ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 21 ខែ 11 ឆ្នាំ 2015 វេលាម៉ោង 03:46 នាទី ចំនួនអានៈ 4100

នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិតា​វៀន សង្គាត់​សាលាកំ​រើក ក្រុង​សៀមរាប ​ដែល​មាន​ទី​តាំ​ង​ជាប់​ផ្លូវ​ក្រវ៉ាត់​ក្រុងកែងផ្លូវ​​ជន្លង់។

យោត​តាម​សម្តី​ស្រី​មាស្សា​ដែល​រងគ្រោះ​ និង​ស្រី​ម៉ាស្សា៤-៥នាក់​ទៀត​បាន​និយាយដូចៗ​គ្នាថា ដំ​បូង​ឡើយ​លោក​ប៉េ​អឹម​ខាង​លើ​នេះបាន​បើក​ម៉ូតូចូល​មក​បុក​ស្ត្រី​ម៉ាស្សា​ដែល​អង្គុយ​លើ​កៅ​អី​២ដង​ រួច​បង្ខំ​អោយ​ស្រី​ម៉ាស្សា​ម្នាក់​ចូល​ធ្វើ​សរសៃ​អោយ​ខ្លួន។ ប្រ​ហែល​មួយស​​ន្ទុះ​លោកប៉េអឹម​រូប​នេះ​បាន​ស្ទាប​លូក​លាន់​ស្រ្តី​ម៉ាស្សា ខាង​លើ​ តែ​ដោយ​នាង​មិន​ព្រម​ក៏ខោក​ក្បាល​របស់​នាង​ខ្លាំង​ៗ២-៣ក្រញ៉ដៃ ដល់​នាង​ឈឺ​នាង​ក៏ទះកំ​ភ្លៀ​ង​លោក​ប៉េអឹម​រូប​នោះ​១កំ​ផ្លៀង បណ្តាល​អោយ​លោក​ប៉េអឹម​ដែល​ខ្លួន​ធុំក្លិន​​តែស្រារូប​នេះខឹង​ក៏ប្រ​វ៉ាយ​ប្រ​តប់​ជា​មួយ​រូប​នាង​រហូត​បាក់​រនួត​គ្រែម៉ាស្សាធ្លាក់​ដល់​ការ៉ូ។ ស្រី​ម៉ាស្សា​រង​គ្រោះ​បន្តថា នាង​បាន​រត​ចេញ​ពី​បន្ទប់ម៉ា​ស្សា​ មក​ខាង​មុខ​ហាង​ដើម្បី​អោយ​គេ​ជួយ តែ​ត្រូវ​បាន​លោក​ប៉េអឹម​​​រូប​នោះ តាម​មក​កាច់​កនាង​២ដង​​ថែម​ទៀត តែ​បាន​ស្រ្តី​ម៉ាស្សា​ផ្សេង​ជួយ​នាង​ កុំ​អី​ប្រហែល​អាច​បាក់​កស្លាប់​ផង​ក៏មិន​ដឹង​ នេះ​បើយោង​តាម​សម្តី​របស់​ស្ត្រីម៉ាស្សា។

ក្រុមស្ត្រី​ម៉ាស្សាបាន​បន្តថា ពួកនាង​មិន​ចង់​មាន​រឿង​ជាមួយ​លោក​ប៉េអឹម មិត្តសៅ នេះទេហើយបាន​ប្រាប់​ថា ពូឯង​ទៅចុះ​មិន​បាច់​នៅ​ឈ្លោះប្រកែក​អីទេ តែ​លោកប៉េអឹម​​​នេះមិន​ព្រម​ទៅ​ណាទេ ហើយ​ស្រែក​ថា ហៅ​ថៅកែពួក​ង៉ែង​មក​ជួប​អញ់ឥឡូវ អញ់​មិន​ទៅ​ណាទេ និយាយដដែលៗជា​ច្រើន​ដង។

នៅ​ពេល​ដែល​ថៅ​កែ​ហាង​ម៉ាស្សា​មក​ដល់​ហាង​ម៉ាស្សា​ស្រាប់​តែ​​លោកប៉េអឹម មិត្តសៅ ជេរម្តាយ​ដៀល​ពូជថៅ​កែ​ហាង​ម៉ាស្សា​យ៉ាង​ចាស់​ដៃ ហើយចាប់​ផ្តើម​តាំង​ខ្លួន​ជា​សមត្ថ​កិច្ច​​​ទារក​ច្បាប់​ម៉ាស្សា ហើយ​ចោទថាហាង​ម៉ាស្សាខាង​លើ​នេះ​អត់​មាន​ច្បាប់​។ ​លោក​ប៉េអឹមបាន​​ស្រែក​ក្តែងៗថា អញ់​ចង់​បិទហាង​ម៉ាស្សា​នេះ​​ស្មើណា​ក៏បាន​ដែរកុំ​ចង់​ខ្លាំង​ជាមួយ​អញ់វើយ។

