ចៅសង្កាត់ និង ក្រុមប្រឹក្សាសង្កាត់ជ្រាវម្នាក់ជំពាក់លុយគេជាង៣០ម៉ឺងនដុល្លារអត់ព្រមសង

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 22 ខែ 10 ឆ្នាំ 2020 វេលាម៉ោង 08:19 នាទី ចំនួនអានៈ 1851

គម្រោង​បារាយណ៍សិប្បនិមិ្មតស្ថិត​ក្នុង​សង្កាត់ជ្រាវ​ក្រុង​សៀមរាប​​ដែល​គេ​អោយ​ឈ្មោះ​ថា ”យកស្លឹកត្នោតខ្ចប់​ស្ករ​ត្នោត ឬ ធ្វើនុំអត់ម្សៅ“ របស់សម្តេច​ព្រះ​សង្ឃ​រាជ ​ទេព​វង្ស កាល​ពី​ឆ្នាំ២០១៩ ដែលមាន​លោក គង់មង្គល ក្មួយ​សម្តេច​ព្រះសង្ឃរាជផ្ទាល់ មាន​ទួនាទី​ជា​ប្រ​ធាន​សហគមន៍​ប្រើប្រាសទឹកសង្កាត់ជ្រាវ លោក ក្អោមរ៉ន ចៅ​សង្កាត់​ជ្រាវ និងលោក គង់បឹប ប្រ​ធាន​ក្រុម​​ប្រឹក្សាសង្កាត់ជ្រាវ ជាអ្នក​ដឹកនាំគម្រោងផ្ទាល់បានបរា​ជ័យ​​យ៉ាង​អាម៉ាស់​ដោយដោយ​អាជ្ញា​ធរ​​ចុះបិត​ព្រោះ​គ្មាន​ច្បាប់ទម្លាប់​ត្រឹម​ត្រូវ ​បន្សល់ទុក​នូវ​បំណុលជំពាក់​ម្ចាស់​គ្រឿង​ចក្រ​បួន​ក្រុម​ដែល​មាន​ចំនួន​​ទឹកប្រាក់សរុប​ជាង​៣០ម៉ឺន​ដុល្លារ​អាមេរិក ហើយ​មិន​ព្រមសងរហូត​ដល់បច្ចុប្បន្ននេះ។

លោក ជា គឹមឆែ (ហៅស៊ីន) ដែលជាម្ចាស់គ្រឿងចក្រ​ម្នាក់​​​ក្នុង​ចំណោម​បួននាក់បានដាក់ពាក្យ​បណ្តឹងចូល​តុលាការខេត្តសៀមរាបសុំអោយ​តុលាការចេញ​សាលក្រម​សម្រេច ទាម​ទា​លក្ខខណ្ឌ​បីចំណុច​​កាល​ពីថ្ងៃទី​០៤ខែ​គុម្ភ:ឆ្នាំ២០២០ដើម្បី​ទាមទាបំណុល​ពីលោក​ ក្អោមរ៉ន និង លោក គង់បឹប នូវ​ចំណែកទឹក​ប្រាក់​​របស់ខ្លួន​ដែលមានចំនួនសរុប​ ១៣៤៦១៣.៧USD (ដប់បី​ម៉ឺន​បួន​ពាន់​ប្រាំមួយរយដប់បីចុចប្រាំពីរដុល្លារអាមេរិក) ទាមទា​សំណង​ជម្ងឺចិត្ត ១០០០០០.០០USD (ដប់ម៉ឺនដុល្លារអាមេរិក) និង សេវាមេធាវីចំនួន ២០០០០.០០USD (ពីរម៉ឺនដុល្លារអាមេរិក) តែ​ជា​អកុ​សល្យរហូតមក​ដល់ថ្ងៃនេះលោក ជា គឹមឆែ នៅ​តែ​ពុំទាន់បានទទួលសំណងនៅឡើយ ដោយ​លោក ក្អោបរ៉ន និង លោក គង់បឹង សន្យាខ្យល់ថា​ចាំថ្ងៃនេះ​ថ្ងៃនោះ​តែ​រហូត។

