រថយន្តដឹកឈើរបស់ឧកញ៉ាដ៏ល្បីម្នាក់ក្រឡាប់បណ្តាលអោយមនុស្ស២នាក់ស្លាប់

ដោយៈ រ៉េត ខេត្តត្បូងឃ្មុំ ថ្ងៃទី 30 ខែ 11 ឆ្នាំ 2015 វេលាម៉ោង 04:13 នាទី ចំនួនអានៈ 1917

ប្រ​ភព​ព័ត៌​មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​យី​ឌុប​ទី​១ ដែល​ក្រឡាប់បាន​បើក​ចុះ​ចំណោទ ក្នុង​ល្បឿន​លឿន​ហើយ​ទំនងជា តៃកុង​ជាន់​ហ្វ្រាំងបណ្ដាល​ឲ្យ​ឈើប្រណិត ម៉ៃ​តាប់​មុខ​ជ្រុង ប្រភេទ​សុក្រ​ម  ហក់​ចេញពី​ទ្រុង​រថយន្ត ប្រមាណ ២០​ម៉ែត្រ រីឯ​ឈើ​ទាំងនោះ បាន​បុក​កម្ទេចយានដ្ឋាន​យីហោ គឹម​ឈាង បណ្ដាល​ឲ្យ​ខូចខាត រថ​យន្ត​តូច​ចំនួន ៤​គ្រឿង​។

អ្នកបើកបរ​ឈ្មោះ ប្រាក់ មា​ញ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ថ្មីឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន​ស្លាប់​ដោយ​ដាច់​ខ្លួនជា​កំណាត់ៗ និង​ព្រូ​ឈ្មោះ ចិត្ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំរស់នៅ​ភូមិ​គង​មហា ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាមក៏បាន​ស្លាប់ផង​ដែរ​។​

រថ​យ​ន្ត​​យី​​ឌុប​ ​ដឹ​ក​ឈើ​​ប្រ​ណិ​ត ចំ​នួ​ន២​​គ្រឿ​ង បា​ន​​ក្រ​ឡា​ប់​​ ប​ណ្តា​ល​​ឲ្យ​​ស្លាប់​​ម​នុស្ស២នាក់ និង​​ខូច​ខាត​​ទ្រ​ព្យ​ស​ម្បត្តិ រប​ស់​​ប្រ​ជា​ពល​រដ្ឋ ដោយ​​រថ​យន្ត​ទី​១បាន​​ក្រ​ឡាប់​​នៅ​​ម៉ោង ១០​​យប់ ថ្ងៃ​ទី​​២៦ ខែ​វិច្ឆិកា ឆ្នាំ​​២០​១៥ត្រង់​ចំណុ​ច​​ភូមិ​ជាំ​ទ្រៀក ឃុំ​ត្រ​មូងស្រុក​មេមត់ បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ២​នាក់ ស្លាប់ ​។  

រហូតដល់​ម៉ោង ៥​ជិត​ភ្លឺ ឈានចូល​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥រថយន្ត​យី​ឌុប មួយគ្រឿង​ទៀត បាន​ក្រឡាប់ នៅ​ចំណុច​ភូមិ​ដក់ពរ ឃុំ​ទ្រាកស្រុក​មេមត់ ដោយ​ដេក​ផ្ងារជើង ចេញ​សុទ្ធតែ​ឈើប្រណិត តែ​គ្មាន​នរណាម្នាក់រងរបួស​នោះទេ​។​

​​រថយន្ត​ដែល​ក្រឡាប់ នាពេល​ទៀបភ្លឺ​នោះ គេ​ដឹង​ច្បាស់​ថាមាន​អ្នក​រត់ការ​ចំនួន ២​នាក់ ម្នាក់​ឈ្មោះ ភ័ក្ត្រ និង​ម្នាក់ទៀត​ឈ្មោះ ពៅសក់​បាស បាន​រត់​ឆ្លេឆ្លា​ ញាប់ដៃ​ញាប់ជើងទូរស័ព្ទ​ចាត់ចែង រក​រថយន្ត​មក​ស្ទូច យក​ឈើ​ចេញពី​កន្លែងកើតហេតុព្រោះ​ខ្លាច​លោក​ឧកញ៉ា លឹម ប៊ុន​ណា ស្ដីបន្ទោស ព្រោះ​អ្នក​ទាំ​ង ២​នាក់ជា​ដៃស្តាំ​លោក​ឧកញ៉ា​ផង និង​មាន​តួនាទី​ភារកិច្ច​ជា​អ្នកសម្របសម្រួល​ផ្លូវ បោះ​មេ​ជូន សមត្ថកិច្ច​ពាក់ព័ន្ធ និង​សមត្ថកិច្ច​ជំនាញតាម​ដង​ផ្លូវ​ឆ្ពោះ​ចេញទៅលក់នៅ​ឯ​ប្រទេស​វៀតណាម​។

ប្រភព​ពី​ពល​រដ្ឋ​ដែល​រស់​នៅ​ខេត្ត​ត្បូង​ឃ្មុំ​បាន​បង្ហើប​ថាលោក ឧកញ្ញា លឹមប៊នណា (ហៅខ្នា) ជា​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដ៏ល្បី​ល្បាញនៅ​ប្រទេស​កម្ពុជា មិន​ចាញ់​លោក ឧកញ្ញា ទ្រី​ភាព​ ប៉ុម្មាន​នោះទេ ហើយ​មិន​មាន​មន្ត្រី​អ្នក​មុខ​អ្នក​ការ​ហ៊ាន​ចេញ​មុខ​បង្ក្រាប​ឡើយ ព្រោះ​គេ​សង្ស័យ​ថា ប្រហែល​ជាមាន​មេ​ក្លោង​ដែល​មាន​ខ្នង​ក្រាស​នៅ​ពី​ក្រោយ​ចាំ​កាង​នូវ​ការ​រក​ស៊ី​ខាង​លើ​នេះ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា   អាន2777ដង បែកធ្លាយ មេប៉ុស្តិ៍ម្នាក់ធ្វើសៀវភៅស្នាក់នៅឪ្យពលរដ្ឋយកលុយ១០ម៉ឺនរៀល   អាន1803ដង គ្រាន់តែជេរគោសោះ ថៅកែឡឥដ្ឋម្នាក់ប៉ុនប៉ងសម្លាប់មនុស្សដល់ផ្ទះមិនបានសម្រេច   អាន1655ដង កក្រើកសង្គមហ្វេសប៊ុគ សម្ដេចព្រះសង្ឃរាជមួយអង្គ យកអ្នកលក់ឡេធ្វើជាទីប្រឹក្សាផ្ទាល់   អាន1627ដង លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប   អាន2256ដង ព្រះរាជពិធិ ដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ   អាន1548ដង «វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាគួរត្រូវបានសម្លឹងមើលដោយលក្ខណៈសត្យានុម័តនិងមិនលម្អៀង» ដោយ៖ ប?...    អាន2067ដង កាណូតអូសលៀសខ្ចៅអូសឡើងកករទឹកពេញ១ចំហៀងទន្លេសាប   អាន1849ដង ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន   អាន2217ដង ចៅសង្កាត់ជ្រាវ គ្រោងប្តឹងបុគ្គល៣នាក់ ដែលញុះញង់ប្រជាពលរដ្ឋ អោយរារាំងការស្តារត្រពាំងបុរ?...    អាន1760ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38865នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81198នាក់
ខែនេះ    228471នាក់
ឆ្នាំនេះ   2972775នាក់
សរុប   56571671នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:50