ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
លិខិតឆ្លើយតប
ជូនចំពោះលោក គង់ បឹប ប្រធានក្រុមប្រឹក្សាសង្កាក់ជ្រាវ
ខ្ញុំបាទ ផ្លុង រ៉េត ចាងហ្វាងកាសែត កម្ពុជាសុវណ្ណភូមិ មានកិត្តិយសសូមឆ្លើយតបទៅលោក គង់ បឹប ប្រធានក្រុមប្រឹក្សាសង្កាត់ជ្រាវវិញថា ខ្ញុំបាទពុំអាចសរសេរអត្ថបទសុំទោសលោកជាសាធារណៈទៅតាមការស្នើរសុំរបស់លោកបានទេដោយហេតុថា៖
១.អត្ថបទដែលខ្ញុំបានសរសេរចុះផ្សាយនៅលើគេហទំព័រ កម្ពុជាសុវណ្ណភូមិ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៨និង១៩ នាទីព្រឹក ក្រោមចំណងជើងថា ”ចៅសង្កាត់ និង ក្រុមប្រឹក្សាសង្កាត់ជ្រាវម្នាក់ជំពាក់លុយគេជាង៣០ម៉ឺនដុល្លារអត់ព្រមសង“ ពត៍មាននេះជាពត៍មានពិត។
២.លោក ជា គឹមឆែ (ហៅស៊ីន) ដែលជាដើមបណ្តឹងរដ្ឋប្បវេណី (ជនរងគ្រោះ) បានផ្តល់សិទ្ធិ និង បានផ្តល់ឯកសារដល់ខ្ញុំក្នុងការចុះផ្សាយមានដូចជា ពាក្យបណ្តឹង ដែលបានដាក់ទៅសាលាដំបូងខេត្តសៀមរាប លេខ ៤៦ ចុះថ្ងៃទី០៤ ខែគុម្ភ: ឆ្នាំ២០២០ និង ដីកាកោះរបស់សាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី១៨ ខែគុម្ភ: ឆ្នាំ២០២០ អោយដើមចោទឈ្មោះ ជា គឹមឆែ និង សហចុងចម្លើយឈ្មោះ គង់ បឹប ឈ្មោះ ក្អោប រ៉ន ចូលខ្លួនដោះស្រាយនៅសាលាដំបូងខេត្តសៀមរាប ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។
៣.ខ្ញុំបាទ ផ្លុងរ៉េត ចាងហ្វាងកាសែត កម្ពុជាសុវណ្ណភូមិ គ្មានចេតនាធ្វើអោយប៉ះពាល់ដល់កិត្តិសយរបស់លោក គង់ បឹប ប្រធានក្រុមប្រឹក្សាសង្កាត់ជ្រាវ និង លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវនោះទេ តែការចុះផ្សាយនេះគឺគ្រាន់តែជួយស្វែងរកយុត្តិអោយជនរងគ្រោះឈ្មោះ ជា គឹមឆែ (ហៅស៊ីន) ដែលបានពឹង អោយខ្ញុំជូយផ្សាយដើម្បីជម្រុញស្ថាប័នតុលាការអោយពន្លឿនក្នុងការចេញសេចក្តីសម្រេចអោយលោក គង់ បឹប និង លោក ក្អោមរ៉ន ឆាប់បានសងប្រាក់ដែលជំពាក់គាត់តែប៉ុណ្ណោះ។
អាស្រ័យដូចបានជំរាបជូនខាងលើនេះប្រសិនបើលោក គង់ បឹប ប្រធានក្រុមប្រឹក្សាសង្កាត់ជ្រាវ មិនពេញចិត្តចំណុចណាមួយក្នុងអត្ថបទដែលខ្ញុំបានចុះផ្សាយ លោកអាចសរសេរលិខិតបំភ្លឺបកស្រាយ ផ្ញើមកខ្ញុំបាទ (ផ្លុងរ៉េត) នោះខ្ញុំនឹងធ្វើការផ្សព្វផ្សាយជូនលោកមិនរារែកឡើយ។
សូមលោក គង់ បឹប ទទួលនូវការរាប់អានដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ ហើយក៏សូមជូនពរលោកអោយមានសុខភាពល្អ និង ទទួលបានជោគជ័យគ្រប់ភារកិច្ច៕
សៀមរាប ថ្ងៃទី២៦ ខែគុម្ភ: ឆ្នាំ២០២០
ចាងហ្វាងកាផ្សាយ
ផ្លុង រ៉េត
ចុចលើលីង (Link) នេះដើម្បីមើលអត្ថបទ កាលពីថ្ងៃទី២២ ខែតុល ឆ្នាំ២០២០
ថ្ងៃនេះ | 35653 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 77986 | នាក់ |
ខែនេះ | 225259 | នាក់ |
ឆ្នាំនេះ | 2969563 | នាក់ |
សរុប | 56568459 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:56 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net