លោក គង់សុគន្ធា ប្រធានបរិស្ថានស្នាក់ការដែនជំរកសត្វព្រៃបឹងពែរ រងការរិះគន់ថា ចងអង្រឹងយកលុយគ្មានឆន្ទៈបង្ក្រាបបទល្មើសព្រៃឈើ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 13 ខែ 10 ឆ្នាំ 2016 វេលាម៉ោង 04:27 នាទី ចំនួនអានៈ 1625

យោង​តាម​សេច​ក្តី​រាយការណ៍​ពី​ភូមិសាស្ត្រ "ដែន​ជំ​រក​សត្វ​ព្រៃ​បឹង​ពែរ" ស្ថិត​ក្នុង​ឃុំខ្វាវ ស្រុក​ជី​ក្រែង​ ដែល​​គ្រប់​​គ្រង​ដោយ​ក្រ​សួង​បរិស្ថាន​នោះបាន​ឲ្យ​ដឹង​ថា​ សព្វ​ថ្ងៃ​តំ​បន់​នេះ​កំ​ពុង​ទទួល​រង​នូវ​ការ​កាប់បំ​ផ្លាញ​ព្រៃ​ឈើ​យ៉ាង​រង្គាល​ពី​សំ​ណាក់​ក្រុម​ឈ្មួញ​ទុច្ចិត តែ​ចំ​​ណែក​មន្ត្រី​បរិ​ស្ថាន​ដែល​មាន​ស្នាក់​ការ​ប្រ​ចាំ​នៅតំ​បន់​នោះ​មិន​មាន​ឆន្ទះ​បង្ក្រាប​ ឬ​ទប់​ស្កាត់​នោះ​ឡើយ ហើយ​ថែម​ទាំង​ដេក​អង្រឹង​រាប់​ក្បាល​ឡាន​ក្បាល​គោយន្ត​កន្ត្រៃយក​លុយ​ចែក​គ្នា​ចាយ​យ៉ាង​សប្បាយ​ទៅ​វិញ។

ប្រភព​បាន​ឲ្យ​ដឹង​ថា មន្ត្រី​បរិស្ថាន​នៅ​តំបន់ ដែន​ជំ​រក​សត្វ​ព្រៃបឹងពែរ ជា​អ្នក​បើក​ដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើស​កម្មភាព​អារ​កាប់​បំ​ផ្លាញ​ព្រៃ​ឈើ​ និង​ដឹក​ជញ្ជូន​ឈើ ទាំង​យប់​ទាំងថ្ងៃ ជា​ថ្នូរ​ទៅ និង​ផល​ប្រ​យោជន៍​ផ្ទាល់​ខ្លួន។​ប្រភពដដែលបាន​បន្ថែមថា ព្រៃ​ឈើ​នៅ​ក្នុង​ ដែនជំរក​សត្វព្រៃ​បឹង​ពែរ មាន​ឈើបេ​ង​ នាងនួន ធ្នង់ ​គគី និងឈើ​ទាល​បាន​រង​​វិនាស​កម្ម មហន្តរាយយ៉ាង​ធ្ងន់​ធ្ងរ​ដោយ​ក្រុម​ឈ្មួញ ប្រើប្រាស់​ម៉ាស៊ីនរណា​ង៉ោង ជា​ច្រើនគ្រឿង​ អារ​ផ្ដួល​រំ​លំ រួម​ធ្វើ​ការ​ដឹក​ជញ្ជូន​តាម​គោ​យន្ត​កន្ត្រៃ​រាប់​សិប​គ្រឿង យក​ទៅ​ដាក់​តាម​រោង​សិប្ប​កម្ម ​នា​នា​នៅ​តំ​បន់​ខាង​លើ​នេះ ដើ​ម្បី​កែ​ឆ្នៃ ជា​គ្រឿង​សង្ហារ​រឹម​ផ្សេងៗ​។

