ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២នាក់យកទៅសួរនាំ។
ហេតុការវាយទូរ ដកលុយរបស់ធនាគារATMចំនួន២កាលពីយប់រំលងអធ្រាតឈានចូលថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៥ស្ថិតនៅចំនុចក្នុងផ្សារទំនើបឡាក់គីម៉ល ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជា១យប់ឈានចូលថ្ងៃទី២២ខែមិថុនា មានករណីផ្អើលឆោឡោថា ការវាយបំបែកទូរATMនៅក្នុងផ្សារឡាក់គីម៉លយកលុយអស់ជាច្រើន ហើយបន្ទាប់មកក៏ឃើញមានកម្លាំងសមត្ថកិច្ចចំរុះចុះមកត្រួតពិនិត្យនៅកន្លែងកើតហេតុនិងឃាត់ខ្លួនអ្នកយាមនៅផ្សារនោះចំនួន២នាក់ជាសន្តិសុខរបស់ផ្សារឡាក់គីនេះដើម្បីយកទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តតែម្តង។ បច្ចុប្បន្នកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបកពុងតែចំណាត់តាមនីតិវិធីដោយមិនទាន់ដឹងពីចំនួនលុយដែលបានបាត់និងកពុងតែវែកមុខរកជនដៃដល់មកដាក់ទោសទៅតាមផ្លូវច្បាប់ ៕
លោក ព្រិន្ទបាលទោ ខេង ខេមរា
ថ្ងៃនេះ | 32871 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 75204 | នាក់ |
ខែនេះ | 222477 | នាក់ |
ឆ្នាំនេះ | 2966781 | នាក់ |
សរុប | 56565677 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 17:02 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net