កម្មវិធីចែករំលែកចំណេះដឹង ស្តីពី ការលើកកម្ពស់សេរីភាពបញ្ចេញមតិ ដែលបានរៀមចំឡើងដោយ សមាគមអាដហុ ក្រោយជំនួយឧបត្ថមដោយ សហភាពអឺរ៉ុប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០១៩ នៅសាលារៀនវត្តដំណាក់ ស្ថិតក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប មានចំនួនសិក្ខាកាមចំនួន៣១នាក់។
ក្នុងវគ្គបណ្តុះបណ្តាលនេះ ផ្តោផ្តោតលើប្រធានបទបីសំខាន់ៗគឺ ទី០១.សេរីភាពមូលដ្ឋាន ទី២.សិទ្ធិមូលដ្ឋាន និង ទី៣.សុវត្ថិភាពបច្ចេកវិទ្យា។
សេរីភាពមូលដ្ឋាន ចែកចេញជាបីធំគឺ ទី០១.សេរីភាពក្នុងការបញ្ចេញមតិ ទី០២.សេរីភាពប្រមូលផ្តុំ និងទី០៣.សេរីភាពបង្កើតសមាគម។
សិទ្ធិមូលដ្ឋានចែកចេញជាប្រាំគឺ ទី០១.សិទ្ធិពលរដ ទី០២.សិទ្ធិនយោបាយ ទី០៣.សិទ្ធិសង្គម ទី០៤.សិទ្ធិសេដ្ឋកិច្ច និងទី០៥.សិទ្ធិវប្បធម៌។
ក្នុងនោះសិក្ខាកាមដែលបានចូលរួមមកពីបណ្តារស្រុកនានាក្នុងខេត្តសៀមរាប និង នៅក្នុងក្រុងសៀមរាប ខ្លះមកពីសមាគម សហគម អ្នកកាសែត មានប្រុសស្រី ក្មេងចាស់ ចំនួន៣១នាក់ ដែលបង្រៀនដោយ លោកគ្រូ ច័ន្ទ ចំរើន ប្រធានអង្គការអាដហុកប្រចាំខេត្តសៀមរាប និង ជួយរៀបចំដោយលោកស្រី នុត ចំរើន សហការីអង្គការអាដហុក។
អ្នកដែលបានចូលរួមក្នុងវគ្គចែករំលែកចំណេះដឹងនេះ ទទួលបានថ្លែបាយ ថ្លៃធ្វើដំណើរ និងថ្លៃស្នាក់នៅ សម្រាប់អ្នកមកពីស្រុកផ្សែង ក្រៅពីក្រុងសៀមរាប ឯអ្នកនៅក្នុងក្រុងទទួលបានតែថ្លៃបាយ និងថ្លៃធ្វើដំណើរតែប៉ុណ្ណោះ។
គេសង្កេតឃើញជាស្តែងថា កម្មវិធីខាងលើនេះ អ្នកដែលបានចូលរួម មានការសប្បាយរីករាយ ក្នុងការទទួលយកចំណេះដឹង ដើម្បីយកទៅចែករំលែង ដល់ប្រជាពលរដ្ឋដែលមិនបានមកសិក្សា និង ដើម្បីចូលរួមអោយសង្គមមានការគោរពសិទ្ធិសេរីភាព អោយកាន់តែប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងការរក្សាសុខសន្តិភាព អោយបានឋិតថេចេរកាលតរៀងទៅអើយ៕ ដោយ:ផ្លុង រ៉េត
ថ្ងៃនេះ | 36028 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 78361 | នាក់ |
ខែនេះ | 225634 | នាក់ |
ឆ្នាំនេះ | 2969938 | នាក់ |
សរុប | 56568834 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:07 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net