ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 21 ខែ 09 ឆ្នាំ 2015 វេលាម៉ោង 11:43 នាទី ចំនួនអានៈ 2473

ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ ​ហើយថា​បាន​​រស់​ឡើង​វិញ បន្ទាប់​ពី​បើក​ក្តាមឈូស​ជាចុង​ក្រោយ​អោយ​សាច់​ញាតិ​មើល​មុខមុន​លើក​ដាក់មេន​​បូរជាសព។

ហេតុការណ៍​នេះ​បាន​កើត​ឡើង នៅវេលាម៉ោង​ប្រហែល​៧ព្រឹក​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ នៅ​វត្ត​ព្រិន ស្ថិត​ក្នុង​ភូមិ​ក្រសាំង​ សង្កាត់​ជ្រា ក្រុង​សៀមរាប ខេត្តសៀមរាប។

ប្អូន​ស្រីរបស់​​ស្រ្តី​សាក​សព​ខាង​លើ​​បាន​ប្រាប់​ថា កាល​ពីព្រឹក​​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ២០១៥ បង​ស្រី​របស់​នាង​មាន​អាការៈមិន​ស្រួល​ខ្លួន ក៏បាន​នាំ​យក​ទៅ​ព្យាបាល​នៅ​ឯមន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប។ ខណៈនោះ​គ្រូ​ពេទ្យ​បាន​ព្យួរសេរ៉ូម ហើយ​ប្រាប់​ថា មិន​ទាន់​ដឹក​ពី​អាការៈរោគ​នៅ​ឡើយ​ទេ រង​ចាំ​តាម​ដាន​បន្តទៅ​ទៀត។ តែ​លុះ​ដល់​រសៀល​ថ្ងៃដដែល​បង​ស្រី​របស់​នាង​បាន​ស្លាប់​បាត់​បង់​ជីវិត ហើយ​រថ​យន្ត​ពេទ្យ​ខេត្ត​បាន​ដឹក​សាសព​យក​មក​ផ្ទះរបស់​ខ្លួន​​វិញដែល​មាន​អាស័យ​ដ្ឋានខាង​លើ ​ដើម្បី​ធ្វើ​បុណ្យ​ទៅតាម​ប្រ​ពៃណី​សាសនា។

ប្រ​ភព​ពីអ្នក​ឃើញ​ហេតុ​ការណ៍ និង​អ្នក​ជួយ​លើក​ក្តាមឈូស បើក​ក្តាមឈូស បាន​អោយ​ដឹង​ថា តាម​បទ​ពិសោធន៍ សាក​សព​បើ​ស្លាប់​តែ​មួយ​ថ្ងៃរឹង​ខ្លួន​បាត់​ទៅ​ហើយ តែ​នេះដាក់​ក្នុង​ក្តាមឈូស​តាំង​ពី​ថ្ងៃទី១៨ រហូត​ដល់​ថ្ងៃទី២១នេះ​សព​នៅ​ទន់ដូច​មនុស្ស​រស់ ហើយ​ថែម​ទាំង​ហាមាត់​ និង​បើក​ភ្នែកក្រ​ឡោត​ទៀតផង ទើប​ពួកគេ​លើក​សាក​សព​ចេញ​ក្រៅ​ដាក់​លើ​សាលាបួស​មុខ​ភ្លើង​ក្បែរទីបច្ឆាដើម្បី​អោយ​គ្រូពេទ្យ​ជំ​នាញ​ពិនិត្យ​សាឡើង​វិញ។

លោកយាយ ចែន និង​លោកយាយ ស៊ីម មាន​វ័យ​ប្រហែល​ជា​៨០​ឆ្នាំស្លៀក​សពាក់​សនៅ​អង្គុយ​ចម្ងាយ​ប្រែល​បី​ម៉ែត្រ​ពី​សាកសព​បានតំ​ណាល​​អោយ​ដឹងថា កាល​ពី​ដើម​ធ្លាប់​មាន​មនុស្ស​ភ្លឹក​មិន​ដឹង​ខ្លួន​ពីរ​បី​ថ្ងៃរហូត​ដល់​មួយ​អាទិត្យ​ក៏មាន​បន្ទាប់​មក​ដឹង​ខ្លួន​វិញហើយ​រស់​រាន​មាន​ជីវិត​ដដែល​។ លោក​យាយ​ស៊ី​ នៅ​ភូមិ​វាល​ ខាង​លើ​បាន​បន្ថែមថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុខ​ធ្លាប់​មាន​ស្រ្តី​មា្នក់​ឈ្មោះ ភិន នៅ​ផ្សា​ដើម​ក្រលាញ់ ភ្លឹក​ មិន​ដឹង​ខ្លួន​ជាច្រើន​ថ្ងៃ លុះ​ដល់​សាច់​ញាតិ​ធ្វើ​បុណ្យ​លោក​សូត្រ​ធម៌ដាក់​ទង​ព្រលឹង​ ក្រោម​មក​ដឹង​ខ្លួន​ឡើង​វិញ។ លោក​យាយ​បន្ថែម​ទៀតថា ក្រោយ​ឈ្មោះ​ភិន​នេះ​ដឹង​ខ្លួន​ឡើង​វិញ ក៏​ប្រាប់​ថា ព្រលឹង​របស់​គាត់​បាន​ទៅ​ងូត​ទឹក​ជាមួយ​ក្រុម​ពួក​នាងៗកីណរសប្បាយ​ខ្លាំង​ណាស់ ដល់​ពេល​សប្បាយ​អស់​ចិត្ត​ក៏​គិត​ថា មក​សប្បាយ​នេះ​រាង​យូរក៏​គិត​ថា ​​ត្រឡប់​ទៅ​ផ្ទះ​វិញ ប្រាប់​តែ​មក​ដល់​ផ្ទះលឺ​គេ​ចាក់​ភ្លេង​ធ្វើ​បុណ្យ ក៏ស្រាប់​តែ​ដឹង​ខ្លួន​តែម្តង​ទៅ។

