វិនាសកម្មព្រៃលិចទឹកបឹងពារាំងដោយជនទុច្ចរិត

ដោយៈ Siem Reap Siem Reap ថ្ងៃទី 20 ខែ 05 ឆ្នាំ 2021 វេលាម៉ោង 11:54 នាទី ចំនួនអានៈ 1729

ព្រៃលិចទឹកជម្រកត្រីពងកូននៅរដូវវស្សា ជម្រកសត្វស្លាប និងជីវ:ចម្រុះគ្រប់ប្រភេទ នៅតំបន់អភិរក្សបឹងពារាំង ស្ថិតក្នុងសង្កាត់សៀមរាប និងសង្កាត់ជ្រាវ ក្រុងសៀមរាប ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ តាំងតែពីថ្ងៃទី១៣ ខែឧសភា រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ អស់ប្រហែល៥៥ហិចតា។

ឡានទឹកពន្លត់អគ្គីភ័យជាច្រើនគ្រឿង របស់ស្នងការនគរបាលខេត្តសៀមរាប របស់កងរាជអាវុធហត្ថខេត្តសៀមរាប របស់អាជ្ញាធរអប្សរា និងគ្រឿងចក្ររបស់ឯកឧត្តមសៀងណាំ បានសហការគ្នាដើម្បីពន្លត់អគ្គីភ័យខាងលើនេះ។

បើទោះជាមានឡានពន្លត់អគ្គីភ័យដ៏ច្រើនសន្ធឹកសន្ធាប់នេះក៏ដោយ ក៏ពុំអាចពន្លត់ភ្លើងឆេះព្រៃនេះបានមួយរយភាគរយដែរ អាចគ្រប់គ្រងស្ថានការណ៍បានត្រឹមតែ៨០ភាគរយតែប៉ុណ្ណោះ ព្រោះភ្លើងឆេះងំនៅក្នុងដីល្បាប់ខាងក្រោម ម្យ៉ាងវិញទៀតឆេះជាច្រើនកន្លែងក្នុងពេលតែមួយ ហើយព្រៃស្តុកគ្មានផ្លូវសម្រាប់ឱ្យឡានពន្លត់អគ្គីភ័យចូល ដែលជាហេតុធ្វើឲ្យមានការលំបាកយ៉ាងខ្លាំង សម្រាប់ក្រុមពន្លត់អគ្គីភ័យខាងលើនេះ។

តែក៏ជាកុសលផលបុណ្យ នៅយប់ថ្ងៃទី១៨ មានភ្លៀងធ្លាក់មួយមេតូច និងយប់ថ្ងៃទី១៩ ភ្លៀងបានធ្លាក់មួយមេធំទៀត ធ្វើអោយភ្លើងឆេះព្រៃ រលត់មួយរយភាគរយ។

លោក ក្អោបរ៉ន ចៅសង្កាត់ជ្រាវបានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិកាលពីថ្ងៃទី១៨ ម្សិលមិញថា ភ្លើងឆេះព្រៃនេះគឺបណ្ដាលមកពីមានអ្នកកាប់រុករានទន្ទ្រានយកព្រៃលិចទឹក ហើយបានដុតរាលឆេះមកពីខាងសង្កាត់សៀមរាបមុន។ លោកក្អោបរ៉នបានបន្តថា មុខសញ្ញាអ្នកឈូសឆាយនិងដុតព្រៃលិចទឹកខាងលើនេះ ខាងសមត្ថកិច្ចបានកំណត់អត្តសញ្ញាណរួចហើយ លោកមានសង្ឃឹម៨៥ភាគរយ ថានឹងអាចចាប់ជនល្មើសបាន។

លោក ទាគឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍កាលពីថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២១ម្សិលមិញថា បារីបើគ្មានអ្នកដុតវាក៏មិនឆេះដែរ។

លោក នួនពុទ្ធារ៉ា អភិបាលគណអភិបាលក្រុងសៀមរាប និងឯកឧត្តម ទៀសីហា អភិបាលគណៈអភិបាលខេត្តសៀមរាប បានចុះផ្ទាល់ដល់កន្លែងឆេះព្រៃ កាលពីយប់ថ្ងៃទី១៨។ លោកអភិបាលក្រុងនិងឯកឧត្តមអភិបាលខេត្ត កំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងករណីភ្លើងឆេះព្រៃខាងលើនេះ។

ពលរដ្ឋក្នុងខេត្តសៀមរាប សង្ឃឹមថា សមត្ថកិច្ចពាក់ព័ន្ធនិងមន្ត្រីជំនាញ អាចវែកមុខជនល្មើស យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដើម្បីកុំឲ្យបុគ្គលដទៃទៀត ធ្វើត្រាប់តាម៕ ដោយ: ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកសមរង្ស៊ី បន្ទន់ឥរិយាបទព្រោះចង់​ចូលស្រុកខ្មែរវិញ   អាន1945ដង បរិយាយថ្ងៃនេះ៖ រដ្ឋាភិបាលគួរតែបិតក្រុមហ៊ុនរថយន្តក្រុងដែលយកថ្លៃហួសហែតពេលបុណ្យទាន   អាន1735ដង លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា   អាន2544ដង ការលើកលែងទោស​លោកសមរង្ស៊ី ​អាច​និយាយ​គ្នា​បាននៅ​ក្រោយ​ការ​កាន់​មរណទុក្ខ​សម្តេចឪ   អាន1709ដង ឈើមួយរថយន្តត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីចាប់បានទាំងព្រឹក   អាន1658ដង កម្មវិធី និងកាលអាកាស ព្រឹត្តិការណ៍អង្គរសង្គ្រាន ២០១៥   អាន1924ដង លោកជំទាវ លី អ៊ុំអេង ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចក្តីហើយ   អាន1660ដង ឆក់ការបូបស្ត្រីបរទេសបានសម្រេចជិះម៉ូតូរត់ដួល បែកក្បាលទៅមុខលែងរួច   អាន1701ដង សាលាឧទ្ធរណ៍ដោះលែងលោកម៉មសូណង់ដូនៅថ្ងៃទី១៦   អាន1688ដង ត្រួតពិនិត្យរថយន្តលោក ខេមរៈ សិរីមន្ត រកភ្លើងឡាហ្សែរ    អាន1708ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39242នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81575នាក់
ខែនេះ    228848នាក់
ឆ្នាំនេះ   2973152នាក់
សរុប   56572048នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:02