ក្រុមនិស្សិតពេទ្យស្ម័គ្រចិត្ត អូស្ត្រាលី បានមកដល់មជ្ឃមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាប ដោយមានការទទួល ស្វាគមន៍ ពីលោកវរសេនីយ៍ឯក យ៉ាង និល នាយករដ្ឋបាល តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឃមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាប និងក្រុមការងារ នាព្រឹកថ្ងៃអង្គារ៍ ១៥រោចខែកក្តិក ព ស ២៥៦៣ ត្រូវនិងថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១៩។
ក្នុងកិច្ចស្វាគមន៍ លោកវរសេនីយ៍ឯក យ៉ាង និល បានថ្លែងថា៖ នេះជាលើកទី ២៨ ដែលក្រុមនិស្សិតស្ម័គ្រចិត្តអូស្ត្រាលី បានចុះកម្មសិក្សាក្នុង មជ្ឃមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាប លោកបានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលអូស្ត្រាលី តែងតែគិតដល់ពីសុខទុក្ខ ប្រជាពលរដ្ឋកម្ពុជា ដោយបានបញ្ជូន ក្រុមនិស្សិតស្ម័គ្រចិត្ត ជាបន្តបន្ទាប់ នាំមកនូវបទពិសោធន៍ល្អៗ ដើម្បីចែករំលែកនិងបង្រៀនបន្ថែម ពីវិធីសាស្រ្តការថែរទាំសុខភាព ដល់ក្មួយៗសិក្សានុសិ្ស និង បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោក ឈាន វិឆៃ អ្នកដឹកនាំក្រុមនិស្សិតពេទ្យស្ម័គ្រ បានថ្លែងថា៖ ក្រុមនិស្សិតពេទ្យស្ម័គ្រចិត្ត មានគ្នា១៦នាក់ បានមកចុះកម្មសិក្សា នៅក្នុងឃុំបាល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប រយះពេល ២៥ថ្ងៃ ចាប់ពីថ្ងៃ២៦វិច្ឆិកា ដល់ថ្ងៃទី២១ខែធ្នូរឆ្មាំ២០១៩។
លោកបញ្ជាក់ថា៖ ក្រុមនិស្សិតពេទ្យចិត្តនឹងព្យាយាម ចុះជួបបងប្អូនប្រជាពលរដ្ឋ អោយបានគ្រប់ខ្នងផ្ទះ តាមសាលារៀន និង មណ្ឌលសុខភាព ដើម្បីចែករំលែកនូវបទពិសោធន៍ ទាក់ទងទៅនិងការថែទាំផ្នែកសុខភាព ជូនដល់បងប្អូនប្រជាពលរដ្ឋតាមភូមិ និងដល់សិស្សសាលា ដើម្បីពង្រីកចំណេះដឹងបន្ថែមទៀត។
ដោយមានក្តីសង្ឃឹមថា៖ បងប្អូនប្រជាពលរដ្ឋនិងទទួលបាននូវចំណេះថ្មីៗ យកទៅអនុវត្តន៍នៅក្នុងគ្រួសារ ដើម្បីថែរទាំសុខភាពអោយបានល្អគ្រប់ៗគ្នា នាំអោយបងប្អូនប្រជាពលរដ្ឋ មានឳកាសប្រកបរបប្រចាំថ្ងៃកាន់តែច្រើន ចូលរួមលើកកំពស់ជីវភាពក្នុងក្រុមគ្រួសារ៕ ដោយ៖ កែវ សំណាង
ថ្ងៃនេះ | 38843 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 81176 | នាក់ |
ខែនេះ | 228449 | នាក់ |
ឆ្នាំនេះ | 2972753 | នាក់ |
សរុប | 56571649 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:49 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net