សារហាវព្រៃផ្សៃណាស់៖ មេឈ្មួញរកស៊ីឈើគ្រញួងឈ្មោះ ខ្វៀង ធីម៉ៃ បញ្ជាអោយបក្ខពួកដេញវាយ ដេញកាប់អ្នកការសែតពីររថយន្ត និងវាយកំទេចរយន្តអ្នកកាសែត១គ្រឿងទៀតផង

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 24 ខែ 04 ឆ្នាំ 2017 វេលាម៉ោង 05:56 នាទី ចំនួនអានៈ 1639

ក្រុមអ្នកយកព័តមាន៤ស្ថាប័នបានចុះទៅថតនូវសកម្មភាពទី តាំង​ស្តុប​ឈើ និង​ការ​ដឹក​ជញ្ជូន​ឈើគ្រញួង​របស់ឈ្មោះ ខ្វៀង ធីម៉ៃ (ចែម៉ាយ ឬយាយម៉ាយ) ភេទស្រី អាយុ ប្រមាណ​ជាង​៤០​ឆ្នាំ ជាជនជាតិយួន​​ ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ជាមេឈ្មួញឈើគ្រញួងធំ​ហើយ​ល្បីប្រចាំ ស្រុកអន្លង់វែង និងស្រុក​ត្រ​ពាំងប្រាសាទ មេឈ្មួញ​រូប​នេះ​បាន​បញ្ជាកូនចៅបក្ខពួកជាង​១០នាក់​ដេញវាយអ្នក យកព័ត៌​មាន​កាល​ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ ស្ថិត​ក្នុងភូមិទំនប់លើ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្រុមអ្នកយកព័ត៌មានដែលត្រូវ​បាន​បក្ខពួកមេឈ្មួញឈើគ្រញួងជន​ជាតិ​យួន​ឈ្មោះ ខ្វៀង ធីម៉ៃ (ចែម៉ាយ ឬយាយម៉ាយ) ដេញវាយនោះមាន​ឈ្មោះ​ដូចជា៖ ១ឈ្មោះ ថោង សុរ៉េត ភេទប្រុស អាយុ២៨ឆ្នាំ យកព័ត៌មានឱ្យការសែត កម្ពុជាសុវណ្ណភូមិ ២ឈ្មោះ ហ៊ាន ពណ៍ ភេទប្រុស អាយុ៤០ឆ្នាំ អ្នកយកព័ត៌មានឱ្យទូទស្សន៍ស្លឹករឹត ៣ឈ្មោះ អឺម សុខា ភេទប្រុស អាយុ៤៩ឆ្នាំអ្ន កយកព័ត៌មានឱ្យមតិមហាជន និង៤ឈ្មោះ សាន់ រិន ភេទប្រុស អាយុជាង៥០ឆ្នាំ អ្នកយកព័ត៌មានឱ្យទូទស្សន៍។

យោងតាមការអៈអាងពីឈ្មោះ ថោ សុរ៉េត ក្នុងចំណោមអ្នកយកព័ត៌មាន៤នាក់បាន ឱ្យដឹងថា មុនពេល​កើត​ហេតុ​ក្រុមខ្លួនជាអ្នកយកព័ត៌មានបានទទួលព័ត៌មានពីប្រ​ជាពលរដ្ឋថា មេឈ្មួញឈើក្រញូអ ឈ្មោះ ខ្វៀង ធីម៉ៃ ជាជនជាតិយួននិងបក្ខពួក កំពុងដឹកជញ្ជូនឈើគ្រញួងមកស្តុប និងពុះជ្រៀក បំរុង​ដាក់​ក្នុង​រថ​យន្ត​ដឹក​ចេញ​ទៅប្រទេសវៀតណាម ដោយ​ចេះ​ដំណើរ​ពី​ស្រុក​អន្លង់វែងខេត្ត​ឧត្តរមានជ័យ ឆ្លងកាត់​ស្រុក​ក្រឡាញ់ខេត្តសៀមរាប ឆ្លង​កាត់​ខេត្តបន្ទាយ​មាន​ជ័យ ឆ្ពោះទៅ​ខេត្តកំពង់ចាម។

ក្រោយពីបានទទួលព័ត៌មាននេះក្រុមអ្នកយកព័ត៌មានបាននាំគ្នាទៅថតយករូបភាព ស្រាប់តែ​មេឈ្មួញ​រូបនេះ​បានបញ្ជាកូនចៅប្រមាណ៣០នាក់ ដោយក្នុងដៃរបស់ពួកគេ​មានបំពង់ទីព ដំបង កាំបិត ចបជីក មកប៉ុនប៉ងវាយសម្លាប់អ្នក​កាសែតទាំង​នោះ តែសំណាងល្អអ្នកយកព័ត៌មានបានរត់គេចខ្លួនទាន់ ហើយ​ក្រុមជន​ដៃ​ដល់​ទាំង​នេះបានវាយកំទេច​រថយន្តម៉ាកកាមារីមួយគ្រឿង បណ្តាល​អោយ​មាន​ការ​ខូចខាតមួយកំណាត់ក្រោយ​ទាំង​ស្រុង ហើយក្រុមអ្នកយកព័ត៌មានទាំង៤រូបបានដាក់ ពាក្យបណ្តឹងចូលទៅព្រះរាជអាជ្ញារអមសាលាដំបូង ខេត្តឧត្តរមានជ័យ កាល​ពី​ថ្ងៃទី​២៣ មេសា ម្សិល​មិញ សុំ​អោយ​តុលាការ​ចាត់ការទៅ តាមនិតិវិធីច្បាប់។

