ដិសិទ្ធិ (Sitanun Satsaksit) និង​ក្រុម​មេធាវី​ការពារ​ក្តី​របស់​គាត់ បាន​ចូល​ទៅ​បំភ្លឺ​នៅមុខ​ចៅក្រម​ស៊ើបសួរ​តុលាការក្រុង​ភ្នំពេញ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​រក​យុត្តិធម៌​ជូន​ប្អូនប្រុស។ លោកស្រី បាន​ដាក់​ភស្តុតាង​ជា​ឯកសារ​ចំនួន ១៧៧​ទំព័រ និង​ផ្តល់​សក្ខីកម្ម ជាច្រើន ដែល​បង្ហាញ​ថា លោក វ៉ាន់ឆាឡឺម បាន​ស្នាក់នៅ​ភ្នំពេញ​ពេល​ត្រូវ​បាន​គេ​ចាប់ជំរិត។

ទោះជា​បែបនេះ​ក្តី​មេធាវី​ការពារ​ក្ដី​ឱ្យ​បងស្រី​លោក វ៉ាន់ឆាឡឺម គឺ​លោក សំ ចំរើន ថ្លែង​ថា ចាប់តាំងពី​ថ្ងៃ​បងស្រី​ជនរងគ្រោះ​ចូល​បំភ្លឺ និង​ថ្ងៃ​ដាក់​ឯកសារ​នោះ​មក តុលាការ មិន​ដែល​បាន​កោះហៅ​ទៅ​បំភ្លឺ​ជាថ្មី ឬ​ជូនដំណឹង​អំពី​លទ្ធផល​នៃ​ដំណើរការ​ស៊ើបអង្កេត​នោះ​ទេ​។ លោក​បន្ត​ថា កន្លង​មក លោក​ធ្លាប់​បាន​ដាក់​លិខិត​ស្នើសុំ​បំពេញ​កិច្ច​មួយ​ចំនួន​ទៅ​តុលាការ​ដែរ ហើយ​ពេលនោះ​ចៅ​ក្រុម​ស៊ើបសួរ បាន​បញ្ជាក់​ផ្ទាល់មាត់​ថា គាត់​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ស៊ើប​ជំនួស​មួយ​រួច​ហើយ ប៉ុន្តែ​បដិសេធ​ក្នុង​ការ​បង្ហាញ​ដីកា​នោះ។ មេធាវី​រូប​នេះ បញ្ជាក់​ថា ពេល​នេះ លោក​កំពុង​ព្យាយាម​ស្នើសុំ​ពិនិត្យមើល​ដីកា​បង្គាប់​ឲ្យ​ស៊ើបសួរ​នោះ ដើម្បី​ដឹង​ឲ្យ​ច្បាស់​ថា តើ​សមត្ថកិច្ច​ក្នុង​ស្ថាប័ន​ណាមួយ​ជា​អ្នក​ទទួល​បន្ទុក​ស៊ើបសួរ ហើយ​ស៊ើបសួរ​លើ​ចំណុច​អ្វីខ្លះ៖ «យើង​កាលណា​ឯកសារ​មួយចំនួន​ក្នុងនាម​ជា​មេធាវី ហើយ​មាន​វិជ្ជាជីវៈ​ធម្មតា​អាច​ពិនិត្យ​ឯកសារ​សំណុំរឿង​ដោយ​ពេញលេញ​និង​ដោយ​គ្រប់​ជ្រុងជ្រោយ។ អ៊ីចឹង​ទៅ អត់​បាន​ពិនិត្យ​ឯកសារ​មួយចំនួន​យើង ជា​មេធាវី​របស់​ជនរងគ្រោះ បារម្ភ​ខ្លាច​ដំណើរការ​វា​អត់​បាន​ប្រព្រឹត្ត​ទៅ​បាន​រលូន ម៉ត់ចត់ និង​មាន​ប្រសិទ្ធភាព ។ យើង​ជា​មេធាវី​ក៏​មាន​ព្រួយបារម្ភ​ដែរ​លើ​ការ​យឺតយ៉ាវ ឬ​លើ​ប្រសិទ្ធភាព​នៃ​ការ​ស៊ើបសួរ»។

