អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល

ដោយៈ សហការី ខេត្តបន្ទាយមានជ័យ ថ្ងៃទី 02 ខែ 11 ឆ្នាំ 2015 វេលាម៉ោង 09:07 នាទី ចំនួនអានៈ 2374

ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ​កាប់​ប្លន់​យក​កាម៉េរ៉ា​បោក​ចោល និង​យក​កាំបិត​ដេញ កាប់​ប៉ង​សម្លាប់​ផ្តាច់ជីវិត គ្រា​ដែល​អ្នក​សារពត៌មាន​រងគ្រោះ​២​នាក់​ខាងលើ​ចុះ​យក​ពត៌មាន​តាម​ព្រំដែន កាលពី​វេលា​ម៉ោង​៥​និង​ល្ងាច​ថ្ងៃទី​៣០ ខែវិច្ឆិការ ឆ្នាំ​២០១៥ នៅ​ចំនុច​ប៉ុស្តិ​ចំបក់ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​។​

ក្រោយពី​ទទួលបាន​ពត៌មាន​ថា នៅ​ប៉ុស្តិ​នគរបាល​ការពារ​ព្រំដែន​ប៉ុស្តិ​ចំបក់ បាន​លួច​បើក​ច្រក របៀង​ឲ្យ​ពលករ​ឆ្លងដែន​ខុសច្បាប់ និង​មាន​ឈ្មួញ​នាំ​ចូល​នាំចេញ​ទំនិញគេចពន្ធ អ្នកកាសែត​៤​ស្ថាប័ន បាន​ចុះ​យក​ពត៌មាន​គឺ ទូរទស្សន៍​ហង្ស​មាស ប៉ុស្តិ​លេខ​៥ អាស៊ីអាគ្នេយ៍ និង CTN បាន​ចុះ​ទៅ​ច​ក​ពត៌ មាន​នៅ​ចមនុច​ព្រំដែន​ខាងលើ ពេល​ទៅ​ដល់​បាន​បែក​ចែក​ចុះ​ធ្វើការ​នៅ​គោលដៅ​ផ្សេងៗ​ចម្ងាយ​ពី​គ្នា ៥០០​ម៉ែត្រ ដោយ​ភ្នាក់ងារ​ទូរទស្សន៍​ហង្ស​មាស​និង​ប៉ុស្តិ​លេខ​៥​ទៅ​គោលដៅ​ផ្សេង មិនទាន់​ទាំង​ដល់ ចំនុច​ច្រករបៀង​ស្រួលបួល​ផង​ស្រាប់តែ​ឃើញ​មាន​មន្ត្រី​នគរបាល​ក្នុង​ប៉ុស្តិ​ខាងលើ​ម្នាក់​បាន​ដឹក​ជន​ស៊ីវិល​ម្នាក់​ឈ្មោះ ធិន ម៉ា​ណាន ហៅ​ប្រុស ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មក​ទម្លាក់ ភ្លាម​នោះ​ជន​ស៊ីវិល​រូបនេះ​បាន​ទាញ​កាំបិត​ខ្វែវ​ប្រវែង​ជាង​១​ម៉ែត្រ​មក​ភ្ជង់​ភ្នាក់ងារ​ហង្ស មាស​យក​កាំ​មេ​រ៉ា​បោក​ចោល ហើយ​បាន​ដេញ​កាប់​ទាំង​ភ្នាក់ងា​ប៉ុស្តិ​លេខ​៥ ធ្វើឲ្យ​អ្នកកាសែ​តទាំង​២ ភ័យ​ក៏​នាំគ្នា​រត់​ចោល​ស្បែកជើង​ព្រលឹងចុងសក់ រី​ឯ​ជន​ស៊ី​រូបនោះ​បាន​ទាញ​កង់​ជិះ​ដើម្បី​ដេញ​កាប់​បន្ត ទើប​អ្នកកាសែត​នាំគ្នា​រត់​ចុះ​ស្រែ​ដើម្បី​រក​គ្នា​ជួយ​។ ពេល​មក​ដល់​ប៉ុស្តិ​ស្រាប់តែ​រថយន្ត​ត្រូវបាន​គេ​យក​វត្ថុ រឹង​កោស​ខូច​ថ្នាំ​រថយន្ត​ខ្ទេច ទើប​អ្នកកាសែត​នាំគ្នា​គេចចេញ​ពី​ចំនុចកើតហេតុ​រក​កន្លែង​សុវត្ថិភាព​។​