លោកប៉េអឹម មិត្តសៅ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​នៅ​កន្លែង​កើត​ហេតុថា លោក​ពិត​ជា​បាន​ខោក​ក្បាល​ស្រី​ម៉ាស្សានោះ​មែន តែ​ខោក​តិចៗ ខោកលេងតើ​ តែនាង​បែរជាទះកំភ្លៀងលោកខ្លាំងៗទៅ​វិញ បណ្តាល​អោយ​លោក​ខឹងទើប​រឿង​រ៉ាវ​វាកាន់​តែវែង​ឆ្ងាយ។

ដោយ​ឃើញ​លោក​ មិត្តសៅ ស្រែក​ជេរគេ​ជេរឯងឡូឡាខ្លាំងៗ ហើយ​ស្រែក​ថា ទាំង​អាម្ចាស់​ហាង​ និង​អាអ្នក​កាសែត ឯងហៅ​អាណាមក​ចាប់​អញ់​ក៏ហៅទៅ បើ​ហៅ​បាន​អញ់​ថែម​លុយអោយ​១០​ម៉ឺ​ន​រៀល​ទៀត ទើប​អ្នក​យក​ព័ត៌មាន​យើង​បាន​​​ទូរស័ព្ទ​ទៅ​សមត្ថ​កិច្ច​ទាំង​តូច​ទាំង​ធំ​តែ​មិន​មាន​អ្នក​លើក​ទូរស័ព្ទ រួច​បាន​ខល​ទៅ​តុលាការ​ខេត្ត​សៀមរាប​៣នាក់​ តែ​ម្នាក់​ខល​មិន​ចូល​ ឯ២នាក់​ទៀត​មិន​លើក​ទូរស័ព្ទ។ ចុង​ក្រោយ​មាន​តែលោក ថង​សាគុណ ស្នង​ការ​រង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌខេត្ត​ ម្នាក់​គត់​បាន​លើកទូស័ព្ទហើយ​បាន​បញ្ជាអោយ​ប៉ូលីស​ប៉ុស្តិ៍សាលាកំរើក​មក​ដោះស្រាយ តែ​មិន​ហ៊ាន​ធ្វើ​អ្វី​ជន​ដៃដល់​ដដែល ចុង​ក្រោយ​អោយ​ជន​ដៃដល់​ទៅ​ផ្ទះ​តាម​សម្រួល ហើយ​ប្រាប់​ម្ចាស់ហាង​ម៉ាស្សា និង​នារី​រង​គ្រោះ​ថា ចាំ​ស្អែក​ចាំ​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ឯប៉ុស្តិ៍ប៉ូលីស​ក៏បាន ទៅ​ដាក់​ពាក្យ​ប្តឹង​នៅ​កន្លែង​ប៉េអឹមក៏បាន។

លោក កើត-​វណ្តែត ហៅ​ទូច ម្ចាស់​ហាង​ម៉ាស្សាបាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា លោក​និង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តាម​ផ្លូវ​ច្បាប់​ បើ​សិន​ជា​លោកប៉េអឹម​ មិត្តសៅ​ មិន​មក​សុំ​ទោស​លោក និង​ កូន​ចៅ​របស់​លោកទេនោះ។ លោក ទូច​ បន្ថែមថា ហាង​ម៉ាស្សារបស់​លោក​មាន​ច្បាប់​អាជីវកម្ម​ត្រឹម​ត្រូវ ពី​សាលាក្រុង​ មិន​មែន​រក​ស៊ី​ខុស​ច្បាប់​នោះទេ។ លោកទូច​បន្ថែម​ថា លោក​បាន​ជួយ​ស្រ្តី​ក្រី​ក្រគ្មាន​ការ​ងារ​ធ្វើ​ ដោយ​ការ​​​ផ្តល់​ការងារ​ផ្នែក​ធ្វើ​សរសៃ អោយ​ពួកគេ​មាន​បាយ​ហូប ហើយ​លោក​បាន​អោយ​តំលៃ​ស្ត្រី​ភេទ​ទាំង​អស់​នេះដូច​ស្ត្រី​ដទៃ​ដែរ។ លោក​ទូច​និយាយ​ទាំង​ហួស​ចិត្តថា ​លោក​ប៉េអឹម​ខាង​លើ​បែជាមក​វាយដំទៅ​លើ​ស្ត្រី​ភេទ​ទន់​ខ្សោយ​បែប​នេះទៅ​វិញ។ លោក ទូច សូម​អោយ​ថ្នាក់​ដឹក​នាំ​របស់​លោក មិត្តសៅ ជួយ​ចាត់​ចែង​រឿង​នេះផងកុំ​អោយ​មាន​គំរូអាក្រក់​ដល់​អ្ន​ក​ដទៃទៅ​ថ្ងៃក្រោយ។