ទាក់ទង​ករណីនេះ អ្នកនាំពាក្យ​ប៉ូលិស​ក្រុងភ្នំពេញ លោក សាន សុខសីហា បដិសេធ​ក្នុង​ការ​ឆ្លើយតប ដោយ​លោក​បង្វែរ​ឲ្យ​សាកសួរ​ទៅ​ខាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​វិញ៖ «ដូច​ខ្ញុំ​បញ្ជាក់​អ៊ីចឹង ថា សូម​ឲ្យ​ជួយ​សួរ​ទៅ​ខាង​អគ្គស្នងការ​នគរបាល​ជាតិ ព្រោះ​ការងារ​នេះ​នៅ​ខាងលើ​គេ​អ្នក​ធ្វើការងារ​នេះ»។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក ឆាយ គឹមខឿន និង​អ្នកនាំពាក្យ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល ជាច្រើន​លើក ប៉ុន្តែ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល​នោះ​ទេ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា លោក​យល់ស្រប​ចំពោះ​ការ​លើកឡើង​របស់​អង្គការ​យូមែន រ៉ៃត៍ វ​ច្ឆ ព្រោះ​ករណី​របស់​លោក វ៉ាន់ ឆាឡឺម បាន​កើតឡើង​មួយឆ្នាំ​ទៅ​ហើយ ប៉ុន្តែ​អាជ្ញាធរ​កម្ពុជា​ទាំង​នៅ​ដំណាក់កាល​នគរបាល​យុត្តិធម៌ និង​រហូត​ចូល​ដល់​ស្ថាប័ន​តុលាការ ក៏​នៅ​មិន​ទាន់​បំភ្លឺ​ករណីនេះ​ឱ្យ​បាន​ច្បាស់លាស់ ជាពិសេស​អំពី​ដំណើរការ និង​លទ្ធផល​ស៊ើបអង្កេត ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​ជនរងគ្រោះ​មាន​ទំនុកចិត្ត​នោះ​ទេ។ លោក យល់​ថា អាជ្ញាធរ​កម្ពុជា គួរតែ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ ដោយមាន​ការចូលរួម​ពី​អង្គការសហប្រជាជាតិ និង​អ្នកជំនាញ​ឯករាជ្យ ដើម្បី​ឱ្យ​សាធារណជន និង​សហគមន៍​អន្តរជាតិ អាច​ជឿ​ទុកចិត្ត​បាន និង​បញ្ជៀស​ការរិះគន់ ឬ​ការ​ចោទប្រកាន់​ផ្សេងៗ៖ «​ចង់​មិន​ចង់​គេ​មានការ​រិះគន់​អ៊ីចឹង​ហើយ ក៏ប៉ុន្តែ​បើសិន​ខាង​កម្ពុជា​យើង មិន​ចង់​ឲ្យ​មានការ​រិះគន់​គឺ​ទាល់តែ​ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ចការងារ​នេះ ហើយ​បង្ហាញ​ទៅ​ក្រុម​គ្រួសារ ឬក៏​សាធារណជន​ថា ខ្លួន​បាន​ធ្វើ​កិច្ច​ការងារ​នេះ​ដោយ​យកចិត្តទុកដាក់​ហើយ​ក្នុង​លក្ខណៈ​ណាមួយ​ដែល​គេ​ជឿទុក​ចិត្ត​បាន ប៉ុន្តែ​យើង​ឃើញ​ហើយ​ដូច​អត់​មាន​ឃើញ​អ្វី​ជា​ដុំកំភួន​សោះ​»។

កន្លង​មក ស្ថាប័ន​ជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ក៏​ខ្វាយខ្វល់​យ៉ាង​ខ្លាំង​អំពី​ជោគវាសនា​របស់​លោក វ៉ាន់ ឆាឡឺម និង​បាន​ផ្ញើ​លិខិត​ផ្លូវការ​ចំនួន​២​លើក​ជូន​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្នើសុំ​ឲ្យ​ផ្តល់​ព័ត៌មាន​ទាំងឡាយ​ជុំវិញ​ការ​បាត់​ខ្លួន​សកម្មជន​ថៃ​រូប​នេះ​នៅ​រាជធានី​ភ្នំពេញ។ ទោះជា​យ៉ាងណា អាជ្ញាធរ​កម្ពុជា​មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណើ​នោះ​នៅឡើយ​ទេ។

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ លោក ប្រ៊េដ អាដាមស៍ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​និង​ថៃ មិន​អាច​លុបបំបាត់​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ លោក វ៉ាន់ឆាឡឺម បាន​ឡើយ​។ លោក អំពាវនាវ​ដល់​រដ្ឋាភិបាល​បរទេស និង​ម្ចាស់​ជំនួយ​ទាំងឡាយ ត្រូវតែ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​ថៃ ឱ្យ​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​គ្រប់បែប​យ៉ាង ដើម្បី​ស្វែងរក​លោក វ៉ាន់ឆាឡឺម និង​ផ្តល់​យុត្តិធម៌​សម្រាប់​គាត់ និង​គ្រួសារ​របស់​គាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រភពព័ត៌មានៈ RFA

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  ព័ត៌មានអន្តរជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ដំណឹងជ្រើសរើសបុគ្គលិក    អាន1983ដង នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវ​បានគេសង្ស័យថា ជាអ្នកនៅ​ពីក្រោយខ្នងប៉េអឹមរកស៊ីដឹកឈើក្រញូងម?...    អាន1691ដង ខ្សែភ្លើងឆក់ស្លាប់ជាងឈើម្នាក់ម្ចាស់សណ្ឋាគារPARK HYATTម្ចាស់ហាមឃាត់    អាន1605ដង ​ប្រ​ធា​ន​ម​ន្ទីរ​ទេស​ចរ​ណ៍​ខេត្ត​កោះកុង​ អ​ង្កន់​ដីល​ក់ឬ​ជួ​លតា​ម ​អំ​ពើ​ចិ​ត្ត   អាន1766ដង ពិតជាខ្មាស់គេជាងលិចពងទៅទៀត!   អាន1820ដង មេប៉េអឹមស្រុកត្រពាំងប្រាសាទឃាត់ខ្លួនអ្នកកាសែតគ្រាន់តែអ្នកកាសែថតរថយន្តរបស់ខ្លួន   អាន1724ដង អគ្គីភ័យបានបំផ្លាញផ្ទះពលរដ្ឋជាច្រើនខ្នងក្នុងភូមិឬស្សីក្នុងខណ្ឌមានជ័យ   អាន1579ដង ពិធីសម្ភោធន៍ការិយាល័យគណៈគ្រូពេទ្យ   អាន1686ដង សម្តេចម៉ែយាងចូលរួមពិធីជួបជុំរបស់មហាជន នៅមុខព្រះបរមរាជវាំង   អាន1506ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1872ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39686នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    82019នាក់
ខែនេះ    229292នាក់
ឆ្នាំនេះ   2973596នាក់
សរុប   56572492នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:12