រាស្ត្ររងគ្រោះថា៖ លោក ស៊ុំ ម៉ាប់ កំពុងតាំងខ្លួនជា ដាប ឈួន ទី២ រំលោភយកដីប្រជាពលរដ្ឋ មិនគោរពអនុក្រិត្យសម្តេចតេជោ នាយករដ្ឋមន្ត្រី។

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 12 ខែ 11 ឆ្នាំ 2017 វេលាម៉ោង 05:21 នាទី ចំនួនអានៈ 1852

លោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា កំ​ពុង​រំ​លោភ​យក​ដី​ប្រ​ជា​ពល​រដ្ឋ​នៅ​តំ​បន់​បុរី​សណ្ឋា​គារ ដែលមាន​ឯកសារត្រឹមត្រូវ ផ្គើននឹងអនុក្រិត្យលេខ១៥៨ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបាន​កាត់ចេញ ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដី​បុ​រី​សណ្ឋា​គារអង្គរដែល​ស្ថិតនៅ​ភូមិបឹងដូនប៉ា ភូមិចុងកៅស៊ូ ភូមិអញ្ចាញ និងភូមិព្រៃគុយ ខេត្ត​សៀម​រាប ដែល សម្តេចតេជោ នាយករដ្ឋមន្ត្រី បានចេញអនុក្រិត្យលេខ១៥៨អនក្រ.បក ចុះ​ថ្ងៃ​ទី២៥​ ខែកក្កដា ឆ្នាំ២០១៦ កាត់ចេញ ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋវិញនោះ មក​ដល់ពេល​នេះមានរយៈពេលជាងមួយឆ្នាំហើយប្រជាពលរដ្ឋ មួយ​ចំនួន​ធំ​នៅ​តែ​មិន​ទាន់​បាន​ទទួលប័ណ្ណកម្មសិទ្ធិនៅឡើយ។

ប្រជាពលរដ្ឋទាំងនោះបានអៈអាងថា លោក ស៊ុំ ម៉ាប់ អគ្គ​នាយកអាជ្ញាធរជាតិអប្សរា បាន​និង​កំ​ពុងក្រាញន​នៀលរំលោភយក​ដីពួកគាត់ ទោះ​បី​ដឹង​ថា​ដី​ពួកគាត់មានឯកសារ ត្រឹម​ត្រូវ​យ៉ាង​ណា​ក៍ដោយ ដោយ​ផ្គើន​ទៅ​នឹង​អនុ​ក្រិត្យ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី។

លោក អ៊ូ ម៉េង ត្រូវជាស្វាម៉ីលោកស្រី លី អ៊ុំអេង ដែល​ជា​ជន​រង​គ្រោះមួយរូបដែរនោះ បាន​មាន​ប្រសាសន៍ថា ភរិយា របស់លោកនិងបងប្អូនបានទិញដីនេះហើយធ្វើប្លង់រឹងស្លាបមាន់ នៅខែឧសភា ឆ្នាំ១៩៩៤ តាំងពីសម័យរដ្ឋកម្ពុជា។ តែ​ក្រោយ​មក​ដី​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ជា​តំបន់បុរីសណ្ឋាគារដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា ហើយអាជ្ញាធរអប្សរា បាន​ដោះ​ស្រាយ​ជាតម្លៃគោលនយោបាយជូនប្រជាពលរដ្ឋ ហើយ​ប្រ​ជា​ពល​រដ្ឋ​មួយ​ចំ​នួន​ក៍​បាន​ទទួល​យក​តម្លៃគោល នយោបាយនេះ ហើយ​មួយ​ចំ​នួន​ទៀត​មិន​បាន​ដោះ​ស្រាយ​គោល​នយោ​បាយ​ជា​មួយអាជ្ញាធរអប្សរាទេ ដោយគ្រប់គ្រង និងអាស្រ័យផលទុកចែកកូនចែកចៅទៅថ្ងៃក្រោយ ក្នុង​នោះមានភរិយារបស់លោកផងដែរ ដែលមិនបានដោះស្រាយ គោល​នយោ​បាយ​ជា​មួយ​អាជ្ញា​ធរអប្សរាទេ គឺមានប័ណ្ណកម្មសិទ្ធិស្លាបមាន់រក្សាទុករហូតមកដល់បច្ចុប្បន្នជាភស្តុតាង ស្រាប់។

លោកបានបន្តថា នៅឆ្នាំ២០១៦ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែល​ជា​ព្រះ​រស់​របស់​ពួក​គាត់​ទាំង​អស់​គ្នា បានចេញអនុក្រិត្យលេខ១៥៨អនក្រ.បក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ កាត់​ដី​ទាំង​នេះចេញ ដើម្បីធ្វើប្រទានកម្ម ជាកម្មសិទ្ធិ ជូនប្រជាពលរដ្ឋវិញចំពោះប្រជាពលរដ្ឋណាដែលមិនទាន់បានដោះស្រាយគោលនយោបាយ ជាមួយអាជ្ញាធរ អប្សរា ហើយអាជ្ញាធរមានសមត្ថកិច្ចបានបន្តនីតិវិធីវាស់វែង ដើម្បី​ចេញ​វិញ្ញា​បន​បត្រកម្មសិទ្ធិជូនប្រជាពលរដ្ឋ ។

