លោក ក្អោប រ៉ន សង្កាត់ជ្រាវ និងលោក គង់ មង្គល ប្រធានសហគមជ្រាវរងការចោទថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយព្រៃលិចទឹកតំបន់ហាមឃាត់ចំនួន៤ហិចតា

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 07 ខែ 07 ឆ្នាំ 2017 វេលាម៉ោង 01:34 នាទី ចំនួនអានៈ 1486

កាលពីថ្ងៃទី០១ខែកក្កដាឆ្នាំ២០១៧ មានសេចក្តីរាយការពីពលរដ្ឋ​មក​ថា លោក​ ក្អោប រ៉ន ចៅ​សង្កាត់​ជ្រាវ និង​លោក គង់ មង្គល ប្រធាន​សហគមប្រើប្រាស​ទឹក​សង្កាត់​ជ្រាវ ជាអ្នកនៅ​ពីក្រោយ​ខ្នង​នៃ​ការឈូស​ឆាយព្រៃលិចទឹកចំនួន​៤ហិកតា ស្ថិតនៅ​តំបន់បី ក្រោម​ទ្រនប់លេខ៧៨ ក្បែរទ្រនប់​ប្រហួត ក្នុង​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ ក្រុង​សៀមរាប។

ជាក់ស្តែង​កាលពីល្ងាចថ្ងៃទី០៦កក្កដាឆ្នាំ២០១៧ម្សិលមិញនេះ អ្នក​សារព័ត៌មាន​យើង​បាន​ចុះ​ទៅ​ដល់កន្លែង​ព្រៃលិចទឹកដែល​រង​ការឈូសឆាយ​នោះ បាន​សង្កេតឃើញថា ដី​២ប្លង់​ មាន​ទំហុំប្រហែល​ជា​៤​ហិច​តា​ដែល​ពី​មុន​នេះបន្តិច ពោ​ពេញ​​ទៅ​​ដោយ​ព្រៃលិចទឹកមាន​ពណ៍​ខៀវ​ស្រងាត់ នៅ​តំបន់៣ ដែល​ជាតំបន់ហាមឃាត់ សំរាប់​ត្រីពងកូន​នៅ​រដូវ​វស្សា ពិត​ជាត្រូវ​បាន​គេ​ឈូសឆាយកាយដុត​ឡើង​ក្លាយ​ជា​វាល​រហោឋានគួរ​អោយ​សង្វេក​ពិត​ប្រាកដ​មែន។

លោក​ គង់​ មង្គល ប្រធាន​សហគម​ប្រើប្រាស​ទឹក​សង្កាត់​ជ្រាវ បាន​ប្រាប់​​ កម្ពុជាសុវណ្ណភូមិ​ តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី០៧កក្កដា​នេះថា លោក​មិនមែន​ជាអ្នក​នៅ​ក្រោយ​ខ្នង​ដូច​ការ​ចោទ​ប្រកាន់​នោះទេ ព្រោះ​នៅ​ពេល​លោក​ចុះ​ទៅ​ដល់​កន្លែង​ដី​ដែល​ឈូស​ឆាយ​ខាង​លើ​ គេ​ឈូស​រួច​អស់​ទៅ​ហើយ លោក​មិន​បាន​ជាប់​ពាក់​ព័ន្ធ​អ្វីទាំង​អស់។ លោក គង់ មង្គល បាន​បន្ថែមថា តាម​លោក​ដឹក​ដី​ខាង​លើ​នេះ​មេភូមិ​មេឃុំ​បាន​លក់​អោយ​ទៅ​អ្នក​មាន​ម្នាក់​នៅក្រុង​ភ្នំពេញតាំង​ពី​ឆ្នាំ២០០៥មក​ម្លេះ ហើយ​ការ​ឈូស​ឆាយ​ខាង​លើ​ប្រហែល​ជាម្ចាស់ដី​គេ​ជួល​គ្រឿង​ចក្រ​ អោយ​ទៅ​ឈូស​ បន្ទាប់​ពី​លោក គង់ ប៊ឹប ធ្វើ​ផ្លូវ​មួយខ្សែក្បែរដីដែល​ឈូស​នោះ ក្នុង​ការ​ជីកស្រះកាយ​យក​អាចម៌ដី​មក​ចាក់​ដី​ឡូល៍របស់​គាត់។