លោក ផូ ប៊ុនថន ភ្នាក់ងារ​ទូរទស្សន៍​ហង្ស​មាស​បាន​ឲ្យដឹងថា ពួក​ខ្លួន​ត្រូវ​នគរបាល​ប៉ុស្តិ៍​ចំបក់​ខាងលើ ម្នាក់​ជិះ​ម៉ូតូ​ដឹក​ជន​ស៊ីវិល​ម្នាក់​ឲ្យមក​កាប់​ខ្លួន​នៅ​លើ​ចំការ​មួយកន្លែង​ក្បែរ​ព្រៃ​ព្រំដែន​កម្ពុជា​ថៃ ប្លន់​យក​កាំ​ម៉េ​រ៉ាទៅ​បោក​ចោល​កម្ទេច​រូបភាព និង​យក​កាំបិត​ខ្វែ​ប្រវែង​ជាង​១​ម៉ែត្រ​ដេញ​ប៉ង​សម្លាប់ខ្លួន និង​លោក​កែវ​វុទ្ធី​ភ្នាក់ងារ​ប៉ុស្តិ​លេខ​៥​តែ​ដោយ​សភាព​មិន​ស្រួល​ក៏​នាំគ្នា​រត់​។​

លោក កែ វិទ្ធី ភ្នាក់ងា​ទូរទស្សន៍ប៉ុស្តិ​លេខ​៥ បានចាត់ទុក​ការ​ថា​ការ​ដេញ​កាប់​អ្នកកាសែត​នេះ គឺជា​អំពើរ​ព្រៃផ្សៃ​ហើយ​ក៏​ជា​ការគំរាមកំហែង​បំបាក់ស្មារតី​ពី​សំណាក់​សមត្ថកិច្ច​គោលដៅ​ខាងលើ​គឺ​ប៉ុស្តិ​ចំបក់ គឺ​ដើម្បី​រារាំង​ដល់​ដំណើរការ​យក​ពត៌មាន​របស់​អ្នកកាសែត​។​ក្នុងនោះ​លោក​ក៏​បាន​សំណូមពរ​ដល់ អគ្គស្នងការ​ការ​នគ​របាល​ជាតិ និង​ស្ថាប័ន​តុលាការ​ជួយ​រក​យុត្តិធម៌​។​

ក្រោយ​ពី​អ្នកកាសែត​នាំគ្នា​ចេញពី​កន្លែងកើតហេតុ ស្រាប់តែ​លោក​មេ​ប៉ុស្តិ សាន សៃ បាន​ទូរ​សព្ទ័​មក​រករឿង​ភ្នាក់ងារ​ហង្ស​មាស​ថា​មាន​ពលរដ្ឋ​(​គឺ​ជន​ស៊ីវិល​ដែល​ដេញ​កាប់​អ្នកកាសែត​) មកប្តឹង​ថា​អ្នកកាសែត​នាំគ្នា​មក​វាយ​ធ្វើបាប​ទៅវិញ និង បាន​ផ្ញើ​រូបភាព​ឲ្យគេ​ឯ​ងមើល និង​មាន​ស្នាមរបួស​លើ​ដើមទ្រូង​ទៀតផង​។​ទាំងនេះ​គឹជា​ការចោទប្រកាន់​យ៉ាងធ្ងន់ធ្ងរ​ជនរងគ្រោះ​ជា​អ្នកកាសែត​កំពុង​ក្លាយ​ជា​ជនល្មើស​ទៅវិញ។

