ប្រជាពលរដ្ឋ៨គ្រួសារអំពាវនាវសុំអាជ្ញាធរក្រុងនិងខេត្តជួយពួកគាត់ផង

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 08 ឆ្នាំ 2019 វេលាម៉ោង 06:14 នាទី ចំនួនអានៈ 1726

ប្រជាពលរដ្ឋ​៨គ្រួសារ​ស្ថិតនៅក្នុង​ភូមិ ពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុង​សៀមរាប បារម្ភថា អាជ្ញាធរធ្វើ​ការ​រុះរើ​ផ្ទះទាំង​៨ខ្នងរបស់​ពួកគាត់ ដោយ​គ្មានការ​ដោះ​ស្រាយ​គោល​នយោ​បាយជូនពួនគាត់ បើទោះ​ជាពួកគាត់​រស់នៅ​លើ​ដីនេះ២៧ឆ្នាំហើយក៏ដោយ។​

ប្រភពពីប្រជាពល​រដ្ឋបាន​ប្រាប់ កាសែត​កម្ពុជាសុវណ្ណភូមិថា ស្ពាន​ថ្មថ្មីមួយ​បានសាសង​ឡើង​ដោយ​ចំណាយថវិការរបស់​ព្រះចៅ​អភិការវត្តពោធិ៍​បន្ទាយជ័យ ស្ថិត​ក្នុង​អាស័យ​ដ្ឋានខាងលើ ហើយ​ស្ពាន​ថ្ម​នេះ ធ្វើ​ខុស​ប្លង់ ខុស​បច្ចេកទេសទាំងស្រុង ព្រោះ​ស្ពាន​នេះបាន​សាងសង់ខុស​ផ្លូវ​ដែល​ពលរដ្ឋ​បើក​បរ​រាល់ថ្ងៃ សាងសង់​ឡើង​បុក​ចំផ្ទះ​ប្រជាពលរដ្ឋ​៨ខ្នង​ និង​មាន​កម្ពស់​ខ្ពស់​ខុស​បច្ចេកទេស ខុសពីប្លង់​ដែល​បាន​គូ។ ពលរដ្ឋ​បន្តថា គណកម្មការ​អាចារ្យវត្ត បាន​ស្នើ​សុំ​អោយ​លោក​ចៅ​សង្កាត់​សៀមរាប ប្រាប់​ប្រជាពលរដ្ឋ​អោយ​រុះ​រើ​ផ្ទះ​ចេញ ដោយ​អះអាង​ថា ផ្ទះ​ទាំង​៨ខ្នង​នេះ ធ្វើ​លើដីរបស់វត្តពោធិ៍បន្ទាយជ័យ។

ពលរដ្ឋ២គ្រួសារក្នុង​ចំណោម​៨គ្រួសារ បាន​អោយដឹងថា ដីដែល​ពួកគាត់​រស់​នៅ​នេះ គាត់​បាន​ទិញ​ពីអ្នក​ផ្សេងជាង​២០ឆ្នាំហើយ ចំណែក៦គ្រួសារទៀត ពួកគាត់​ក៏បាន​ប្រាប់ថា បាន​រស់នៅ​២៧​ឆ្នាំ​ហើយដែរ តែ​មិន​មាន​ប្លង់កម្មសិទ្ធទេ ព្រោះ​កាល​គេ​ចុះ​ធ្វើ​ប្លង់​រឹង ខាង​គណកម្ម​ការ​អាចារ្យ​វត្ត​ ប្តឹង​ទាស់​ថា ជាដីរបស់​វត្ត ទើប​ខាង​សូយោដី​គេ​ចាត់​ទុក​ថាដី​នេះ ជាដី​មាន​ទំនាស់ ពុំ​ទាន់​អាច​ធ្វើ​ប្លង់​បាន​ទេ។

ប្រជាពលរដ្ឋ​ទាំង​៨គ្រួសារនេះ បាន​ប្រាប់​ថា ពួក​គាត់​មិន​ជំទាស់​ទេ បើ​រដ្ឋ​ត្រូវ​ការ​ដី​របស់​ពួកគាត់ តែ​ពួក​គាត់​សុំ​អោយ​មាន​ការ​ដោះ​ស្រាយ​គោលនយោបាយជូន​ពួក​គាត់​ផង ព្រោះ​ដី​នេះ​ពួកគាត់​រស់នៅអស់រយះពេល​២៧ឆ្នាំហើយ។

