លោក គង់ មង្គល ប្រធានសហគមបឹងពារាំងនិងបក្សពួកជិត២០នាក់បានវាយសម្លាប់អ្នកកាសែតម្នាក់មិនបានសម្រេចក្នុងរឿងគំនុំ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 26 ខែ 01 ឆ្នាំ 2019 វេលាម៉ោង 11:26 នាទី ចំនួនអានៈ 1911

នៅម៉ោង​ប្រហែល៧ល្ងាចថ្ងៃទី២៦ខែ​មករាឆ្នាំ២០១៩ នៅចំនុចរោង​កណ្តាល​ដៃ​មនោ បឹងពារាំង ស្ថិត​ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប​ មាន​ករណី​ចាប់​វាយសម្លាប់​​អ្នក​កាសែត​ម្នាក់​ក្នុង​ចំណោម​បីនាក់ ដែល​ជន​ដៃដល់ត្រូវ​បាន​គេ​ស្គាល់ថា ជាបក្សពួក​របស់​លោក គង់ មង្គល ប្រធានសហគមបឹងពារាំង ហើយ​ជាបញ្ជារបស់លោក គង់ មង្គល តែម្តង

អ្នក​កាសែត​ដែលត្រូវ​បាន​ជនដៃដល់​ជិត​២០នាក់​ចាប់គ្រៀកអូស​យក​ទៅ​វាសម្លាប់​នោះឈ្មោះ ស៊ីម ឈីវឈានពិសិដ្ឋ ភេទប្រុស​ អាយុជាង៥០​ឆ្នាំ រស់​នៅ​ក្នុង​ក្រុង​សៀមរាប កាន់​កាត​កាសែត សមាគមអ្នក​សារព័ត៌​មាន​កម្ពុជា​ដើម្បីសេរីភាព។

សាក្សីបាន​ឃើញ​ហេតុការណ៍បាន​ប្រាប់ថា លោក ស៊ីម ឈីវឈានពិសិដ្ឋ បាន​ចុះ​ទៅដល់កន្លែង​កើត​ហេតុ ហើយ​បាន​ដើរថត​យកសកម្ម​ភាពល្មើស​ច្បាប់មួយចំនួន និង​រូប​ភាព​នៅតំបន់​បឹង​ពា​រាំងដែលមាន​អាស័យដ្ឋាន​​ខាងលើ តែ​ប្រហែល​៣០នាទីក្រោយមក មានក្រុម​មនុស្ស​មួយ​ក្រុម​មានគ្នាជិត២០នាក់ត្រៀម​ហើយ​ជាស្រេច​ ដែលត្រូវ​បាន​​គេ​ស្គាល់ថា ជាកូន​ចៅរបស់លោក គង់ មង្គល បានរត់មកចាប់អូស​ លោក ស៊ីម ឈីវឈានពិសិដ្ឋ យក​ទៅវៃត្រង់ដំចំកណ្តាលមុខ ដើម​ទ្រូវ​ ពោះ និង​ទាត់ប្រដាប់ភេទ រហូត​ដល់សន្លប់។ បន្ទាប់​មកលោក គង់ មង្គល បាន​បញ្ជា​អោយ​កូន​ចៅរុញ​ឡាន​របស់ លោក ស៊ីម ឈីវឈានពិសិដ្ឋ ចូលក្នុង​ព្រៃដើម្បីបំបាត់ភស្តុតាម និង​បញ្ជា​អោយ​កូន​ចៅ​​កាក់​ម៉ូតូ​អ្នក​កាសែតដែលរួម​ដំណើរ និង​ម៉ូតូខាងសហគមចុងឃ្នាស រុញ​ចូល​ក្នុង​ព្រៃ​ទាំងអស់។ តែដោយសា លោក ស៊ីម ឈីវឈានពិសិដ្ឋ មុន​ចុះ​ទៅកន្លែង​កើត​ហេតុ​ខាង​លើ​លោក​​បាន​រាយ​ការ​ជូន​មេប៉ុស្តិ៍សង្កាត់ជ្រាវ ហើយ​និង​មេប៉ុស្តិ៍សង្កាត់​ចុង​ឃ្នាស និង​សហគ​ម​ចុង​ឃ្នាសដើម្បីសុំកំលាំងសហការរួមដំណើរ ទើប​សមត្ថ​កិច្ចទៅទាន់ពេល បាន​ជាលោក ស៊ីម ឈីវ​ឈានពិសិដ្ឋ អាច​នៅ​មាន​ជីវិត​នាំ​យក​ទៅស​ង្គ្រោះ​បន្ទាន់នៅឯមន្ទីរពេទ្យ។

