លោក ធឹងលាងស្រេង ដឹកឈើចូលសៀមរាបចង់បាក់ថ្នល់គ្មានសមត្ថកិច្ចណាបង្ក្រាប

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 04 ខែ 10 ឆ្នាំ 2016 វេលាម៉ោង 01:17 នាទី ចំនួនអានៈ 1529

ក្បួន​រថ​យន្ត​កូរ៉េធំៗ របស់លោក ធឹង លាងស្រេង កំពុងសម្រុកដឹក ឈើចេញពី ទឹកដីខេត្ត ព្រះវិហារដូចគេ​ហែកឋិន​ទាន ចូល​មក​ចែកចាយ​តាម​ដេប៉ូនានាក្នុង​ក្រុង​សៀម​រាប​ ដោយ​ឆ្លង​កាត់​ស្នាក់ការ រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ ស្នាក់ការ​បរិស្ថាន ដឺបេ ប៉ូលីសសេដ្ឋកិច្ច និងស្នាក់ការ​ជាច្រើនទៀត បាន​យ៉ាង​រលូន តែ​​គ្មាន​សមត្ថ​កិច្ច ឬស្ថានប័ណ​ណា​មួយ​ចេញ​មុខ​បង្ក្រាបនោះ​ទេ ធ្វើ​អោយ​មហាជន​សង្ស័យថា អាច​សមត្ថកិច្ចជំនាញ​តាម​ដងផ្លូវនេះ​ជាអ្នក​បើក​ភ្លើងខៀវឲ្យហើយ​មើល​ទៅ។

តាមការឲ្យដឹងពី​លោក ធឹង​លាងស្រេង ម្ចាស់ឈើ បាននិយាយថា រថយន្តដឹកឈើ  របស់គេបាន ដឹក​ចេញ​ពី​ដេ​ប៉ូ នៅស្រុកស្វាយលើ  ដែលមាន​យីហោ ធឹងលាងស្រេង មានទីតាំងនៅ  ភូមិអង្កាញ់ (ត្រពាំងខ្ទះ) ឃុំស្វាយលើ ស្រុកស្វាយលើ។

លោក យឹម​ ស៊ីវន នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​ប្រាសាទ​បាគង​បាន​អោយ​ដឹង​ថា ខាង​មេព្រៃបាន​អោយ​លោក​ ធឹងលាងស្រេង​ ផ្អាក​ដឹក​ឈើ​ចូល​ក្រុង​សៀមរាប​តាំងពី​ជើង​ទី​២ម្លេះ តែ​ក្រោយ​មក​លោក​មិន​បាន​​ដឹង​ថា គេ​នៅ​តែ​ដឹក​ចូល​មិន​បាន​ឈប់​ចឹង​សោះ។

ប្រភព​ព័ត៌​មាន​ពី​អ្នក​កាសែត​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​​​បាន​អោយ​ដឹងថា លោក​ធឹង​លាងស្រេង បាន​ចាប់​ផ្តើម​ដឹក​ឈើចូល​ខេត្តសៀមរាប​ ​តាំងពី​ចុង​ខែសី​ហាឆ្នាំ២០១៦មក រហូត​មក​ដល់​ថ្ងៃទីម្ភៃជាងខែកញ្ញា ឆ្នាំ​២០១៦​នេះ ហើយ​មាន​ថ្ងៃខ្លះ​ដឹក​រហូត​ដល់​ទៅ​បី​រថយន្ត​ធំ​ៗក៏មានដែរ ដែល​អាច​សរុប​បាន​ថា រយៈពេល​ជិត​១ខែនេះ​លោក ស្រេង អាច​ដឹក​ឈើ​ចូល​ខេត្តសៀមរាប ប្រហែល​ជិត១០០រថយន្ត។

ប្រភព​ពី​ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដែល​ស្គាល់​លោក​ ធឹងលាង​ស្រេង បាន​លួច​បង្ហើប​ប្រាប់​ថា លោក​ស្រេង​កំពុង​យក​ដៃបាំង​មេឃ ដោយ​មាន​ការឃុបឃិត​ជាមួយ​មន្ត្រី​ជំ​នាញ​តាម​ដង​ផ្លូវ​មួយ​ចំ​នួន​ដោយ ទិញ​ឈើ​រណា​ង៉ោង​ពី​ព្រៃ​ខុស​ច្បាប់​ ហើយ​យក​ទៅ​លាក់​ទុក​នៅ​កន្លែង​ណាមួយ បន្ទាប់​មក​លើក​ដាក់​ឡាន ដឹក​ចេញ​ដោយ​កុហក់​អ្នក​ដែល​មិន​ដឹង​រឿង​ថា ជាឈើ​ចេញ​ពី​ដេប៉ូមាន​ច្បាប់​ត្រឹម​ត្រូវ។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ម្នាក់​ធ្លាប់​ប្រាប់​កម្ពុជាសុវណ្ណភូមិ​ថា បើទោះ​ជា​អ្នក​បើក​ដេប៉ូទិញលក់​ឈើ​មាន​ច្បាប់​ដេ​ប៉ូ ក៏ដោយ តែ​ម្ចាស់​ដេប៉ូត្រូវ​ទទួល​ទិញ​ឈើ​ពី​ក្រុម​ហ៊ុន​ដី​សម្ប​ទានសេដ្ឋ​កិច្ច ដែល​មាន​ច្បាប់​ត្រឹម​ត្រូវ មិន​មែន​ទទួល​ទិញ​ឈើ​ដែល​អាដោយ​រណាង៉ោង​ខុស​ច្បាប់​ ដែល​ពល​រដ្ឋ​លួច​អានៅ​ក្នុង​ព្រៃនោះទេ​ ហើយ​នៅ​ពេល​ដឹក​ជញ្ជូន​ត្រូវ​មាន​ច្បាប់​អនុញ្ញាតិ​ពី​មន្ត្រី​ជំ​នាញ​ត្រឹម​ត្រូវ ដែល​មាន​ក្រដាស​ស្នាម​បង់​ប្រាក់​ចូល​រដ្ឋ​ទៀតផង មិន​មែន​កាន់​តែ​ច្បាប់​ដេប៉ូមួយ​ ដើរ​ទិញ​ឈើ​បាន​គ្រប់​ទី​កន្លែងនោះទេ។