លោក មៃ សាម៉េត ចៅសង្កាត់​សៀមរាប បាន​ប្រាប់កម្ពុជាសុវណ្ណភូមិ កាលពីរសៀល​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញថា ខាងគណកម្មការអាចារ្យវត្តពោធិ៍បន្ទាយជ័យ បាន​ស្នើសុំ​មក​សង្កាត់សៀមរាប​អោយ​ប្រាប់​ប្រជាពលរដ្ឋ​អោយរុះរើ​ផ្ទះចេញ ហើយ​លោកចៅសង្កាត់ ក៏បាន​ហៅ​ពលរដ្ឋ​ទាំអ​៨គ្រួសារនេះ មក​ធ្វើ​ការ​ចចារ ធ្វើ​កិច្ច​សន្យាតាម​គតិយុទ្ធផងដែរ ព្រម​ទាំង​បាន​ធ្វើ​របាយការ​ដាក់​ជូន​ខាង​សាលាក្រុងរួច​ហើយ​ ដើម្បី​សុំ​គោល​នយោបាយជូន​ពួកគាត់​ ប្រសិន​បើ​មាន​ការ​រុះ​រើមែន។

ជាក់ស្តែងគេ​សង្កេត​ឃើញ​ថា វត្តពោធិ៍បន្ទាយជ័យ មានរបងហុំព័ទនៅ​ខាង​ត្បូង​ផ្លូវ ចំណែក​ផ្ទះប្រជាពលរដ្ឋ៨គ្រួសារសាងសង់ នៅ​ខាងជើង​ផ្លូវ មិន​មែន​នៅក្នុង​របងវត្តទេ ចុះ​ហេតុអ្វី បាន​ជាគណកម្មការ​អាចារ្យវត្តហ៊ាន​អះ​អាងថា ជាដីរបស់វត្តទៅវិញ?

សម្តេច​ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែង​មាន​ប្រសាសន៍តាម​កញ្ចក់​ទូរទស្សន៍ថា បើពលរដ្ឋ​គាត់​រស់​នៅ​ហើយ អោយគាត់​ទៅ ដីហ្នឹង​ជាដីម៉ែលោកឯងមែនទេ? ម្យ៉ាវិញទៀតយោងតាម​ច្បាប់ បើ​ពលរដ្ឋ​រស់នៅជាក់ស្តែងលើ​ដី​នោះ​ចាប់ពី៧ឆ្នាំឡើងទៅ រដ្ឋ​អាច​ប្រគល់ដីនោះ​អោយ​អោយ​ពួកគាត់បានហើយ តែនេះមិន​ត្រឹមតែ៧ឆ្នាំទេ គឺ២៧ឆ្នាំហើយ​ដែល​ពួកគាត់​រស់នៅលើដីនេះ។

ពលរដ្ឋ​ទាំង​៨គ្រួសារសំណូម​ពរ​យ៉ាង​ទទួល​ទៅ​លោក នួន ពុទ្ធារ៉ា អភិបាលក្រុង​សៀមរាប និង​ជាពិសេស​ឯកឧត្តម​ ទៀ សីហា អភិបាលខេត្តសៀមរាប មេត្តាជួយ​ដោះ​ស្រាយ​ជូន​ពួកគាត់ផង ព្រោះ​ពួកគាត់​ក្រីក្រណាស់៕ ដោយ: ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ម្តាយក្មេងស្រីអាយុ៤ឆ្នាំរងគ្រោះបានប្តីងគ្រូពេទ្យ ពីបទសម្លាប់មនុស្សដោយអចេតនា   អាន1756ដង ខ្សឹបដាក់ពាងៈ លោកឃឹម-ប៊ុនសុង អភិបាលខេត្តសៀមរាបចូលចិត្តសន្យាខ្យល់   អាន1513ដង មូលហេតុ​រថយន្ត​ឈ្នួល​នៅ​តែ​បន្ត​ឡើង​ថ្លៃ​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ   អាន1706ដង សម្ពន្ឋវាយសីខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មក?...    អាន2685ដង ក្រុមអ្នកសារព័ត៌មានជួបជុំគ្នាពិភាក្សាអំពីមូលដ្ឋានគ្រិះក្នុងការផលិតព័ត៌មានស៊ើបអង្កេត   អាន1686ដង ការបែងចែកវ័យរបស់នារី   អាន4565ដង លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើ?...    អាន2190ដង កាំជ្រូចម៉ីស៊ីលកំពង់តែផ្ទុះលាន់លឺកងរំពងនៅច្រកជាំសាងំាខេត្តឧត្តរមានជ័យក្រោមការដឹកនាំ?...    អាន1598ដង អូរធម្មជាតិអាយុរាប់រយឆ្នាំត្រូវបានគេឃុបឃិតជាប្រព័ន្ធចាក់ដីលុបធ្វើជាកម្មសិទ្ធិ   អាន792ដង ​ប៉ែន​វណ្ណា​រិ​ទ្ធ​ មាន​អ្នកដើរ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ​ជូន   អាន1721ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35027នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77360នាក់
ខែនេះ    224633នាក់
ឆ្នាំនេះ   2968937នាក់
សរុប   56567833នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:28