សូមបញ្ជាក់ផងដែរថា រយះពេលប៉ុន្មាន​ខែចុងក្រោយនេះ លោក ស៊ីម ឈីវឈានពិសិដ្ឋ បាន​ចុះ​ផ្សាយលោក គង់ មង្គល់ ស្ទើរជារៀងរាល់ថ្ងៃ អំពីការ​រំលោ​ភ​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក​តំ​បន់​ត្រី​ពង​កូន​របស់រដ្ឋ​ហាមឃាត់ដាច់ខាត ជាតំបន់៣ យកទៅលក់អោយឈ្មួញអ្នកមានអំណាច​មានលុយ ដែលមានការ​ឃុបឃិតពីអាជ្ញាធរដែនដី និង​មនុស្សមួយចំនួនទៀត។

សាក្សីម្នាក់បាន​ប្រាប់ថា មានគេផ្តល់ព័ត៌មានអោយលោក ស៊ីម ឈីវឈានពិសិដ្ឋ ថាថ្ងៃ​នេះ​មាន​គេ​ប្រព្រឹត្ត​បទល្មើសនៅបឹងពារាំង ដើម្បីបញ្ឆោតអោយគាត់ចុះទៅចូលស៊ង ហើយ​រៀប​គំ​រោង​សម្លាប់​តែ​ម្តង​ តែដោយសាទឹកដោះម្តាយថ្លៃនៅទីនោះមានអ្នក​សារព័ត៌មានដែលទៅជាមួយផង មាន​ខាង​សហគម​ចុងឃ្នាសផង មានប៉ូលីសទៅតាមពីក្រោយផង ទើបលោក ស៊ីម ឈីវ​ឈាន​ពិសិដ្ឋ​អាច​នៅ​សល់ដង្ហើមចុងក្រោយមិនស្លាប់។

កាសែតកម្ពុជាសុវណ្ណភូមិ បានព្យាយាមខលទូរស័ព្ទរាយការណ៍ទៅលោក ស៊ត សៃ មេប៉ុស្តិ៍​សង្កាត់ជ្រាវ លោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញាខេត្តសៀមរាប និងលោក ព្រះរាជអាជ្ញារង សំ រឹតសុខុន តែមិនមាន​អ្នក​ណាលើកទូរស័ព្ទនោះទេបន្ទាប់ពីកើតហេតុ១ម៉ោងក្រោយមក។

រហូតមកដល់ពេលនេះ ក្រុម​ជនដៃដល់ដែលរៀបគំរោងសម្លាប់លោក ស៊ីម ឈីវឈានពិសិដ្ឋ នៅមានសេរីភាពសើចក្អាកក្អាយសប្បាយចិត្ត​ មិន​ទាន់ត្រូវ​បាន​ចាប់ខ្លួននៅឡើយ។

លោក ស៊ីម ឈីវឈានពិសិដ្ឋ ដែលកំពុងដេកពេទ្យ សូម​សំនូមពរទៅ ខាង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​សៀម​រាប ស្នងការនគរបាលខេត្តសៀមរាប អភិបាលខេត្តសៀមរាបទើបឡើងថ្មី និង​លោក ព្រះរាជអាជ្ញាខេត្តសៀមរាប មេត្តាចាប់ខ្លួនជនល្មើស​មក​ផ្ទន្ទាទោសទៅតាមផ្លូវច្បាប់ ហើយសូម​អង្គការសិទ្ធិមនុស្ស សង្គមស៊ីវិល សមាគមអ្នកកាសែត ទាំងនៅក្នុងស្រុក និង​នៅក្រៅស្រុកជួយ​រកយុត្តិធម៌ជូនរូបលោកផង ក្នុងនាមលោកជាជនរងគ្រោះ។