លោក ក្អោប រ៉ន អតីតចៅ​សង្កាត់​ជ្រាវនៅ​ព្រឹក​ថ្ងៃទី០៧នេះបានប្រាប់​តាម​ទូរស័ព្ទ​ផង​ដែរថា លោកក៏មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​ចំពោះ​ការ​ឈូសឆាយ​​ដី​ព្រៃ៤ហិកតាខាងលើនេះដែរ ហើយ​លោក​ក៏ពុំ​ទាន់​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុនៅឡើយផង។ លោក ក្អោប រ៉ន បានបញ្ជាក់បន្ថែមថា លោក​មិន​ដឹង​រឿង​ទេ ហើយ​លោក​ក៏មិន​ស្គាល់​ម្ចាស់ដី​ជាអ្នកណាដែរ បើ​ទោះ​ជាលោក​ធ្លាប់​ធ្វើ​ជាមេឃុំ​ចៅសង្កាត់​ជាច្រើន​ឆ្នាំក៏ដោយ។

លោក នួន មុនី ប្រធានបរិស្ថាន ខេត្តសៀមរាប ​នៅ​ម៉ោង​១១និង៤៨នាទីព្រឹកថ្ងៃទី០៧នេះ មិន​អាច​សុំការ​ពន្យល់​បាន​ទេពាក់ព័ន្ធទៅ​នឹងការ​ឈូសឆាយ​ព្រៃលិច​ទឹក​៤ហិកតាខាងលើ​ក្រោម​ការ​គ្រប់​គ្រង​របស់​មន្ទីរបរិស្ថានខេត្ត ព្រោះទូរស័ព្ទចូល​មិន​មាន​អ្នក​លើក​ទទួល។​

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់​ និងនេសាទ បាន​ប្រាប់​កម្ពុជាសុវណ្ណភូមិតាមទូរស័ព្ទ​នៅ​ម៉ោង​១១និង​៥១នាទីប្រឹក​នេះផងដែរថា លោក​បាន​អោយ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ដល់កន្លែង​ឈូសឆាយ​ខាង​លើ​ហើយ​ តែ​ទៅ​មិន​ទាន់​ម្ចាស់​អ្នក​ឈូស​ដី និង​គ្រឿង​ចក្រ​ដែល​ឈូស​ឆាយនោះ​។ លោក​បាន​បន្ថែមថា លោក​កំពុង​ស្រាវ​ជ្រាវ​រក​អ្នក​ឈូស​ឆាយ​ខាលើ បើ​ដឹក​ថា អ្នក​ណាជាអ្នក​ឈូស​សូម​ជួយ​ប្រាប់​ផង។

ព្រៃ​លិច​ទឹក​តំ​បន់​បី ដែល​ជាតំ​បន់​ហាម​ឃាត់​ សំរាប់​ជាជំរកជីវ:ចំរុះ ជំរកត្រី ត្រីពងកូន​ ៤ហិកតា ត្រូវ​បាន​គេ​ឈូសឆាយ​ក្លាយ​ជាវាលរហោឋាន ហើយ​ដុត​ព្រៃ​ដែល​បាន​ឈូសឆាយ ​បំផ្លាញ​ភស្តុតាង បន្សល់តែផេះ ហើយនិង​ដីដ៏ស្រឡះវាលល្វឹង សំរាប់​អោយ​ជំនាញធ្វើ​ការ​ស៊ើប​អង្កេតតែប៉ុណ្ណោះ។

ពលរដ្ឋ​នៅ​សង្កាត់​ជ្រាវ​រិះ​គន់ថា បើពួកគាត់​ជាអ្នក​ក្រីក្រ​ សុំ​ចូល​រក​អុស​ក៏មិន​បាន​ដែរ​ តែ​សំរាប់​អ្នក​មាន ​អ្នក​មាន​អំណាច​ចង់​ឈួស​ឆាយព្រៃ កាយដី​ជិត​ដល់ក្បាល​ប្រែត​ ក៏ថ្នាក់​លើ​ចាប់​មិន​បាន​ដែរ តើ​នេះ​បណ្តាល​មក​ពី​មូល​ហេតុ​អ្វី មក​ពី​អំណាច​ ឬមក​ពី​ដុល្លារអាមេរីកកាំង? ពលរដ្ឋ​បាន​និយាយទាំងអស់​ចំណើច​ថា បើ​ចង់​រក​អ្នក​ឈូស​ព្រៃ​មានអីពិបាក ចាប់​តែម្ចាស់ដី​ដាក់​គុគទៅ​ចេញ​អ្នក​ឈូស​ហើយ ព្រោះ​បើ​ម្ចាស់ដី​មិន​ជួល​អោយ​គេ​ទៅ​ឈូស តើ​មាន​អ្នក​ណា​ក៏មាន​សណ្តានចិត្តល្អ ទៅ​ជួយ​ឈួសព្រៃ​លើ​ដី​របស់​គេ​ដោយ​មិន​បាន​ទទួល​កំរៃ ហើយ​ប្រឈរមុខ​ចំ​ពោះផ្លូវ​ច្បាប់​ទៀតនោះ។