មាន​ការ​អះ​អាង​បន្ថែម​ថា មន្ត្រី​បរិស្ថាន​នៅស្នាក់​ការ ​ដែន​ជំ​រក​សត្វ​ព្រៃ​បឹង​ពែរ ដែល​មន្ទីរ​ដាក់​អោយ​ឈរ​ជើង​​ដើម្បី​​ការ​ពារព្រៃឈើតាម​ច្បាប់​របស់​រដ្ឋ​នោះ​ តាម​ពិត​ទៅ​​មិន​បាន​​ចូល​រួម​ទប់​ស្កាត់​នូវ​បទល្មើស​ដែល​កើតពេញ​បន្ទុក​ក្នុង​ដែន​គ្រប់​គ្រង​របស់​ខ្លួន​នោះ​ឡើយ ​ដោយ​មន្ត្រី​បរិស្ថាន​ទាំងនោះ​ចង​អង្រឹង​ដេក​ចាំ​ប្រ​មូល​លុយពី​ក្រុម​ឈ្មួញ​តែ​ប៉ុណ្ណោះ។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចោទ​ប្រ​កាន់​ខាង​លើ​នេះ លោក គង់ សុគន្ធា ប្រធានស្នាក់ការដែនជំរកសត្វ ព្រៃបឹងពែរ មិន​អាច​សុំ​ការ​បំ​ភ្លឺ​បាន​ទេ​នៅ​​រសៀល​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ ដោយ​ទូរស័ព្ទទៅលោកជា​ច្រើន​ដងតែ​គ្មាន​អ្នក​ទទួល។

លោក ពៅជុំ អនុប្រធានការិយាល័យរដ្ឋ​បាល​ការពារ និង​អភិរក្សធម្ម​ជាតិ និង​ជានាយក​តំបន់​ដែន​ជំរក​សត្វ​ព្រៃបឹង​ពែរ បាន​ប្រាប់​តាមទូរស័ព្ទនៅ​រសៀល​ថ្ងៃទី១៣​ដដែល​នេះថា លោក​ពិត​ជាមាន​កូន​ចៅ​ឈ្មោះ គង់​សុគន្ធា មែន ហើយ​លោក​បាន​ប្រាប់​ទៀត​ថា ថ្មីៗនេះលោក​ក៏ធ្លាប់​បាន​ចុះ​ទៅ​មើល​ដែរ​ តែមិន​ឃើញ​មាន​បទ​ល្មើស​អី​ទេ បន្ទាប់​ពី​មាន​សារព័ត៌មាន​ខ្លះ​ៗ​បាន​ចុះ​ផ្សាយ។

សកម្មភាព​ដឹក​ឈើ​នៅ​តំបន់ខាង​លើ​នេះ​មិន​មែន​ទើប​តែ​កើត​ឡើង​ថ្មីៗនេះទេ វា​កើត​ឡើង​រាំរៃ​ជា​យូ​ខែ​ឆ្នាំ​ណាស់​ទៅ​ហើយ ដូច្នេះខាង​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប និង​ខាង​ក្រសួង​បរិស្ថាន​គួរ​តែ​រឹត​បន្តឹង​ផង​ ជៀស​វាន​ខូច​កិត្តិយស​ដល់​ថ្នាក់​ដឹក​នាំធំៗ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ផ្កាយបីម្នាក់ត្រូវចោទថាគំរាមនិស្សិតមិនឲវាស់ដី   អាន1793ដង បញ្ជូន​ជនសង្ស័យ​កាង​ឈើ បោង ពុទ្ធា​រិ​ទ្ធ ​ទៅ​តុលាការខេត្ត​ពោធិ៍សាត់​   អាន1775ដង ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជា បានត្រាស់បង្គាប់   អាន1566ដង លោក​ម៉ម សុណង់​ដូ​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​ពន្ធនាគារ​ជាលើក​ទីពីរ    អាន1599ដង លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ដោះលែងឈ្មួញក្រៅផ្លូវច្បាប់   អាន1786ដង សមាសភាព គ.ជ.ប. ត្រូវ​បាន​រដ្ឋសភា​អនុម័ត ដោយ​គ្មាន​សំឡេង​គណបក្ស​ប្រឆាំង   អាន1588ដង យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនរកស៊ីដឹកឈើដោយរលួន   អាន1615ដង សហជីព យល់ព្រមកំណត់ប្រាក់ខែកម្មករ១២០ដុល្លារ   អាន1564ដង ផ្កាយ២ឡៅតុងហានដឹកជញ្ជូនគ្រឿងសំណង់បង់ពន្ធមិនគ្រប់   អាន1597ដង ព្រះមហាក្សត្រនឹង​អញ្ជើញ​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្រ្ត​នីតិកាល​ទី៥ ប្រជុំ​ដំបូង​ថ្?...    អាន1676ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      36465នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    78798នាក់
ខែនេះ    226071នាក់
ឆ្នាំនេះ   2970375នាក់
សរុប   56569271នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:18