សូមរំលឹកផងដែរថា លោក ស៊ីម ឈីវឈានពិសិដ្ឋ អតីតជាអនុប្រធានមន្ទីរ​បរិស្ថាន​ខេត្ត​សៀម​រាប​ បច្ចុប្បន្ន​ជា​មន្រី្ត​បរិ​ស្ថាន​នៅ​ក្រ​សួង​បរិស្ថាន។ លោក ស៊ីម ឈីវឈានពិសិដ្ឋ ជាមន្រ្តីល្អ ស្មោះ​ត្រង់ មិន​ស៊ីសំណូកសូកប៉ាន់ តែបន្ទាប់​ពីលោក​ត្រូវ​បាន​តែង​តាំង​ជា​អនុប្រធាន​មន្ត្រីបរិស្ថាន​ខេត្ត​សៀម​រាប ​ទទួល​បន្ទុក​ខាង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ នៅក្នុងខេត្តសៀមរាប មិន​បាន​មួយឆ្នាំផង ត្រូវបាន​ជនខិលខូច​រៀប​ចំ​គំរោង​ទំលាក់​កំហុសអោយរូប​លោក ផ្ទួនៗ ខណះ​ដែលលោក​បានចុះ​​ស្រាវ​ជ្រាវ និង​ចុះ​បង្ក្រាប​បទ​ល្មើស​​ព្រៃ​ឈើ​នៅលើ​ខ្នង​ភ្នំគូលេន និង​បទ​ល្មើស​នេសាទ​នៅ​បឹង​ពា​រាំង​ ហើយរូបលោក​មិន​ព្រម​ទទួលសំណូកសូកប៉ានពីក្រុម​ទុច្ចរិតជន ធ្វើ​តាម​តែ​ផ្លូវ​ច្បាប់ ទើប​មានវាសនារហូតដល់ធ្វើ​ជាអ្នកកាសែតដូច​សព្វថ្ងៃនេះ  ព្រោះ​តែ​ការ​ឈឺ​ចាប់​រង​នូវ​អំ​ពើ​អយុ​ត្តិធម៌ ដូចពាក្យស្លោកមួយបានពោលថា ”កុកមិន​អាចរស់នៅជាមួយហ្វូងក្អែកបានទេ“។

នៅយប់ថ្ងៃកើតហេតុលោក គង់ មង្គល បានបដិសេធថា លោកមិនបាននៅកន្លែងកើតហេតុដូចការចោទប្រកាន់នោះទេ អ្នក ដៃដល់ជាកូនចៅរបស់លោក តែនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ លោកគង់មង្គលបានធ្វើសន្និសីទកាសែតនៅសង្កាត់ជ្រាវថា លោកនៅកន្លែងកើតហេតុមែនតែលោកមិនបានវាយជនរងគ្រោះនោះទេ លោកជាអ្នកជួយឃាត់ មិនអោយកូនចៅលោកវាយលោក ស៊ីម ឈាវឈានពិសិដ្ឋទៅវិញ។ សូមមហាជនពិចារណាដោយខ្លួនឯង៕ ដោយ: ផ្លុង រ៉េត

អត្តបទពាក់ព័ន្ធផ្សេងៗទៀត៖

 លោក ក្អោប រ៉ន សង្កាត់ជ្រាវ និងលោក គង់ មង្គល ប្រធានសហគមជ្រាវរងការចោទថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយព្រៃលិចទឹកតំបន់ហាមឃាត់ចំនួន៤ហិចតា

លោក​គង់​មង្គល​ប្រធាន​សហគមន៍​ប្រើប្រាស់​ទឹក​អាង​ទំនប់​ជ្រាវ ត្រូវ​ប្រជាពលរដ្ឋ​ភូមិ គោកធ្លក ចោទ​ថា​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី រាយការណ៍​ថ្វាយ សម្ដេច​សង្ឃរាជ ទេព វង្ស​យក​ដី​ប្រជាពលរដ្ឋ​!

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្ត​ធួរីស១គ្រឿង ឆេះខ្ទេចពេលកំពុងធ្វើ ដំណើរនៅវិហារសួរ    អាន1637ដង និស្សិតស្រីសាលាន័រតុនត្រូវចោរបាញ់របួសធ្ងន់ប្លន់យក ទូរស័ព្ទអាយហ្វូន    អាន1805ដង ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន?...    អាន3353ដង ឧត្តម​សេនីយ៏យោធា ​​​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន ​​ត្រូវ​បាន​​ដោះលែង​   អាន1537ដង ឃ្លាំងស្តុកឈើដ៏ធំរបស់ ចែស្រី មន្រ្តីរដ្ឋបាលព្រៃឈើមិនហ៊ានបង្រ្កាប    អាន1570ដង លោ​ក ​ប៉ែន​ ស៊ី​ម៉ន​ចូល​និវត្ត​ន៍​នៅ​ថ្ងៃ​ទី​១៥ ​កញ្ញា ​ឆ្នាំ​២០​១៤​ កំពង់​សុំ​ពន្យា​កំ...    អាន1757ដង ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ   អាន2123ដង តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសា...    អាន4151ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន   អាន2348ដង យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយ?...    អាន2914ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      36210នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    78543នាក់
ខែនេះ    225816នាក់
ឆ្នាំនេះ   2970120នាក់
សរុប   56569016នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:11