យោង​តាម​លោក គ្រូពេទ្យម្នាក់ឈ្មោះ ពិសិទ្ធ ធ្វើ​ការ​នៅ​មន្ទីរ​ពេទ្យ​កុម៉ា​អង្គរ (ពេទ្យ​បេះដូង) ខេត្ត​សៀមរាប ដែល​បាន​យក​ឧប្បករ​ទៅ​ពិនិត្យ​សាកសព​នៅ​ព្រឹក​មិញ​ម៉ោង​ប្រហែល​៨និង​៣០​នាទី ​នៅ​កណ្តាល​ហ្វូង​មហាជន លោក​គ្រូពេទ្យ​រូប​នេះ​បាន​អះ​អាង​ថា នាង​ ចាន់​ធាន បាន​លាចាកលោក​នេះ​យ៉ាង​ពិត​ប្រាកដហើយ ព្រោះ​ចង្វាក់​បេះដូច​គ្មាន ជីពចរគ្មាន ដង្ហើម​គ្មាន ឈាម​គ្មាន​ចរនា ហើយ​ខ្លួន​ត្រជាក់​ដូច​មនុស្ស​ស្លាប់​មែន តែ​គ្រាន់​តែ​នៅ​ទន់​មិន​រឹង​ដូច​សាកសព​ផ្សេង​តែប៉ុណ្ណោះ។

កញ្ញា ចាន់​សំ​បូរ អាយុ២០​ឆ្នាំ ជាប្អូនស្រី​ទី២នៃ​សាក​សព​ បាន​ប្រាប់​ថា នាង​មាន​បង​ប្អូន​តែបី​នាក់​សុទ្ធ​តែស្រីៗ ហើយ​បង​ស្រី​របស់​នាង​ជាមេគ្រួសារ នៅ​មាន​ប្អូន​ស្រី​ម្នាក់​ទៀត​ឈ្មោះ ចាន់​សុផល អាយុ​ទើប​តែ​១០​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ពួក​នាង​ជាកូន​កំ​ព្រា គ្មាន​ម្តាយ​ឪពុង​ទេ ថែម​ទាំង​គ្រួសារមាន​ជីវភាព​ទី​ទាល់​ក្រស្ទើ​តែ​រក​លុយ​ធ្វើ​បុណ្យ​សពមិន​បាន​​ទៀត​ផង។ កញ្ញា ចាន់​សំ​បូរ បាន​ប្រាប់​បន្ថែម​តាម​ទូរស័ព្ទនៅ​ម៉ោង​ ១១ព្រឹក​នេះថា សព​បង​ស្រី​របស់​នាង​និង​រៀប​ចំ បូរជា​នៅ​ម៉ោង​១០​យប់​ថ្ងៃទី២១នេះហើយ ប្រ​សិន​មិន​មាន​ហេតុការណ៍​ចំ​ឡែក​អ្វី​កើត​ឡើង​ទេនោះ។

លោក ប៉ែនផលគុណ ប្រ​ធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ម៉ៅង​១១និង​២៥នាទី​ព្រឹក​ដដែល​នេះផ្ទុយ​ពី​ចម្លើយ​ប្អូន​ស្រី​ជន​រង​គ្រោះថា ស្ត្រី​រង​គ្រោះ​ខាងលើនេះ គើត​ជំងឺ​ឆ្កែឆ្កួត​ខាំដោយ​មិន​អាច​ព្យាបាល​បាន​ទេ។ លោក​បន្តថា ជំងឺ​ឆ្កែឆ្កួត​ខាំនេះ អាច​ធ្វើ​អោយ​អ្នក​ជំ​ងឺខ្លាច​ទឹក ប្រកាច់ ឬសន្លប់​បាត់​បង់​ស្មារតី។ លោក​បញ្ជាក់​ថា ថ្ងៃដែល​គ្រូវ​ពេទ្យ​បញ្ជូន​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ​នោះ នាង​មិន​ទាន់​ស្លាប់​នៅ​ឡើយ​ទេ តែ​គ្រូពេទ្យ​បាន​ប្រាប់​សាច់ញាតិ​ថា អស់​សង្ឃឹម​ហើយ គ្មាន​លទ្ធភាព​ព្យាបាល​ទេ នាង​និង​ស្លាប់​នៅ​ពេល​ណាមួយក្នុង​ពេល​ឆាប់ៗ៕ ដោយ៖ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

វិនាសកម្មព្រៃលិចទឹកបឹងពារាំងដោយជនទុច្ចរិត   អាន1728ដង លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា   អាន2503ដង ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្?...    អាន2362ដង សារជូនពរ លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តសៀមរាប ឧត្ដរម...    អាន2112ដង លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹ?...    អាន4408ដង លោក ឡុង-គឺសឹង អភិបាលស្រុកសណ្តាន់បានផ្តល់បទសម្ភាសន៍ដល់កម្ពុជាសុវណ្ណភូមិ ពាក់ព័ន្ធការចោទ?...    អាន1540ដង លោកម៉ៅពៅស្នងការខេត្តព្រះវិហារត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានបុគ្គលិក   អាន1728ដង ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស   អាន2901ដង ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ   អាន2423ដង ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង   អាន2274ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31770នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    74103នាក់
ខែនេះ    221376នាក់
ឆ្នាំនេះ   2965680នាក់
សរុប   56564576នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:24