ក្នុងជំនួបមួយដែលមានការចូលរួមរវាងអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៩ មិថុនា នេះ ឯក្រុងខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធានក្រុមប្រឹក្សាអ្នកសារព័ត៌មានកម្ពុជា បានសម្តែងប្រតិកម្មចំពោះស្ថាប័ន អយ្យការអមសាលាដំបូងខេត្តកោះកុង ដែលបានបញ្ជាអោយ លោក យួន ឈីវ អ្នកយកព័ត៌មានកាសែតថ្ងៃនេះ ទៅបង្ហាញខ្លួននៅសវនាការនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង ២ រសៀល។
លោកសុខ សុវណ្ណ មានប្រសាសន៏ថា ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកោះកុង និង តុលាការខេត្ត ហាក់បីដូចជាប្រញាប់ប្រញាល់ទៅលើដំណើរការកាត់ក្តីពាក់ព័ន្ធ និង អ្នកសារព័ត៌មានខណះដែលបណ្តឹងរបស់អ្នក សារព័ត៌មានគឺ លោក យួន ឈីវ ប្តឹងលោក ម៉េង តិច ប្រធានការិយាល័យបរិស្ថានស្រុកស្រែអំបិល តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ស្ថិតនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង បែរជាមិនទាន់ចាត់ការទៅវិញនេះជាភាពអយុត្តិធម៌មួយដែលមិនអាចទទួលយកបាននេះសបញ្ជាក់អោយឃើញថា អយ្យការអមសាលាដំបូងខេត្តកោះកុងមានអាថ៍កំបាំងអ្វីមួយបានជាលំអៀងទៅកាន់ភាគី ម៉េង តិច។
គួររំលឹកថា កាលពីពេលកន្លងមក លោក យួន ឈីវ អ្នកយកព័ត៌មានថ្ងៃនេះ បានប្តឹងលោក ម៉េង តិច ពីបទប្រើអំពើ ហិង្សាគំរាមកំហែង តែត្រូវតុលាការខេត្តកោះកុងមិនចាត់ការ ចំណែកឯបណ្តឹងរបស់លោក ម៉េង តិច ប្តឹងមក លោក យួន ឈីវ វិញ ពីបទកំហែងយកព័ត៌មានត្រូវបានតុលាការខេត្តកោះកុង បើសវនាការកាត់ក្តីកំបាំងមុខដោយ ដាក់ទោស១ឆ្នាំដោយព្យួរទោស។
បច្ចុប្បន្ននេះស្ថាប័នអយ្យការខេត្តកោះកុង ក៏បានប្រញាប់ប្រញាល់បើកសវការមួយ ទៀត លើបណ្តឹងរបស់លោក ម៉េង តិច ចោទប្រកាន់លោក យួន ឈីវ ពីបទល្មើសបរិហារកេរ្តិ៍ជាសាធារណះ ហើយ តុលាការពុំបានយកច្បាប់ស្តីពីរបបសារព័ត៌មានមកអនុវត្ត បែរជាយកមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌមកអនុវត្ត ទៅវិញ។
ចំណែក លោក យួន ឈីវ ដែលជាជនត្រូវចោទបានសំណូមពរសុំអោយចៅក្រមជំនុំជំរះខេត្តកោះកុងមេត្តាជួយរកយុត្តិធម៌និងទម្លាក់ចោលការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណះ ដែលនឹងត្រូវបើកសវនាការនៅរសៀលថ្ងៃ២៩មិថុនានេះ ។
លោក អ៊ិន គង់ជិត អ្នកសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តកោះកុងបានអោយដឹងថា ករណីនេះលោកយួនឈីវ ធ្លាប់បានមកសុំអន្តរាគមន៍ពីលីកាដូហើយអោយជួយរកមេធាវីដែរតែខាងភ្នំពេញមិនទាន់ឆ្លើយតបលោកបានមានប្រសាសន៍បន្តថា សំណុំរឿង យួន ឈីវ និងម៉េង តិច ស្ថាប័នអយ្យការដូចជាមានការលំអៀងទៅភាគីម៉េងតិចដោយអាថ៍កំបាំងអញ្ជឹងមន្ត្រីសិទ្ធិមនុស្សរូបនេះក៏បានបន្តទៀតថាករណីតុលាការយករឿងនេះមកចាត់ការជារឿងចំលែកដែលគ្រាន់តែបទ បរិហាកេរ្តិ៍តាមបណ្តាញសង្គមហ្វេសប៊ុក (Facebook)បែរជាអយ្យការអមសាលាដំបូងខេត្តលោក ស្រី ម៉ានី ចោទប្រកាន់តាមមាត្រា៣០៥នៃក្រមព្រំទណ្ឌទៅវិញចំណែកឯច្បាប់នៃរបបសារព័ត៌មានមិនត្រូវបានយកមក អនុវត្តន៍នេះដូចជាឆ្លុះបញ្ចាំងតុលាការប្រើអំណាចបំបាក់ស្មារតីនិងបំភិតបំភៃទៅលើអ្នកសារព័ត៌មានលោកអ៊ិនគង់ជិត ក្នុងនាមមន្ត្រីសិទ្ធិមនុស្សអំពាវនាវដល់ស្ថាប័នតុលាការមេត្តាស៊ើបអង្កេតអោយមានតម្លាភាពនិងទម្លាក់ការ ចោទប្រកាន់នេះ៕
ថ្ងៃនេះ | 31149 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 73482 | នាក់ |
ខែនេះ | 220755 | នាក់ |
ឆ្នាំនេះ | 2965059 | នាក់ |
សរុប | 56563955 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:02 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net