សូម​បញ្ជាក់​ថា មុន​ខាង​ប៉ូលីស​សាលាកំ​រើក​ទៅ​ដល់​ហាង​ម៉ាស្សាដែល​មាន​រឿង​ខាងលើ មាន​លោក​មេប៉ុស្តិ៍ ជ្រាវ និង​មន្ត្រី​របស់​លោក​បាន​ទៅ​ដល់​មុនដោយ​មិត្ត​ភ័ក្រ​របស់​លោក​ទូច​ជាអ្នក​ខល​ហៅ តែ​ត្រូវ​បាន​លោក ប៉េអឹម​ មិត្តសៅ​ ជេរដៀល​ត្មេះ​រហូត​លោក​ប៉ូលីស​ទាំង​២​នៅ​មិន​បាន​ជិះ​ម៉ូតូ​ទៅ​បាត់​ដោយ​ពោល​ពាក្យថា កន្លែង​កើត​ហេតុ​មិន​មែន​ទឹក​ដី​របស់​លោកទេ ជា​ទឹក​ដី​របស់​ប៉ុស្តិ៍សាលា​កំ​រើក សូម​អោយ​រាយការណ៍​ទៅ​ខាង​ប៉ុស្តិ៍​សាលា​កំ​រើក​ចុះ។ ហើយ​ដំបូង​ឡើយ​លោក​ មិត្តសៅ មិន​បាន​ពាក់​អាវ​ប៉េអឹម​ទេ តែ​ដល់​​ពេល​មាន​អ្នក​កាសែត​ទៅ​​ថត ទើប​លោក​យក​អាវ​ប៉េអឹម​មក​ពាក់ រួច​លោក​ប្រាប់​អ្នក​កាសែត​ថា លោក​ពាក់​អាវ​ប៉េអឹម​អោយ​អ្នក​កាសែត​ថត ព្រោះ​ចង់​ល្បីយូ​រហើយ អោយ​អ្ននកាសែត​ជួយ​ផ្សាយ​អោយ​ឆាប់​បាន​ល្បី​ដល់​ថ្នាក់លើផង។

ក្រុម​ស្ត្រី​ម៉ាស្សា​ខាង​លើ​សូម​អំ​ពាវ​នាវ​ដល់​អង្គការ​សិទ្ធិ​មនុស្ស អង្គការ​ស្ត្រី​មាន​វិបត្តិ និង​អង្គការ​នានាដែល​ពាក់ព័ន្ធ​ករណី​ប្រើ​អំ​ពើ​ហឹង្សា​ខាង​លើក​ ជួយ​ពួក​គាត់​ផង​ ព្រោះ​ពួកគាត់​ត្រូវ​ការ​ភាព​យុត្តិធម៌ និង​ត្រូវ​ការ​ការពារ​ដោយ​ច្បាប់​។

លោក សំ​សារ៉ូ នាយ​រង​ប៉េអឹម​ក្រុង​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី២១​នេះថា ឈ្មោះ​ មិត្ត​សៅ ពិត​ជា​មាន​មែន​ តែ​សព្វ​ថ្ងៃ​មិន​នៅ​ឈរ​ជើង​នៅ​ប៉េអឹម​ក្រុ​ងទៀត​ទេ បាន​ផ្លាស់​ទៅ​ប៉េអឹម​ខេត្ត​ហើយ។

លោក ចយ នាយ​ការិយាល័យ​ផ្នែក​ព្រហ្មទណ្ឌ​ប៉េអឹម​ខេត្ត បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី២១​នេះដែរ​ថា លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ ហើយ​លោក​និង​ហៅ​លោក មិត្តសៅ មក​សាកសួរទៅ​តាម​និតិវិធី មិន​អោយ​ខូច​កិត្តិយស​ដល់​ស្ថាប័ណ​ប៉េអឹម​ខេត្ត​សៀមរាប​ឡើយ ហើយ​នេះ​ជា​រឿង​បុគ្គល៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង)   អាន3871ដង ក្រុមហ៊ុនចំនួនពីររងការចោទថា រំលោភយកដីជនជាតិភាកតិចគួយ នៅព្រះវិហារ    អាន1654ដង តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច   អាន2651ដង លោក ភុនសារ៉ុម មេវីរសេនាតូចអន្តរាគមន៍លេខ ៣៨៤ យកបន្ទាយទាហ៊ានធ្វើជាដេប៉ូលក់ឈើរាប់ម៉ឺនម៉ែត?...    អាន1653ដង តុលាការ​កោះ​ហៅ​តំណាង​យុវជន​បក្ស​សមរង្ស៊ី​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​៧ ធ្នូ   អាន1750ដង លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា   អាន2735ដង អ្នកកាសែតរងគ្រោះ៣រូបចោទថា អ្នកកាសែត៣នាក់សរសេរបរិហាពួកគាត់គ្មានការពិត   អាន31646ដង បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រា...    អាន2329ដង លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល...    អាន2137ដង មេ​បញ្ជាការ​ទ័ព​២​នាក់​នៅ​បន្ទាយមានជ័យ​រង​ការ​ប្ដឹង​ចោទ​ថា​ជួញ​ដូរ​ឈើ​គ្រញូង​និង​ពុ?...    អាន1749ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31149នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    73482នាក់
ខែនេះ    220755នាក់
ឆ្នាំនេះ   2965059នាក់
សរុប   56563955នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:02