ពលរ​ដ្ឋ​នៅ​សង្កាត់​ជ្រាវ​គាត់​សម្តែងការ​ខក​ចិត្តចំពោះ​ការឈូស​ព្រៃលិចទឹកខាងលើនេះ ព្រោះ​ពួកគាត់មួយ​ចំនួន​ជាអ្នក​ធ្វើ​ស្រែ ដាំបន្លែ និង​​ជាអ្នក​នេសាទ ដោយពួក​​គាត់​គិត​ថា បើ​មាន​ព្រៃ​អោយ​ត្រី​ពង​កូន​ច្រើន​ ពួកគាត់​ក៏​សម្បូរត្រីហូប​ដែរ តែ​បើ​ត្រីធម្ម​ជាតិ​​ដាច់ពូជហើយនោះ​ មានតែ​​នាំ​គ្នាទិញ​​ត្រីប្រាស៊ី​ អាចម៌ យក​មក​ស៊ី​ ដូច​លោក​តា ស៊ុច ទេសនាតែប៉ុណ្ណោះ​។

ពលរដ្ឋ​សង្កាត់​ជ្រាវ សុំ​អោយ​លោក នួន មុនី ប្រធានមន្ទីរបរិស្ថានខេត្ត លោក ទា គឹមសុទ្ធ ប្រធាន​មន្ទីរ​កសិកម្មរុក្ខាប្រមាញ់ និង​នេសាទខេត្ត លោក ឃឹម ប៊ុនសុង អភិបាលខេត្ត លោក កើត វណ្ណរ៉េត ព្រះរាជ​អាជ្ញាសាលាដំបូងខេត្ត មេត្តវែកមុខម្ចាស់​ដី​ឈូស​ព្រៃលិចទឹក​ខាងលើ​នេះ យក​មក​ដាក់​ទោស​អោយ​បាន​ធ្ងន់ ហើយ​ដាំដើមឈើឡើង​វិញ​ នៅ​លើ​ដី​ដែល​បាន​ឈូស​នេះផង ដើប្បី​ជា​ប្រយោជន៍រួម​របស់​រដ្ឋ​ និង​រាស្ត្រទៅ​ថ្ងៃអនាគត់៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រឹត្តិបត្រព័ត៌មាន និង​ព្យា​ករណ៍​កម្ពស់​ទឹក​ជំ​នន់ថ្ងៃទី​០២ ខែតុលា   អាន1370ដង សមេ្តច ហ៊ុនសែន ​បាន​ទទួលសំបុត្រពីលោក សមរង្ស៊ី   អាន1505ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង បកស្រាយរឿងពលរដ្ឋ​មានមេខ្លោងនៅក្រោយខ្នងចង់យកដីចំការរបស់គាត់   អាន1424ដង លោក ភូ លិ អភិបាលរងខេត្តកែប ស្រវឹងស្រាបៀតបៀនប្រពន្ធគេ និងគប់ស្ត្រីម្នាក់បែកក្បាល ១៦ថ្នេរ ?...    អាន873ដង ព្រះករុណា​ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​ស្តេចយាង​គោរព​វិញ្ញាណ​ក្ខ័​ន្ធ អ្នកឧកញ៉ា​មហា​ភ?...    អាន1608ដង រថយន្តទាហ៊ានដឹក​ឈើ​បើក​បុក​មនុស្ស​ស្លាប់​៣​នាក់​គួរ​អោយ​រន្ធត់   អាន1542ដង សមត្ថ​កិច្ច​ក្រ​បួច​បាន​ជន​សង្ស័យ​៥​នាក់​ដែល​ប្លន់​ធនាគារ​អេ​ស៊ី​លីដា   អាន1317ដង លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រ?...    អាន2017ដង សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល   អាន1988ដង លោកម៉ូ-សឿមនាយការិយាល័យក២ភូមិភាគ៤ កំពុងរកស៊ីដឹកឈើខុស ច្បាប់ចិញ្ចឹមមេកើយ    អាន1696ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4469នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    43511នាក់
ខែនេះ    352679នាក់
ឆ្នាំនេះ   2363218នាក់
សរុប   51723144នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 07:33