មន្រ្តីដែលបម្រើការងារនៅក្នុងស្រុកអន្លង់វែងម្នាក់សុំមិនបញ្ចេញឈ្មោះបានឱ្យ អ្នក​យក​ព័ត៌មាន​យើង​ដឹង​ថា មេឈ្មួញឈើគ្រញួងឈ្មោះ ខ្វៀង ធីម៉ៃ នេះបានធ្វើសកម្មភាពមក លើអ្នក​សាព័ត៌​មានម្តងរួចមកហើយកាលពីអំឡុងឆ្នាំ២០១៦ កន្លង់មកលើសពីនោះ ស្រ្តីរូបនេះ​ថែមទាំងប្រ​មាថមាកងាយ​ដល់មន្រ្តីតូចតាច​ដែលបម្រើការងាររដ្ឋផងដែរ ដូចជាក្នុង​ការរកស៊ីដឹក​ឈើឬជួលពលរដ្ឋ​ឱ្យឡើងភ្នំកាប់​ឈើគ្រញួង​នៅក្នុងទឹកដីថៃ នោះ ដូចពាក្យស្លោក​បានពោលថា សុខចិត្តបោះនុយ​ទៅឱ្យត្រីឆ្តោស៊ី​មិន​ឱ្យ​ច្រ​វ៉ាប្របិចនោះទេ។ មន្រ្តីដដែលបានបន្តថា ស្រ្តីជនជាតិវៀតណាមម្នាក់នេះរកស៊ីនៅក្នុងស្រុកខ្មែរថ្លើម ធំណាស់ដោយមិនខ្លាចញញើតសមត្តកិច្ចណារនោះទេដោយសាតែអ្នកមានអំណា ចនៅពីក្រោយ​ខ្នងជាអ្នកកាង ព្រោះតែបានទទួលនូលាភសក្ការៈពីស្រ្តីម្នាក់នេះ។

ក្រុម​អ្នក​សារព័ត៌មាន​ និង​ពលរដ្ឋ​ខេត្តឧត្តរមានជ័យ សំនូម​ពរទៅ​តុលាការខេត្តឧត្តរមានជ័យ ចៅហ្វាង​ខេត្តឧត្តរមានជ័យ និង​មន្ត្រី​ពាក់​ព័ន្ធ​ទាំង​អស់​មេត្តា​ចាត់​ការ​មេឈ្មួញ​រក​ស៊ី​ឈើ​ក្រញូង​ឈ្មោះ ខ្វៀង ធីម៉ៃ (ចែម៉ាយ ឬយាយម៉ាយ) នេះអោយ​បាន​ឆាប់​រហ័ស​ ព្រោះ​បើ​បណ្តែត​បណ្តោយ​យូរ​ទៅ​ ច្បាស់​វឹក​វរធំ​ហើយ​នៅ​ខេត្តប៉ែកឧត្តរប្រទេសកម្ពុជា៕ សហការី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ   អាន2533ដង លោក ឃឹមប៊ុនសុង ប្រកាសចូលកាន់តំណែងអភិបាលខេត្ត   អាន1600ដង អាជ្ញាធរ​ខេត្ត​សៀមរាប​ស៊ើប​អង្កេត​ករណី​ទាហាន​បាញ់​បោះ​អនាធិបតេយ្យ    អាន1483ដង សាលាក្តីខ្មែរក្រហម៖ជីវប្រវត្តិសង្ខេបរបស់លោកអៀងសារី   អាន1749ដង កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាក?...    អាន2548ដង កក្រើកសង្គមហ្វេសប៊ុគ សម្ដេចព្រះសង្ឃរាជមួយអង្គ យកអ្នកលក់ឡេធ្វើជាទីប្រឹក្សាផ្ទាល់   អាន1626ដង លោក ម៉ឹង យូ​ឡេង សប្បាយ​កើប​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​   អាន1753ដង លទ្ធផលនៃការ​ជួបពិភាក្សា រវាងគណបក្ស​ធំទាំង២នៅ​ព្រឹកនេះ   អាន1518ដង អាជ្ញាធរស្រុកថ្មពួក តម្រង់​សីលធម៌​ វិជ្ជាជីវៈ​ពេទ្យ​ឡើងវិញ   អាន1580ដង លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំ?...    អាន1218ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34520នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    76853នាក់
ខែនេះ    224126នាក់
ឆ្នាំនេះ   2968430នាក់
សរុប   56567326នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:10