តែទោះជា យ៉ាងណាក៍ដោយ មកដល់ពេលនេះមានរយៈពេលជាងមួយឆ្នាំហើយ ប្រ​ជា​ពល​រដ្ឋ​មួយ​ចំនួនធំទៀតនៅតែមិនទាន់បាន ដោះស្រាយចប់នៅឡើយ តួយ៉ាង​ដូច​ជា​ភរិ​យា​របស់​លោក​ ទោះបីមានប័ណ្ណកម្មសិទ្ធិស្លាបមាន់ចាស់ រក្សាទុកនៅនឹងដៃ យ៉ាងនេះ​ក៍​ដោយ​ក៍​អាជ្ញា​ធរ​មាន​សមត្ថកិច្ចមិនបានចេញវិញ្ញាបនបត្រថ្មីជូនពួកគាត់តាមទំហំ និងជើង​ម៉ែត្រ​នៃ​ប័ណ្ណ​កម្ម​សិទ្ធិ​ ចាស់នោះដែរ ព្រោះ លោក ស៊ុំ ម៉ាប់ បានរារាំងមិនឱ្យចេញ ដោយ​អះ​អាង​ថា​ដី​ភរិយា​លោក​មួយផ្នែកត្រូវបានអាជ្ញាធរ អប្សរាដោះស្រាយគោលនយោបាយហើយ។

លោក អ៊ូ ម៉េង បាន​អះ​អាង​ថា លោក ស៊ុំ ម៉ាប់ និយាយនេះជារឿងមិនពិតទេ ព្រោះថា ក្រុមគ្រួសាររបស់លោកមិនបានដោះស្រាយគោលនយោបាយជាមួយអាជ្ញាធរអប្សរាទេ ព្រោះប័ណ្ណកម្មសិទ្ធិចាស់ ភរិយារបស់លោករក្សាទុកមកដល់បច្ចុប្បន្ន បើគ្រួសារលោកដោះស្រាយគោលនយោបាយជាមួយអាជ្ញាធរអប្សរាមែននោះ នោះអាជ្ញាធរអប្សរាច្បាស់ជាដកប័ណ្ណកម្មសិទ្ធិរបស់គាត់ទុកបាត់ទៅហើយ មិនមែនភរិយារបស់លោករក្សាទុកមកដល់ បច្ចុប្បន្នទេ។

លោកបាននិយាយយ៉ាងម៉ឺងម៉ាត់ថា បើអាជ្ញាអប្សរាមានឯកសារថាដីនោះភរិយារបស់លោក ឬក្រុមគ្រួសារ លោក​បាន​ដោះ​ស្រាយ​គោល​នយោ​បាយ​មែន​សូម​ឱ្យ​អាជ្ញា​ធរ​អប្សរា​បង្ហាញ​ឯក​សារ​មក បើមានមែនក្រុមគ្រួសារលោក សុខចិត្តប្រគល់ដីនោះជូនអាជ្ញាធរអប្សរា តែ​បើ​គ្មាន​ទេ​សូម​ឱ្យអាជ្ញាធរអប្សរា ប្រគល់ដីទាំងនោះទៅឱ្យពួកគាត់វិញឱ្យបាន ឆាប់​ស្រប​តាម​អនុ​ក្រិត្យ​របស់​សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយ​បើ​អាជ្ញា​ធរអប្សរា​ដោះ​ស្រាយ​គោល​នយោ​បាយ​ជា​មួយ​ អ្នកផ្សេងវិញនោះដែលមិនមែនជាម្ចាស់ដីពិតប្រាកដ ត្រួតលើដីពួកគាត់ នោះ​ពួក​គាត់​មិន​ទទួល​ខុស​ត្រូវឡើយ។

ជាចុងក្រោយ លោក អ៊ូ ម៉េង បាន​អំពាវនាវ​ដល់សម្តេច​តេជោ នាយករដ្ឋមន្ត្រី ដែល​ជា​ម្លប់​ដ៍ត្រជាក់​របស់​កូនចៅ តាមរយៈទំព័រសារព័ត៌​មាន សូម​លោក​មេត្តា​ជួយ​អន្ត​រាគមន៍​រឿង​នេះ​ដល់​ក្រុម​គ្រួសារ​លោកផង ព្រោះលោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បាននិងកំពុងធ្វើព្យុះធ្វើភ្លៀងដាក់ប្រជាពលរដ្ឋនៅខេត្តសៀមរាប យ៉ាងខ្លាំងក្លាបំផុត សូម្បី​ប្រ​ជា​ពល​រដ្ឋធ្វើស្រែចំការ​លើដីដែលពួកគាត់មានមិនបានផង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ   អាន3242ដង ពលរដ្ឋសង្ស័យថា លោក ថៃ-គឹមហេង ជំនួយការរបស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ រកស៊ីដឹកឈើគេចព...    អាន1606ដង ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ   អាន2122ដង ពិធីសម្ពោធដាក់អោយប្រើប្រាស់ អាគារសិក្សាមត្តេយ្យវត្តព្រិន១ខ្នងមាន៤បន្ទប់   អាន1640ដង ដំណឹងជ្រើសរើសបុគ្គលិក    អាន1982ដង ពលរដ្ឋរិះគន់ហើយចង់សើច អំពីរបកគំហើញថ្មីនៃការធ្វើថ្នល់របស់មន្ទីរសាធារណការណ៍ខេត្តសៀមរាប   អាន1870ដង លិខិតឆ្លើយតប: ជូនចំពោះលោក គង់ បឹប ប្រធានក្រុមប្រឹក្សាសង្កាត់ជ្រាវ   អាន1952ដង លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស?...    អាន2201ដង តើវាសនាលោក ម៉ម-សូណង់ដូ ទៅជាយ៉ាងណាព្រឹកនេះ?   អាន1758ដង លោក​ សឹង្ហ​ សំរិទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប ​តំណាង លោក​...    អាន2020ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      30928នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    73261នាក់
ខែនេះ    220534នាក់
ឆ្នាំនេះ   2964838នាក់
សរុប   56563734នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 15:56