លោក ពៅប្រជ្រុយ ​នៅ​ខេត្តសៀមរាប​ដែល​នណាៗក៏គេ​ស្គាល់​ថា ជាឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ជើង​ចាស់​ម្នាក់​យូរ​ឆ្នាំណាស់​មក​ហើយ​នោះ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ឈើ​ជា​ឈើ​របស់​លោក គ្រាន់​តែ​មួយ​រយៈមិន​សូវ​ស្រួល​ខ្លួន​ក៏ពឹង​អោយ​លោកស្រេង​ជួយ​ដឹក​អោយ។ លោក​ពៅ​បន្តថា ទើប​តែដឹក​បាន​១៣ឡានទេ បើគិត​ត្រឹម​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ មិន​មែន​រាប់​រយ​ឡាន​ដូចគេថានោះទេ។

បើទោះ​ជាលោក ពៅ​ប្រជ្រុយ​ ខំយក​ខ្លួន​ទៅ​ពាំង​ជំនួស​លោក ធឹងលាងស្រេង យ៉ាង​ណាក៏ដោយ តែ​មាន​ប្រ​ភព​ព័ត៌មាន​ពី​មនុស្ស​បី​ទៅ​បួន​នាក់​ផ្សេងទៀតបាន​ខ្សឹប​ប្រាប់​ថា លោកពៅប្រជ្រុយ​គ្រាន់​តែលោក ស្រេង​ ពឹង​អោយ​ជួយ​រត់ការ​តាម​ដង​ផ្លូវ​តែប៉ុណ្ណោះ មិន​មែន​ជាម្ចាស់​ឈើ​ខាង​លើ​នេះ​ពិត​ប្រាកដនោះទេ។

ក្នុង​នាម​យើង​ជាពល​រដ្ឋ​ខ្មែរ​ សូម​លោក ម៉ុងប៉ុនលីម នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើបន្ទាយ​ស្រី លោកទាគឹមសុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តសៀមរាប លោកប៉ោវណ្ណិត ម៉េប៉េអឹម​ខេត្តសៀមរាប និង​ជាពិសេស លោក ឃឹម​ ប៊ុនសុង អភិបាល​ខេត្តសៀមរាប​ មេត្តាចាត់​ចែង​ឈ្មួញ​ឈើ​ខាងលើ​ទៅ​តាម​ផ្លូវ​ច្បាប់​ផង ដើម្បី​ចូល​រួម​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ ទៅ​តាម​ប្រ​សាសន៍ របស់​សម្តេច ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មូលហេតុ​រថយន្ត​ឈ្នួល​នៅ​តែ​បន្ត​ឡើង​ថ្លៃ​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ   អាន1707ដង លោក គង់ មង្គល ប្រធានសហគមបឹងពារាំងនិងបក្សពួកជិត២០នាក់បានវាយសម្លាប់អ្នកកាសែតម្នាក់មិនបា?...    អាន1911ដង តុលាការប្រឆាំងបទបញ្ជានាយករដ្ឋមន្រ្តីហ៊ុនសែន?   អាន1523ដង រថយន្តដឹកដី​បុករថយន្តទូរីស អ្នកស្លាប់កើនដល់៦នាក់   អាន1510ដង ផ្ទះសំណាក់អង្គរតូចត្រូវភ្លើងឆេះភ្ញៀវរត់បាតជើងសព្រាត   អាន2980ដង កម្មវិធីចែករំលែកចំណេះដឹង ស្តីពី ការលើកកម្ពស់សេរីភាពបញ្ចេញមតិ   អាន1978ដង លោក ម៉ៅសារ៉េត ប្រើរថយន្តទាហ៊ានដឹកឈើអត់ច្បាប់ឆ្លងខេត្តគ្មានខ្លាចអ្វីទាំងអស់   អាន1754ដង នាយទុយ យំ​ពី​ទូតអាមេរិក​រហូតដល់​ផ្ទះ   អាន1708ដង មេប៉ុស្តិ៍សង្កាត់ជ្រាវថា៖ ឱ្យតែពួកអាចេញពីគុគ ឬ ធ្លាប់ជាប់គុគ មិនអាចធ្វើលិខិតបញ្ជាក់កិរ?...    អាន1812ដង សមាគមអ្នកសារព័ត៌មានពីរ ត្រូវបានជ្រើសរើស ធ្វើជាដៃគូប្រឆាំងអំពើពុករលួយ   អាន1649ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39441នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81774នាក់
ខែនេះ    229047នាក់
ឆ្នាំនេះ   2973351នាក់
សរុប   56572247នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:08