ឆ្លើយតប​ទៅ​ហ្នឹង​ការលើកឡើង​ខាងលើ លោក ឈិត លី មេបញ្ជាការ​វ​រះ​សេនា​តូច​នគរបាល ការពារ​ព្រំដែន​គោក​លេខ​៨១៥​បានឲ្យដឹងថា ជន​ស៊ីវិល​ដែល​ដេញ​កាប់​អ្នកកាសែត​មិនមែន​ជា​មន្ត្រី នគរបាល​ទេ គាត់​ជា​ពលរដ្ឋ​មាន​ដីចំការ​ខាងក្រោយ​ប៉ុស្តិ​។​ចំពោះ​ករណី​ថា មន្ត្រីនគរបាល​ប៉ុស្តិ​ម្នាក់​បាន ដឹក​មនុស្ស​ទៅ​កាប់​អ្នកកាសែត​គឺ​មិន​ពិត​ទេ គឺ​មន្ត្រី​នគរបាល​របស់​លោក​គ្រាន់តែ​ជូន​ពលរដ្ឋ​ឈ្មោះ ប្រុស ទៅផ្ទះ​តែ​ប៉ុណ្ណោះ​ដោយ​ឃើញ​ស្រវឹងស្រា ចំពោះ​បញ្ហា​នេះ​លោក​មិន​ហ៊ាន​ថា​នរណា​ខុស​ឬ​ត្រូវ​ទេ​ព្រោះ លោក​មិន​បាន​ឃើញ​ហេតុការណ៍​ដែរ​។​

ពាក់​ពន្ធ័​ករណី​នេះ​លោក ស៊ុម ចាន់​គា មន្ត្រី​សម្របសម្រួល​សិទ្ធិ​មនិស្ស​អាដហុក​ខេត្ត​បន្ទាយ មានជ័យ បាន​ចាត់ទុកថា ករណី​ខាងលើ​គឺជា​ការរៀបចំ​ទុកជាមុន ដើម្បី​រារាំង​អ្នក​សារពត៌មាន​ពេល​ចុះ យក​ពត៌មាន​បទល្មើស​សេដ្ឋកិច្ច​និង​ពលករ​ឆ្លងដែន​ខុសច្បាប់ ព្រោះ​កន្លងមក​ច្រក​ចំបក់​នៃ​វ​រះ​៨១៥​នេះ​គឺ​តែងតែ​បើក​ឲ្យមាន​បទល្មើស​ទំនិញគេចពន្ធ​និង​ជារឿយៗ​។​

លោក សិទ្ធ ឡោះ ស្នងការរង​ទទួល​ផែន​ព្រហ្មទ័ណ្ឌ​បាន​ឲ្យដឹងថា លោក​បាន​ចាត់​ឲ្យ​មន្ត្រី​របស់​ខ្លួន​ចុះ​ស្រាវជ្រាវ​ហើយ​ចំពោះ​ករណី​នេះ លទ្ធផល​យ៉ាង​ណា​លោក​និង​ចាត់ការ​តាមច្បាប់​។​

បច្ចុប្បន្ន​ក្រុមអ្នកកាសែត​រងគ្រោះ​កំពុង​រៀបចំ​ឯកសារ ដើម្បី​ប្តឹង​ចូល​តុលាការ​ឲ្យជួយ​រក​យុត្តិធម៌ នៅ​ព្រឹក​ថ្ងៃ​ចន្ទ័នេះ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩?...    អាន2338ដង សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ច្រកប៉ោយប៉ែតប្រមូលលុយតាមច្រើនរូបភាព នាយឧត្ដមសេនីយ៍ គៀត ច?...    អាន1970ដង កូនម៉ែជួយម៉ែផង គេរឹបអូសយកដីស្រែយើងអស់ហើយកូន   អាន4578ដង គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង?   អាន932ដង ឃុបឃិតគ្នាជាប្រព័ន្ធ បង្វិលយកដីផ្លូវធ្វើផ្ទះ យកដីត្រូវធ្វើផ្ទះទៅធ្វើផ្លូវវិញ   អាន1854ដង គោយន្តកន្រ្តៃដឹកឈើដូចហែកឋិនឆ្លងកាត់ស្រុកវ៉ារិនគ្មានអ្នកបង្រ្កាប   អាន1749ដង ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន?...    អាន3352ដង ពលរដ្ឋសង្ស័យថា លោក ថៃ-គឹមហេង ជំនួយការរបស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ រកស៊ីដឹកឈើគេចព...    អាន1607ដង ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប   អាន2940ដង មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ   អាន2302ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35653នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77986នាក់
ខែនេះ    225259នាក់
ឆ្នាំនេះ   2969563នាក់
សរុប   56568459នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:56