លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 18 ខែ 07 ឆ្នាំ 2015 វេលាម៉ោង 11:13 នាទី ចំនួនអានៈ 4409

យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​កញ្ញា​សាសា​អតី​ត​ពិធី​ការនី​ទូរទស្សន៍មួយរូប ដែល​ល្បី​ខាង​ដើរលេង​​យប់​តាម​មណ្ឌល​កម្សាន្ត​នានាក្នុង​ក្រុង​ភ្នំពេញ។​

ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹង​ទៀត​ថា លោក​សុខ​ប៊ុន​មិន​មាន​ការ​ចាប់​ចង​ពី​ប៉ូលីស​អាំង​ទែប៉ូល​នោះ​ទេ គឺ​លោក​សម្រេច​ចិត្ត​ចូល​ខ្លួន​មក​បំ​ភ្លឺ​ចំ​ពោះ​មុខ​តុលាការ​ទៅ​តាម​ផ្លូវ​ប្បាប់ តាម​ការ​នែនាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំ​នួន​បាន​អោយ​ដឹងថា​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​កក្កដា ឆ្នាំ២០១៥ កញ្ញាសាសា បានស្នើសុំ​ឱ្យតុលាការផ្តន្ទាទោស លោក សុខ​ប៊ុន ទៅតាមផ្លូវច្បាប់ ដោយមិនព្រមទទួលយកសំណងក្រៅ​ផ្លូវ​ការ​អ្វីទាំងអស់ខណៈ​ពេល​នាង​ចូល​បំ​ភ្លឺនៅ​សាលា​ដំ​បូង​រាជា​ធានី​ភ្នំពេញ។ កញ្ញាសាសា​បាន​បន្ថែម​ថា រឿង​ទាម​ទា​សំ​ណង​នាង​ទុក​អោយឪពុក​របស់​នាង​ជា​អ្នក​សម្រេច។

គួរ​រំ​លឹក​ផង​ដែរថា លោក សុខប៊ុន ត្រូវ​បានតុលាការ​សម្រេចចោទ​ប្រកាន់​ពី​បទប្រើអំពើហិង្សា​ ទៅ​លើ​កញ្ញា សាសា នៅភោជនីយដ្ឋាន​មួយកន្លែង ក្បែរ​មជ្ឈ​មណ្ឌល​កោះ​ពេជ្យ​កាល​ពី​យប់​ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ ដែល​ត្រូ​វ​បាន​គេ​ស្គាល់ថា ជា​កន្លែង​ផឹក​ស៊ី​រាំច្រៀង​ពេល​រាត្រី។

ក្រោម​ពី​មាន​ការ​ភ្ញាក់​ផ្អើល​រឿង​លោក សុខប៊ុន ប្រើ​អំ​ពើ​ហឹង្សា​លើ​កញ្ញាសាសា តាម​បណ្តាញ​សារព័ត៌មាន និង​បណ្តាញ​សង្គម ដែលរហូត​​ឈាន​ដល់​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ប្រកាស​ជា​សាធារណៈ អោយ​លោក​សុខ​ប៊ុន​ចូល​ខ្លួន​មក​ដោះ​ស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់នោះ ក៏​មានមតិ​​រិះ​គន់​ពី​បណ្តាញ​សង្គម (Facebook) ​យ៉ាង​ធ្ងន់​ៗ​ផង​ដែរថា តុលាការ​ហាក់​មិន​ឯករាជ ស្ថិត​នៅ​ក្រោម​សំ​ពាធរបស់​អ្នក​មាន​អំ​ណាច និង​មិន​មាន​ភាព​យុត្តិធម៌​សម្រាប់​អ្នក​ក្រីក្រ ដោយ​គេ​មើល​ឃើញ​ថា ករណី​ឃាត្តកម្ម​ជា​ច្រើ​ន​នៅ​កម្ពុជា តុលាការ​មិន​បាន​វែក​មុខ​ឃាត្ត​ ឬចាប់​ជន​ដៃ​ដល់​មក​ផ្តន្ទាទោសនោះទេ ដូច​ជាករណី​រឿង​លោក ឈូគបណ្ឌិត បាញ់​កម្ម​ករ​ជា​ច្រើន​នាក់​អោយ​រង​របួស​អស់​រយៈ​ពេល​ជាយូ​រឆ្នាំ​ណាស់​មក​ហើយ តែតុលាការ​នៅ​តែ តាម​ចាប់​លោក​ឈូគ​បណ្ឌិត​មិន​បាន​ ហើយ​រដ្ឋា​ភិបាល​ក៏​មិន​ឃើញ​ចេញ​មុខ​ប្រ​កាស​អោយ​លោក​ឈូគបណ្ឌិត​ចូល​ខ្លួន​មក​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ដូច​លោក​ សុខ​ប៊ុន​ នោះដែរ។​