សូមរំលឹកផងដែរថា ដីព្រៃលិចទឹក​ចំនួន​២៨៨ហិចតាក្នុង​អាងស្តុកទឹក ស្ថិត​ក្នុង​សង្កាត់ជ្រាវក្រុង​សៀមរាប ត្រូវ​បាន​ឈួសឆាយ​​បំផ្លាញ ហើយ​ជីកកកាយ​ដយក​ដីលក់ យកលុយ​ដាក់​ហោប៉ៅ​ផ្ទាល់​ខ្លួន​ដោយ​បុគ្គលបីរូបដែលមានឈ្មោះថា គង់មង្គល ក្អោបរ៉ន និង គង់បឹប​ ខាងលើនេះ ត្រូវ​បាន​ក្លាយ​ជាវាលរហោលឋាន និង រណ្តៅជ្រៅៗ ដែលជាហានីភ័យដល់មនុស្ស​លោក និង សត្វ​គោ​ក្របី នូវ​រដូវវស្សាផង ហើយ​បាន​ក្លាយជាគម្រោងមេម៉ាយឥតខ័ណ្ឌស្លារហូតដល់បច្ចុប្បផង។

លោក ជា គឹមឆែ (ហៅស៊ីន) ដើមចោទ ជា​ម្ចាសគ្រឿង​ចក្រ​ដែលរងនូវ​ការខាតបង់ថវិការ​ផ្ទាល់​ខ្លួន​ក្នុង​កិច្ច​សន្យា​កាយ​ដី​ធ្វើ​បារាយណ៍សិប្បនិម្មិតខាង​លើ​បាន​សុំអង្វ​រទៅ​ល្ថាប័នតុលាការ​ខេត្ត​សៀម​​រាប​មេត្តាជួយ​ផ្តល់យុត្តិធម៌ជូនលោកដោយ​ចេញ​សាលក្រម​សម្រច​អោយ​លោក ក្អោមរ៉ន និង លោក គង់បឹប ដែលជាសហចុង​ចម្លើយ ក្នុងរឿងក្តី​រដ្ឋប្បវេណីលេខ ៤១​ ចុះថ្ងៃទី០៤ ខែគុម្ភ: ឆ្នាំ២០២០ អោយសង​លុយ​ដែលជំពាក់លោ​ក​ទាំងអស់ដែលមាន​រៀប​រាប់ខាងលើ​ សង​សំ​ណង​ជម្ងឺ​ចិត្ត និង សងថ្លៃ​សេវាមេធាវីដល់​លោក​អោយ​បានឆាប់ៗផង​ ព្រោះ​លោក​មានការខ្វះខាត​ត្រូវ​ការថវិការទាំងនោះជាចំាបាច់៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សាកលវិទ្យាល័យមួយក្នុងខេត្តសៀមរាបកំពុងទទួលការរិះគន់ពី សិស្ស និស្សិត និងមហាជន   អាន3340ដង លោក យឹម សារីន ត្រូវបានពលរដ្ឋចោទថាឈូសផ្ទះ និងឈូសផលដំណាំរបស់ពួកគាត់   អាន2051ដង លោក គួក ទាហានភូមិភាគ៥ គ្រប់គ្រងច្រករបៀងព្រំដែនសេះងាប់ បើកដៃឲ្យឈ្មួញថៃនិងឈ្មួញខ្មែរនាំទ?...    អាន1161ដង សាលាអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា ប្រកាសអញ្ជើញមហាជនចូលទស្សនាផ្សារប្រឌិត...    អាន1028ដង លោកសុរិយាប្រាសាទស៊ូប៊ែឌី នឹងអមដំណើរលោកសមរង្ស៊ី និងលោកកឹមសុខា ទៅតុលាការក្រុង   អាន1630ដង អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់   អាន2208ដង រន្ទះចង្រៃប្រល័យនារីក្រមុំ២នាក់   អាន1677ដង ពលរដ្ឋជាង៤០គ្រួសារ ចោទថា អាជ្ញាធរអប្សរា ព័ទរបងយកដីរបស់គាត់   អាន1750ដង កម្លាំងចម្រុះចុះឃាត់គ្រឿងចក្រកាយដីលក់ក្រោមលេសថាធ្វើបារាយណ៍   អាន1827ដង អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅទល់មុខ CTN   អាន1771ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      42941នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    85274នាក់
ខែនេះ    232547នាក់
ឆ្នាំនេះ   2976851នាក់
សរុប   56575747នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:15