មាន​ពល​រដ្ឋ​​មួយ​ចំ​នួន​បាន​ឆ្ងល់​ថា តើ​ការ​ប្រើ​អំពើ​ហឹង្សា​ដោយ​ចេតនា នៅ​ក្នុង​ក្រម​ព្រហ្ម​ទណ្ឌ តើ​មាន​ស្ថាន​ទម្ងន់​ទោស​កំ​រិតណា? ត្រូវ​ជាប់​គុគ​ប៉ុន្មាន​ឆ្នាំ? ហើយ​ត្រូវ​ពិន័យ​ជា​ទឹក​ប្រាក់​ប៉ុន្មានដែរ? ទើប​កញ្ញាសាសាហ៊ាន​បង្ហើប​ថា បើ​សុខ​ប៊ុន​បង់លុយ​​​អោយ​នាង​២លាន​ដុល្លារ​អាមេរីក នាង​អាច​ធ្វើ​ការ​ពិចារណា។

លោក មេធាវី របស់​លោក​សុខ​ប៊ុន​ធ្លាប់​បាន​ប្រាប់​អ្នក​កាសែតថា អំ​ពើ​ហឹង្សា​ខាង​លើ​កើត​ឡើង​ដោយ​កញ្ញាសាសា ប្រើ​ពាក្យ​ជេរ​ប្រ​មាត និង​គប់​ទូរ​ស័ព្ទ​ទៅ​លើ​លោក​សុខ​ប៊ុន​មុន​ ទើប​ធ្វើ​អោយ​លោក​សុខ​ប៊ុន​ខឹង​រហូត​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​រូប​នាង តែ​កញ្ញា​សាសា​បាន​បដិសេធថា នាង​មិន​បាន​ជេរ​លោក​សុខ​ប៊ុន និង​មិន​បាន​គប់​ទូរស័ព្ទ​ទៅ​លើ​លោក​សុខ​ប៊ុន​ដូច​ការ​ចោទនោះ​ទេ។

ក្រុម​ប្រ​ជា​ពល​រដ្ឋ​អ្ន​ក​ញៀន​កាហ្វេនៅ​តៀម​កាហ្វេបាន​រិះ​គន់​ថា ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​មួយ​ចំ​នួន​ជា​មនុស្ស​ចម្លែក ចូល​ចិត្ត​យក​រឿង​តូច​ធ្វើ​ជា​ធំ​ ហើយយក​​រឿង​ធំ​ធ្វើ​ជាតូច។ ពួកគេ​បន្តថា រឿង​យួន​យក​ដី​តាម​ព្រំ​ដែនកម្ពុជា​​ដែល​ជា​រឿង​ក្តៅ មិន​មាន​អ្នក​ចាប់​អារម្មណ៍ទេ ទាំង​អ្នក​ច្បាប់​ ទាំង​ថ្នាក់​ដឹក​នាំ​កំពូល ជា​ពិសេស​កញ្ចក់​ទូរទស្ស​ន៍​មួយចំនួន រឿង​ឈូគ​បណ្ឌិត​ជា​ឃាត្ត​ករ​ប្រើ​អាវុធ​បាញ់​កម្មករ​ ហើយ​សមត្ថ​កិច្ច​ចាប់​មិន​បាន​ក៏​មិន​មាន​អ្នក​ចាប់​អារម្មណ៍ដែរ​ តែ​បែ​ជា​មកនាំ​គ្នា​​ចាប់​អារម្ម​ណ៍​ទៅលើ​រឿង​ប្រើ​អំ​ពើ​ហឹង្សា​នៅ​កន្លែងផឹក​ស៊ី ​បារបន​ទៅ​វិញ នេះ​វា​ជា​រឿង​ទប់​សំណើច​មិន​បាន​ ហាសៗៗៗហាៗៗៗៗ៕​ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  តារា  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

បែកធ្លាយ មេប៉ុស្តិ៍ម្នាក់ធ្វើសៀវភៅស្នាក់នៅឪ្យពលរដ្ឋយកលុយ១០ម៉ឺនរៀល   អាន1803ដង សមត្ថកិច្ចបានដុតកំទេចគ្រឿងញៀនទ្រង់ទ្រាយធំដែលពុំធ្លាប់មាន   អាន1526ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន   អាន2348ដង ត្រីពូជនិងត្រីកម្រប្រឈមទៅនឹងការផុតពូជខណៈការនេសាទខុសច្បាប់ក្នុងរដូវត្រីពងកើត មានពេញបន?...    អាន2347ដង បុរសកំណាចវាយប្រពន្ធ និងកូនអាយុជាង១ខែសន្លប់ត្រូវសមត្ថកិច្ចចាប់ខ្លួន    អាន1737ដង តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន   អាន3546ដង មនុស្សប្រុសស្រីតែងរឮកគ្នាដោយហេតុ ៦យ៉ាង   អាន2234ដង លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ   អាន2391ដង ផ្ទះសំណាក់អង្គរតូចត្រូវភ្លើងឆេះភ្ញៀវរត់បាតជើងសព្រាត   អាន2979ដង សុស-រុង ប៉េអឹមរងស្រុកត្រពាំងប្រាសាទផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលយប់   អាន1726ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32429នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    74762នាក់
ខែនេះ    222035នាក់
ឆ្នាំនេះ   2966339នាក់
សរុប   56565235នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:46